អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃព្រហស្បតិ៍ អាទិត្យទី០៨
រដូវធម្មតា «ឆ្នាំសេស»
ពណ៌ក្រហម

ថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា ឆ្នាំ២០២៣

បុណ្យរម្លឹក
សន្តយូស្តាំង ជាមរណសាក្សី

លោកយូស្តាំងជាទស្សនវិទូជាតិរ៉ូមាំងមួយរូប។ លោកសិក្សាទស្សនវិជ្ជាគ្រប់មុខ ដោយមានបំណងចង់ស្គាល់សេចក្តីពិត តែរកមិនឃើញសោះ។ តាមការទូន្មានរបស់តាចាស់ម្នាក់ លោកចាប់អានគម្ពីរទាំងនឹកសញ្ជឹងអត្ថន័យ ទើបលោកស្គាល់ព្រះគ្រីស្តដែលជាព្រះប្រាជ្ញាញាណដ៏ពិតប្រាកដ។ លោកបង្កើតសាលាមួយនៅក្រុងរ៉ូមដើម្បីពន្យល់លទ្ធិគ្រីស្តសាសនា និងដោះសាគ្រីស្តសាសនាទុកជាព្រះប្រាជ្ញាញ្ញាណ។ លោកនិពន្ធសៀវភៅពីរច្បាប់ដើម្បីពន្យល់លទ្ធិគ្រីស្តសាសនា និងដោះសាគ្រីស្តសាសនាពីសំណាក់អស់អ្នកដែលមួលបង្កាច់។ នៅឆ្នាំ ១៦៥ អាជ្ញាធររ៉ូមាំងប្រហារជីវិតលោក ព្រោះលោកកាន់គ្រីស្តសាសនា។ មុនផុតដង្ហើម លោកមានប្រសាសន៍ថា៖ «អ្នកមានប្រាជ្ញាសាមញ្ញធម្មតា មិនដែលលះបង់សេចក្តីពិតចោលដើម្បីទៅរកសេចក្តីពិត»។​

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកបេនស៊ីរ៉ាក់ បស ៤២,១៥-២៥

ឥឡូវនេះ ខ្ញុំសូមលើកអំពីស្នាព្រះហស្តរបស់ព្រះអម្ចាស់ គឺខ្ញុំនឹងរៀបរាប់អំពីអ្វីៗដែលខ្ញុំបានឃើញ។ ស្នាព្រះហស្តរបស់ព្រះអម្ចាស់សុទ្ធតែកើតឡើងដោយសារព្រះបន្ទូលព្រះអង្គ ហើយអ្វីៗដែលកើតជារូបរាងឡើងមកនោះ ក៏ស្របតាមព្រះហឫទ័យរបស់ព្រះអង្គដែរ។ ព្រះអាទិត្យរះឡើងបំភ្លឺអ្វីៗទាំងអស់ ហើយស្នាព្រះហស្តរបស់ព្រះ​អម្ចាស់ពោរពេញដោយសិរីរុងរឿងរបស់ព្រះអង្គ។ សូម្បីតែពួកទេវទូតក៏ពុំអាចរៀបរាប់ពីការអស្ចារ្យទាំងប៉ុន្មានរបស់ព្រះអម្ចាស់ឡើយ គឺព្រះអម្ចាស់ដ៏មានតេជានុភាពសព្វប្រការបានចាក់គ្រឹះដ៏រឹងមាំ ដើម្បីពង្រឹងពិភពទាំងមូលឱ្យនៅស្ថិតស្ថេរក្នុង​សិរីរុងរឿងរបស់ព្រះអង្គ។ ព្រះអម្ចាស់ស្ទង់ទាំងជម្រៅសមុទ្រ ទាំងជម្រៅចិត្តមនុស្ស។​ ព្រះអង្គឈ្វេងយល់ពីគំនិតលាក់កំបាំងរបស់គេ ដ្បិតព្រះដ៏ខ្ពង់ខ្ពស់បំផុតជ្រាបសេចក្តី​ទាំងអស់។ ព្រះអង្គក៏ទតមើលអស់ហ្វូងតារាដែលព្រះអង្គបង្កើត ដើម្បីកំណត់ពេល​វេលា។ ព្រះអង្គក៏ប្រកាសដំណឹងពីអតីតកាល និងអនាគតកាល។ ព្រះអង្គសម្តែងអាថ៌កំបាំងទាំងឡាយ។ គ្មានគំនិតណាមួយដែលព្រះអង្គមិនជ្រាបនោះទេ ហើយក៏គ្មាន​ពាក្យសម្តីណាមួយដែលលាក់កំបាំងព្រះអង្គដែរ។ ព្រះអង្គចាត់ចែងស្នាព្រះហស្តដ៏​ឧត្ដុង្គឧត្តមនៃព្រះប្រាជ្ញាញាណយ៉ាងល្អប្រពៃ ដ្បិតព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ គ្មាននរណាដកឬបន្ថែមអ្វីលើស្នាព្រះហស្ដព្រះអង្គបានឡើយ។ ព្រះអង្គមិនត្រូវការឱ្យនរណាថ្វាយយោបល់ព្រះអង្គទេ។ ស្នាព្រះហស្តទាំងប៉ុន្មានរបស់ព្រះអង្គសុទ្ធតែគួរស្ងើចសរសើរក្រៃលែង សូម្បីតែផ្កាភ្លើងដ៏តូចបំផុតដែលភ្នែកអាចមើលឃើញ ក៏គួរឱ្យស្ងើចសរសើរដែរ។ ស្នាព្រះហស្តទាំងនោះសុទ្ធ​តែមានជីវិត ហើយស្ថិតនៅអស់កល្បជានិច្ច ត្រៀមចាំគោរពតាមព្រះបញ្ជា និងតាម​សេចក្តីត្រូវការ។ អ្វីៗទាំងអស់សុទ្ធតែមានគូរបស់វា ព្រះអង្គមិនបង្កើតអ្វីដែលមិន​ពេញលក្ខណៈនោះទេ។ សត្វលោកនីមួយៗបំពេញអត្ថប្រយោជន៍គ្នាទៅវិញទៅមក។ យើងរំពឹងគិតពីសេចក្តីនេះ ដោយសប្បាយរហូត។

ទំនុកតម្កើងលេខ ៣៣ (៣២),១-៩ បទព្រហ្មគីតិ

មនុស្សដែលសុចរិតអបអរពិតលើកតម្កើង
មានតែមនុស្សទៀងត្រង់ដែលចិត្តចង់កោតសរសើរ
ដេញពិណលើកតម្កើងព្រះនៃយើងគ្មានអ្វីស្មើ
លេងចាប៉ីបណ្តើរដេញបង្ហើខ្សែដប់ថ្វាយ
ចូរច្រៀងទំនុកថ្មីទាំងតន្រ្តីកុំជិនណាយ
សូរសៀងពិរោះក្រៃពេលសប្បាយអបអរទ្រង់
ដ្បិតព្រះជាអម្ចាស់បន្ទូលច្បាស់ពិតទៀងត្រង់
ព្រះអង្គតែងផ្ចិតផ្ចង់ហើយតម្រង់តាមសន្យា
ព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្តីពិតសត្យា
សុចរិតគ្រប់ប្រការហើយរក្សាយុត្តិធម៌
ផែនដីទាំងមូលថ្លែងខំសម្តែងដោយអំណរ
ពីហឫទ័យបវរករុណាល្អព្រះជាម្ចាស់
ផ្ទៃមេឃហ្វូងតារាកើតដោយសារបន្ទូលច្បាស់
ដោយបញ្ជារបស់ព្រះជាអម្ចាស់នៃយើង
ព្រះអង្គបានធ្វើឱ្យសមុទ្រថយផ្តុំគ្នាឡើង
រួចទ្រង់ក៏បង្ខាំងសមុទ្រគាំងមួយកន្លែង
សូមឱ្យមនុស្សទាំងអស់ដែលនៅរស់កោតស្ញប់ស្ញែង
ព្រះមានឫទ្ធិក្រៃលែងគួរស្ញប់ស្ញែងកោតព្រះអង្គ
ដ្បិតពេលមានបន្ទូលអ្វីមកមូលមិនរេរង់
តាមបង្គាប់ព្រះអង្គសព្វអ្វីផងមានទាំងអស់

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៨,១២

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះយេស៊ូគ្រីស្ត! ព្រះអង្គពិតជាពន្លឺបំភ្លឺពិភពលោកមែន! អ្នកណាទៅតាមព្រះអង្គ អ្នកនោះមានពន្លឺដែលនាំគេទៅកាន់ជីវិត។អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១០,៤៦-៥២

​នៅគ្រានោះ ព្រះយេស៊ូ និងក្រុមសាវ័កធ្វើដំណើរមកដល់ក្រុងយេរីខូ។ កាល​ព្រះអង្គយាងចេញពីទីក្រុងជាមួយក្រុមសាវ័ក និងបណ្តាជនដ៏ច្រើនកុះករ មានបុរស​ខ្វាក់ម្នាក់ឈ្មោះបារទីមេ ជាកូនរបស់លោកទីមេ អង្គុយសុំទាននៅក្បែរផ្លូវ។ កាល​គាត់ឮថា ព្រះយេស៊ូជាអ្នកភូមិណាសារ៉ែតយាងតាមនោះ គាត់ស្រែកឡើងថា៖ «ឱព្រះ​យេស៊ូជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាទូលបង្គំផង»។ មនុស្សជាច្រើនគំរាមគាត់ឱ្យនៅស្ងៀម ប៉ុន្តែ គាត់ស្រែករឹតតែខ្លាំងឡើងៗថា៖ «ឱព្រះរាជ​វង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាទូលបង្គំផង!»។ ព្រះយេស៊ូក៏ឈប់ ហើយ​មានព្រះបន្ទូលថា៖ «សុំហៅគាត់មក»។ គេក៏ហៅមនុស្សខ្វាក់នោះមក ដោយពោល​ថា៖ «កុំអស់សង្ឃឹម ក្រោកឡើង! លោកហៅអ្នកហើយ»។ គាត់ក៏បោះអាវធំចោល ស្ទុះក្រោកឡើងតម្រង់ទៅរកព្រះយេស៊ូ។ ព្រះយេស៊ូមានព្រះបន្ទូលសួរគាត់ថា៖ «តើ​អ្នកចង់ឱ្យខ្ញុំធ្វើអ្វីសម្រាប់អ្នក?»។ អ្នកខ្វាក់ទូលព្រះអង្គថា៖ «ព្រះគ្រូ! សូម​ព្រះអង្គប្រោសឱ្យភ្នែកទូលបង្គំបានភ្លឺផង»។ ព្រះយស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញទៅចុះ! ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ!»។ រំពេចនោះគាត់មើល​ឃើញភ្លាម ហើយដើរតាមផ្លូវជាមួយព្រះយេស៊ូទៅ។

579 Views

Theme: Overlay by Kaira