អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃពុធ អាទិត្យទី៣៤
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃពុធ ទី២៦ ខែវិច្ឆិការ ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យការីដានីអែល ដន ៥,១-៦.១៣-១៧.២៣-២៨

ព្រះ‌ចៅ​បេល‌ថាសារ​បាន​ចាត់​ឲ្យ​គេ​រៀប​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំ​ជូន​នាម៉ឺន​មន្ត្រីចំនួន​មួយ​ពាន់​នាក់ ហើយ​ព្រះ‌អង្គ​បាន​សោយ​ស្រា​ជា​ច្រើន​នៅ​មុខ​នាម៉ឺន​មន្ត្រី​ទាំង​នោះ។ ក្រោយ​ពី​ក្រេប​ស្រា​រួច​ហើយ ព្រះ‌ចៅ​បេល‌ថាសារ​បញ្ជា​ឱ្យ​គេ​យក​ពែង​មាស និង​ពែង​ប្រាក់​ដែល​ព្រះ‌ចៅ​នេប៊ូកា‌នេសារជា​បិតា បាន​រឹប​អូស​មក​ពី​ព្រះ‌វិហារ​នៅ​ក្រុង​យេរូ‌សាឡឹម។ ស្តេច​មាន​បំណង​យក​ពែង​ទាំង​នោះ​មក​ដាក់​ស្រា សម្រាប់​ព្រះ‌អង្គ​ផ្ទាល់ សម្រាប់​ពួក​មហេសី សម្រាប់​ពួក​ស្នំ ព្រម​ទាំង​នាម៉ឺន​មន្ត្រី​របស់​ស្តេច។ ពេល​នោះ គេ​ក៏​យក​ពែង​មាស​ដែល​បាន​រឹប​យក​ពី​ព្រះ‌វិហារ គឺ​ពី​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម ហើយ​ទាំង​ស្តេច ទាំង​នាម៉ឺន​មន្ត្រី ទាំង​ពួក​មហេសី និង​ស្រី​ស្នំ បាន​ប្រើ​ពែង​ទាំង​នោះ​សម្រាប់​សេព​សុរា។ កាល​សេព​សុរា​រួច​ហើយ គេ​នាំ​គ្នា​សរសើរ​តម្កើង​រូប​ព្រះ​ធ្វើ​ពី​មាស ប្រាក់ លង្ហិន ដែក ឈើ និង​ថ្ម។ ពេល​នោះ ស្រាប់​តែ​មាន​ម្រាម​ដៃ​មនុស្ស​លេច​ចេញ​មក ហើយ​សរសេរ​លើ​ជញ្ជាំង​ព្រះ‌បរម‌រាជ​វាំង គឺ​នៅ​ទល់​មុខ​ជើង​ចង្កៀង។ កាល​ព្រះ‌រាជា​ទត​ឃើញ​ម្រាម​ដៃ​ដែល​កំពុង​តែ​សរសេរ​នោះ ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ​ប្រែ​ជា​ស្លេក‌ស្លាំង ព្រះ‌អង្គ​រំជួល​ព្រះ‌ហឫ‌ទ័យ មាន​ព្រះ‌កាយ​ពល​ទន់​ខ្សោយ និង​ព្រះ‌បាទា​ញាប់‌ញ័រ។ គេ​អញ្ជើញ​លោក​ដានីអែល​ចូល​គាល់​ព្រះ‌រាជា ហើយ​ព្រះ‌អង្គ​មាន​រាជ‌ឱង្ការ​មក​លោក​ថា៖ «តើ​លោក​ឈ្មោះ​ដានីអែល ជា​អ្នក​ដែល​ព្រះ‌បិតា​របស់​យើង​បាន​ជន្លៀស​យក​មក​ពី​ស្រុក​យូដា​មែន​ឬ? យើង​បាន​ឮ​គេ​និយាយ​ថា លោក​មាន​វិញ្ញាណ​របស់​ព្រះ​នៅ​ក្នុង​ខ្លួន និង​ដឹង​ការ​លាក់​កំបាំង ហើយ​មាន​តម្រិះ​ប្រាជ្ញា​ដ៏​វាង‌វៃ​អស្ចារ្យ។ យើង​ក៏​បាន​ឮ​គេ​និយាយ​ទៀត​ថា លោក​អាច​កាត់​ស្រាយ​អត្ថ‌ន័យ និង​ដោះ​ស្រាយ​បញ្ហា​ស្មុគ‌ស្មាញ​បាន​ទៀត​ផង។ ឥឡូវ​នេះ ប្រសិន​បើ​លោក​អាច​អាន​អក្សរ​នេះ​បាន ហើយ​ពន្យល់​អត្ថ‌ន័យ​ឱ្យយើង យើង​នឹង​បំពាក់​អាវ​ពណ៌​ក្រហម​ទុំ និង​ខ្សែ​ក​មាស​ជូន​ជា​កិត្តិ‌យស ព្រម​ទាំង​ប្រគល់​ឋានៈ​ជា​អ្នក​គ្រប់‌គ្រង​ទី​បី នៅ​ក្នុង​រាជា‌ណា‌ចក្រ​នេះ​ផង»។ ពេល​នោះ លោក​ដានីអែល​ទូល​ព្រះ‌រាជា​វិញ​ថា៖ «សូម​ព្រះ‌ករុណា​ទុក​កិត្តិ‌យស​នេះ សម្រាប់​អ្នក​ដទៃ​ចុះ រីឯ​ទូល‌បង្គំ ទូល‌បង្គំ​សូម​អាន​អក្សរ​នេះ ព្រម​ទាំង​ពន្យល់​អត្ថ‌ន័យ​ថ្វាយ​ព្រះ‌ករុណា​ជ្រាប។ ព្រះ‌ករុណា​បាន​ប្រឆាំង​ព្រះ‌អម្ចាស់​នៃ​ស្ថាន​បរម‌សុខ ដោយ​បញ្ជា​ឱ្យ​គេ​យក​ពែង​ពី​ព្រះ‌វិហារ​របស់​ព្រះ‌អង្គ មក​ចាក់​ស្រា​សម្រាប់​ព្រះ‌ករុណា សម្រាប់​នាម៉ឺន​មន្ត្រី សម្រាប់​ពួក​មហេសី និង​ពួក​ស្នំ។ បន្ទាប់​មក ព្រះ‌ករុណា​បាន​សរសើរ​តម្កើង​ព្រះ​ដែល​ធ្វើ​ពី​មាស ប្រាក់ លង្ហិន ដែក ឈើ និង​ថ្ម​ទៅ​វិញ ជា​ព្រះ​ដែល​មិន​ចេះ​មើល មិន​ចេះ​ស្ដាប់ ហើយ​មិន​ដឹង​អ្វី​ទាំង​អស់ គឺ​ព្រះ‌ករុណា​មិន​បាន​លើក​តម្កើង​ព្រះ​ដែល​ជា​ម្ចាស់​លើ​ព្រះ‌ជន្ម និង​ជា​ម្ចាស់​លើ​ដំណើរ​ជីវិត​របស់​ព្រះ‌ករុណា​ឡើយ។ ហេតុ​នេះ​ហើយ​ បាន​ជា​ព្រះ‌ជាម្ចាស់​ចាត់​ម្រាម​ដៃ​ឱ្យ​មក​សរសេរ​អក្សរ​នេះ គឺ “ម៉េណេ ម៉េណេ តេកែល និង​ប៉ារ‌ស៊ីន”។ ពាក្យ​ទាំង​នេះ​មាន​ន័យ​ដូច​ត​ទៅ: “ម៉េណេ” (ប្រែ​ថា​រាប់) មាន​ន័យ​ថា ព្រះ‌ជាម្ចាស់​បាន​រាប់​ចំនួន​ថ្ងៃ​នៃ​រាជ្យ​របស់​ព្រះ‌ករុណា ហើយ​ព្រះ‌អង្គ​បាន​បញ្ចប់​រាជ្យ​នេះ​ហើយ។  “តេកែល” (ប្រែ​ថា​ថ្លឹង) មាន​ន័យ​ថា ព្រះ‌ជាម្ចាស់​បាន​ថ្លឹង​ព្រះ‌ករុណា​លើ​ជញ្ជីង​រួច​ហើយ ហើយ​ព្រះ‌អង្គ​ទត​ឃើញ​ថា ស្រាល​ពេក។ “ប៉ារស៊ីន” (ប្រែ​ថា​ចែក) មាន​ន័យ​ថា ព្រះ‌ជាម្ចាស់​នឹង​ចែក​រាជា‌ណា‌ចក្រ​របស់​ព្រះ‌ករុណា​ជា​ពីរ គឺ​មួយ​ចំណែកឱ្យ​ជន​ជាតិ​ម៉ែដ និង​មួយ​ចំណែក​ទៀត​ឱ្យ​ជន​ជាតិ​ពែរ្ស»។

ទំនុកតម្កើងព្យការីដានីអែល ៣,៦២-៦៧ បទកាកគតិ

៦២សូមព្រះអាទិត្យព្រះច័ន្ទមានឫទ្ធិពន្លឺចិញ្ចាច
តម្កើងព្រះអង្គដោយចិត្តអង់អាចកុំភ័យកុំខ្លាច
តទៅកុំប្រែ
៦៣សូមអស់ទាំងផ្កាយដែលនៅរាត់រាយលើមេឃផងដែរ
សរសើរតម្កើងកុំបីប្រួលប្រែកុំក្រឡះកែ
រាល់ថ្ងៃខែឆ្នាំ
៦៤សូមឱ្យសន្សើមទឹកភ្លៀងដ៏ឆ្នើមធ្លាក់ជាប្រចាំ
ចូរលើកតម្កើងទាំងថ្វាយបង្គំព្រះម្ចាស់ឧត្តម
ជានិច្ចកុំរា
៦៥ចូរអស់ទាំងខ្យល់ធ្លាប់បក់វិលវល់រាល់ប្រាំងវស្សា
គ្រប់ទីគ្រប់ទិសតម្កើងព្រះជាម្ចាស់អ្នករាល់គ្នា
កុំបីឆ្មៃឆ្មើង
៦៦ចូរឱ្យកម្តៅទាំងក្នុងទាំងក្រៅឱ្យមានទាំងភ្លើង
នាំគ្នាជួយលើកសរសើរតម្កើងព្រះអង្គខ្ពស់ឡើង
តទៅឥតអាក់
៦៧ចូរឱ្យខ្យល់ក្តៅពេលនេះតទៅនិងខ្យល់ត្រជាក់
សរសើរតម្កើងព្រះជាម្ចាស់អ្នកកុំបីអន់អាក់
ជានិច្ចតទៅ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន វវ ២,១០

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់ អ្នកមានចិត្តស្មោះត្រង់រហូតដល់ស្លាប់នឹងទទួលជីវិតមកទុកជាមកុដពីព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២១,១២-១៩

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័ក អំពីដំណើរនិវត្តរបស់ព្រះអង្គថា៖ «គេ​នឹង​ចាប់​ចង​អ្នក​រាល់​គ្នា គេ​បៀត‌បៀន ហើយ​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​កាត់​ទោស​ក្នុង​សាលា​ប្រជុំ យក​អ្នក​រាល់​គ្នា​ទៅ​ឃុំ‌ឃាំង។ គេ​នាំ​អ្នក​រាល់​គ្នា​ទៅ​ឱ្យ​ស្ដេច និង​លោក​ទេសា‌ភិបាល​កាត់​ទោស ព្រោះ​តែ​នាម​ខ្ញុំ។ ប៉ុន្តែ ការ​នេះ​ប្រែ​ជា​ហុច​ឱកាស​ឱ្យអ្នក​រាល់​គ្នា​ផ្ដល់​សក្ខី‌ភាព​ទៅ​វិញ។ ត្រូវ​ចង​ចាំ​ក្នុង​ចិត្ត​ថា កុំ​ភ័យ​បារម្ភ​ជា​មុន​នឹង​ពាក្យ​និយាយ​ការ‌ពារ​ខ្លួន​ធ្វើ​អ្វី ដ្បិត​ខ្ញុំ​នឹង​ផ្ដល់​ឱ្យ​អ្នក​រាល់​គ្នា​មាន​ថ្វី​មាត់ និង​ប្រាជ្ញា មិន​ឱ្យ​ពួក​ប្រឆាំងអាច​ប្រកែក​ត‌ទល់​នឹង​អ្នក​រាល់​គ្នា​បាន​ឡើយ។ សូម្បី​តែ​ឪពុក‌ម្ដាយ បង‌ប្អូន​ញាតិ‌សន្ដាន និង​មិត្ត‌ភក្ដិ​របស់​អ្នក​រាល់​គ្នា ក៏​បញ្ជូន​អ្នក​រាល់​គ្នា​មួយ​ចំនួន​ទៅឱ្យ​គេ​សម្លាប់​ផង​ដែរ។ មនុស្ស​គ្រប់ៗ​រូប​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រោះ​តែ​នាម​ខ្ញុំ។ ប៉ុន្តែ សូម្បី​តែ​សក់​អ្នក​រាល់​គ្នា​មួយ​សរសៃ​ក៏​មិន​ត្រូវ​បាត់​ឡើយ។ អ្នក​រាល់​គ្នា​នឹង​បាន​រួច​ជីវិត ព្រោះ​អ្នក​រាល់​គ្នា​មាន​ចិត្ត​ស៊ូ‌ទ្រាំ»។

996 Views

Theme: Overlay by Kaira