អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអង្គារ អាទិត្យទី០៥
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥

ឬព្រះនាងម៉ារីបង្ហាញខ្លួននៅក្រុងលួរដ៍

នៅឆ្នាំ១៨៥៨ ព្រះនាងម៉ារីបង្ហាញខ្លួនឱ្យនាងប៊ែរណាដែត ស៊ូប៊ីរូស ឃើញនៅក្រុងលួរដ៏ (ប្រ​ទេសបារាំង)។ តាំងពីឆ្នាំនោះមក មានមនុស្សជាច្រើនទៅធ្វើបូជនីយេសចរនៅលួរដ៏។

ឬសន្តទាំង៧ ជាអ្នកបង្កើតក្រុមគ្រួសារបម្រើព្រះនាងម៉ារី

ប្រហែលនៅឆ្នាំ ១២២៣ ឈ្មួញ៧នាក់នៅក្រុងហ្វូរង្ស (ប្រទេសអ៊ីតាលី) សម្រេច​ចិត្ត​លះបង់​អ្វីៗទាំងអស់ទៅរស់នៅក្នុងអារាមមួយឯព្រៃភ្នំដាច់ឡែកពីប្រជាជន។ អ្នកទាំងប្រាំពីរនាក់នោះដាក់​ឈ្មោះ​ខ្លួនថា “អ្នលបម្រើរបស់ព្រះនាងម៉ារី“ ព្រោះពួកគេចូលចិត្ត​នឹក​សញ្ជឹងអំពីព្រឹត្តិការណ៍​នៃជីវ​ប្រ​វត្តិ​ព្រះយេស៊ូ ដោយរួមចិត្តគំនិតជាមួយព្រះនាងម៉ារីដែលពួកគេយកធ្វើជាគំរូ។ អ្នកទាំងនោះ​បង្កើត​ក្រុមគ្រួ​សារបព្វេជិតដែលមានមុខងារទេសនា និងបង្រៀន។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ១,២០-២,៤

ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរឱ្យមានសត្វរស់រវើកយ៉ាងច្រើនកុះករនៅក្នុងទឹក និងចូរឱ្យមានបក្សាបក្សីហើយរពីលើដី នៅក្នុងលំហអាកាស»។ ព្រះជាម្ចាស់​បង្កើតសត្វធំៗអស្ចារ្យដែលនៅក្នុងសមុទ្រ ព្រមទាំងសត្វទាំងប៉ុន្មានដែលហែល​រវើករវ័ណពាសពេញក្នុងទឹកតាមពូជរបស់វា។ ព្រះអង្គក៏បានបង្កើតបក្សាបក្សីតាមពូជរបស់វាដែរ។ ព្រះជាម្ចាស់ទតឃើញថា សត្វទាំងនោះល្អប្រសើរ​ហើយ។ ព្រះជាម្ចាស់ប្រទានពរឱ្យសត្វទាំងនោះ ដោយមានព្រះបន្ទូលថា៖ «ចូរបង្កើតកូនចៅ​​ឱ្យកើនបានច្រើនឡើងពាសពេញក្នុងទឹកសមុទ្រ ហើយឱ្យបក្សាបក្សីកើនបានច្រើនឡើងនៅលើផែនដីដែរ!»។ ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីប្រាំ។
ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរឱ្យដីបង្កើតសត្វផ្សេងៗតាមពូជរបស់វា គឺ​មានសត្វស្រុក សត្វព្រៃ និងសត្វល្អិតៗតាមពូជរបស់វា»។ ការណ៍នេះក៏កើតឡើយ​ដូច្នេះ ។ ព្រះជាម្ចាស់បានបង្កើតសត្វព្រៃតាមពូជរបស់វា សត្វស្រុកតាមពូជរបស់វា និងសត្វល្អិតៗទាំងប៉ុន្មាននៅលើដីតាមពូជរបស់វាដែរ។ ព្រះជាម្ចាស់ទតឃើញថាសត្វទាំងនោះល្អប្រសើរហើយ។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងប្រតិស្ឋានមនុស្សជាតំណាងរបស់យើង គឺ ឱ្យមានលក្ខណៈដូចយើង ដើម្បីឱ្យគេមានអំណាចលើត្រីសមុទ្រ លើបក្សបក្សីដែល​ហើរនៅលើមេឃ លើសត្វស្រុក នៅលើផែនដីទាំងមូល និងលើសត្វល្អិតៗទាំងប៉ុន្មានដែលលូនវារនៅដីផង»។ ព្រះជាម្ចាស់ប្រតិស្ឋានមនុស្សជាតំណាងរបស់ព្រះអង្គ​ ព្រះអង្គបានបង្កើតគេឱ្យមានលក្ខណៈដូចព្រះជាម្ចាស់ ព្រះអង្គប្រតិស្ឋានមនុស្សជាបុរស ជាស្ត្រី។ ព្រះជាម្ចាស់ប្រទានពរឱ្យមនុស្ស គឺព្រះអង្គមានព្រះបន្ទូលថា៖ «ចូរបង្កើត​កូនចៅឱ្យកើនបានច្រើនឡើងពាសពេញលើផែនដី ហើយត្រួតត្រាផែនដីទៅ! ចូរមាន​អំណាចលើត្រីសមុទ្រ លើបក្សាបក្សីដែលហើរនៅលើមេឃ និងលើសត្វល្អិតៗទាំងប៉ុន្មានដែលលូនវារ នៅលើដី!»។
ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «មើល៍! យើងប្រគល់ធញ្ញជាតិទាំងប៉ុន្មាន ដែលមានគ្រាប់ពូជដុះនៅពាសពេញលើផែនដី និងរុក្ខជាតិដែលបង្កើតផ្លែមានគ្រាប់បន្តពូជ​ឱ្យអ្នករាល់គ្នា សម្រាប់ធ្វើជាអាហារ។ យើងក៏ឱ្យធញ្ញជាតិទាំងប៉ុន្មានដល់សត្វទាំង​អស់នៅលើផែនដី ដល់បក្សាបក្សីដែលហើរនៅលើមេឃ ដល់សត្វល្អិតៗទាំងប៉ុន្មានដែលលូនវារនៅលើដី គឺដល់អស់សត្វទាំងប៉ុន្មានដែលមានដង្ហើមជីវិតសម្រាប់ធ្វើ​ជាអាហារ។ ការណ៍នេះក៏កើតឡើងដូច្នេះ។ ព្រះជាម្ចាស់ទតឃើញអ្វីៗទាំងអស់ដែល​ព្រះអង្គបានបង្កើតមក ទ្រង់ឈ្វេងយល់ថាល្អប្រសើរណាស់។ ពេលនោះ មានល្ងាច​មានព្រឹកគឺជាថ្ងៃទីប្រាំមួយ។
ផ្ទៃមេឃ ផែនដី អ្វីៗទាំងអស់នៅផ្ទៃមេឃ និងនៅលើផែនដីបានកើតឡើងដូច្នេះ​រួចរាល់សព្វគ្រប់អស់ហើយ។ នៅថ្ងៃទីប្រាំពីរ ព្រះជាម្ចាស់បង្ហើយកិច្ចការដែលព្រះអង្គបានធ្វើចប់សព្វគ្រប់។ ក្រោយពីព្រះអង្គបានបញ្ចប់ការទាំងនោះមក ទ្រង់ក៏ឈប់ធ្វើការ ព្រះជាម្ចាស់ប្រទានពរឱ្យថ្ងៃទីប្រាំពីរនោះ និងញែកថ្ងៃនោះឱ្យបានវិសុទ្ធ ដ្បិតថ្ងៃនោះហើយដែលព្រះអង្គបញ្ចប់កិច្ចការទាំងប៉ុន្មានដែលទ្រង់បានប្រតិស្ឋានមក។ នេះហើយជាដើមកំណើតរបស់ផ្ទៃមេឃ និងផែនដី នៅគ្រាដែលព្រះជាម្ចាស់បានប្រតិស្ឋានមក។

ទំនុកតម្កើងលេខ ៨,៤-៩ បទកាកគតិ

ពេលទូលបង្គំសម្លឹងមើលចំទៅផ្ទៃមេឃា
មើលហ្វូងតារាមើលព្រះចន្រ្ទាដ៏ស្រស់សោភា
ស្នាព្រះហស្តថ្លៃ
ខ្លួនខ្ញុំសួរថាតើមនុស្សយើងណាមានឋានៈអ្វី
បានជាព្រះអង្គនឹកគិតរំពៃយកព្រះហប្ញទ័យ
ទុកដាក់ដូច្នោះ?
ព្រះអង្គប្រទានឱ្យមនុស្សយើងមានកិត្តិយសខ្ពង់ខ្ពស់
ទាបជាងទេវតាបន្តិចប៉ុណ្ណោះទៅដល់មនុស្ស
ទុកជាមកុដរាជ្យ
ព្រះអម្ចាស់ទ្រង់ឱ្យគេគ្រប់គ្រងរាល់ថ្ងៃព្រឹកល្ងាច
លើអ្វីទាំងអស់ពេលដោយអំណាចព្រមទាំងបង្ក្រាប
នៅក្រោមជើងគេ
ដោយសារអំណាចអ្វីៗមិនអាចផ្លាស់ប្តូរប្រួលប្រែ
ទាំងចៀមទាំងគោសត្វព្រៃផងដែរឱ្យមនុស្សមើលថែ
ប្រើប្រាស់គ្រប់គ្រង
ព្រមទាំងបក្សីនៅលើផែនដីនៅលើមេឃផង
ត្រីក្នុងសមុទ្រសព្វសត្វតែម្តងសត្វលូនវារផង
មកនៅជួបជុំ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ ទន ១១៩,៣៦.២៩

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់! សូមទាក់ទាញចិត្តយើងខ្ញុំ​​ឱ្យធ្វើតាមដំបូន្មានរបស់ព្រះអង្គ! សូមប្រោសយើងខ្ញុំឱ្យប្រតិបត្តិតាមធម្មវិន័យរបស់ព្រះអង្គផង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៧,១-១៣

មានពួកខាងគណៈផារីស៊ី និងធម្មាចារ្យខ្លះនាំគ្នាមកពីក្រុងយេរូសាឡឹមទៅជួប​ព្រះយេស៊ូ។ គេឃើញសាវ័កខ្លះបរិភោគអាហារដោយដៃមិនបរិសុទ្ធ គឺគេមិនបានលាង​ដៃជាមុន។ ធម្មតាពួកផារីស៊ី និងជនជាតិយូដាទាំងអស់តែងធ្វើពិធីលាងដៃយ៉ាងស្អាតហ្មត់ចត់ មុននឹងបរិភោគតាមទំនៀមទម្លាប់របស់ចាស់បុរាណ។ នៅពេលត្រឡប់មកពីផ្សារវិញ ដរាបណាគេមិនបានធ្វើពិធីជម្រះខ្លួនជាមុនទេ គេមិនបរិភោគឡើយ។ គេកាន់ទំនៀមទម្លាប់ផ្សេងៗទៀតជាច្រើនដូចជា ធ្វើពិធីលាងពែង លាងថូទឹក លាងឆ្នាំង លាងតុជាដើម ពួកខាងគណៈផារីស៊ី និងពួកធម្មចារ្យទូលសួរព្រះយេស៊ូថា៖ «ហេតុអ្វីបានជាសិស្សរបស់លោកមិនកាន់ទំនៀមទំម្លាប់របស់ចាស់បុរាណ គឺបរិភោគដោយដៃមិនបរិសុទ្ធដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ព្យាការី​អេសាយបានថ្លែងទុកថា “អ្នករាល់គ្នាជាមនុស្សមានពុត” ត្រូវណាស់! ដូចមានចែងថា “ប្រជារាស្រ្តនេះគោរពយើងតែបបូរមាត់ប៉ុណ្ណោះ ឯចិត្តគេនៅឆ្ងាយពីយើងទេ។ គេថ្វាយបង្គំយើង តែឥតបានការអ្វីសោះ ព្រោះគេបង្រៀនតែក្បួនច្បាប់របស់មនុស្ស​ប៉ុណ្ណោះ”។ អ្នករាល់គ្នាបោះបង់ចោលវិន័យរបស់ព្រះជាម្ចាស់ បែរទៅកាន់តាមទំនៀមទំទម្លាប់របស់មនុស្សវិញ»។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «អ្នករាល់គ្នាប្រសប់បំបាត់វិន័យរបស់ព្រះជាម្ចាស់ចោល បែរទៅកាន់តាមទំនៀមទម្លាប់របស់អ្នករាល់គ្នាផ្ទាល់វិញ។ ពាក្យលោកម៉ូសេបានថ្លែងថា “ចូរគោរពមាតាបិតារបស់អ្នក អ្នកណាជេរប្រទេចផ្តាសាមាតារបស់ខ្លួននឹងត្រូវមានទោសដល់ជីវិត”។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាបែរជាពោលថា “ប្រសិនបើមនុស្សម្នាក់និយាយទៅឪពុកម្តាយថា អ្វីៗដែល​កូនត្រូវជូនលោកឪពុកអ្នកម្តាយ កូនបានរាប់ថាជា “គ័របាន់” ស្រេចទៅហើយ (ពាក្យនេះ​​ប្រែថា ទុកជាតង្វាយថ្វាយព្រះជាម្ចាស់) អ្នករាល់គ្នាពុំទុកឱ្យគាត់ជួយឪពុកម្តាយឡើយ។ អ្នករាល់គ្នាបានបំបាត់តម្លៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយទំនៀមទម្លាប់ដែលអ្នករាល់គ្នាបង្រៀនតៗគ្នា។ អ្នករាល់គ្នាធ្វើការផ្សេងៗជាច្រើន ស្រដៀងនឹងការទាំងនេះ​ដែរ»។

460 Views

Theme: Overlay by Kaira