អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃពុធ អាទិត្យទី០៨
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកបេនស៊ីរ៉ាក់ បស ៣៦,១-២.៥-៦.១៣.១៧-២២

ឱព្រះអម្ចាស់ជាចៅហ្វាយលើពិភពទាំងមូលអើយ! សូមអាណិតមេត្តាយើងខ្ញុំផង! សូមធ្វើឱ្យប្រជាជាតិទាំងអស់កោតខ្លាចព្រះអង្គ។ ឱព្រះអម្ចាស់អើយ! សូមឱ្យ​ពួកគេទទួលស្គាល់ថា គ្មានព្រះឯណាក្រៅពីព្រះអង្គឡើយ ដូចយើងខ្ញុំបានទទួលស្គាល់​ព្រះអង្គដែរ។ សូមព្រះអង្គសម្តែងទីសម្គាល់ដ៏អស្ចារ្យ និងឫទ្ធិបាដិហារិយ៍សាជាថ្មីវិញ។ សូមព្រះអង្គប្រមែប្រមូលកុលសម្ព័ន្ធទាំងប៉ុន្មាននៃពូជពង្សរបស់លោកយ៉ាកុប។ ឱព្រះ​អម្ចាស់អើយ! សូមអាណិតអាសូរប្រជាជនដែលគោរពព្រះនាមព្រះអង្គ គឺប្រជាជន​អ៊ីស្រាអែលដែលព្រះអង្គបានចាត់ទុកជាបុត្រច្បងរបស់ព្រះអង្គ។ សូមអាណិតមេត្តាដល់ក្រុងដែលមានទីសក្ការៈរបស់ព្រះអង្គ គឺក្រុងយេរ៉ូសាឡឹមដែលជាព្រះដំណាក់របស់ព្រះអង្គ។ សូមឱ្យមនុស្សម្នាក្នុងក្រុងស៊ីយ៉ូនរៀបរាប់ពីការអស្ចារ្យដែលព្រះអង្គ​បានធ្វើ។ សូមឱ្យព្រះវិហាររបស់ព្រះអង្គបានពោរពេញដោយសិរីរុងរឿងរបស់ព្រះ​អង្គ។ សូមព្រះអង្គផ្តល់សក្ខីភាពថា អ៊ីស្រាអែលដែលព្រះអង្គបានបង្កើតកាលពីដំបូង​បង្អស់ ពិតជាប្រជារាស្ត្ររបស់ព្រះអង្គ។ សូមសម្រេចតាមព្រះបន្ទូលសន្យាដែលអស់លោកព្យាការីបានថ្លែងក្នុងព្រះនាមព្រះអង្គ។ សូមប្រទានរង្វាន់តាមព្រះបន្ទូលសន្យា​ឱ្យអស់អ្នកដែលទន្ទឹងរង់ចាំព្រះអង្គ ដើម្បីឱ្យគេជឿថា សេចក្តីដែលព្យាការីថ្លែង ពិតជាត្រឹមត្រូវ​មែន។ ឱព្រះអម្ចាស់អើយ! សូមព្រះអង្គទ្រង់ព្រះសណ្តាប់ពាក្យអង្វរ​របស់យើងខ្ញុំជាអ្នកបម្រើព្រះអង្គ តាមព្រះហឫទ័យប្រោសប្រណីចំពោះប្រជារាស្ត្រ​របស់ព្រះអង្គផង។ ដូច្នេះ មនុស្សទាំងអស់នៅលើផែនដីនឹងទទួលស្គាល់ថា ព្រះអង្គពិតជាព្រះអម្ចាស់ដែលគង់នៅអស់កល្បជានិច្ចមែន។

ទំនុកតម្កើងលេខ ៧៩ (៧៨),៨-៩.១១.១៣ បទពាក្យ ៧

សូមកុំចាប់ទោសយកកំហុសព្រោះបុព្វបុរសខ្ញុំតែម្តង
មេត្តា​លើកទោសកំហុសឆ្គងអាណិតខ្ញុំផងដ្បិតលិចលង់
ឱព្រះជាម្ចាស់ព្រះសង្គ្រោះសូមទ្រង់យាងចុះកុំបង្អង់
ដោយយល់សិរីដ៏រឿងរុងមេត្តាព្រះអង្គជួយផងណា
១១សូមស្តាប់សំឡេងឈ្លើយថ្ងូរថ្ងួចលាន់ឮគ្រលួចគួរស្រណោះ
សូមប្រើបារមីជួយរំដោះអ្នកដែលមានទោស ដល់មរណា
១៣ឯពួកយើងខ្ញុំដែលជារាស្ត្រដូចចៀមទាំងអស់របស់ទ្រង់
នាំគ្នាតម្កើងលើកព្រះអង្គអស់កល្បយូរលង់អង្វែងទៅ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មក ១០,៤៥

អាលេលូយ៉ា! អាលេលូយ៉ា!
បុត្រមនុស្សមកក្នុងពិភពលោកនេះដើម្បីបម្រើគេ ព្រមទាំងបូជាជីវិតដើម្បីលោះមនុស្សទាំងអស់ផង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១០,៣២-៤៥

​នៅគ្រានោះ ព្រះយេស៊ូយាងឡើងទៅក្រុងយេរូសាឡឹមជាមួយក្រុមសាវ័ក។ ព្រះ​អង្គយាងនាំមុខគេ ក្រុមសាវ័កភ័យខ្លាចជាខ្លាំង រីឯអស់អ្នកដែលដើរតាមក្រោយក៏ភិតភ័យដែរ។ ព្រះយេស៊ូនាំក្រុមសាវ័កទាំងដប់ពីរនាក់មកជាមួយព្រះអង្គសាជាថ្មី រួចមានព្រះបន្ទូលអំពីហេតុការណ៍ដែលនឹងកើតមានដល់ព្រះអង្គថា៖ ឥឡូវនេះ យើង​ឡើងទៅក្រុងយេរូសាឡឹម។ បុត្រមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃពួកនាយក​​បូជាចារ្យ និងពួកធម្មាចារ្យ។ គេនឹងកាត់ទោសប្រហារជីវិតលោក គេនឹងបញ្ជូនលោកទៅក្នុងកណ្តាប់ដៃរបស់សាសន៍ដទៃ ពួកនោះនឹងចំអកឱ្យលោក ព្រមទាំង​ស្តោះទឹកមាត់ដាក់លោក។ គេនឹងវាយធ្វើបាបលោក រួចសម្លាប់លោកទៀតផង ប៉ុន្តែ បីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។ បន្ទាប់មក លោកយ៉ាកុប និងលោកយ៉ូហានជាកូនលោកសេបេដេចូលមកគាល់​ព្រះយេស៊ូ​ទូលថា៖ «ព្រះគ្រូ ! សូមលោកមេត្តាយល់ព្រមតាមពាក្យសុំរបស់យើងខ្ញុំផង»។ ព្រះយេស៊ូមានព្រះបន្ទូលសួរគេថា៖ «តើអ្នកទាំងពីរចង់ឱ្យខ្ញុំធ្វើអ្វី?»។ គេទូលព្រះអង្គថា៖ «ពេលព្រះគ្រូគ្រងរាជ្យប្រកបដោយសិរីរុងរឿង សូមប្រទានឱ្យយើងខ្ញុំបានអង្គុយអមព្រះគ្រូផង គឺម្នាក់នៅខាងស្តាំ ម្នាក់នៅខាងឆ្វេង»។ ព្រះយេស៊ូ​មានព្រះបន្ទូលថា៖ «អ្នកទាំងពីរមិនដឹងថា ខ្លួនសុំអ្វីឡើយ តើអ្នកអាចទទួលពែងដែល​ខ្ញុំត្រូវទទួលនោះបានឬទេ? អ្នកអាចទទួលពិធីជ្រមុជដែលខ្ញុំត្រូវទទួលបានឬទេ»។ គេទូលព្រះអង្គថា៖ «យើងខ្ញុំអាចទទួលបាន»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «អ្នកនឹងទទួលពែងដែលខ្ញុំត្រូវទទួល និងទទួលពិធីជ្រមុជដែលខ្ញុំត្រូវទទួលបានមែន ចំពោះឯរឿងដែលអ្នកចង់អង្គុយនៅខាងស្តាំ និងខាងឆ្វេងខ្ញុំនោះ ខ្ញុំមិនអាចសម្រេចបានឡើយ ព្រោះកន្លែងនោះបម្រុងទុកសម្រាប់តែអ្នកដែលព្រះជាម្ចាស់បានសម្រេចឱ្យប៉ុណ្ណោះ»។ ពេលសាវ័កទាំងដប់នាក់ទៀតឮដូច្នេះ ពួកគេទាស់ចិត្តនឹងលោកយ៉ាកុប និងលោក​យ៉ូហានជាខ្លាំង។ ព្រះយេស៊ូត្រាស់ហៅក្រុមសាវ័កទាំងអស់មក ហើយមានព្រះបន្ទូល​ថា៖ «អ្នករាល់គ្នាដឹងស្រាប់ហើយ អ្នកដែលគេចាត់ទុកជាមេគ្រប់គ្រងស្រុក តែងតែជិះជាន់ប្រជារាស្ត្ររបស់ខ្លួន រីឯអ្នកធំតែងតែប្រើអំណាចខ្លួនលើប្រជារាស្ត្រ។ ក្នុង​ចំណោមអ្នករាល់គ្នាមិនមែនដូច្នេះទេ។ ផ្ទុយទៅវិញ បើមានម្នាក់ចង់ធ្វើធំជាងគេ​ក្នុងចំណោមអ្នករាល់គ្នា ត្រូវឱ្យអ្នកនោះបម្រើអ្នករាល់គ្នាវិញ។ ក្នុងចំណោមអ្នក​រាល់គ្នា បើមានម្នាក់ចង់ធ្វើមេគេ ត្រូវធ្វើជាទាសកររបស់គេគ្រប់គ្នាសិន ដ្បិតបុត្រ​មនុស្សមកក្នុងពិភពលោកនេះ មិនមែនដើម្បីឱ្យគេបម្រើលោកទេ គឺលោកមក​បម្រើគេវិញ ព្រមទាំងបូជាជីវិតដើម្បីលោះមនុស្សទាំងអស់ផង »។

640 Views

Theme: Overlay by Kaira