ថ្ងៃពុធ អាទិត្យទី២១
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០២៥
អ្នកស្រីម៉ូនិក (៣៣២-៣៨៧) ជាគ្រីស្តបរស័ទជាតិរ៉ូម៉ាំងម្នាក់នៅក្នុងទ្វីបអាហ្វ្រិក។ នាងស៊ូទ្រាំយូរឆ្នាំ ទាំងអង្វរព្រះជាម្ចាស់ ទើបទាំងស្វាមីនាង ទាំងលោកអូគូស្តាំងជាកូននាង សុខចិត្តប្រែចរិយាខិលខូចចោល ហើយទទួលស្គាល់ព្រះយេស៊ូ។ សន្ត អំប្រាស ជាអភិបាលនៅព្រះសហគមន៍នៅក្រុងមីឡង់ជម្រាបសន្តីម៉ូនិកថា៖ “ដោយអ្នកបានហូរទឹកភ្នែកច្រើនយ៉ាងនេះ កូនមិនត្រូវវិនាសអន្តរាយឡើយ!”។ អ្នកស្រីម៉ូនិកទទួលមរណភាពនៅក្រុងអូស្ទីយ៉ាសោយ មានសន្តអូគូស្តាំងជួយលួងលោម។
អត្ថបទទី១៖ សូមថ្លែងលិខិតទី១របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងថេស្សាឡូនិក ១ ថស ២,៩-១៣
បងប្អូនអើយ! បងប្អូនពិតជានឹកចំានៅកិច្ចការដែលយើងបានធើ្វទំាងនឿយហត់នោះជាមិនខានឡើយ គឺនៅពេលយើងប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ដល់បងប្អូន។ យើងខំធើ្វការទំាងយប់ទំាងថ្ងៃដើម្បីកុំឱ្យនរណាម្នាក់ក្នុងចំណោមបងប្អូនពិបាកនឹង
ផ្គត់ផ្គង់ដល់យើង។ យើងបានរស់នៅជាមួយបងប្អូនជាអ្នកជឿ ដោយឥរិយាបថដ៏ល្អវិសុទ្ធ សុចរិតឥតកំហុសដូចមានបងប្អូន និងព្រះជាម្ចាស់ជាសាក្សីស្រាប់។ បងប្អូនក៏ជ្រាបថា យើងបានប្រព្រឹត្តចំពោះបងប្អូនម្នាក់ៗដូចឪពុកប្រព្រឹត្តចំពោះកូនដែរ គឺយើង
បានទូន្មាន និងលើកទឹកចិត្តបងប្អូនហើយ យើងក៏បានអង្វររកបងប្អូនឱ្យរស់នៅយ៉ាងសមរម្យស្របតាមព្រះប្ញទ័យរបស់ព្រះជាម្ចាស់ ដែលបានត្រាស់ហៅបងប្អូនឱ្យមកចូលរួមក្នុងព្រះរាជ្យ និងសិរីរុងរឿងរបស់ព្រះអង្គ។ ហេតុនេះហើយ បានជាយើងតែងតែអព្រះគុណព្រះជាម្ចាស់ជានិច្ច ព្រោះនៅពេលដែលយើងនំាដំណឹងល្អមកជូនបងប្អូនស្ដាប់ បងប្អូនទទួលយកដោយពុំចាត់ទុកថាជាពាក្យសម្ដីរបស់មនុស្សទេ គឺបងប្អូនចាត់ទុកពាក្យសម្ដីរបស់ខ្ញុំនេះដូចជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ តាមពិតជាព្រះបន្ទូលរបស់ព្រះអង្គមែន ហើយព្រះបន្ទូលនេះកំពុងតែបង្កើតផលក្នុងបងប្អូនជាអ្នកជឿ។
ទំនុកតម្កើងលេខ ១៣៩ (១៣៨),៧-១២ បទពាក្យ ៧
| ៧ | តើទូលបង្គំអាចទៅណា | ឆ្ងាយពីព្រះភ័ត្រា្តព្រះអង្គនោះ | |
| គេចទៅទីណាមិនផុតសោះ | ព្រះអង្គជ្រាបអស់សព្វទិសា | ។ |
| ៨ | បើខ្ញុំនឹងឡើងទៅលើមេឃ | ក៏មិនផុតភ្នែកផុតនេត្រា | |
| បើទៅនៅស្ថានមនុស្សមរណា | ក៏ជួបព្រះភ័ក្រា្តទ្រង់ជានិច្ច | ។ |
| ៩ | ទោះបីជាខ្ញុំពាក់ស្លាបហោះ | ទៅកន្លែងរះព្រះអាទិត្យ | |
| ឬទោះបីខ្ញុំចង់រត់គេច | ទៅរស់នៅឯលិចនាយសមុទ្រ | ។ |
| ១០ | ក៏ព្រោះអង្គគង់ទីនោះ | ឥតមានចន្លោះឬឡេចផុត | |
| ជួយដឹកនំាលែងតក់ស្លុត | ដោយបារមីប្ញទិ្ធដ៏ឧត្ដម | ។ |
| ១១ | ប្រសិនបើខ្ញុំពោលឡើងថា | សូមឱ្យអន្ធិកាគ្របលើខ្ញុំ | |
| ពន្លឺថ្ងៃដែលនៅជិតជុំ | ប្រែក្លាយយប់ផ្ដុំឥតពន្លឺ | ។ |
| ១២ | ទោះបីងងឹតយ៉ាងណាក្ដី | ព្រះអម្ចាស់ថ្លៃនៅតែភ្លឺ | |
| ពេលយប់ដូចថ្ងៃជះរន្ទឺ | ងងឹតប្រែមានរស្មី | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ហប ៤,១២
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាព្រះបន្ទូលដ៏មានជីវិត និងមានមហិទ្ធិប្ញទ្ធិ ។ ព្រះបន្ទូលនេះចាក់ទម្លុះចូលទៅក្នុងឆន្ទៈ និងគំនិតក្នុងជម្រៅចិត្តរបស់យើង ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២៣,២៧-៣២
ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ពួកបណ្ឌិតខាងវិន័យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាប្រៀបបាននឹងផ្នូរដែលគេលាបកំបោរស មើលពីក្រៅឃើញហាក់ដូចជាស្អាត តែខាងក្នុងពោរពេញទៅដោយឆ្អឹងសាកសព និងធាតុរលួយសព្វបែបយ៉ាង។ អ្នករាល់គ្នាក៏ដូច្នោះដែរ អ្នករាល់គ្នាសម្ដែងឫកពារខាងក្រៅឱ្យមនុស្សម្នាឃើញថា អ្នករាល់គ្នាសុចរិត តែចិត្តអ្នករាល់គ្នាពោរពេញដោយគំនិតលាក់ពុត និងគំនិតទុច្ចរិតទៅវិញ។ ពួកបណ្ឌិតខាងវិន័យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាបានសង់ផ្នូរឱ្យពួកព្យាការី ព្រមទាំងតុបតែងផ្នូររបស់មនុស្សសុចរិត ដោយពោលថាៈ “ប្រសិនបើយើងបានរស់នៅជំនាន់បុព្វបុរស នោះយើងមុខជាមិនសមគំនិតជាមួយគេក្នុងការសម្លាប់ពួកព្យាការីឡើយ”។ អ្នករាល់គ្នាពោលដូច្នេះបានសេចក្ដីថា អ្នករាល់គ្នាចោទខ្លួនឯងថា ជាពូជពង្សរបស់ពួកអ្នកដែលបានសម្លាប់ព្យាការី។ ដូច្នេះ ចូរបន្ដកិច្ចការរបស់បុព្វបុរសអ្នករាល់គ្នាឱ្យបានសម្រេចទៅ!
923 Views
Post Views:
930