អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃព្រហស្បតិ៍ អាទិត្យទី១៥
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្ដដា ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព សរ ៣,១៣-២០

ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ «ចូរទៅនាំប្រជារាស្ត្រយើងចេញពីស្រុកអេស៊ីបមក»។ លោកម៉ូសេទូលព្រះជាម្ចាស់​ថា៖ «បពិត្រព្រះជាម្ចាស់! ទូលបង្គំនឹងទៅជួបជនជាតិអ៊ីស្រាអែល ហើយប្រាប់ពួកគេថា ព្រះរបស់បុព្វបុរសអ្នករាល់គ្នាបានចាត់ខ្ញុំឱ្យមកជួបអ្នករាល់គ្នា។ ប្រសិនបើពួកគេសួរថា ព្រះអង្គព្រះនាមអ្វីនោះ តើទូលបង្គំប្រាប់ពួកគេដូចម្តេច?»។ ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ «យើងជាព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ។ អ្នកត្រូវប្រោប់ជនជាតិអ៊ីស្រាអែលថា ព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅចាត់ខ្ញុំឱ្យមកជួបអ្នករាល់គ្នា»។ ព្រះជាម្ចាស់​មានព្រះបន្ទូលថែមទៀតថា៖ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅនេះ៖ ព្រះអម្ចាស់ជាព្រះរបស់បុព្វបុរសអ្នករាល់គ្នា គឺព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និងលោក​យ៉ាកុប ចាត់ខ្ញុំឱ្យមកជួបអ្នករាល់គ្នា។ នេះជានាមរបស់យើងដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចសម្រាប់ឱ្យមនុស្សលោកនឹកដល់យើងអស់កល្បជាអង្វែងតរៀងទៅ។ ចូរទៅប្រមូលចាស់ទុំនៃជនជាតិអ៊ីស្រាអែលប្រាប់ថា ព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា គឺព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប បានបង្ហាញឱ្យខ្ញុំឃើញព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលថា យើងបានឃើញគេជិះជាន់សង្កត់សង្កិនអ្នករាល់គ្នានៅស្រុកអេស៊ីប។ យើងនឹងនាំអ្នករាល់គ្នាចេញពីស្រុក​អេស៊ីប ជាកន្លែងដែលអ្នករាល់គ្នារងទុក្ខ ឆ្ពោះទៅកាន់ស្រុកកាណាន ជាស្រុកដែលមាន​ភោគទ្រព្យសម្បូណ៌ហូរហៀរហើយ។ ពួកគេនឹងស្តាប់ពាក្យរបស់អ្នក​ រួចអ្នកនឹងចូលទៅជួបស្តេចស្រុកអេស៊ីបជាមួយចាស់ទុំជនជាតិអ៊ីស្រាអែល ហើយទូលថា ព្រះអម្ចាស់​ជាព្រះនៃជនជាតិហេប្រឺមកជួបយើងខ្ញុំ។ ឥឡូវនេះ សូមអនុញ្ញាតឱ្យយើងខ្ញុំចេញទៅវាលរហោស្ថានចម្ងាយផ្លូវដើរបីថ្ងៃ ដើម្បីធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ។ យើងដឹងថា ស្តេចស្រុកអេស៊ីបមិនអនុញ្ញាតឱ្យអ្នករាល់គ្នាចេញមកទេ ទាល់តែយើងប្រើបារមីដ៏ខ្លាំងពូកែមកបង្ខំ ទើបស្តេចយល់ព្រម។ យើងនឹងសម្តែងបារមីប្រហារស្រុកអេស៊ីប ដោយធ្វើការអស្ចារ្យគ្រប់យ៉ាងនៅក្នុងចំណោមពួកគេ។ បន្ទាប់មក ទើបស្តេចអនុញ្ញាតឱ្យអ្នករាល់គ្នាចេញពីស្រុកនោះ»។

ទំនុកតម្កើងលេខ ១០៥ (១០៤),១.៥.៨-៩.២៤-២៧ បទកាកគតិ

ចូរយើងតម្កើងលើកព្រះខ្ពស់ឡើងព្រមទាំងប្រកាស
ព្រះនាមព្រះអង្គឱ្យបានឮច្បាស់ពីស្នាព្រះហស្ត
ប្រាប់ជាតិនានា
សូមនឹកដល់ការសម្បើមអស្ចារ្យទ្រង់បានធ្វើហើយ
នឹកដល់បាដិហារិយ៍កុំនៅកន្តើយនិងការវិនិច្ឆ័យ
ដែលទ្រង់សម្រេច
ព្រះអង្គតែងខ្វល់នឹកគិតទៅដល់សម្ពន្ធមេត្រី
ជាព្រះបន្ទូលសន្យាថ្លាថ្លៃស្ថិតស្ថេរយូរក្រៃ
មួយពាន់ដំណ
សម្ពន្ធមេត្រីដែលទ្រង់លកលៃដោយស្ម័គ្រស្មោះសរ
នឹងអប្រាហាំជាបន្ទូលល្អសន្យាស្មោះសរ
នឹងលោកអ៊ីសាក
២៤ព្រះម្ចាស់ប្រទានប្រជាឱ្យមានកើនឡើងរាល់ឆ្នាំ
ឱ្យមានកម្លាំងក្លាខ្លាំងសម្បើមសត្រូវជ្រួលជ្រើម
តទល់មិនបាន
២៥ព្រះអង្គធ្វើឱ្យពួកអេស៊ីបធ្លោយផ្លាស់ប្តូរចិត្តបាន
ស្អប់ខ្ពើមប្រជារាស្ត្រទាំងប៉ុន្មានបោកប្រាស់បំភាន់
អ្នកបម្រើទ្រង់
២៦ព្រះអង្គបង្គាប់ម៉ូសេប្រញាប់មិននៅបង្អង់
អរ៉ុនជាអ្នកដែលទ្រង់ជ្រើសតាំងឱ្យចេញតម្រង់
ទ្រង់បញ្ជាទៅ
២៧លោកទាំងពីរនាក់សម្តែងឥតអាក់សម្គាល់ត្រឹមត្រូវ
ឫទ្ធិបាដិហារិយ៍ផ្សេងៗទុកនៅព្រះម្ចាស់តម្រូវ
ក្នុងស្រុកអេស៊ីប

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៣០,៧

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់មានព្រះហឫទ័យប្រណីសន្តោស មេត្តាករុណាយ៉ាងក្រៃលែង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១១,២៨-៣០

នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «អស់អ្នកដែលនឿយហត់ និងមានបន្ទុក​ធ្ងន់អើយ! ចូរមករកខ្ញុំ ខ្ញុំនឹងឱ្យអ្នករាល់គ្នាបានសម្រាក។ ចូរយកនឹមរបស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ ដ្បិតខ្ញុំស្លូតបូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នាមុខជាបានស្ងប់ចិត្តមិនខាន។ នឹមរបស់ខ្ញុំស្រួល ហើយបន្ទុកដែលខ្ញុំដាក់លើអ្នករាល់គ្នាក៏ស្រាលដែរ»។

434 Views

Theme: Overlay by Kaira