អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអង្គារ អាទិត្យទី១២
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ១៣,២.៥-១៨

លោកអប្រាហាំមានហ្វូងសត្វ និងមានមាសប្រាក់ជាច្រើន។ ឯលោកឡុតដែលមក​ជាមួយលោក ក៏មានហ្វូងចៀម ហ្វូងគោ និងជំរំជាច្រើនដែរ។ ស្រុកនោះពុំមាន​លទ្ធភាពឱ្យលោកទាំងពីរនៅជាមួយគ្នាបានឡើយ ដ្បិតលោកទាំងពីរមានហ្វូងសត្វច្រើនពេក។ មានថ្ងៃមួយ ពួកគង្វាលរបស់លោកអប្រាហាំ និងពួកគង្វាលរបស់លោក​ឡុតឈ្លោះទាស់ទែងគ្នា។ ដូច្នេះ លោកអប្រាហាំមានប្រសាសន៍ទៅលោកឡុតថា៖​ «សូមកុំឱ្យមានជម្លោះរវាងអ៊ំ និងក្មួយ ឬរវាងពួកគង្វាលអ៊ំ និងពួកគង្វាលក្មួយ ព្រោះយើងជាប់សាច់ឈាមនឹងគ្នា។ មើល៍! នៅខាងមុខក្មួយ ស្រុកទាំងមូលនៅទំនេរ ចូរក្មួយបែកចេញពីអ៊ំទៅ! ចូរជ្រើសរើសតាមចិត្ត! បើក្មួយទៅខាងជើង អ៊ំនិងទៅខាង​ត្បូង ហើយបើក្មួយទៅខាងត្បូង អ៊ំនឹងទៅខាងជើងវិញ»។ លោកឡុតងើបមុខឡើងសម្លឹងមើលទៅឃើញតំបន់ទន្លេយ័រដាន់ទាំងមូល ដែលមានទឹកបរិបូរណ៍នៅគ្រប់ទី​កន្លែង។ មុនពេលព្រះអម្ចាស់បំផ្លាញក្រុងសូដុម និងក្រុងកូម៉ូរ៉ា តំបន់នោះប្រៀបបានទៅនឹងសួនឧទ្យានរបស់ព្រះអម្ចាស់ ឬដូចស្រុកអេស៊ីបដែរ។ លោកឡុតជ្រើសរើសយកតំបន់ទន្លេយ័រដាន់ទាំងមូលសម្រាប់គាត់ ហើយក៏ចេញដំណើរឆ្ពោះទៅទិសខាងកើត។ លោកអប្រាហាំ និងលោកឡុតបែកចេញពីគ្នាតាមរបៀបនេះឯង គឺលោកអប្រហាំរស់នៅស្រុកកាណាន រីឯលោកឡុតរស់នៅតាមក្រុងនានាក្នុងតំបន់ទន្លេយ័រដាន់ ហើយគាត់ទៅបោះជំរំរហូតដល់ជាយក្រុងសូដុម។ អ្នកក្រុង​សូដុមនោះជាជនពាល តែងតែប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ ដែលទាស់នឹងព្រះហឫទ័យព្រះអម្ចាស់។ ក្រោយពី​លោកឡុតបែកចេញទៅ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកអប្រាហាំថា៖ «ចូរងើប​មុខពីកន្លែងដែលអ្នកនៅ ចូរសម្លឹងមើលទៅខាងជើង ខាងត្បូង ខាងកើត និងខាង​លិច! យើងនឹងប្រគល់ស្រុកទាំងមូលដែលអ្នកមើលឃើញនៅពេលនេះឱ្យអ្នក និង​ពូជពង្សអ្នករហូតតរៀងទៅ។ យើងនឹងធ្វើឱ្យពូជពង្សអ្នកកើនចំនួនបានច្រើនឡើងឥតគណនាដូចធូលីដី។ គ្មាននរណាអាចរាប់ធូលីដីបានយ៉ាងណា ក៏គ្មាននរណាអាចរាប់ពូជពង្សអ្នកបានយ៉ាងនោះដែរ។ ចូរក្រោកឡើង ដើរចុះដើរឡើងគ្រប់ទីកន្លែង​ក្នុងស្រុកនេះ ដ្បិតយើងប្រគល់ឱ្យអ្នកហើយ!»។ លោកអប្រាហាំក៏រើជំរំមកបោះនៅក្បែរដើមជ្រៃរបស់តាម៉ាមរ៉េ ដែលនៅក្រុងហេប្រូន ហើយលោកសាងអាសនៈ​មួយ​សម្រាប់បូជាយញ្ញថ្វាយព្រះអម្ចាស់នៅកន្លែងនោះ។

ទំនុកតម្កើងលេខ ១៥ (១៤),១-៥ បទព្រហ្មគីតិ

បពិត្រព្រះអម្ចាស់នរណាខ្លះអាចរស់ក្នុង
ព្រះពន្លាព្រះអង្គស្ថិតនៅលើភ្នំវិសុទ្ធ
គឺមានតែមនុស្សដែលគ្មានទោសនិងប្រព្រឹត្ត
អំពើសុចរិតនិយាយពិតជាដរាប
គេមិននិយាយមួលបង្កាច់ផ្តួលមិនធ្វើបាប
បងប្អូនដែលទន់ទាបមិនបង្អាប់កិត្តិយស
គេមិនរាប់រកអ្នកដែលព្រះម្ចាស់មិនស្ម័គ្រស្មោះ
តែគេលើកកិត្តិយសអ្នកគោរពកោតព្រះអង្គ
បើគេសន្យាអ្វីឬទោះបីខូចខាតបង់
ក៏គេមិនបង្អង់គេគោរពពាក្យសម្តី
បើមាននរណាម្នាក់មករកប្រាក់គេឱ្យខ្ចី
មិនចង់បានកម្រៃច្រើនតិចក្តីគេមិនយក
អ្នកប្រព្រឹត្តដូច្នេះជាមនុស្សចេះអាចចូលជ្រក
ក្រោមបារមីរៀងមកនឹងបានសុខជានិរន្តរ៍

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៨,១២

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះយេស៊ូគ្រីស្ត! ព្រះអង្គពិតជាពន្លឺបំភ្លឺពិភពលោកមែន! អ្នកណាទៅតាមព្រះអង្គ អ្នកនោះមានពន្លឺដែលនាំគេទៅកាន់ជីវិត!អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៧,៦.១២-១៤

ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេថា៖ «កុំយកអ្វីៗដែលជារបស់វិសុទ្ធទៅឱ្យឆ្កែឡើយ ហើយក៏កុំបោះត្បូងពេជ្ររបស់អ្នករាល់គ្នានៅមុខជ្រូកដែរ ក្រែងលោវាជាន់ឈ្លី រួចបែរមកត្របាក់ខាំអ្នករាល់គ្នាវិញ។
ដូច្នេះ បើអ្នករាល់គ្នាចង់ឱ្យអ្នកដទៃប្រព្រឹត្តចំពោះខ្លួនបែបណា ត្រូវប្រព្រឹត្ត​ចំពោះគេបែបនោះដែរ។ ព្រះគម្ពីរទាំងមូល គឺធម្មវិន័យនិងគម្ពីរព្យាការីមានចែងទុកមកដូច្នេះឯង។ ចូរនាំគ្នាចូលតាមទ្វារចង្អៀត ដ្បិតទ្វារដែលនាំទៅរកក្តីវិនាសអន្តរាយធំណាស់ ហើយផ្លូវទៅរកសេចក្តីវិនាសក៏ទូលាយដែរ មានមនុស្សជាច្រើនចូលតាមទ្វារនោះ។ រីឯទ្វារដែលនាំទៅរកជីវិតចង្អៀត ហើយផ្លូវនោះពិបាកដើរផង មានមនុស្សតិចទេរកផ្លូវនោះឃើញ»។

829 Views

Theme: Overlay by Kaira