អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃពុធ អាទិត្យទី១៣
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃពុធ ទី០២ ខែកក្ដដា ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ២១,៣.៨-២១

លោកស្រីសារ៉ាបង្កើតបានកូនប្រុសមួយជូនលោកអប្រាហាំ។ ពេលកូននេះកើតមក លោកអប្រាហាំដាក់ឈ្មោះវាថា «អ៊ីសាក»។ លុះកុមារអ៊ីសាកធំបន្តិច នៅថ្ងៃត្រូវផ្តាច់​ដោះ លោកអប្រាហាំបានរៀបពិធីជប់លៀងមួយយ៉ាងធំ។ ថ្ងៃនោះ លោកស្រីសារ៉ា​ឃើញអ៊ីស្មាអែលជាកូននាហាការ (គឺស្រ្តីជាតិអេស៊ីប ដែលបង្កើតកូនមួយជូនលោក​អប្រាហាំ) កំពុងសើចលេង។ គាត់ជម្រាបលោកអប្រាហាំថា៖ «សូមបណ្តេញស្រីបម្រើ​នេះ និងកូនវាចេញទៅ ដ្បិតមិនត្រូវឱ្យកូនរបស់ស្រីបម្រើនេះ ទទួលមត៌ករួមជាមួយ​អ៊ីសាក កូនរបស់ខ្ញុំឡើយ»។ ពាក្យនេះធ្វើឱ្យលោកអប្រាហាំពិបាកចិត្តយ៉ាងខ្លាំង ព្រោះអ៊ីស្មាអែលក៏ជាកូនរបស់លោកដែរ។ ប៉ុន្តែ ព្រះជាម្ចាស់មានព្រះបន្ទូលមកលោក​អប្រាហាំថា៖ «កុំពិបាកចិត្ត ព្រោះតែរឿងក្មេងនេះ និងអ្នកបម្រើរបស់អ្នកឱ្យសោះ។ ចូរប្រព្រឹត្តតាមពាក្យទាំងប៉ុន្មានដែលសារ៉ាសុំនោះទៅ ដ្បិតមានតែកូនចៅរបស់អ៊ីសាកប៉ុណ្ណោះដែលនឹងស្នងត្រកូលរបស់អ្នក។ រីឯកូនរបស់ស្រីបម្រើនោះវិញ យើងក៏នឹងធ្វើ​ឱ្យវាបង្កើតប្រជាជាតិមួយដ៏ធំ ព្រោះវាក៏ជាពូជពង្សអ្នកដែរ»។ ស្អែកឡើង លោកអប្រាហាំក្រោកពីព្រលឹម យកបាយសំណុំ និងបំពង់ទឹកមកប្រគល់​ឱ្យនាងហាការ ហើយលើកកូនដាក់លើករបស់នាង រួចប្រាប់ឱ្យចេញទៅ។ នាងហាការ​ក៏ចាកចេញពីទីនោះទៅ ហើយវិលវល់ក្នុងវាលរហោស្ថាន ជិតភូមិប៊ែរសេបា។ ពេល​អស់ទឹកពីបំពង់ហើយ នាងក៏ទុកកូនចោលនៅក្រោមដើមឈើតូចមួយ រួចនាងទៅ​អង្គុយនៅដាច់ដោយឡែកពីកូន ចម្ងាយប្រមាណមួយសន្ទុះព្រួញ ព្រោះនាងពោលថា៖ «ខ្ញុំមិនចង់ឃើញកូនស្លាប់នៅនឹងមុខខ្ញុំឡើយ!»។ ដូច្នេះ នាងក៏អង្គុយដាច់ដោយ​ឡែកពីកូន ហើយចាប់ផ្តើមទ្រហោយំ។ ព្រះជាម្ចាស់ទ្រង់ព្រះសណ្តាប់ឮសម្រែករបស់​ក្មេងនោះ ហើយទេវទូតរបស់ព្រះជាម្ចាស់ហៅនាងហាការពីលើមេឃមកថា៖ «ហាការអើយ! តើនាងកើតអ្វី? កុំខ្លាចអ្វីឡើយ! ដ្បិតព្រះជាម្ចាស់ទ្រង់ព្រះសណ្តាប់ឮសម្រែក​កូនរបស់នាងដែលនៅក្រោមដើមឈើហើយ។ ចូរក្រោកឡើង! ទៅយកកូន ហើយ​ចាប់ដៃវាលើកឡើង ដ្បិតយើងនឹងធ្វើឱ្យវាបង្កើតបានប្រជាជាតិមួយដ៏ធំ»។ ព្រះជាម្ចាស់ប្រោសឱ្យនាងហាការឃើញអណ្តូងមួយដែលមានទឹក នាងក៏ទៅដងទឹក​ដាក់ពេញបំពង់ រួចយកទៅឱ្យកូនផឹក។ ព្រះជាម្ចាស់គង់នៅជាមួយក្មេងនោះ។ ពេល​វាធំឡើង វារស់​នៅតាមវាលរហោស្ថាន ហើយទៅជាអ្នកពូកែបាញ់ធ្នូ។ អ៊ីស្មាអែល​រស់នៅក្នុងវាលរហោស្ថាន ប៉ារ៉នកា ហើយម្តាយក៏ដណ្តឹងកូនស្រីជាតិអេស៊ីបម្នាក់មកឱ្យ​គាត់ធ្វើជាភរិយា។

ទំនុកតម្កើងលេខ ៣៤ (៣៣),៧-៨.១០-១៣ បទកាកគតិ

អស់អ្នកកំសត់និងមនុស្សទុរគតគេស្រែកដង្ហោយ
ហៅរកព្រះម្ចាស់ទ្រង់សណ្តាប់ហើយសង្គ្រោះគេឱ្យ
ផុតពីគ្រោះកាច
ទេវទូតរបស់ព្រះម្ចាស់ទាំងអស់ថែទាំអ្នកខ្លាច
រក្សាការពារគេក្រោមអំណាចរំដោះឱ្យរួច
ផុតពីទុក្ខភ័យ
១០ឱប្រជារាស្ត្ររបស់ព្រះម្ចាស់ចូរកោតខ្លាចដល់
ព្រះម្ចាស់នៃយើងបានសុខឥតខ្វល់មិនជួបអំពល់
ឬខ្វះខាតអ្វី
១១អ្នកមានមុខជាជួបទុក្ខវេទនាខ្វះម្ហូបចំណី
តែអ្នកដែលស្វែងរកព្រះម្ចាស់ថ្លៃនឹងមិនខ្វះអ្វី
សុខសាន្តតទៅ
១២ឱកូនចៅអើយកុំនៅព្រងើយស្តាប់ខ្ញុំប្រដៅ
ឱ្យចេះគោរពដរាបតទៅកុំធ្វើល្ងង់ខ្លៅ
ត្រូវកោតខ្លាចព្រះ
១៣តើមាននរណាចង់បានសង្ខារយឺនយូរត្រចះ
មានអ្វីគ្រប់យ៉ាងមិនខ្វះទាស់សោះហើយចង់នៅរស់
សុខសាន្តឬទេ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យក ១.១៨

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះជាម្ចាស់! ព្រះអង្គប្រទានជីវិតថ្មីឱ្យយើងខ្ញុំ ដោយសារព្រះបន្ទូលនៃសេចក្តីពិត។ ព្រះអង្គត្រាស់ហៅយើងខ្ញុំឱ្យទៅជាផលដំបូង មុនអ្វីៗទាំងអស់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៨,២៨-៣៤

ព្រះយេស៊ូ និងក្រុមសាវ័កទៅដល់ត្រើយម្ខាងនៃបឹងទិបេរីយ៉ាដ ក្នុងតំបន់កាដារ៉ា។ ពេលនោះ មានបុរសខ្មោចចូលពីរនាក់ ចេញពីទីបញ្ចុះសព ដើរតម្រង់មករកព្រះ​អង្គ។ បុរសទាំងពីរនេះកាច​ណាស់ គ្មាននរណាហ៊ានដើរកាត់តាមនោះឡើយ។ អ្នកទាំងពីរស្រែកឡើងថា៖ «ព្រះបុត្រារបស់ព្រះជាម្ចាស់អើយ! តើព្រះអង្គចង់ធ្វើអ្វី​យើងខ្ញុំ? ព្រះអង្គយាងមកទីនេះ ដើម្បីធ្វើទុក្ខទោសយើងខ្ញុំមុនពេលកំណត់ឬ?»។ នៅឆ្ងាយពីនោះបន្តិច មានជ្រូកមួយហ្វូងធំកំពុងរកស៊ី។ ពួកខ្មោចអង្វរព្រះយេស៊ូ​ថា៖ «បើព្រះអង្គចង់ដេញយើងខ្ញុំ សូមបញ្ជូនយើងខ្ញុំឱ្យទៅចូលក្នុងជ្រូកមួយហ្វូង​នេះទៅ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅខ្មោចថា៖ «ទៅចុះ!»។ ពួកខ្មោចក៏ចេញពី​បុរសទាំងពីរ ហើយទៅចូលក្នុងជ្រូក។ ពេលនោះ ហ្វូងជ្រូកបោលចុះតាមជម្រាលភ្នំ​តម្រង់ទៅសមុទ្រ លង់ទឹកងាប់អស់។ អ្នកថែរក្សាហ្វូងជ្រូកនាំគ្នាយករឿងនេះរត់ទៅ​ប្រាប់អ្នកភូមិ ព្រមទាំងរៀបរាប់ហេតុការណ៍អំពីបុរសខ្មោចចូលទាំងពីរនាក់នោះផង។ អ្នកភូមិទាំងអស់ក៏នាំគ្នាចេញមកគាល់ព្រះយេស៊ូ លុះបានឃើញហើយ គេអង្វរ​ព្រះអង្គឱ្យចាកចេញពីស្រុកភូមិរបស់គេ។

188 Views

Theme: Overlay by Kaira