អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃពុធ អាទិត្យទី៣៤
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌បៃតង

ថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦

សូមថ្លែងព្រះគម្ពីរវីវរណៈរបស់សន្ដយ៉ូហាន វវ ១៥,១-៤

ខ្ញុំ​យ៉ូហាន ឃើញ​ទី​សម្គាល់​មួយ​ទៀត​នៅ​លើ​មេឃ ជា​ទី​សម្គាល់​យ៉ាង​ធំ​គួរ​ស្ញែង​ខ្លាច គឺ​មាន​ទេវទូតប្រាំ​ពីរ​រូប​កាន់​គ្រោះ​កាច​ប្រាំ​ពីរ ដែល​ជា​គ្រោះ​កាច​ចុង​ក្រោយ​បង្អស់ ដ្បិត​គ្រោះ​កាច​ទាំង​នេះ​នឹង​ធ្វើ​ឱ្យព្រះ‌ជាម្ចាស់​ឈប់​ព្រះ‌ពិរោធ។ បន្ទាប់​មក​ទៀត ខ្ញុំ​ឃើញ​ដូច​ជា​មាន​សមុទ្រ​មួយ​ភ្លឺ​ដូច​កែវ​លាយ​ជា​មួយ​នឹង​ភ្លើង ហើយ​អស់​អ្នក​ដែល​បាន​ឈ្នះ​សត្វ​តិរច្ឆាន និង​ឈ្នះ​រូប​ចម្លាក់​របស់​វា ព្រម​ទាំង​ឈ្នះ​លេខ​ឈ្មោះ​របស់​វា ឈរ​នៅ​លើ​សមុទ្រ​កែវ​នោះ។ ពួក​គេ​កាន់​ពិណ​របស់​ព្រះ‌ជាម្ចាស់ ហើយ​នាំ​គ្នា​ច្រៀង​ចម្រៀង​របស់​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់ និង​ចម្រៀង​របស់​កូន​ចៀម​ថា៖«ឱ​ព្រះ‌ជា‌អម្ចាស់​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់​អើយ ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​ប្រសើរ​ឧត្ដម​គួរឱ្យ​កោត​ស្ញប់‌ស្ញែង​ពន់​ពេក​ណាស់! ឱ​ព្រះ‌មហា​ក្សត្រ​នៃ​ប្រជា‌ជាតិ​ទាំង‌ឡាយ​អើយ មាគ៌ា​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​សុចរិត និង​ត្រឹម​ត្រូវ​ទាំង​អស់! បពិត្រ​ព្រះ‌អម្ចាស់! តើ​មាន​នរណា​មិន​គោរព​កោត​ខ្លាច​ព្រះ‌នាម​ព្រះ‌អង្គ! តើ​នរណា​មិន​លើក​តម្កើង​សិរី‌រុង​រឿង​នៃ​ព្រះ‌នាម​ព្រះ‌អង្គ! ដ្បិត​មាន​តែ​ព្រះ‌អង្គ​ប៉ុណ្ណោះ​ជា​ព្រះ​ដ៏‌វិសុទ្ធ។ មនុស្ស​គ្រប់​ជាតិ​សាសន៍នឹង​នាំ​គ្នា​មក​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ ដ្បិត​គេ​បាន​ឃើញ​ច្បាស់​ថា ព្រះ‌អង្គ​វិនិច្ឆ័យ​ដោយ​យុត្តិធម៌»។

ទំនុកតម្កើងលេខ ៩៨(៩៧),១-៣.៧-៩ បទកាកគតិ

ចូរច្រៀងបទថ្មីថ្វាយព្រះម្ចាស់ថ្លៃកុំភ្លេចឡើយណា
ដ្បិតទ្រង់ប្រព្រឹត្តសព្វអស្ចារ្យដោយប្ញទ្ធិចេស្ដា
យកជ័យជម្នះ
ព្រះម្ចាស់បង្ហាញប្រជាឱ្យឃើញពីការសង្គ្រោះ
ព្រះអង្គសម្ដែងឱ្យគេទាំងអស់ឃើញសុចរិតស្មោះ
របស់ព្រះអង្គ
ព្រះអង្គនៅតែសម្ដែងឥតប្រែករុណាត្រចង់
ព្រះទ័យស្មោះស្ម័គ្រអ៊ីស្រអែលផងសុចរិតឥតហ្មង
ចងចាំទាំងអស់
មនុស្សម្នាមូលមីររស់នៅគ្រប់ទីឆ្ងាយទាំងស្រីប្រុស
នៃភពផែនដីឃើញការសង្គ្រោះព្រះជាម្ចាស់របស់
យើងគ្រប់ៗគ្នា
ចូរសមុទ្រលាន់រលករាប់ពាន់រំពងអាកាស
ចូរឱ្យផែនដីនិងអ្វីទាំងអស់មានជីវិតរស់
ស្រែកឮអឺងកង
ទន្លេទាំងឡាយចូរអរសប្បាយសាទរត្រសង
ចូរភ្នំទាំងអស់ស្រែកហ៊ោអឺងកងព្រមៗគ្នាឡើង
ដោយស័ព្ទខ្ញៀវខ្ញា
ចំពោះព្រះភ័ក្រ្ដព្រះអម្ចាស់ជាក់គ្រប់គ្រងលោកា
លើភពផែនដីយុត្តិធម៌ថ្លៃថ្លាអស់រាស្រ្ដប្រជា
ទៀងត្រង់បរិសុទ្ធ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម វវ ២,១០

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់ អ្នកមានចិត្តស្មោះត្រង់រហូតដល់ស្លាប់នឹងទទួលជីវិតមកអ្នកទុកជាកុដពីព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២១,១២-១៩

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័ក អំពីដំណើរនិវត្តរបស់ព្រះអង្គថា៖«គេ​នឹង​ចាប់​ចង​អ្នក​រាល់​គ្នា គេ​បៀត‌បៀន ហើយ​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​កាត់​ទោស​ក្នុង​សាលា​ប្រជុំ យក​អ្នក​រាល់​គ្នា​ទៅ​ឃុំ‌ឃាំង។ គេ​នាំ​អ្នក​រាល់​គ្នា​ទៅ​ឱ្យ​ស្ដេច និង​លោក​ទេសា‌ភិបាល​កាត់​ទោស ព្រោះ​តែ​នាម​ខ្ញុំ។ ប៉ុន្តែ ការ​នេះ​ប្រែ​ជា​ហុច​ឱកាសឱ្យអ្នក​រាល់​គ្នា​ផ្ដល់​សក្ខី‌ភាព​ទៅ​វិញ។ ត្រូវ​ចង​ចាំ​ក្នុង​ចិត្ត​ថា កុំ​ភ័យ​បារម្ភ​ជា​មុន​នឹង​ពាក្យ​និយាយ​ការ‌ពារ​ខ្លួន​ធ្វើ​អ្វី ដ្បិត​ខ្ញុំ​នឹង​ផ្ដល់​ឱ្យអ្នក​រាល់​គ្នា​មាន​ថ្វី​មាត់ និង​ប្រាជ្ញា មិន​ឱ្យ​ពួក​ប្រឆាំងអាច​ប្រកែក​ត‌ទល់​នឹង​អ្នក​រាល់​គ្នា​បាន​ឡើយ។ សូម្បី​តែ​ឪពុក‌ម្ដាយ បង‌ប្អូន​ញាតិ‌សន្ដាន និង​មិត្ត‌ភក្ដិ​របស់​អ្នក​រាល់​គ្នា ក៏​បញ្ជូន​អ្នក​រាល់​គ្នា​មួយ​ចំនួន​ទៅ​ឱ្យគេ​សម្លាប់​ផង​ដែរ។មនុស្ស​គ្រប់ៗ​រូប​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រោះ​តែ​នាម​ខ្ញុំ។ ប៉ុន្តែ សូម្បី​តែ​សក់​អ្នក​រាល់​គ្នា​មួយ​សរសៃ​ក៏​មិន​ត្រូវ​បាត់​ឡើយ។ អ្នក​រាល់​គ្នា​នឹង​បាន​រួច​ជីវិត ព្រោះ​អ្នក​រាល់​គ្នា​មាន​ចិត្ត​ស៊ូ‌ទ្រាំ»។

563 Views

Theme: Overlay by Kaira