អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃព្រហស្បតិ៍ អាទិត្យទី១៨
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃព្រហស្បតិ៍ ទី០៧ ខែសីហា ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរជំរឿនប្រជាជន ជរ ២០,១-១៣

សហគមន៍អ៊ីស្រាអែលទាំងមូលធ្វើដំណើរទៅដល់វាលរហោស្ថានស៊ីននៅខែទីមួយ ហើយនាំគ្នាបោះជំរំនៅកាដែស។ អ្នកស្រីមៀរីយ៉ាមទទួលមរណភាព ហើយគេបញ្ចុះ​សពគាត់នៅទីនោះ។ ពេលនោះ គ្មានទឹកសម្រាប់សហគមន៍ទេ។ ដូច្នេះ ពួកគេក៏លើកគ្នាទៅប្រឆាំងនឹងលោកម៉ូសេ ព្រមទាំងលោកអរ៉ុន។ ប្រជាជនរករឿងលោកម៉ូសេថា៖ «ប្រសិនបើយើងខ្ញុំផុតដង្ហើមជាមួយបងប្អូនរបស់យើងខ្ញុំដែលបានផុតដង្ហើមនៅចំពោះព្រះភក្ត្រព្រះអម្ចាស់នោះ ប្រសើរជាង! ហេតុអ្វីបានជាពួកលោកនាំសហគមន៍របស់ព្រះអម្ចាស់ឱ្យមកស្លាប់​នៅវាលរហោស្ថានេះ ជាមួយហ្វូងសត្វរបស់ពួកយើងដូច្នេះ? ហេតុអ្វីបានជាលោកទាំង​ពីរនាំពួកយើងចាកចេញពីស្រុកអេស៊ីបមកនៅកន្លែងដ៏អាក្រក់នេះ? ទីនេះមិនមែនជា​កន្លែងដែលយើងអាចសាបព្រោះបានទេ ហើយក៏គ្មានដើមស្វាយ ដើមទំពាំងបាយជូរ និងដើមទទឹមដែរ។ រីឯទឹកសម្រាប់ផឹកក៏គ្មានដែរ»។ លោកម៉ូសេ និងលោកអរ៉ុននាំគ្នា​ចាកចេញពីសហគមន៍ ឆ្ពោះទៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ លោកទាំងពីរក្រាបចុះ ឱនមុខដល់ដី ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់លេចមកឱ្យលោកទាំងពីរឃើញ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរយកដំបងរួចអ្នក និងអរ៉ុនជាបងប្រមូលសហគមន៍ឱ្យជួបជុំគ្នា។ ត្រូវបង្គាប់ថ្មដានៅចំពោះមុខពួកគេ នោះនឹងមាន​ទឹកហូរចេញពីថ្មដា។ អ្នកត្រូវធ្វើឱ្យទឹកហូរចេញពីថ្មដានោះសម្រាប់សហគមន៍ និង​ហ្វូងសត្វផឹក»។ លោកម៉ូសេយកដំបងដែលនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ដូចព្រះ​អង្គបានបង្គាប់មកលោក។ លោកម៉ូសេ និងលោកអរ៉ុនកោះហៅសហគមន៍ឱ្យមកជួបជុំគ្នានៅមុខថ្មដា។ លោកម៉ូសេមានប្រសាសន៍ថា៖ «អ្នករាល់គ្នាជាមនុស្សបះបោរអើយ ចូរស្តាប់! តើពួកយើងអាចធ្វើឱ្យទឹកហូរចេញពីថ្មដានេះសម្រាប់អ្នករាល់គ្នាបានឬមិនបាន?»។ លោកម៉ូសេលើកដៃឡើង ហើយយកដំបងរបស់លោកវាយថ្មដាពីរដង ស្រាប់​តែហូរចេញមកយ៉ាងបរិបូណ៌។ សហគមន៍ក៏នាំគ្នាផឹកទឹក ហើយហ្វូងសត្វក៏ផឹកដែរ។ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអរ៉ុនថា៖ «អ្នកទាំងពីរពុំបានជឿលើយើង អ្នកទាំងពីរពុំបានសម្តែងឱ្យកូនចៅអ៊ីស្រាអែលស្គាល់ភាពដ៏វិសុទ្ធរបស់យើងទេ ហេតុនេះ អ្នកទាំងពីរមិនអាចនាំសហគមន៍នេះចូលទៅក្នុងស្រុកដែលយើងប្រគល់ឱ្យពួកគេឡើយ»។ គឺនៅត្រង់ទឹកមេរីបានោះហើយ ដែលជនជាតិអ៊ីស្រាអែលនាំគ្នារករឿងព្រះអម្ចាស់ (ឈ្មោះ “មេរីបា” នេះ មានន័យថា “រករឿង”) ប៉ុន្តែ ​​ព្រះអង្គបានសម្តែងឱ្យពួកគេឃើញភាពដ៏វិសុទ្ធរបស់ព្រះអង្គ។

ទំនុកតម្កើងលេខ ៩៥ (៩៤),១-២.៦-៩ បទកាកគតិ

យើងនាំគ្នាច្រៀងសរសើរតម្កើងថ្វាយព្រះអម្ចាស់
ដោយចិត្តអបអរសាទរថ្វាយព្រះជាថ្មមាំណាស់
ជួយសង្គ្រោះយើង
យើងនាំគ្នីគ្នារូតរះម្នីម្នាជួបភក្ត្រព្រះអង្គ
ទាំងអរព្រះគុណ​ស្មូតបទតម្កើងសរសើរព្រះអង្គ
អស់កល្បអង្វែង
ចូរនាំគ្នីគ្នាគោរពវន្ទាក្រាបថ្វាយព្រះអង្គ
យើងក្រាបចំពោះព្រះភក្ត្រផូរផង់បារមីត្រចង់
ទ្រង់បង្កើតយើង
ព្រះអង្គជាព្រះនៃយើងទាំងអស់បារមីថ្កុំថ្កើង
ទ្រង់ជាគង្វាលដឹកនាំពួកយើងថ្ងៃនេះព្រះអង្គ
បន្លឺសូរសៀង
អ្នកកុំធ្វើផ្តាសដូចដូនតាចាស់ល្បងលព្រះអង្គ
នៅមេរីបាក្នុងគ្រាកន្លងនៅម៉ាសាផង
ក្នុងរហោស្ថាន
គឺបុព្វបុរសនៃអ្នកទាំងអស់ចិត្តគេសាមាន្យ
គេបានល្បងលទោះបីគេបានឃើញកិច្ចប៉ុន្មាន
យើងបានប្រព្រឹត្ត

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១៦,១៨១

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់បានសង់ព្រះសហគមន៍របស់ព្រះអង្គលើជំនឿរបស់គ្រីស្តទូតសិលា។ សេចក្តីស្លាប់ពុំមានអំណាចលើព្រះសហគមន៍នេះបានឡើយ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៦,១៣-២៣

នៅគ្រានោះ ព្រះយេស៊ូយាងមកដល់ស្រុកសេសារេភីលីព ព្រះអង្គមានព្រះបន្ទូលសួរក្រុមសាវ័កថា៖ «តើមនុស្សទាំងឡាយថាបុត្រមនុស្សជានរណា?»។ គេទូលថា៖​ «អ្នកខ្លះថា លោកជាលោកយ៉ូហានបាទីស្ត។ អ្នកខ្លះថា លោកជាព្យាការីអេលី។ អ្នកខ្លះទៀតថា លោកជាព្យាការីយេរេមី! ឬជាព្យាការីណាមួយរូប»។ ព្រះអង្គសួរគេ​ទៀតថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថាខ្ញុំជានរណាដែរ?»។ លោកស៊ីម៉ូន​សិលាទូលព្រះអង្គថា៖ «លោកជាព្រះគ្រីស្តជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «ស៊ីម៉ូនកូនលោកយ៉ូណាស​អើយ! អ្នកពិតជាមានសុភមង្គលមែន អ្នកដឹងសេចក្តីនេះ មិនមែនដោយខ្លួន​ឯងទេ គឺព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខបានសម្តែងឱ្យអ្នកដឹង។ ខ្ញុំសុំប្រាប់អ្នកថា អ្នកឈ្មោះសិលា ហើយនៅលើផ្ទាំងសិលានេះ ខ្ញុំនឹងសង់ព្រះសហគមន៍របស់ខ្ញុំ។ សេចក្តីស្លាប់ពុំមានអំណាចលើព្រះសហគមន៍នេះបានឡើយ។ ខ្ញុំនឹងប្រគល់កូនសោ​ព្រះរាជ្យនៃស្ថានបរមសុខឱ្យអ្នក។ អ្វីៗដែលអ្នកចងនៅលើផែនដីនេះ ព្រះជាម្ចាស់នឹងចងនៅស្ថានបរមសុខ ហើយអ្វីៗដែលអ្នកស្រាយនៅលើផែនដី ព្រះជាម្ចាស់ក៏នឹង​ស្រាយនៅស្ថានបរមសុខដែរ»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលហាមក្រុមសាវ័កមិនឱ្យប្រាប់នរណាថា ព្រះ​អង្គជាព្រះគ្រីស្តឡើយ។ តាំងពីពេលនោះមក ព្រះគ្រីស្តចាប់ផ្តើមបង្ហាញឱ្យក្រុម​សាវ័កដឹងថា ព្រះអង្គត្រូវយាងទៅក្រុងយេរូសាឡឹម។ នៅទីនោះ ពួកព្រឹទ្ធាចារ្យ ពួកនាយកបូជាចារ្យ និងពួកធម្មាចារ្យនឹងនាំគ្នាធ្វើបាបព្រះអង្គឱ្យរងទុក្ខលំបាក​យ៉ាងខ្លាំង ថែមទាំងធ្វើគុតព្រះអង្គទៀតផង តែនៅថ្ងៃទីបី ព្រះអង្គនឹងទទួលព្រះជន្មថ្មី​ដ៏រុងរឿង។ លោកសិលានាំព្រះយេស៊ូទៅដាច់ឡែកពីគេ ហើយទូលជំទាស់ថា៖ ​«បពិត្រព្រះអម្ចាស់! សូមព្រះជាម្ចាស់មេត្តាអាណិតកុំឱ្យការណ៍នេះកើតមានដល់​ព្រះអង្គឡើយ!»។ ព្រះយេស៊ូបែរមកមានព្រះបន្ទូលទៅលោកសិលាថា៖ «នែ៎! មារ​សាតាំងអើយ! ថយទៅខាងក្រោយខ្ញុំ! ដ្បិតអ្នកកំពុងរារាំងផ្លូវខ្ញុំ គំនិតអ្នកមិនមែនជាគំនិតរបស់ព្រះជាម្ចាស់ទេ គឺជាគំនិតរបស់មនុស្សលោកសុទ្ធសាធ»។

824 Views

Theme: Overlay by Kaira