អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃព្រហស្បតិ៍ អាទិត្យទី២៧
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃព្រហស្បតិ៍ ទី០៩ ខែតុលា ឆ្នាំ២០២៥

ឬសន្ដយ៉ូហាន លេអូណាឌី ជាបូជាចារ្យ ឬសន្តដឺនីស ជាអភិបាល
និងសហជី វិន ជាមរណសាក្សី

លោកយ៉ូហានលេអូណាឌី (១៥៤១-១៦០៩) បង្កើតក្រុមគ្រួសារបព្វជិតមួយដើម្បីការពារជំនឿនៅប្រទេសអ៊ីតាលី។ លោកក៏បានបង្កើតទេវវិទ្យាល័យដើម្បីអប់រំបូជាចារ្យសម្រាប់ប្រទេសដែលមិនទាន់មានព្រះសហគមន៍ពេញលេញនៅឡើយ។ លោកទទួលមរណភាពពេលព្យាបាលអ្នកមានអាសន្នរោគដោយជំងឺឆ្លង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីម៉ាឡាគី មគ ៣,១៣-២០

ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «អ្នករាល់គ្នាតែងពោលពាក្យព្រហើនដាក់យើង ហើយអ្នករាល់គ្នាពោលថា ”តើយើងខ្ញុំពោលពាក្យទាស់នឹងព្រះអង្គដូចម្ដេចខ្លះ?”។​ អ្នករាល់គ្នាតែងពោលថា «ពួកយើងខំបម្រើព្រះជាម្ចាស់ តែគ្មានបានការអ្វីទេ ពួកយើងខំ​ធ្វើតាមបង្គាប់របស់ព្រះអង្គ ហើយខំដើរតាមព្រះអម្ចាស់នៃពិភពទាំងមូល ទាំងកាន់ទុក្ខ​ដូច្នេះ តើបានចំណេញអ្វី? ពួកយើងសង្កេតឃើញថា ឥឡូវនេះ មានតែមនុស្សព្រហើន​ទេដែលមានសុភមង្គល ហើយមនុស្សប្រព្រឹត្តអំពើអាក្រក់បែរជាបានចម្រុងចម្រើនទៅ​វិញ។ ទោះបីពួកគេល្បងលមើលព្រះជាម្ចាស់ក្ដី​ ក៏ពួកគេគេចផុតពីទុក្ខទោសជានិច្ច»។ រីឯអស់អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់ ពិភាក្សាគ្នាទៅវិញទៅមក ព្រះអម្ចាស់​ទ្រង់ព្រះសណ្ដាប់ពាក្យសម្ដីរបស់ពួកគេ។ គេបានចារឈ្មោះរបស់អស់អ្នកដែលគោរពកោតខ្លាចព្រះនាមព្រះអម្ចាស់ក្នុងក្រាំងមួយ ទុកជាទីរឭកនៅចំពោះព្រះភក្រ្តព្រះអង្គ។ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «នៅថ្ងៃដែលយើងបានកំណត់ទុក អ្នក​ទាំងនោះនឹងទៅជាប្រជារាស្រ្ដរបស់យើង ពួកគេនឹងទៅជាប្រជារាស្រ្ដដែលជាចំណែក​មត៌ករបស់យើងផ្ទាល់។ យើងនឹងត្រាប្រណីពួកគេ ដូចឪពុកត្រាប្រណីកូនដែលបម្រើ​ឪពុក។ ពេលនោះ អ្នករាល់គ្នានឹងឃើញសាជាថ្មីថា មនុស្សសុច​រិត និងមនុស្សអាក្រក់​ខុសប្លែកពីគ្នាយ៉ាងណា ហើយអ្នកគោរពបម្រើព្រះជាម្ចាស់ និងអ្នកមិនគោរពបម្រើក៏ខុសប្លែកគ្នាយ៉ាងណាដែរ ដ្បិតថ្ងៃដែលយើងវិនិច្ឆ័យជិតមកដល់ហើយ ថ្ងៃនោះប្រៀប​បាននឹងភ្លើងដ៏សន្ធោសន្ធៅ។ មនុស្សព្រហើន និងមនុស្សប្រព្រឹត្ដអំពើអាក្រក់ ប្រៀបបីដូចជាចំបើង។ ថ្ងៃនោះ នឹងឆេះកម្ទេចពួកគេឥតទុកឱ្យនៅសេសសល់អ្វីឡើយ។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ រីឯអ្នករាល់គ្នាដែលកោតខ្លាចនាមយើងវិញ ការសង្គ្រោះរបស់យើងនឹងលេចមកដូចព្រះអាទិត្យរះលើអ្នករាល់គ្នា​ទាំងប្រោសអ្នករាល់គ្នាឱ្យបានជាសះស្បើយផង»។

ទំនុកតម្កើងលេខ ១,១-៦ បទកាកគតិ

អ្នកមិនប្រព្រឹត្តតាមមនុស្សទុច្ចរិតមិនស្ដាប់ទូន្មាន
ហើយមិនចូលចិត្តដើរតាមស្នាមដានអ្នកនោះនឹងមាន
មង្គលពេកក្រៃ
តែតាមការពិតពួកគេចូលចិត្តនឹងធម្មវិន័យ
របស់ព្រះម្ចាស់ទាំងយប់ទាំងថ្ងៃសញ្ជឹងរំពៃ
ឥតមានភ្លេចភ្លឹក
អ្នកនោះប្រៀបបានដើមឈើល្អថ្កានដុះក្បែរផ្លូវទឹក
មិនស្លោកស្រពោនឱ្យផលផ្លែស្លឹកចម្រើនសន្ធឹក
តាមកាលរដូវ
រីមនុស្សអាក្រក់មានចិត្តគម្រក់កេរិ៍្ដឈ្មោះអាស្រូវ
ពួកគេប្រៀបបានអង្កាមដែលត្រូវខ្យល់ផាត់ប៉ើងទៅ
បាចសាចខ្ចាត់ខ្ចាយ
ថ្ងៃព្រះអម្ចាស់វិនិច្ឆ័យទោសជនពាលទាំងឡាយ
ព្រមទាំងមនុស្សបាបមិនស្ថិតស្ថេរឡើយត្រូវតែឃ្លាតឆ្ងាយ
ពីអ្នកសុចរិត
ដ្បិតព្រះអម្ចាស់ស្គាល់ប្រាកដណាស់មាគ៌ាប្រណីត
នៃមនុស្សល្អស្មោះសរសុចរិតមាគ៌ាឧក្រិដ្ឋ
នាំខ្លួនអន្ដរាយ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម វវ

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់ជាព្រះរបស់យើងខ្ញុំ! សូមព្រះអង្គបំភ្លឺចិត្តគំនិតយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំខិតខំស្វែងរកព្រះបន្ទូលព្រះអង្គដោយចិត្តស្រឡាញ់ផង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១១,៥-១៣

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «ក្នុងចំណោមអ្នករាល់គ្នា បើម្នាក់មានមិត្តសម្លាញ់មករកទាំងពាក់កណ្ដាលអធ្រាត្រ ហើយពោលថា៖ «សម្លាញ់អើយ! ឱ្យគ្នាខ្ចីនំប័ុងបីដុំសិនមក ព្រោះមានមិត្តភក្ដិទើបនឹងធ្វើដំណើរមកដល់ ហើយគ្មាន​អ្វីទទួលគេសោះ»។ អ្នកនៅក្នុងផ្ទះឆ្លើយមកវិញថា៖ «កុំរំខានគ្នាធ្វើអ្វី គ្នាបានខ្ទាស់​ទ្វារទៅហើយ ម្យ៉ាងទៀត កូនចៅគ្នាកំពុងដេកលក់ផង គ្នាមិនអាចក្រោកទៅយកនំប័ុង​ឱ្យសម្លាញ់ឯងបានទេ»។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ម្ចាស់ផ្ទះប្រាកដជាក្រោកទៅយកនំប័ុង ព្រមទាំងអ្វីៗដែលមិត្តសម្លាញ់របស់គាត់ត្រូវការជាមិនខាន។ គាត់ក្រោកទៅយកដូច្នេះ មិនមែនមកពីគាត់យោគយល់មិត្តសម្លាញ់ទេ គឺមកពីមិត្ដសម្លាញ់នោះចេះតែរំខានមិនឈប់។ រីឯខ្ញុំវិញ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចូរសុំ គង់តែព្រះជាម្ចាស់នឹងប្រទានឱ្យ ចូរ​ស្វែងរកគង់តែនឹងឃើញ ចូរគោះទ្វារ នោះព្រះអង្គគង់តែនឹងបើកឱ្យអ្នករាល់គ្នាជាពុំខាន ដ្បិតអ្នកណាដែលសុំ រមែងតែងតែទទួល អ្នកណាស្វែងរករមែងតែងតែឃើញ ហើយ​គេតែងតែបើកទ្វារឱ្យអ្នកដែលគោះ។ ក្នុងចំណោមអ្នករាល់គ្នា បើកូនសុំត្រី មិនដែល​មានឪពុកណាយកពស់ឱ្យវាទេ បើកូនសុំពងមាន់ ក៏មិនដែលមានឪពុកណាយកខ្យាដំរី​ឱ្យវាដែរ។ សូម្បីតែអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ ក៏ចេះឱ្យរបស់ល្អៗទៅកូន ចុះចំណង់បើព្រះបិតាដែលគង់នៅស្ថានបរមសុខ តើព្រះអង្គនឹងប្រទានព្រះវិញ្ញាណដ៏វិសុទ្ធឱ្យអស់អ្នកដែលទូលសុំពីព្រះអង្គយ៉ាងណាទៅទៀត!»។

577 Views

Theme: Overlay by Kaira