ខែកញ្ញា ឆ្នាំ «ខ» ២០២៤
  1. អាទិត្យ - បៃតង - អាទិត្យទី២២ ក្នុងរដូវធម្មតា
  2. ចន្ទ - បៃតង - រដូវធម្មតា
  3. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តក្រេគ័រដ៏ប្រសើរឧត្តម ជាសម្ដេចប៉ាប និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  4. ពុធ - បៃតង - រដូវធម្មតា
  5. ព្រហ - បៃតង - រដូវធម្មតា
    - - សន្តីតេរេសា​​នៅកាល់គុតា ជាព្រហ្មចារិនី និងជាអ្នកបង្កើតក្រុមគ្រួសារសាសនទូតមេត្ដាករុណា
  6. សុក្រ - បៃតង - រដូវធម្មតា
  7. សៅរ៍ - បៃតង - រដូវធម្មតា
  8. អាទិត្យ - បៃតង - អាទិត្យទី២៣ ក្នុងរដូវធម្មតា
    (ថ្ងៃកំណើតព្រះនាងព្រហ្មចារិនីម៉ារី)
  9. ចន្ទ - បៃតង - រដូវធម្មតា
    - - ឬសន្តសិលា ក្លាវេ
  10. អង្គារ - បៃតង - រដូវធម្មតា
  11. ពុធ - បៃតង - រដូវធម្មតា
  12. ព្រហ - បៃតង - រដូវធម្មតា
    - - ឬព្រះនាមដ៏វិសុទ្ធរបស់ព្រះនាងម៉ារី
  13. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តយ៉ូហានគ្រីសូស្តូម ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  14. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - បុណ្យលើកតម្កើងព្រះឈើឆ្កាងដ៏វិសុទ្ធ
  15. អាទិត្យ - បៃតង - អាទិត្យទី២៤ ក្នុងរដូវធម្មតា
    (ព្រះនាងម៉ារីរងទុក្ខលំបាក)
  16. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តគ័រណី ជាសម្ដេចប៉ាប និងសន្តស៊ីព្រីយុំាង ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
  17. អង្គារ - បៃតង - រដូវធម្មតា
    - - ឬសន្តរ៉ូបែរ បេឡាម៉ាំង ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  18. ពុធ - បៃតង - រដូវធម្មតា
  19. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តហ្សង់វីយេជាអភិបាល និងជាមរណសាក្សី
  20. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម
    សន្តអន់ដ្រេគីម ថេហ្គុន ជាបូជាចារ្យ និងសន្តប៉ូល ជុងហាសាង ព្រមទាំងសហជីវិនជាមរណសាក្សីនៅកូរ
  21. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តម៉ាថាយជាគ្រីស្តទូត និងជាអ្នកនិពន្ធគម្ពីរដំណឹងល្អ
  22. អាទិត្យ - បៃតង - អាទិត្យទី២៥ ក្នុងរដូវធម្មតា
  23. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្តពីយ៉ូជាបូជាចារ្យ នៅក្រុងពៀត្រេលជីណា
  24. អង្គារ - បៃតង - រដូវធម្មតា
  25. ពុធ - បៃតង - រដូវធម្មតា
  26. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តកូស្មា និងសន្តដាម៉ីយុាំង ជាមរណសាក្សី
  27. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តវុាំងសង់ នៅប៉ូលជាបូជាចារ្យ
  28. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តវិនហ្សេសឡាយជាមរណសាក្សី ឬសន្តឡូរ៉ង់ រូអ៊ីស និងសហការីជាមរណសាក្សី
  29. អាទិត្យ - បៃតង - អាទិត្យទី២៦ ក្នុងរដូវធម្មតា
    (សន្តមីកាអែល កាព្រីអែល និងរ៉ាហ្វា​អែលជាអគ្គទេវទូត)
  30. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដយេរ៉ូមជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
ខែតុលា ឆ្នាំ «ខ» ២០២៤
  1. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  2. ពុធ - បៃតង - រដូវធម្មតា
    - ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
  3. ព្រហ - បៃតង - រដូវធម្មតា
  4. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត

  5. សៅរ៍ - បៃតង - រដូវធម្មតា
  6. អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
  7. ចន្ទ - បៃតង - រដូវធម្មតា
    - - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
  8. អង្គារ - បៃតង - រដូវធម្មតា
  9. ពុធ - បៃតង - រដូវធម្មតា
    - ក្រហម -
    សន្តឌីនីស និងសហការី
    - - ឬសន្តយ៉ូហាន លេអូណាឌី
  10. ព្រហ - បៃតង - រដូវធម្មតា
  11. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប

  12. សៅរ៍ - បៃតង - រដូវធម្មតា
  13. អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
  14. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
  15. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
  16. ពុធ - បៃតង - រដូវធម្មតា
    - - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
  17. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
  18. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម
    សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
  19. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
  20. អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
    [ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ]
  21. ចន្ទ - បៃតង - រដូវធម្មតា
  22. អង្គារ - បៃតង - រដូវធម្មតា
    - - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
  23. ពុធ - បៃតង - រដូវធម្មតា
    - - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
  24. ព្រហ - បៃតង - រដូវធម្មតា
    - - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
  25. សុក្រ - បៃតង - រដូវធម្មតា
  26. សៅរ៍ - បៃតង - រដូវធម្មតា
  27. អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
  28. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
  29. អង្គារ - បៃតង - រដូវធម្មតា
  30. ពុធ - បៃតង - រដូវធម្មតា
  31. ព្រហ - បៃតង - រដូវធម្មតា
ខែវិច្ឆិកា ឆ្នាំ «ខ» ២០២៤
  1. សុក្រ - បៃតង - រដូវធម្មតា
    - - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ

  2. សៅរ៍ - បៃតង - រដូវធម្មតា
  3. អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
  4. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
  5. អង្គារ - បៃតង - រដូវធម្មតា
  6. ពុធ - បៃតង - រដូវធម្មតា
  7. ព្រហ - បៃតង - រដូវធម្មតា
  8. សុក្រ - បៃតង - រដូវធម្មតា
  9. សៅរ៍ - បៃតង - រដូវធម្មតា
    - - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
  10. អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
  11. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
  12. អង្គារ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
  13. ពុធ - បៃតង - រដូវធម្មតា
  14. ព្រហ - បៃតង - រដូវធម្មតា
  15. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  16. សៅរ៍ - បៃតង - រដូវធម្មតា
    - - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
  17. អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
  18. ចន្ទ - បៃតង - រដូវធម្មតា
    - - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
  19. អង្គារ - បៃតង - រដូវធម្មតា
  20. ពុធ - បៃតង - រដូវធម្មតា
  21. ព្រហ - បៃតង - រដូវធម្មតា
    - - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
  22. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី
  23. សៅរ៍ - បៃតង - រដូវធម្មតា
    - - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
  24. អាទិត្យ - - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
    បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក
  25. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
  26. អង្គារ - បៃតង - រដូវធម្មតា
  27. ពុធ - បៃតង - រដូវធម្មតា
  28. ព្រហ - បៃតង - រដូវធម្មតា
  29. សុក្រ - បៃតង - រដូវធម្មតា
  30. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ប្រតិទិនទាំងអស់

ថ្ងៃពុធ អាទិត្យទី៣៣
រដូវធម្មតា«ឆ្នាំគូ»
ពណ៌បៃតង

ថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤

សូមថ្លែងព្រះគម្ពីរវីវរណៈរបស់សន្ដយ៉ូហាន វវ ៤,១-១១

ខ្ញុំយ៉ូហាន បានឃើញ​ទ្វារ​មួយ​បើក​ចំហ​នៅ​ស្ថាន​បរម‌សុខ ហើយ​សំឡេង​ដែល​ខ្ញុំ​បាន​ឮ​កាល​ពី​មុនដូច​ស្នូរ​ត្រែបន្លឺ​មក​កាន់​ខ្ញុំ​ថាៈ «សូម​ឡើង​មក​នេះ! យើង​នឹង​បង្ហាញឱ្យអ្នក​ឃើញ​ហេតុ‌ការណ៍​ដែល​ត្រូវ​កើត​មាននៅ​ពេល​ខាង​មុខ»។ រំពេច​នោះ ព្រះ‌វិញ្ញាណ​បាន​ធ្វើ​ឱ្យខ្ញុំ​លង់​ស្មារតី។ ខ្ញុំ​ឃើញ​បល្ល័ង្ក​មួយ​នៅ​ស្ថាន​បរម‌សុខ ហើយ​មាន​ព្រះ‌មួយ​អង្គ​គង់​នៅ​លើ​បល្ល័ង្ក​នោះ។ ព្រះ‌អង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្កមើល​ទៅ​ដូច​ជា​ត្បូង​មណី‌ជោតិរស និង​ត្បូង​ទទឹម ហើយ​មាន​ឆព្វណ្ណ‌រង្សីភ្លឺ​ដូច​កែវ‌មរកតព័ទ្ធ​ជុំ‌វិញ​បល្ល័ង្ក​នោះ​ដែរ។ នៅ​ជុំ‌វិញ​បល្ល័ង្ក មាន​បល្ល័ង្ក​ម្ភៃ​បួន​ទៀត ហើយ​មាន​ព្រឹទ្ធា‌ចារ្យម្ភៃ​បួន​រូបអង្គុយ​នៅ​លើ​បល្ល័ង្ក​ទាំង​នោះ ស្លៀក​ពាក់​ពណ៌​ស និង​ពាក់​មកុដ​មាស​ផង។ មាន​ផ្លេក​បន្ទោរ មាន​សំឡេង ព្រម​ទាំង​ផ្គរ‌លាន់​ចេញ​ពី​បល្ល័ង្ក​នោះ​មក។ នៅ​មុខ​បល្ល័ង្ក មាន​ចង្កៀង​ប្រាំ​ពីរ​កំពុង​ឆេះ​យ៉ាង​ភ្លឺ ចង្កៀង​ទាំង​នោះគឺ​ជា​ព្រះ‌វិញ្ញាណ​ទាំង​ប្រាំ​ពីរ​របស់​ព្រះ‌ជាម្ចាស់។ នៅ​មុខ​បល្ល័ង្ក មាន​ដូច​ជា​សមុទ្រភ្លឺ​ថ្លា​ដូច​កែវ‌ចរណៃ។ នៅ​ចំ​កណ្ដាល និង​នៅ​ជុំ‌វិញ​បល្ល័ង្ក មាន​សត្វ​មាន​ជីវិត​បួន​រូប​ដែល​មាន​ភ្នែក​ពេញ​ខ្លួន ទាំង​មុខ ទាំង​ក្រោយ។ សត្វ​មាន​ជីវិត​ទី​មួយ​មាន​រូប​រាង​ស្រដៀង​នឹង​សឹង្ហ សត្វ​មាន​ជីវិត​ទី​ពីរ​ស្រដៀង​នឹង​កូន​គោ សត្វ​មាន​ជីវិត​ទី​បី​មាន​មុខ​ដូច​មនុស្ស សត្វ​មាន​ជីវិត​ទី​បួន​ស្រដៀង​នឹង​ឥន្ទ្រីដែល​កំពុង​តែ​ហើរ។ សត្វ​មាន​ជីវិត​ទាំង​បួន​នោះមាន​ស្លាប​ប្រាំ​មួយ ហើយ​មាន​ភ្នែក​ពេញ​ខ្លួន ទាំង​ខាង​ក្រៅ ទាំង​ខាង​ក្នុង​រៀងៗ​ខ្លួន។ គេ​ចេះ​តែ​នាំ​គ្នា​ស្រែក​ឥត​ឈប់​ឈរ ទាំង​ថ្ងៃ​ទាំង​យប់​ថាៈ «ព្រះ​ដ៏‌វិសុទ្ធ ព្រះ​ដ៏‌វិសុទ្ធ ព្រះ​ដ៏‌វិសុទ្ធ ព្រះ‌ជា‌អម្ចាស់ ព្រះ‌អង្គ​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់ ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​គង់​នៅ​តាំង​ពី​ដើម​រៀង​មក ព្រះ‌អង្គ​គង់​នៅ​សព្វ​ថ្ងៃ ហើយ​កំពុង​តែ​យាង​មក!»។ ពេល​ណា​សត្វ​មាន​ជីវិត​ទាំង​នោះ​លើក​តម្កើង​សិរី‌រុង​រឿង ព្រះ‌កិត្តិនាម និង​អរ​ព្រះ‌គុណ​ព្រះ‌អង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក គឺ​ព្រះ‌អង្គ​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ព្រឹទ្ធា‌ចារ្យ​ទាំង​ម្ភៃ​បួន​រូបនាំ​គ្នា​ក្រាប​ចុះ​នៅ​មុខ​ព្រះ‌អង្គដែល​គង់​នៅ​លើ​បល្ល័ង្ក ហើយ​ថ្វាយ‌បង្គំ​ព្រះ‌អង្គដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ ព្រម​ទាំង​ដោះ​មកុដ​របស់​ខ្លួន​ដាក់​នៅ​មុខ​បល្ល័ង្ក ហើយ​ពោល​ថាៈ «បពិត្រ​ព្រះ‌អម្ចាស់​ជា​ព្រះ‌នៃ​យើង​ខ្ញុំ ព្រះ‌អង្គ​សម​នឹង​ទទួល​សិរី‌រុង​រឿង ព្រះ‌កិត្តិនាម និង​ឫទ្ធា‌នុភាព ដ្បិត​ព្រះ‌អង្គ​បាន​បង្កើត​របស់​សព្វ​សារពើ​មកអ្វីៗ​ទាំង​អស់​សុទ្ធ​តែ​កើត​មាន ហើយ​នៅ​ស្ថិត‌ស្ថេរ​ដោយ‌សារ​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ»។

ទំនុកតម្កើងលេខ ១៥០,១-៦ បទព្រហ្មគីតិ

ចូរកោតដរដើរព្រះជាអម្ចាស់ក្នុងវិហារ
ជាទីដ៏សក្ការសែនអស្ចារយឥតមានហ្មង
ក្នុងលំហអាកាសវិសេសណាស់មាំមួនហ្មង
ដំណាក់ល្អកន្លងនៃព្រះអង្គក្នុងអាកាស
ចូរសរសើរគ្រប់គ្នាអ្វីដែលជាស្នាព្រះហស្ដ
តម្កើងព្រះអម្ចាស់ដ៏ខពង់ខ្ពស់គ្មានអ្វីស្មើ
ចូរប្រគុំភ្លេងភ្លាត់ច្រៀងសព្វបទកុំស្ទាក់ស្ទើរ
ចាប៉ីដេញបណ្ដើរពិណសរសើរកំដេរផង
វាយក្រាប់រាំចាក់ក្បាច់ល្អបណ្ដាច់ថ្វាយព្រះអង្គ
វាយឃឹមផ្លុំខ្លុយផងលើកតម្កើងព្រះជាម្ចាស់
វាយស្គរឱ្យពិរោះតម្កើងព្រះដោយស្ម័គ្រស្មោះ
វាយស្គរលាន់ទាំងអស់សរសើរព្រះជាម្ចាស់យើង
សូមឱ្យអ្វីទាំងអស់ដែលនៅរស់មានដង្ហើម
ចូរសរសើរតម្កើងព្រះម្ចាស់យើងរហូតទៅ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម វវ ,១១-២៨

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់យាងមកដល់ក្នុងពេលឆាប់ៗ ទាំងយករង្វាន់មកចែកឱ្យម្នាក់ៗស្របតាមអំពើដែលខ្លួនបានប្រព្រឹត្ត។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៩,១១-២៨

កាល​ព្រះ‌យេស៊ូ​យាង​មក​ជិត​ដល់​ក្រុង​យេរូ‌សាឡឹម​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា​មួយ​ទៀត​ទៅ​កាន់​អស់​អ្នក​ដែល​ស្ដាប់​ព្រះ‌អង្គ ដ្បិត​អ្នក​ទាំង​នោះ​នឹក​ស្មាន​ថា ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​នឹង​មក​ដល់​ភ្លាមៗ​នេះ​ជា​មិន​ខាន។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖«មាន​បុរស​ម្នាក់​ជា​អ្នក​មាន​ត្រកូល​ខ្ពស់ចេញ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ ដើម្បី​នឹង​ទទួល​រាជា‌ភិសេក។ កាល​ណា​ទទួល​រាជា‌ភិសេក​ហើយ លោក​នឹង​ត្រឡប់​មក​វិញ។ មុន​ពេល​ចេញ​ដំណើរ​ទៅ លោក​បាន​ហៅ​អ្នក​បម្រើ​របស់​លោក​ដប់​នាក់​មកប្រគល់​ប្រាក់ឱ្យ​គេ​មួយ​ណែន​​ម្នាក់ៗទាំង​ផ្ដាំ​ថា “ចូរ​យក​ប្រាក់​នេះ​ទៅ​រក​ស៊ីរហូត​ដល់​ខ្ញុំ​ត្រឡប់​មក​វិញ”។ រីឯ​អ្នក​ស្រុក​នោះ​ស្អប់​លោក បាន​ជា​គេ​ចាត់​អ្នក​តំណាង​ឱ្យ​ទៅ​តាម​ក្រោយ នាំ​ពាក្យ​ថា “យើង​ខ្ញុំ​មិន​ចង់​ឱ្យលោក​នេះ​ធ្វើ​ស្ដេច​លើ​យើង​ខ្ញុំ​ជា​ដាច់​ខាត”។ លុះ​បាន​ទទួល​រាជា‌ភិសេក​ហើយ ព្រះ‌រាជា​ក៏​យាង​ត្រឡប់​មក​វិញ។ ព្រះ‌រាជា​កោះ​ហៅ​អ្នក​បម្រើ​ទាំង​ដប់​នាក់ដែល​ស្ដេច​បាន​ប្រគល់​ប្រាក់​ណែន​នោះ មក​សួរដើម្បីឱ្យ​ដឹង​ថា ម្នាក់ៗ​រក​ស៊ី​ចំណេញ​បាន​ប៉ុន្មាន។ អ្នក​បម្រើ​ទី​មួយ​ចូល​មក​គាល់ទូល​ថា “បពិត្រ​ព្រះ‌អម្ចាស់! ប្រាក់​ដែល​ព្រះ‌អង្គ​ប្រទាន​មកទូល‌បង្គំ​ចំណេញ​បាន​ដប់​ណែន”។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​អ្នក​នោះ​ថា “ល្អ​ហើយ! អ្នក​បម្រើ​ដ៏​ប្រសើរ​អើយ យើង​តែង‌តាំង​អ្នក​ឱ្យគ្រប់‌គ្រង​លើ​ក្រុង​ដប់ ដ្បិត​អ្នក​បាន​ស្មោះ‌ត្រង់​នឹង​កិច្ច‌ការ​មួយ​ដ៏​តូច​នេះ”។ អ្នក​បម្រើ​ទី​ពីរ​ចូល​មកទូល​ថា “បពិត្រ​ព្រះ‌អម្ចាស់! ប្រាក់​ដែល​ព្រះ‌អង្គ​ប្រទាន​មក ទូល‌បង្គំ​ចំណេញ​បាន​ប្រាំ​ណែន”។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​គាត់​ថា “យើង​តែង‌តាំង​អ្នកឱ្យ​គ្រប់‌គ្រង​លើ​ក្រុង​ប្រាំ”។ អ្នក​បម្រើ​ម្នាក់​ទៀត​ចូល​មក ទូល​ថា “បពិត្រ​ព្រះ‌អម្ចាស់ នេះ​នែ៎​ប្រាក់​របស់​ព្រះ‌អង្គ ទូល‌បង្គំ​បាន​វេច​ទុក​ក្នុង​កន្សែង។ ទូល‌បង្គំ​នឹក​ខ្លាច​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​ប្រិត‌ប្រៀង​ណាស់។ ព្រះ‌អង្គ​តែង​ប្រមូល​យក​អ្វីៗ​ដែល​មិន‌មែន​ជា​របស់​ព្រះ‌អង្គ ហើយ​តែង​ច្រូត​យក​ផល​ពី​ស្រែ​ដែល​ព្រះ‌អង្គ​មិន​បាន​សាប​ព្រោះ”។ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​អ្នក​បម្រើ​នោះ​ថា “នែ៎​អ្នក​បម្រើ​អាក្រក់! យើង​នឹង​កាត់​ទោស​អ្នកឱ្យ​ស្រប​តាម​ពាក្យ​សម្ដី​របស់​អ្នក។ អ្នក​ដឹង​ស្រាប់​ហើយ​ថា យើង​ជា​មនុស្ស​ប្រិត‌ប្រៀង យើង​ប្រមូល​យក​អ្វីៗ​ដែល​មិន‌មែន​ជា​របស់​យើង ហើយ​ច្រូត​យក​ផល​ពី​ស្រែ​ដែល​យើង​មិន​បាន​សាប​ព្រោះ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មិន​យក​ប្រាក់​របស់​យើង​ទៅ​ចង​ការដើម្បី​ឱ្យ​យើង​អាច​ទទួល​ទាំង​ដើម ទាំង​ការនៅ​ពេល​យើង​ត្រឡប់​មក​វិញ?”។ បន្ទាប់​មក ព្រះ‌រាជា​បញ្ជា​ទៅ​អ្នក​ដែល​នៅ​ទី​នោះ​ថា “ចូរ​យក​ប្រាក់​ពី​អ្នក​នេះ ប្រគល់​ឱ្យ​អ្នក​ដែល​មាន​ដប់​ណែន​ទៅ”។ អ្នក​ទាំង​នោះ​ទូល​ស្ដេច​ថា “បពិត្រ​ព្រះ‌អម្ចាស់! គាត់​មាន​ប្រាក់​ដប់​ណែន​ហើយ”។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​តប​ថា “យើង​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​មាន​ហើយ អ្នក​នោះ​នឹង​ទទួល​ថែម​ទៀត។ រីឯ​អ្នក​ដែល​គ្មាន​វិញ គេ​នឹង​ដក​ហូត​នូវ​អ្វីៗ​ដែល​អ្នក​នោះ​មាន សូម្បី​តែ​បន្ដិច‌បន្តួច​ក៏​មិន​សល់​ផង។ ម្យ៉ាង​ទៀត ពួក​ខ្មាំង​សត្រូវ​ដែល​មិន​ចង់​ឱ្យយើង​គ្រង​រាជ្យ​លើ​គេ​ទេ​នោះ ចូរ​នាំ​គេ​មក ហើយ​សម្លាប់​ចោល​នៅ​មុខ​យើង​ចុះ”»។ កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​ហើយ ព្រះ‌អង្គ​ក៏​យាង​នាំ​មុខ​បណ្ដា‌ជនឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម។

204 Views

Theme: Overlay by Kaira