អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃពុធ អាទិត្យទី១៨
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃពុធ ទី០៩ ខែសីហា ឆ្នាំ២០២៣

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរជំរឿនប្រជាជន ជរ ១៣,១-២.២៥-១៤,១.២៦-២៩.៣៤-៣៥

ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរចាត់មនុស្សឱ្យទៅសង្កេតមើលស្រុកកាណាន ដែលយើងប្រគល់ឱ្យកូនចៅអ៊ីស្រាអែលនោះទៅ។ ក្រោយពីបានទៅសង្កេតមើលស្រុកអស់រយៈពេលសែសិបថ្ងៃ ពួកគេក៏វិលត្រឡប់មកវិញ។ ពេលមកដល់ ពួកគេទៅជួបលោកម៉ូសេ និងលោកអរ៉ុន ព្រមទាំងសហគមន៍អ៊ីស្រាអែលទាំងមូលនៅកាដែស ក្នុងវាលរហោស្ថានប៉ារ៉ន។ ពួកគេបានរាយការណ៍ជំរាបលោកទាំងពីរ និងសហគមន៍អ៊ីស្រាអែលទាំងមូល ដោយបង្ហាញផ្លែឈើរបស់ស្រុកនោះផង។ ពួកគេជម្រាបលោកម៉ូសេដូចតទៅនេះ៖ «យើងខ្ញុំបានទៅដល់ស្រុកដែលលោកចាត់យើងខ្ញុំឱ្យទៅ។ ស្រុកនោះពិតជាស្រុកដ៏សម្បូណ៌សប្បាយមែន សូមមើល ផ្លែឈើទាំងនេះចុះ!។ ប៉ុន្តែ ប្រជាជនដែលរស់នៅក្នុងស្រុកសុទ្ធតែជាមនុស្សខ្លាំងពូកែ ទីក្រុងរបស់គេធំៗ ហើយមានកំពែងរឹងមាំទៀត​ផង។ ជនជាតិអាម៉ាឡេករស់នៅតំបន់ណេកិប ជនជាតិហេត ជនជាតិយេប៊ូស និងជនជាតិអាម៉ូរីរស់នៅតាមតំបន់ភ្នំ រីឯជនជាតិកាណានរស់នៅក្បែសមុទ្រ និងនៅតាមមាត់ទន្លេយ័រដាន់»។ ប្រជាជនក៏នាំគ្នារករឿងលោកម៉ូសេ តែលោកកាលែបបានប្រាប់ពួកគេឱ្យនៅស្ងៀម ហើយមានប្រសាសន៍ថា៖ «យើងនាំគ្នាឡើងទៅដណើ្តមយកស្រុកនោះទៅ ដ្បិតពួកយើងមុខជាមានជ័យជម្នះមិនខាន!»។ ក៏ប៉ុន្តែ អស់អ្នកដែលឡើងទៅសង្កេតមើលស្រុកជាមួយលោកនាំគ្នាពោលថា៖ «ពួកយើងពុំអាចឡើងទៅវាយប្រជាជននោះឡើយ ព្រោះពួកគេមានកម្លាំងជាងពួកយើង!»។ ពួកគេនាំគ្នានិយាយបង្ខូចស្រុកដែលពួកគេបានទៅសង្កេតមើលនោះ ប្រាប់កូនចៅអ៊ីស្រាអែល។ ពួកគេពោលថា៖ «ស្រុកដែលពួកយើងបានធ្វើដំណើរឆ្លងកាត់ដើម្បីសង្កេតមើលនោះ ជាស្រុកបំផ្លាញប្រជាជន។ ពួក​យើងបានឃើញច្បាស់ អ្នកដែលរស់នៅក្នុងស្រុកនោះជាមនុស្សមានមាឌខ្ពស់។ យើងក៏បាន​ឃើញមនុស្សមានមាឌធំសម្បើមដូចយក្ស។ បើធៀបទៅនឹងពួកគេ ពួកយើងប្រៀប​បីដូចជាកណ្តូប ហើយពួកគេក៏ចាត់ទុកយើងដូចសត្វកណ្តូបដែរ»។ សហគមន៍អ៊ីស្រាអែលទាំងមូលស្រែកឡើងយ៉ាងខ្លាំង ហើយប្រជាជននាំគ្នាយំពេញមួយយប់នោះ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអរ៉ុនដូចតទៅ៖ «តើសហគមន៍​ដ៏អាក្រក់នេះ នៅតែរអ៊ូរទាំប្រឆាំងនឹងយើងដល់កាលណាទៀត? យើងបានឮពាក្យដែលកូនចៅអ៊ីស្រាអែលរអ៊ូរទាំប្រឆាំងនឹងយើងហើយ។ ចូរប្រាប់ពួកគេថា៖ “យើង​ជាព្រះដ៏មានព្រះជន្មគង់នៅ! នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ យើងនឹងប្រព្រឹត្ត​ចំពោះអ្នករាល់គ្នា តាមពាក្យដែលយើងបានឮអ្នករាល់គ្នានិយាយ។ អ្នករាល់គ្នានឹងស្លាប់ចោលឆ្អឹងក្នុងវាលរហោស្ថាននេះ គឺអ្នកទាំងអស់គ្នាដែលគេបានជំរឿន មានអាយុចាប់ពី​ម្ភៃឆ្នាំឡើងទៅ ហើយបានរអ៊ូរទាំប្រឆាំងនឹងយើង។ អ្នករាល់គ្នាបានទៅសង្កេតមើលស្រុកអស់រយៈពេលសែសិបថ្ងៃ ដូច្នេះ អ្នករាល់គ្នាត្រូវរងនូវកំហុសរបស់ខ្លួនចំនួនសែសិប​ឆ្នាំដែរ គឺមួយឆ្នាំសម្រាប់មួយថ្ងៃ។ ពេលនោះ អ្នករាល់គ្នាមុខជាដឹងថា ពេលយើង​ប្រឆាំងនឹងអ្នករាល់គ្នា តើកើតមានផលវិបាកយ៉ាងណា។ យើងជាព្រះអម្ចាស់ យើងនិយាយយ៉ាងណា យើងនឹងប្រព្រឹត្តយ៉ាងនោះ ចំពោះសហគមន៍ដ៏អាក្រក់ដែលលើកគ្នាបះបោរប្រឆាំងនឹងយើង។ ពួកគេនឹងស្លាប់បាត់បង់ជីវិតទាំងអស់ក្នុងវាលរហោស្ថាននេះ»។

ទំនុកតម្កើងលេខ ១០៦ (១០៥),៦-៧.១៣-១៤.២១-២៣ បទពាក្យ ៧

យើងខ្ញុំបានធ្វើអំពើបាបអាក្រក់ឆ្អេះឆ្អាបច្រើនពេកកូវ
ដូចបុព្វបុរសកន្លងទៅ​​ធ្វើរឿងអាស្រូវមិនទំនង
កាលនៅអេស៊ីបបុព្វបុរសបំភ្លេចទាំងអស់គ្រាកន្លង
ពុំយល់ពីការអស្ចារ្យផងរបស់ព្រះអង្គធ្វើនោះទេ
១៣ក្រោយមកពួកគេឆាប់ភ្លេចភ្លឹកកិច្ចការសន្ធឹកច្រើនអស្ចារ្យ
គេពុំរង់ចាំពេលវេលាសម្រេចកិច្ចការព្រះអង្គឡើយ
១៤នៅរហោស្ថានគេមានចិត្តលោភលន់មិនគិតធ្វើឫកជើយ
ល្បងលព្រះម្ចាស់លេងព្រងើយទីនោះឯហើយដីហួតហែង
២១ពួកគេភ្លេចថាព្រះតែមួយជាព្រះដែលជួយទាំងថ្ងៃយប់
ដោយស្នាព្រះហស្តខ្ពស់លើសលប់ពាសពេញសាយសព្វស្រុកអេស៊ីប
២២ការអស្ចារ្យទៀតដែលមាននៅក្នុងស្រុកកូនចៅអប្រាហាំស្រាប់
និងស្នាព្រះហស្តដ៏ចំណាប់គួរឱ្យស្ញែងស្ញប់ឯសមុទ្រ
២៣ព្រះអង្គសម្រេចព្រះហឫទ័យកម្ទេចប្រល័យគេឱ្យផុត
តែលោកម៉ូសេដ៏វិសុទ្ធចេញមកក្រាបលុតអង្វរសុំ
គាត់ឃាត់ព្រះអង្គមិនឱ្យលប់តាមព្រះពិរោធដោយគំនុំ
មិនឱ្យព្រះអង្គគិតគួនគុំពួកគេនឹងយំដោយទ្រង់ខ្ញាល់

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៤៦,៥.៨

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់នឹងលើកអ្នកដែលសោកសង្រេងឱ្យងើបឡើង ព្រះអម្ចាស់ថែរក្សាការពារជនបរទេស។ អ្នកណាផ្ញើជីវិតទៅលើព្រះអង្គពិតជាបានសុភមង្គល។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៥,២១-២៨

នៅគ្រានោះ ព្រះយេស៊ូយាងទៅតំបន់ជិតក្រុងទីរ៉ូស និងក្រុងស៊ីដូន។ មានស្ត្រីសាសន៍កាណានម្នាក់ដែលរស់នៅស្រុកនោះចូលមកគាល់ព្រះអង្គ ហើយទូលអង្វរថា៖ «ឱព្រះអម្ចាស់ជាព្រះរាជវង្សរបស់ព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាខ្ញុំម្ចាស់ផង! កូនស្រីខ្ញុំម្ចាស់ត្រូវខ្មោចចូល បណ្តាលឱ្យវេទនាខ្លាំងណាស់»។ ព្រះយេស៊ូពុំបានឆ្លើយតបនឹងនាង។ ក្រុមសាវ័កនាំគ្នាចូលមកជិតព្រះអង្គ ហើយ ទូលថា៖ «សូមព្រះគ្រូដេញនាងទៅ! ព្រោះនាងចេះតែស្រែកអង្វរពីក្រោយយើង»។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «ព្រះជាម្ចាស់បានចាត់ខ្ញុំឱ្យមករកអស់អ្នកដែលវង្វេងក្នុងចំណោមជនជាតិអ៊ីស្រាអែលតែប៉ុណ្ណោះ!”។ ប៉ុន្តែ ស្ត្រីនោះចូលមកក្រាបទៀបព្រះបាទាព្រះអង្គ ហើយទូលថា៖ ​«ឱព្រះអម្ចាស់អើយ! សូមជួយខ្ញុំម្ចាស់ផង!»។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «មិនគួរយកអាហាររបស់កូនចៅបោះទៅឱ្យកូនឆ្កែស៊ីឡើយ»។ នាងទូលព្រះអង្គថា៖ «ពិតមែនហើយព្រះអម្ចាស់! ប៉ុន្តែ កូនឆ្កែស៊ីកម្ទេចអាហារដែលជ្រុះពីតុរបស់ម្ចាស់វា»។ ព្រះយេស៊ូក៏មានព្រះបន្ទូលទៅនាងថា៖ «នាងអើយ! នាងមានជំនឿមាំមួនណាស់! ដូច្នេះ សូមឱ្យបានសម្រេចតាមចិត្តនាងប្រថ្នាចុះ!»។ កូនស្រីរបស់នាងបានជាតាំង​ពីពេលនោះមក។

262 Views

Theme: Overlay by Kaira