អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃពុធ អាទិត្យទី២៤
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥

លោករ៉ូប៊ែរ បេឡាម៉ាំង (១៥៤២-១៦២១) ជាបូជាចារ្យក្នុងក្រុមគ្រួសារ “សហជីវិនរបស់ព្រះយេស៊ូ”។ លោកសាស្ត្រាចារ្យនៅក្រុងរ៉ូម។ ដោយលោកយកចិត្តទុកដាក់នឹងការអប់រំក្មេងៗ លោកនិពន្ធ “ព្រះបណ្តៅ” ជាសៀវភៅដែលមានឈ្មោះល្បី។ ក្រោយមក លោកទទួលមុខងារជាអភិបាលព្រះសហគមន៍។ អស់មួយជិវិត លោកតយុទ្ធការពារលទ្ធិកាតូលិក ដែលត្រូវគ្រីស្តបរិស័ទប្រូតេស្តង់ប្រឆាំង។ ពេលទទួលមរណភាព លោកកំពុងសូត្រធម៌ជឿ។

អត្ថបទទី១៖ សូមថ្លែងលិខិតទី ១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកធីម៉ូថេ ១ ធម ៣,១៤-១៦

ប្អូនជាទីស្រឡាញ់! ខ្ញុំសរសេរសេចក្ដីទាំងនេះ ដោយសង្ឃឹមថា នឹងមកជួបប្អូនក្នុង​ពេលឆាប់ៗ ក៏ប៉ុន្ដែ បើខ្ញុំក្រមកដល់ សេចក្ដីទាំងនេះនឹងជួយប្អូនឱ្យដឹងរបៀបដែល​ត្រូវប្រព្រឹត្តក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ គឺក្នុងព្រះសហគមន៍របស់ព្រះដ៏មានព្រះជន្មគង់នៅ។ ព្រះសហគមន៍នេះជាសសរ និងជាគ្រឹះទ្រទ្រង់សេចក្ដីពិត។ គម្រោងការ​ដ៏លាក់កំបាំងដែលយើងបង្ហាញក្នុងការគោរពប្រណិប័តន៍ព្រះជាម្ចាស់នោះ ពិតជា​ប្រសើរឧត្ដមណាស់ គឺថា៖ ព្រះគ្រីស្ដយាងមកក្នុងឋានៈជាមនុស្ស ព្រះអង្គបានសុចរិត​ដោយសារព្រះវិញ្ញាណ ព្រះអង្គបានបង្ហាញខ្លួនឱ្យពួកទេវទូតឃើញ គេបានប្រកាសអំពីព្រះអង្គនៅក្នុងចំណោមជាតិសាសន៍នានា គេបានជឿលើព្រះអង្គក្នុងពិភពលោក ព្រះជាម្ចាស់បានលើកព្រះអង្គឡើងក្នុងសិរីរុងរឿង។

ទំនុកតម្កើងលេខ ១១១ (១១០) ,១-៦ បទពាក្យ ៧

ចូរលើកតម្កើងព្រះជាម្ចាស់ប្រសើរពេកណាស់លើលោកា
ខ្ញុំថ្កើងព្រះអង្គហួសសិរសាក្នុងហ្វូងមនុស្សណាដែលទៀងត្រង់
គ្រប់ស្នាព្រះហស្ដព្រះអម្ចាស់ប្រសើរពេកណាស់ខ្ពស់ឧត្តុង
អ្នកពេញចិត្តស្នាព្រះហស្ដទ្រង់ស្វះស្វែងយល់ផងកុំរារែក
គ្រប់ស្នាព្រះហស្ដបានបញ្ចេញរស្មីចិញ្ចែងភ្លឺអនេក
សេចក្ដីសុចរិតល្អពន់ពេកមិនប្រេះបាក់បែកនៅរហូត
ព្រះអង្គទ្រង់សព្វព្រះហប្ញទ័យឱ្យយើងស្រមៃមិនរលត់
ដល់ការអស្ចារ្យខ្ពស់បំផុតហប្ញទ័យអាណិតចិត្តអាសូរ
ព្រះអង្គប្រទានទាំងអាហារដល់អ្នកវេទនាស្រែកទ្រហោរ
អ្នកដែលកោតខ្លាចទ្រង់អាសូរសម្ព័ន្ធមានយូរធ្លាប់មេត្រី
ព្រះអង្គសម្ដែងអានុភាពឱ្យរាស្រ្ដជ្រួតជ្រាបឥតសង្ស័យ
គឺព្រះអង្គបានឱ្យទឹកដីប្រជាដទៃមកពួកគេ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៦,៦៣.៦៨

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់ ព្រះបន្ទូលរបស់ព្រះអង្គសុទ្ធតែចេញមកពីព្រះវិញ្ញាណ ដែលផ្ដល់ជីវិតឱ្យយើងខ្ញុំ។ ព្រះបន្ទូលរបស់ព្រះអង្គផ្ដល់ជីវិតអស់កល្បជានិច្ច។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៧,៣១-៣៥

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់បណ្ដាលជនថា៖ «តើខ្ញុំត្រូវប្រដូចមនុស្សជំនាន់នេះ​ទៅនឹងមនុស្សប្រភេទណា? តើគេដូចនរណា? គឺគេប្រៀបបីដូចជាកូនក្មេងដែល​អង្គុយលេងនៅផ្សារ ហើយស្រែកដាក់គ្នាទៅវិញទៅមកថា៖ «យើងបានផ្លុំខ្លុយ តែ​ពួកឯងមិនព្រមរាំ យើងបានស្មូត្របទទំនួញ តែពួកឯងក៏ពុំព្រមយំដែរ»។ យ៉ាងណាមិញ​លោកយ៉ូហានបាទីស្ដបានមក លោកតមអាហារ លោកតមសុរា តែអ្នករាល់គ្នាពោលថា៖ «លោកមានខ្មោចចូល»។ រីឯបុត្រមនុស្សក៏បានមកដែរ លោកបរិភោគអាហារ និង​ពិសាសុរា តែអ្នករាល់គ្នាពោលថា៖ «មើលចុះ អ្នកនេះគិតតែពីស៊ីផឹក ហើយសេពគប់​ជាមួយពួកទារពន្ធ និងមនុស្សបាប»។ ប៉ុន្ដែ អស់អ្នកដែលមានប្រាជ្ញាទទួលស្គាល់ថា​ ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ ពិតជាល្អត្រឹមត្រូវមែន»។

898 Views

Theme: Overlay by Kaira