អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃព្រហស្បតិ៍ អាទិត្យទី១៩
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០២៥

បុណ្យរម្លឹក
សន្តម៉ាកស៊ីមីលីយាង ម៉ារីកូលបេ ជាបូជាចារ្យ និងជាមរណសាក្សី

លោកម៉ាកស៊ីមីលីយាង ម៉ារីកូលបេ​ (១៨៩៤-១៩៤១) កើតនៅប្រទេសប៉ូឡូញ។ លោកចូលបួសហើយខិតខំផ្សាយគោលគំនិតនៃគ្រីស្តសាសនា ដោយបោះពុម្ពផ្សាយកាសែតជាច្រើន។ សម័យសង្គ្រាមសកលលោកលើកទី ២ លោកត្រូវគេចាប់ កៀរទៅដាក់នៅជំរុំឱ្យហ្វីស។ លោកស្ម័គ្រចិត្តទទួលទារុណកម្មស្លាប់ អត់ឃ្លានជំនួសអ្នកជាប់ឃុំឃាំងម្នាក់ដែលមានគ្រួសារ និងកូនពីរនាក់។ លោកទទួលមរណៈភាពថ្ងៃ១៤ សីហា ១៩៤១។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកយ៉ូស៊ូអា យស ៣,៧-១១.១៣-១៧

លោកយ៉ូសូអា និងជនជាតិអ៊ីស្រាអែលទាំងមូលបានទៅដល់មាត់ទន្លេយ័រដាន់។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស៊ូអាថា៖ «ថ្ងៃនេះ យើងនឹងចាប់ផ្តើមពង្រឹងអំណាចរបស់អ្នកឱ្យជនជាតិអ៊ីស្រាអែលទាំងមូលឃើញ ដើម្បីឱ្យគេដឹងថា យើងស្ថិត​នៅជាមួយអ្នក ដូចយើងស្ថិតនៅជាមួយលោកម៉ូសេកាលពីមុនដែរ។ រីឯអ្នកត្រូវ​បង្គាប់ឱ្យពួកបូជាចារ្យដែលសែងហិបនៃសម្ពន្ធមេត្រីថា “កាលអ្នករាល់គ្នាទៅដល់មាត់​ទន្លេយ័រដាន់ ត្រូវចុះទៅឈរនៅក្នុងទន្លេតែម្តង”»។ លោកយ៉ូស៊ូអាមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែលថា៖ «ចូរមកស្តាប់ព្រះបន្ទូលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាសិន។ មានសញ្ញាសម្គាល់មួយដែលនាំឱ្យអ្នករាល់គ្នានឹងដឹងថា ព្រះជាម្ចាស់​ដ៏មានព្រះជន្មគង់នៅពិតជាស្ថិតនៅជាមួយអ្នករាល់គ្នាមែន ហើយព្រះអង្គក៏ពិតជានឹងប្រទានទឹកដីកាណានឱ្យអ្នករាល់គ្នាកាន់កាប់មែន គឺហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់នៃផែនដីទាំងមូល នឹងឆ្លងកាត់ទន្លេយ័រដាន់នៅមុខអ្នករាល់គ្នា។ ពេលណា​​ក្រុមបូជាចារ្យដែលសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ជាម្ចាស់នៃផែនដីទាំងមូលដាក់ជើងក្នុងទឹកទន្លេយ័រដាន់ ពេលនោះទឹកទន្លេយ័រដាន់នឹងត្រូវទប់ឈប់ហូរ ហើយប្រមូលផ្តុំគ្នានៅនឹងថ្កល់តែមួយកន្លែង»។ នៅគ្រាដែលប្រជាជនចាកចេញពីជំរំបម្រុងនឹងឆ្លងទន្លេយ័រដាន់ ពួកបូជាចារ្យ​ដែលសែងហិបនៃសម្ពន្ធមេត្រី នាំគ្នាដើរនៅខាងមុខប្រជាជន។ ពេលនោះជារដូវ​ចម្រូត ហើយទឹកទន្លេយ័រដាន់ជន់លិចដល់មាត់ច្រាំង។ កាលក្រុមបូជាចារ្យដែលសែង​ហិបនៃសម្ពន្ធមេត្រីទៅដល់ទន្លេយ័រដាន់ ហើយពេលពួកគេដាក់ជើងក្នុងទឹកនៅមាត់ច្រាំង ស្រាប់តែទឹកដែលហូរចុះពីលើមកក៏ឈប់ ប្រមូលផ្តុំគ្នានៅនឹងថ្កល់តែមួយ​កន្លែង។ ទឹកនោះក៏នៅផ្តុំគ្នាយ៉ាងឆ្ងាយពីទីនោះ គឺរហូតដល់ក្រុងអដាំ ជាក្រុងមួយ​នៅជិតសារតាន។ រីឯទឹកដែលហូរចុះឆ្ពោះទៅសមុទ្រមររណៈវិញត្រូវកាត់ផ្តាច់។ ប្រជាជនក៏នាំគ្នាឆ្លងទន្លេនៅទល់មុខក្រុងយេរីខូ។ ប្រជាជនអ៊ីស្រាអែលទាំងមូលដើរកាត់បាតទន្លេ ហើយក្រុមបូជាចារ្យដែលសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់​បានឈរស្ងៀមនៅលើដីស្ងួត ចំកណ្តាលទន្លេយ័រដាន់ រហូតដល់ប្រជាជាតិទាំងមូលឆ្លងទន្លេយ័រដាន់ទាំងអស់។

ទំនុកតម្កើងធម្មវិន័យទីពីរ ១១៤ (១១៣),១-៦ បទពាក្យ ៧

ពេលអ៊ីស្រាអែលបានចាកចេញពីអេស៊ីបវិញហើយពេលនោះ
ពូជពង្សយ៉ាកុបចេញទាំងអស់ពីដីបរទេសមិនសល់នៅ
ឯប្រជាជនជាតិយូដាបានក្លាយទៅជាឥតហ្មងសៅ
ជាប្រជាជាតិមិនអាស្រូវវិសុទ្ធពេកកូវផ្ទាល់ព្រះអង្គ
ពេលទឹកសមុទ្រឃើញពួកគេតក់ស្លុតម៉្លេះទេមិនបង្អង់
គេចខ្លួនថយទៅមិនរេរង់ទាំងយ័រដាន់ផងក៏ថយដែរ
ភ្នំធំភ្នំតូចភ្នំទាំងអស់នៅមិនស្ងៀមសោះដូចពពែ
លោកទៅលោតមកមិនឈប់ទេភ្នំតូចលោតដែរដូចកូនចៀម
ឱសមុទ្រអើយម្តេចក៏អ្នករត់គេចជាជាក់ទៅនៅស្ងៀម
អ្នកធ្លាប់រលកលោតរវាមម្តេចសំងំស្ងៀមធ្មឹងដូច្នេះ
ឱទឹកទន្លេយ័រដាន់អើយពេលនេះម្តេចឡើយរត់លឿនម៉េ្លះ
ម្តេចអ្នកដកខ្លួនឆាប់ដូច្នេះតើរឿងទាំងនេះមកពីអ្វី
ភ្នំអើយម្តេចអ្នកមិនឈប់លោតផ្លាស់ប្តូររហូតដូចសត្វព្រៃ
ភ្នំតូចតើអ្នកលោតព្រោះអ្វីមិនស្គាល់យប់ថ្ងៃមិនសម្រាក

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១១៩,១៣៥

អាលេលូយ៉ា! អាលេលូយ៉ា!
ឱព្រះម្ចាស់អើយ! សូមព្រះអង្គទ្រង់ព្រះមេត្តាអាណិតអាសូរមកយើងខ្ញុំជាអ្នកបម្រើព្រះអង្គ។ សូមបង្រៀនយើងខ្ញុំឱ្យស្គាល់ព្រះហឫទ័យព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៨,២១-១៩,១

លោកសិលាចូលមកជិតព្រះយេស៊ូ ហើយទូលថា៖ «បពិត្រព្រះអម្ចាស់ បើបងប្អូន​ចេះតែប្រព្រឹត្តអំពើបាបមកលើទូលបង្គំ តើទូលបង្គំត្រូវអត់ទោសឱ្យគេប៉ុន្មានដង? រហូតដល់ប្រាំពីរដងឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសុំប្រាប់អ្នកថា អ្នកត្រូវអត់ទោស​ឱ្យគេ មិនត្រឹមតែប្រាំពីរដងប៉ុណ្ណោះទេ គឺត្រូវអត់ទោសឱ្យគេចិតសិប​ដង គុណនឹងប្រាំពីរដង។ ព្រះរាជ្យនៃស្ថានបរមសុខ​ប្រៀបបាននឹងស្តេចមួយអង្គដែលចង់គិតបញ្ជីជាមួយអ្នកបម្រើ។ ពេលព្រះរាជាចាប់ផ្តើមគិតបញ្ជី មានគេនាំកូនបំណុលម្នាក់ដែលជំពាក់ប្រាក់​រាប់លានណែនមក។ ដោយអ្នកនោះគ្មានប្រាក់សង ស្តេចក៏ចេញបញ្ជាឱ្យលក់ទាំងគាត់ ទាំងប្រពន្ធ ទាំងកូន ទាំងរបស់របរដែលគាត់មាន ដើម្បីយកប្រាក់មកសងបំណុល។ អ្នកបម្រើនោះលុតជង្គង់ក្រាបទៀបព្រះបាទាស្តេច ទូលអង្វថា “សូមទ្រង់មេត្តាអត់ឱនពន្យារពេលឱ្យទូលបង្គំផង! ទូលបង្គំនឹងសងព្រះអង្គវិញគ្រប់ចំនួន”។ ព្រះរាជាមានព្រះហឫទ័យអាណិតអាសូរដល់អ្នកបម្រើនោះពន់ពេកណាស់ ព្រះអង្គក៏ឱ្យគាត់ទៅវិញទាំងលុបបំណុលចោលថែមទៀតផង។ ពេលអ្នកបម្រើនោះចេញទៅ គាត់ជួបនឹងគូកន​ម្នាក់ដែលជំពាក់ប្រាក់គាត់មួយរយដួង គាត់ចាប់អ្នកនោះច្របាច់ក ទាំងពោលថា៖ “សងប្រាក់អញទាំងអស់មក!”។ គូកនរបស់អ្នកនោះក៏លុតជង្គង់ចុះ អង្វរថា “សុំអត់ឱន​ពន្យារ​ពេលឱ្យគ្នាផង គ្នានឹងសងវិញគ្រប់ចំនួន”។ ប៉ុន្តែ អ្នកបម្រើនោះពុំព្រមទេ មិនតែប៉ុណ្ណោះសោត គាត់ចាប់អ្នកជំពាក់ប្រាក់យកទៅឃុំឃាំងរហូតទាល់តែបានសងបំណុលគ្រប់ចំនួន។ អ្នកបម្រើឯទៀតៗឃើញដូច្នោះ ទាស់ចិត្តជាខ្លាំង ហើយនាំគ្នាយក​រឿងនេះទៅទូលស្តេច។ ស្តេចក៏ហៅអ្នកបម្រើនោះមកសួរថា “នែ៎! អ្នកបម្រើអាក្រក់! យើងបានលុបបំណុលឯងទាំងប៉ុន្មានចោលអស់ ព្រោះឯងបានទទូចអង្វរយើង យើងក៏អាណិត​មេត្តាឯង។ ហេតុដូចម្តេចបានជាឯងពុំព្រមអាណិតមេត្តាដល់គូកនរបស់ឯងផងដូច្នេះ?” ស្តេចទ្រង់ខ្ញាល់ក្រៃលែង ក៏បញ្ជាឱ្យគេយកអ្នកនោះទៅធ្វើទារុណកម្មរហូតទាល់តែ​សងបំណុលគ្រប់ចំនួន។ ចំពោះអ្នករាល់គ្នា បើម្នាក់ៗមិនព្រមលើកលែងទោសឱ្យបងប្អូនដោយស្មោះអស់ពីចិត្តទេ ព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខ ក៏នឹងដាក់ទោសដល់អ្នករាល់គ្នាដែរ»។ កាលព្រះយេស៊ូមានព្រះបន្ទូលទាំងនេះចប់សព្វគ្រប់ហើយទ្រង់ក៏​ចាកចេញពីស្រុកកាលីឡេ យាងឆ្ពោះទៅត្រើយខាងនាយទន្លេយ័រដាន់ក្នុងស្រុកយូដា។

488 Views

Theme: Overlay by Kaira