អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃពុធ អាទិត្យទី១៤
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃពុធ ទី០៩ ខែកក្ដដា ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ៤១,៥៥-៥៧; ៤២,៥-៧.១៧-២៥

នៅគ្រានោះ ទុរ្ភិក្សកើតក្នុងស្រុកអេស៊ីបទាំងមូល។ ប្រជាជននាំគ្នាទាមទារសុំស្បៀងអាហារពីព្រះបាទផារ៉ោន។ ព្រះបាទផារ៉ោនក៏មានរាជឱង្ការទៅកាន់ជនជាតិអេស៊ីបទាំងអស់ថា៖ «ចូរទៅជួបលោកយ៉ូសែបវិញទៅ! បើលោកប្រាប់ឱ្យធ្វើអ្វី ចូរធ្វើតាមពាក្យលោកទៅ!»។ ពេលនោះ ទុរ្ភិក្សបានរាលដាលពាសពេញទូទាំងស្រុក​អេស៊ីប។ លោកយ៉ូសែបអនុញ្ញាតឱ្យគេបើកឃ្លាំងទាំងប៉ុន្មានតាមក្រុងនានា យក ស្រូវលក់ឱ្យជនជាតិអេស៊ីប។ ក៏ប៉ុន្តែ ទុរ្ភិក្សនៅតែកើតមានកាន់តែខ្លាំងឡើងៗ នៅ​ក្នុងស្រុកអេស៊ីបដដែល។ មនុស្សម្នាពីគ្រប់ប្រទេស នាំគ្នាធ្វើដំណើរមកស្រុកអេស៊ីប ដើម្បីរកទិញស្រូវពីលោកយ៉ូសែប ដ្បិតទុរ្ភិក្សរាលដាលកាន់តែខ្លាំងឡើងៗគ្រប់ប្រទេសនៅលើផែនដីទាំងមូល។ កូនទាំងប៉ុន្មានរបស់លោកយ៉ាកុប ក៏នាំគ្នាធ្វើដំណើរទៅរក​ទិញស្រូវនៅស្រុកអេស៊ីប ដូចអ្នកឯទៀតៗដែរ ដ្បិតនៅស្រុកកាណានក៏កើតទុរ្ភិក្ស​ដែរ។ នៅគ្រានោះ លោកយ៉ូសែបមានអំណាចគ្រប់គ្រងលើស្រុកអេស៊ីប ហើយលោកចាត់ចែងលក់ស្រូវឱ្យអ្នកស្រុកនោះទាំងអស់។ បងៗរបស់លោកនាំគ្នាមក​ក្រាបថ្វាយបង្គំលោក ឱនមុខចុះដល់ដី។ កាលលោកយ៉ូសែបឃើញបងៗ លោក​ស្គាល់គេភ្លាម តែលោកមិនធ្វើឱ្យគេស្គាល់លោកវិញទេ។ លោកក៏មានប្រសាសន៍យ៉ាងតឹងរ៉ឹងទៅកាន់ពួកគេ។ លោកបញ្ជាឱ្យគេ ចាប់​បងៗយកទៅឃុំឃាំងអស់​រយៈពេលបីថ្ងៃ។ លុះដល់ថ្ងៃទីបី លោកយ៉ូសែបមានប្រសាសន៍ទៅបងៗថា៖ «ខ្ញុំជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់ បើអ្នករាល់គ្នាចងរួចជីវិតត្រូវធ្វើដូចតទៅ ប្រសិនបើអ្នក​រាល់គ្នាពិតជាមនុស្សទៀងត្រង់មែន ត្រូវទុកម្នាក់ក្នុងចំណោមអ្នករាល់គ្នាឱ្យនៅ​ជាប់ឃុំឃាំងនៅទីនេះសិន។ រីអ្នកឯទៀតៗត្រូវវិលត្រឡប់ទៅស្រុកវិញ ដោយយក​ស្បៀងអាហារទៅឱ្យក្រុមគ្រួសារដែលកំពុងតែអត់ឃ្លាននោះទៅ។ បន្ទាប់មក ​ត្រូវនាំប្អូនពៅមកជួបខ្ញុំ ដើម្បីបញ្ជាក់ថា ពាក្យដែលអ្នករាល់គ្នានិយាយពិតមែនហើយ។ ដូច្នេះ អ្នករាល់គ្នាមិនត្រូវបាត់បង់ជីវិតឡើយ»។ ពួកគេក៏យល់ព្រមធ្វើតាម​ទាំងនិយាយគ្នាទៅវិញទៅមកថា៖ «ឃើញទេ! យើងបានប្រព្រឹត្ដខុសចំពោះប្អូនយើងហើយ! យើងបានឃើញទុក្ខលំបាករបស់វានៅពេលវាទទូចអង្វរយើង តែយើងពុំបាន​ស្តាប់វាទេ។ ហេតុនេះហើយ បានជាយើងត្រូវកើតទុក្ខលំបាកដូច្នេះ»។ លោករូបេនពោលថា៖ «បងបានប្រាប់ប្អូនៗហើយថា កុំសម្លាប់ប្អូនយើងឱ្យសោះ! តែអ្នករាល់គ្នា​ពុំព្រមស្តាប់ទេ។ ឥឡូវនេះ យើងត្រូវតែរងទុក្ខទោសព្រោះតែយើងបានបង្ហូរឈាមប្អូន​យើង»។ ពួកគេពុំដឹងថា លោក​យ៉ូសែបស្តាប់ឮទាំង​អស់ទេ ដ្បិតពេលលោកនិយាយជាមួយពួកគេមានអ្នកបកប្រែ។ លោកយ៉ូសែបចេញពីពួកគេបន្តិច ដើម្បីទៅពួនយំ។

ទំនុកតម្កើងលេខ ៣៣ (៣២),២-៣.១០-១១.១៨-១៩ បទព្រហ្មគីតិ

ដេញពិណលើកតម្កើងព្រះនៃយើងគ្មានអ្វីស្មើ
លេងចាប៉ីបណ្តើរដេញបង្ហើរខ្សែដប់ថ្វាយ
ចូរច្រៀងទំនុកថ្មីទាំងតន្រ្តីកុំជិនណាយ
សូរសៀងពិរោះក្រៃពេលសប្បាយអបអរទ្រង់
១០ទ្រង់បំបែកផែនការនៃប្រជាអសប្បុរស
គម្រោងការរបស់ជនទាំងនោះត្រូវរលាយ
១១ឯផែនការព្រះអង្គស្ថិតនៅគង់មិនអន្តរាយ
គម្រោងការទាំងឡាយមិនរលាយនៅស្ថិតស្ថេរ
១៨ព្រះអង្គតាមរក្សាអស់អ្នកណាដែលខ្លាចព្រះ
អ្នកពឹងលើអម្ចាស់ដ៏សប្បុរសមានមេត្តា
១៩ព្រះអង្គបានសង្គ្រោះឱ្យគេរស់មានសង្ខារ
ផុតពីក្តីមរណានៅក្នុងគ្រាដែលអត់ឃ្លាន

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មក ១,១៥

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះរាជ្យរបស់ព្រះជាម្ចាស់មកជិតបង្កើយហើយ! ចូរនាំគ្នាជឿដំណឹងល្អចុះ!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១០,១-៧

ព្រះយេស៊ូត្រាស់ហៅក្រុមសាវ័កទាំងដប់ពីរនាក់មក ហើយប្រទានឱ្យគេមាន​អំណាចដេញខ្មោច ព្រមទាំងមានអំណាចប្រោសអ្នកជំងឺគ្រប់យ៉ាង និងអ្នកពិការគ្រប់​ប្រភេទឱ្យបានជាផង។ ទូតរបស់ព្រះអង្គទាំងដប់ពីរមាននាមដូចតទៅ អ្នកទី​មួយគឺស៊ីម៉ូន ហៅសិលានិងអន់ដ្រេ ជាប្អូនរបស់គាត់។ យ៉ាកុប និងយ៉ូហាន ជាប្អូន​របស់គាត់ ដែលត្រូវជាកូនរបស់លោកសេបេដេ។ ភីលីព និងបារថូឡូមេ ថូម៉ាស់ និងម៉ាថាយ​ជាអ្នកទារពន្ធ។ យ៉ាកុប ជាកូនរបស់លោកអាល់ផាយ និងថាដេ ស៊ីម៉ូនជាអ្នកជាតិ​និយម​ និងយូដាសអ៊ីស្ការីយ៉ុត ជាអ្នកក្បត់ព្រះអង្គ។ ព្រះយេស៊ូចាត់ក្រុមសាវ័កទាំងដប់ពីរនាក់នេះឱ្យទៅ ដោយផ្ដែផ្ដាំថា៖ «កុំទៅ​រកសាសន៍ដទៃឡើយ ហើយក៏កុំចូលទៅក្នុងភូមិរបស់ជនជាតិសាម៉ារីដែរ គឺត្រូវទៅ​ស្វែងរកអស់អ្នកដែលវង្វេងក្នុងចំណោមជនជាតិអ៊ីស្រាអែលនោះវិញ។ ពេលធ្វើ​ដំណើរទៅ ចូរប្រកាសថា ព្រះរាជ្យនៃស្ថានបរមសុខមកជិតបង្កើយហើយ!»។

179 Views

Theme: Overlay by Kaira