ថ្ងៃអង្គារ អាទិត្យទី២៥
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌បៃតង
ថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦
សូមថ្លែងព្រះគម្ពីរសុភាសិត សុភ ២១,១-៦.១០-១៣
ព្រះហប្ញទ័យរបស់ស្ដេច ប្រៀបបាននឹងទឹកនៅក្នុងព្រះហស្ដរបស់ព្រះអម្ចាស់ ព្រះអង្គផ្អៀងព្រះហស្ដទៅខាងណា ទឹកហូរទៅខាងនោះ។ មនុស្សគ្រប់ៗរូបតែងយល់ថា អំពើដែលខ្លួនប្រព្រឹត្តសុទ្ធតែត្រឹមត្រូវ ក៏ប៉ុន្ដែ មានតែព្រះអម្ចាស់ទេដែលឈ្វេងយល់ចិត្តរបស់មនុស្ស។ ព្រះអម្ចាស់សព្វព្រះហឫទ័យចំពោះយុត្ដិធម៌ និងសេចក្ដីទៀងត្រង់ ជាងការថ្វាយយញ្ញបូជាទៅទៀត។ ទឹកមុខក្រអឺតក្រទម និងចិត្តប្រហើន បង្ហាញឱ្យឃើញនូវអំពើបាបរបស់មនុស្សអាក្រក់។ អ្នកដែលធើ្វការអ្វីមួយដោយពិចារណាយ៉ាងម៉ត់ចត់ រមែងទទួលផលបរិបូណ៌ រីឯអ្នកដែលធើ្វអ្វីមួយដោយតក់ក្រហល់ តែងតែជួបអត្តខាត់។ អ្នកដែលរកទ្រព្យសម្បត្តិបានដោយបោកប្រាស់គេ ជាមនុស្សបញ្ឆោតខ្លួនឯង ហើយរត់ទៅរកសេចក្ដីស្លាប់។ មនុស្សពាលគិតតែពីធ្វើបាបគេ សូម្បីតែមិត្តសម្លាញ់របស់ខ្លួនក៏វាមិនត្រាប្រណីដែរ។ បើដាក់ទោសមនុស្សចំអកឡកឡឺយ នោះនឹងធើ្វឱ្យមនុស្សល្ងង់មានប្រាជ្ញា។ បើទូន្មានអ្នកមានប្រាជ្ញានោះគេនឹងទទួលចំណេះ។ ព្រះដ៏សុចរិតតែងតែឃ្លាំមើលក្រុមគ្រួសាររបស់មនុស្សអាក្រក់ ហើយធើ្វឱ្យគេអន្ដរាយ។ អ្នកណាធើ្វជាថ្លង់ មិនឮសម្រែករបស់មនុស្សទុគ៌ត លុះពេលមានអាសន្នស្រែកហៅឱ្យគេជួយនឹងគ្មាននរណាអើពើឡើយ។
ទំនុកតម្កើងលេខ ១១៩ (១១៨) ,១.២៧.៣០.៣៤-៣៥.៤៤ បទកាកគតិ
| ១ | អ្នកណាដែលមាន | កិរិយាជាប់ប្រាណ | ត្រឹមត្រូវឥតខ្ចោះ |
| ប្រតិបត្តិតាម | ធម្មវិន័យព្រះ | អ្នកនោះប្រទះ |
| | តែសុខមង្គល | ។ |
| សូមដូរទៅជាបទពាក្យ ៧ | | |
| ២៧ | ទាំងប្រោសប្រទានឱ្យខ្ញុំយល់ | សព្វទាំងប្ញសគល់នូវអត្ថន័យ | |
| បញ្ជាព្រះអង្គខ្ញុំរំពៃ | ការអស្ចារ្យក្រៃទ្រង់ទាំងអស់ | ។ |
| ៣០ | ខ្ញុំប្ដេជ្ញាចិត្តជឿស្មោះត្រង់ | ទៅលើព្រះអង្គឥតមានខ្វល់ | |
| ជឿដោយចិត្តស្មោះឥតសេសសល់ | តាមបង្គំគាល់ព្រះបញ្ជា | ។ |
| ៣៤ | សូមព្រះប្រទាននូវប្រាជ្ញា | ឱ្យខ្ញុំភ្លឺថ្លាសព្វទាំងអស់ | |
| របស់ព្រះអង្គកុំចន្លោះ | កាន់តាមឥតខ្ចោះដោយស្ម័គ្រចិត្ត | ។ |
| ៣៥ | សូមណែនាំខ្ញុំតាមមាគ៌ា | វិន័យធម្មាច្បាប់ក្រមក្រឹត្យ | |
| ដ្បិតខ្ញុំស្រឡាញ់ហើយពេញចិត្ត | វិន័យនោះពិតល្អត្រចង់ | ។ |
| ៤៤ | ទូលបង្គំនឹងគោរពតាម | បញ្ញត្តិបម្រាមទាំងវិន័យ | |
| របស់ព្រះអង្គរៀងរាល់ថ្ងៃ | ជានិច្ចលុះក្ស័យសូន្យជីវី | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ៩,៥-៩
អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអនុវត្តតាម អ្នកនោះពិតជាមានសុភមង្គលមែន! អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៨,១៩-២១
មាតា និងបងប្អូនរបស់ព្រះយេស៊ូនាំគ្នាមករកព្រះអង្គ ប៉ុន្ដែ មិនអាចចូលទៅជិតព្រះអង្គបានឡើយ ព្រោះមានមនុស្សច្រើនពេក។ មានគេទូលព្រះអង្គថា៖«ម្ដាយលោក និងបងប្អូនលោកនៅខាងក្រៅចង់ជួបលោក»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖«អស់អ្នកដែលស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយប្រតិបត្តិតាម គឺអ្នកនោះហើយជាម្ដាយ និងជាបងប្អូនរបស់ខ្ញុំ»។
638 Views
Post Views:
642