អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃពុធ អាទិត្យទី០៤
រដូវបុណ្យចម្លង

ពណ៌ស

ថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យប្រទានព្រះជន្មផ្ទាល់របស់ព្រះអង្គ​ឱ្យមនុស្ស​គ្រប់​ជាតិ​គ្រប់សាសន៍ដែលជឿសង្ឃឹមលើព្រះអង្គ សូមទ្រង់ព្រះមេត្តាប្រោសឱ្យយើងខ្ញុំជាគ្រីស្តបរិស័ទ យកចិត្ត​ទុក​ដាក់​ធ្វើ​សាក្សី​បញ្ជាក់ពីដំណឹងល្អអំពីព្រះអង្គ ក្នុងគ្រប់កាលៈទេសៈប្រចាំជីវិតយើងខ្ញុំផង។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ១២,២៤-១៣,៥

មនុស្សម្នាបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយចំនួនអ្នកជឿតែងកើនឡើងជាលំដាប់។ រីឯលោក​បារ​ណា​​បាស និងលោកសូល ក្រោយពីបានបំពេញកិច្ចការរបស់ខ្លួននៅក្រុងយេរូសាឡឹមចប់សព្វគ្រប់ហើយ លោកវិលត្រឡប់ទៅក្រុងអន់ទីយ៉ូកវិញ ដោយយកលោកយ៉ូហាន ហៅ​ម៉ាកុសទៅជាមួយផង។ ក្នុងព្រះសហគមន៍នៅក្រុងអន់ទីយ៉ូក មានព្យាការី និងគ្រូបាធ្យាយ គឺមានលោកបារណា​បាស លោកស៊ីម៉ូន ហៅ​​ខ្មៅ លោកលូស្យុសជាអ្នកស្រុកគីរេន លោកម៉ាណាអេនដែលត្រូវគេចិញ្ចឹម​ជាមួយ​ព្រះបាទ​ហេរ៉ូដជាស្តេច​អនុរា​ជកាល​នៅពីក្មេង និងលោកសូល។ នៅពេលដែលអ្នក​ទាំង​នោះកំពុង​តែធ្វើ​ពិធី​ថ្វាយបង្គំ​ព្រះអម្ចាស់​ និងតមអាហារ ព្រះ​វិញ្ញាណដ៏វិសុទ្ធមានព្រះបន្ទូលថា៖ «ចូរញែកបារណាបាស និងសូល ចេញដោយឡែកសម្រាប់យើង ដ្បិតយើង​បានហៅ​អ្នកទាំង​ពីរមកឱ្យបំពេញកិច្ចការដែលយើងនឹងដាក់ឱ្យធ្វើ»។ ក្រោយពីបាននាំគ្នាតមអាហារ និងអធិដ្ឋានរួចហើយ គេដាក់ដៃលើលោកទាំងពីរហើយឱ្យចេញទៅ។ លោក​បារណា​បាស និងលោកសូល ដែលព្រះវិញ្ញាណដ៏វិសុទ្ធបានចាត់ឱ្យទៅនោះ ធ្វើដំណើរទៅដល់ក្រុងសេលើស៊ី ហើយ​ចុះសំពៅទៅកោះគីប្រុស។ ពេលទៅដល់ក្រុងសាឡាមីន លោកទាំងពីរប្រ​កាសព្រះបន្ទូល​ព្រះជាម្ចាស់​នៅក្នុងធម្ម​សាលារបស់ជនជាតិយូដា ដោយមានលោកយ៉ូហានជួយផង។

ទំនុកតម្កើងលេខ ៦៧ (៦៦), ២-៣.៥.៦.៨ បទពាក្យ ៧

ឱព្រះម្ចាស់អើយសូមមេត្តាសន្តោសករុណាដល់យើងខ្ញុំ
ប្រទានព្រះពរដ៏ឧត្តមទតមើលយើងខ្ញុំដោយសប្បុរស
ដូច្នេះមនុស្សនៅលើផែនដីស្គាល់មាគ៌ាថ្លៃព្រះអម្ចាស់
ក្នុងចំណោមជនជាតិទាំងអសស្គាល់ការសង្គ្រោះនៃព្រះអង្គ
ប្រជាទាំងឡាយនាំគ្នាច្រៀងបន្លឺសំនៀងដោយសប្បាយ
ដ្បិតទ្រង់គ្រប់គ្រងគ្មាននឿយណាយប្រជាទាំងឡាយមិនឆ្មៃឆ្មើង
បពិត្រព្រះម្ចាស់អើយសូមឱ្យប្រជាទាំងឡាយនាំគ្នាថ្កើង
ព្រះនាមព្រះអង្គឱ្យខ្ពស់ឡើងនាមព្រះនៃយើងគ្រប់ៗកាយ
សូមទ្រង់ប្រទានពរឱ្យយើងនិងមនុស្សទាំងពួងគ្រប់អាត្មា
ទាំងអ្នករស់នៅឆ្ងាយផងណាមនុស្សលើលោកាខ្លាចព្រះអង្គ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៨,១២

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះយេស៊ូគ្រីស្ត! ព្រះអង្គពិតជាពន្លឺ ដែលបំភ្លឺមនុស្សលោក! អ្នកណាទៅ​តាម​ព្រះ​អង្គ អ្នកនោះនឹងមិនដើរក្នុងភាពងងឹតឡើយ គឺគេមានពន្លឺដែលនាំគេទៅកាន់ជីវិត។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១២,៤៤-៥០

ព្រះយេស៊ូបន្លឺព្រះសូរសៀងខ្លាំងៗថា៖ «អ្នកណាជឿលើខ្ញុំ អ្នកនោះមិនត្រឹមតែជឿលើខ្ញុំប៉ុណ្ណោះទេ គឺជឿ​លើ​​ព្រះអង្គដែលបានចាត់ខ្ញុំឱ្យមកនោះដែរ។ អ្នកណាឃើញខ្ញុំ អ្នកនោះក៏ឃើញព្រះអង្គដែលបានចាត់ខ្ញុំឱ្យមកដែរ។ ខ្ញុំ​ជា​ពន្លឺ ខ្ញុំមកក្នុងពិភពលោកនេះដើម្បីកុំឱ្យអស់អ្នកដែលជឿលើខ្ញុំស្ថិតក្នុងសេចក្តីងងឹត។ បើអ្នកណាឮពាក្យខ្ញុំហើយ តែមិនប្រតិបត្តិតាម មិនមែនខ្ញុំទេដែលកាត់ទោសអ្នកនោះ ដ្បិតខ្ញុំមក មិនមែនដើម្បីកាត់ទោសមនុស្សលោកទេ គឺខ្ញុំ​មក​សង្គ្រោះមនុស្សលោកវិញ។ អ្នកណាផាត់ខ្ញុំចោល ហើយមិនទទួលពាក្យខ្ញុំ អ្នកនោះ​មានចៅក្រមកាត់​ទោស​រួច​ស្រេ​ចទៅហើយ គឺពាក្យដែលខ្ញុំបាននិយាយ នឹងកាត់ទោសគេនៅថ្ងៃចុងក្រោយបង្អស់។ ពាក្យដែលខ្ញុំបាននិយាយ​នេះ មិនមែន​ចេញមកពីខ្ញុំទេ គឺព្រះបិតាដែលបានចាត់ខ្ញុំឱ្យមកទ្រង់បានបង្គាប់ខ្ញុំនូវ​សេច​ក្តីដែលខ្ញុំត្រូវ​និយាយ​ និង​ថ្លែង។ ខ្ញុំដឹងថាអ្វីៗដែលទ្រង់បង្គាប់ សុទ្ធតែផ្តល់ជីវិត​អស់កល្បជានិច្ច។ សេចក្តីណា​ដែល​ខ្ញុំ​និយាយ ខ្ញុំនិយាយ​ដូច​ព្រះ​បិតាមានព្រះបន្ទូលមក​ខ្ញុំដែរ»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ក្នុងអភិបូជានេះ ព្រះអង្គទទួលតង្វាយរបស់យើងខ្ញុំ ហើយក៏ប្រទានព្រះជ​ន្ម​ផ្ទាល់​របស់ព្រះអង្គឱ្យយើងខ្ញុំដែរ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿរបស់យើងខ្ញុំ និងសូមឱ្យ​យើង​ខ្ញុំ​ប្រព្រឹត្តិ​តាម​ជំនឿ​នេះក្នុងគ្រប់កិច្ចការប្រចាំជីវិតផង។

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គបាន​ប្រោស​ឱ្យ​យើង​ខ្ញុំ​ទទួល​ជីវិតថ្មី ដោយអគ្គសញ្ញាជ្រមុជទឹក និងដោយព្រះកាយព្រះគ្រីស្ត។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿរបស់យើងខ្ញុំ និង​ជួយយើងខ្ញុំឱ្យរស់នៅស្របតាមឋានៈរបស់ខ្លួនជាបុត្រធីតារបស់ព្រះអង្គគ្រប់ពេលវេលាផង។

709 Views

Theme: Overlay by Kaira