អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអង្គារ អាទិត្យទី២២
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃអង្គារ ទី០២ ខែកញ្ញា ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងលិខិតទី១របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងថេស្សាឡូនិក ១ ថស ៥,១-៦.៩-១១

បងប្អូនជាទីស្រឡាញ់!
ចំពោះពេលវេលា និងពេលកំណត់ដែលព្រះគ្រីស្ដយាងមក ​យើងមិនបាច់សរសេរមកប្រាប់បងប្អូនទេ ដ្បិតបងប្អូនជ្រាបច្បាស់ហើយថា ថ្ងៃដែល​ព្រះអម្ចាស់យាងមក ប្រៀបបីដូចជាចោរចូលលួចនៅពេលយប់។ ពេលណាមនុស្សម្នា​ពោលថា “មានសន្ដិភាពហើយ! មានសន្ដិភាពហើយ!” ពេលនោះ មហន្ដរាយនឹងធ្លាក់​លើគេមួយរំពេច ពុំអាច​គេចផុតបានឡើយ គឺប្រៀបបីដូចជាស្ដ្រីហៀប​នឹងសម្រាលកូនឈឺចុកចាប់ដែរ។ រីឯបងប្អូន​វិញ បងប្អូនមិនមែនស្ថិតនៅក្នុងភាពងងឹត ​បណ្ដោយ​ឱ្យថ្ងៃនោះមកដល់ដោយមិនដឹងខ្លួន ដូច​ជាពេលចោរចូលលួចនោះឡើយ។ បងប្អូន​ទាំងអស់គ្នារស់នៅក្នុងពន្លឺ រស់នៅក្នុងពេលថ្ងៃ យើងមិនរស់នៅក្នុងយប់អន្ធការ និង​ក្នុងភាពងងឹតទេ។ ហេតុនេះ យើងមិនត្រូវដេកលក់ដូច​អ្នកឯទៀតៗឡើយ ផ្ទុយទៅ​វិញ ត្រូវប្រុងស្មារតី ហើយចេះប៉ាន់ប្រមាណជានិច្ច ដ្បិតព្រះជាម្ចាស់​មិនបានតម្រូវឱ្យ​យើងត្រូវព្រះពិរោធឡើយ គឺព្រះអង្គឱ្យយើងទទួលការសង្គ្រោះ ដោយសារព្រះយេស៊ូ​គ្រីស្ដ​ជាអម្ចាស់នៃយើង បានសោយទិវង្គតសម្រាប់យើង ដើម្បីឱ្យយើងរស់រួមជាមួយ​ព្រះអង្គ ទោះបី​យើងនៅរស់ក្ដី ស្លាប់ក្ដី។ ដូច្នេះ ចូរដាស់តឿនគ្នា និងអប់រំគ្នាទៅវិញ​ទៅមក ដូចបងប្អូនធ្លាប់ធើ្វ​ស្រាប់។

ទំនុកតម្កើងលេខ ២៧ (២៦) ,១-២.៤.១៣-១៤ បទពាក្យ ៧

ព្រះអម្ចាស់ទ្រង់ជាពន្លឺមានល្បីរន្ទឺព្រះសង្គ្រោះ
មិនឱ្យខ្ញុំខ្លាចនរណាសោះជាកំពែងខ្ពស់ជួយជីវិត
ពេលពួកជនពាលជាបច្ចារូតរះម្នីម្នាចូលមកជិត
ពួកគេចង់មកផ្ដាច់ជីវិតតែពួកឧក្រិដ្ឋត្រូវភ្លាត់ដួល
ខ្ញុំទូលព្រះម្ចាស់នូវសេចក្ដីតែមួយគត់ខ្លីឱ្យបានច្បាស់
គឺចង់ស្នាក់នៅដំណាក់ព្រះឥតមានក្រឡះមួយជីវិត
ដើម្បីខ្ញុំបានកោតស្ងប់ស្ងែងប្ញទ្ធានុភាពថ្កុំថ្កើងពិត
នឹងថ្វាយបង្គំម្ចាស់ជីវិតព្រះអង្គគង់ស្ថិតក្នុងវិហារ
១៣ខ្ញុំជឿជាក់ថាខ្ញុំនឹងបានឃើញសុខក្សេមក្សាន្ដមិនអាស្រូវ
មង្គលកើតពីព្រះម្ចាស់នៅក្នុងលោកតទៅជាមិនខាន
១៤ចូរទុកចិត្តលើព្រះអម្ចាស់ព្រះអង្គជាព្រះដ៏ថ្កើងថ្កាន
ចូរមានកម្លាំងចិត្តក្លាហាននោះអ្នកនឹងមានសុភមង្គល

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ៧,១៦ ​​

អាលេលូយ៉ា! អាលេលូយ៉ា!
«មានព្យាការីដ៏ប្រសើរម្នាក់បានមកនៅក្នុងចំណោមយើង! ព្រះជាម្ចាស់យាងមករំដោះប្រជារាស្រ្ដរបស់ព្រះអង្គហើយ»!​ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៤,៣១-៣៧

ព្រះយេស៊ូយាងទៅក្រុងកាផានុម ក្នុងស្រុកកាលីឡេ។ នៅទីនោះ ព្រះអង្គបង្រៀន​បណ្ដា​ជនជារៀងរាល់ថ្ងៃសប្ប័ទ។ មនុស្សគ្រប់គ្នាងឿងឆ្ងល់យ៉ាងខ្លាំង អំពីបែបបទ​ដែលព្រះអង្គបង្រៀន ព្រោះព្រះអង្គមានព្រះបន្ទូលប្រកបដោយអំណាច។ នៅក្នុង​ធម្មសាលា មានបុរស​ម្នាក់ខ្មោចចូលស្រែកឡើងខ្លាំងៗថា៖ «ព្រះយេស៊ូជាអ្នកភូមិ​ណាសារ៉ែតអើយ! តើព្រះអង្គចង់​ធើ្វអ្វីដល់យើង? ព្រះអង្គមកបំផ្លាញ់យើង។ ខ្ញុំស្គាល់​ព្រះអង្គហើយ! ព្រះអង្គជាព្រះដ៏វិសុទ្ធ​ដែលមកពីព្រះជាម្ចាស់​»។ ព្រះយេស៊ូគំរាមខ្មោច​នោះថា៖ «ស្ងៀម! ចេញពីអ្នកនេះទៅ!»។ ខ្មោចក៏ផ្ដួលបុរសនោះនៅកណ្ដាលចំណោម​បណ្ដាជន រួចចេញទៅដោយពុំមានធើ្វឱ្យគាត់ឈឺ​ចាប់អ្វីឡើយ។ មនុស្សម្នា​ភ័យ​ស្រឡាំងកាំង ហើយនិយាយគ្នាទៅវិញទៅមកថា៖ «ចុះពាក្យ​​សម្ដីរបស់លោកនេះអីក៏​ពូកែម្លេះ! មើល៍លោកមានអំណាច និង​ប្ញទ្ធានុភាព អាចបញ្ជាទៅខ្មោចឱ្យ​វាចេញ ហើយ​វាធើ្វតាម» ។ បន្ទាប់មក ព្រះកិត្តិនាមរបស់ព្រះយេស៊ូល្បីខ្ចរខ្ចាយពាសពេញ​តំបន់​នោះ។

843 Views

Theme: Overlay by Kaira