ពិធីអរព្រះគុណដ៏វិសុទ្ធ
ពិធីរៀបចំតង្វាយ
អ្នកបម្រើពិធីបុណ្យ រៀបចំតុសក្ការៈសម្រាប់ដាក់តង្វាយ។ គ្រីស្តបរិស័ទយក នំប័ុង និងស្រាជូនលោកបូជាចារ្យ។ លោកបូជាចារ្យកាន់ចានព្រះកាយដែលមាន នំបុ័ង ដោយដៃទាំងពីរលើកបន្តិចទាំងពោលថា៖ | |
ប. | បពិត្រព្រះជាអម្ចាស់នៃពិភពលោកទាំងមូល ! យើងខ្ញុំសូមសរសើរតម្កេីងព្រះអង្គ ដ្បិតយើងខ្ញុំទទួលនំបុ័ងនេះ ពីព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។ យើងខ្ញុំសូមលើកនំបុ័ងនេះ ដែលជាផលផ្លែនៃទឹកដី និងការងាររបស់មនុស្សលោក ថ្វាយទៅព្រះអង្គវិញ។ សូមឱ្យនំបុ័ងនេះ ទៅជាអាហារដែលផ្តល់ជីវិតសម្រាប់យើងខ្ញុំ។ |
លោកបូជាចារ្យ ដាក់ចានព្រះកាយដែលមាននំបុ័ង លើកន្សែងព្រះកាយ។ ប្រសិនបើគ្មានចម្រៀងថ្វាយតង្វាយ លោកបូជាចារ្យពោលពាក្យខាងលើ ដោយសំឡេងខ្លាំងៗ។ | |
គ្រ. | សូមសរសើរតម្កេីងព្រះជាម្ចាស់ អស់កល្បជាអង្វែងតរៀងទៅ។ |
លោកបូជាចារ្យ ចាក់ស្រា និងចាក់ទឹកបន្តិចចូលក្នុងពែងព្រះលោហិត ដោយពោលខ្សឹបៗថា ៖ ដូចទឹកលាយជាមួយស្រានេះ ដោយគម្រោងការដ៏អស្ចារ្យយ៉ាងណា សូមប្រោសយើងខ្ញុំឱ្យចូលរួមក្នុងសភាពជាព្រះជាម្ចាស់របស់ព្រះគ្រីស្ត ដែលបានបន្ទាបខ្លួនចូលរួមក្នុងសភាពជាមនុស្សយ៉ាងនោះដែរ។ | |
ប. | បពិត្រព្រះជាអម្ចាស់នៃពិភពលោកទាំងមូល ! យើងខ្ញុំសូមសរសើរតម្កេីងព្រះអង្គ ដ្បិតយើងខ្ញុំទទួលស្រាទំពាំងបាយជូរ ពីព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។ យើងខ្ញុំសូមលើកស្រានេះ ដែលជាផលផ្លែនៃដើមទំពាំងបាយជូរ និងការងាររបស់មនុស្សលោក ថ្វាយទៅព្រះអង្គវិញ។ សូមឱ្យស្រាតង្វាយនេះទៅជាភេសជ្ជៈ ដែលផ្តល់ការសង្គ្រោះសម្រាប់យើងខ្ញុំ។ |
គ្រ. | សូមសរសើរតម្កេីងព្រះជាម្ចាស់ អស់កល្បជាអង្វែងតរៀងទៅ។ |
ប. | ឱ ព្រះអម្ចាស់អើយ ! សូមព្រះអង្គមេត្តាទទួលយើងខ្ញុំ ដែលមានចិត្តសុភាពរាបសា និងសោកស្តាយដោយបានប្រព្រឹត្តអំពើបាប។ សូមព្រះអង្គប្រោសឱ្យសក្ការបូជាដែលយើងខ្ញុំថ្វាយនៅថ្ងៃនេះ បានគាប់ព្រះហឫទ័យព្រះជាអម្ចាស់ផង។ |
លោកបូជាចារ្យឈរលាងដៃនៅចំហៀងតុសក្ការៈ ទាំងពោលខ្សឹបៗថា ៖ ឱ ព្រះអម្ចាស់អើយ ! សូមលុបលាងកំហុសរបស់ខ្ញុំឱ្យបានស្អាតទាំងស្រុង សូមជម្រះខ្ញុំឱ្យបានបរិសុទ្ធរួចពីបាប។ | |
ប. | សូមបងប្អូនតាំងចិត្តអធិដ្ឋាន សូមឱ្យសក្ការបូជារបស់ខ្ញុំ និងរបស់បងប្អូនបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ។ |
គ្រ. | សូមព្រះអម្ចាស់ទទួលសក្ការបូជាពីដៃរបស់លោក ទុកជាការលើកតម្កេីងសិរីរុងរឿងព្រះនាមព្រះអង្គ និងជាប្រយោជន៍ដល់យើងខ្ញុំ ព្រមទាំងព្រះសហគមន៍ ទាំងមូលរបស់ព្រះអង្គផង។ |
លោកបូជាចារ្យលាតដៃ ដោយពោលពាក្យអធិដ្ឋានថ្វាយតង្វាយ។ លោកបូជាចារ្យបញ្ចប់ពាក្យថ្វាយតង្វាយដោយពោលថា ៖ | |
ប. | យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។ |
គ្រ. | អាម៉ែន។ |
ធម៌អរព្រះគុណដ៏វិសុទ្ធ
ធម៌ផ្សះផ្សារមនុស្សលោក
956 Views