អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃព្រហស្បតិ៍ អាទិត្យទី០៦
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ៩,១-១៣

ព្រះជាម្ចាស់ប្រទានព្រះពរឱ្យលោកណូអេ និងឱ្យកូនប្រុសទាំងបីរបស់លោកដោយមានព្រះបន្ទូលថា៖ «ចូរបង្កើតកូនចៅឱ្យកើតបានចំនួនច្រើនឡើងពាសពេញផែនដីទៅ! សត្វទាំងប៉ុន្មាននៅលើផែនដី បក្សាបក្សីដែលហើរនៅលើមេឃ សត្វល្អិតៗដែលលូនវារលើដី និងត្រីក្នុងសមុទ្រទាំងប៉ុន្មាននឹងកោតខ្លាចអ្នករាល់គ្នា។ យើងប្រគល់សត្វទាំងនោះឱ្យអ្នករាល់គ្នាប្រើប្រាស់ហើយ។ យើងប្រគល់សព្វសត្វទាំងអស់ដែលមានជីវិតរស់រវើករវ័ណ្ឌឱ្យអ្នករាល់គ្នាធ្វើជាអាហារ គឺយើងឱ្យអ្វីៗទាំងអស់មកអ្នករាល់គ្នា ដូចយើងបានប្រគល់ធញ្ញជាតិឱ្យអ្នករាល់គ្នាកាលពីមុនដែរ។ ប៉ុន្តែ អ្នករាល់គ្នាមិនត្រូវបរិភោគសាច់ដែលមានឈាមជាប់នៅឡើយទេ ព្រោះឈាមជាជីវិតរបស់សត្វ។ រីឯជីវិតផ្ទាល់របស់អ្នករាល់គ្នាវិញ ក៏ដូច្នេះដែរ ប្រសិនបើមានមនុស្ស ឬសត្វណាបង្ហូរឈាមអ្នករាល់គ្នា យើងនឹងឱ្យមនុស្សឬសត្វនោះសងឈាមដែលជាជីវិតអ្នករាល់គ្នា។ អ្នកណាប្រហារជីវិតមនុស្សដូចគ្នា យើងក៏នឹងឱ្យអ្នកនោះសងជីវិតវិញដែរ។ អ្នកណាបង្ហូរឈាមមនុស្ស អ្នកនោះមុខជាត្រូវមនុស្សបង្ហូរឈាមវិញជាពុំខាន ដ្បិតព្រះជាម្ចាស់បានបង្កើតមនុស្សមកជាតំណាងរបស់ព្រះអង្គ។ ចំពោះអ្នករាល់គ្នាវិញ ចូរបង្កើតកូនចៅឱ្យកើនបានច្រើនឡើងពាសពេញផែនដីទៅ!»។ បន្ទាប់មក ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកណូអេ និងកូនប្រុសទាំងបីរបស់លោកថា៖ «យើងចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នា និងជាមួយពូជពង្សអ្នករាល់គ្នាតរៀងទៅ។ យើងក៏ចងសម្ពន្ធមេត្រីជាមួយសត្វមានជីវិតទាំងប៉ុន្មានដែលនៅជាមួយអ្នករាល់គ្នាដែរ មានបក្សាបក្សី សត្វស្រុក សត្វព្រៃ ពោលគឺសត្វទាំងអស់ដែលចេញពីសំពៅជាមួយអ្នករាល់គ្នា។ យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នាដូចតទៅ “គ្មានសត្វលោកណាមួយត្រូវបាត់បង់ជីវិតដោយទឹកជន់លិចទៀតឡើយ ហើយក៏នឹងលែងធ្វើឱ្យមានទឹកជន់លិចបំផ្លាញផែនដីទៀតដែរ”។ ព្រះជាម្ចាស់មានព្រះបន្ទូលទៀតថា៖ «នេះជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រីដែលយើងចងជាមួយអ្នករាល់គ្នា និងជាមួយសត្វលោកទាំងឡាយដែលនៅជាមួយអ្នករាល់គ្នាគ្រប់ជំនាន់តរៀងទៅ គឺយើងដាក់ធ្នូរបស់យើងនៅលើមេឃ ធ្វើជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រី ដែលយើងចងជាមួយនឹងសត្វលោកនៅលើផែនដី»។

ទំនុកតម្កើងលេខ ១០២ (១០១),១៦-២៣.២៩ បទព្រហ្មគីតិ

១៦សូមឱ្យមនុស្សគ្រប់សាសន៍កោតខ្លាចព្រះកុំមានភ្លេច
សូមឱ្យអ្នកទាំងស្តេចលើផែនដីក៏កោតក្រែង
១៧ពេលព្រះអម្ចាស់សង់ស៊ីយ៉ូនក្រុងគួរស្ញប់ស្ញែង
ព្រះអង្គនឹងសម្តែងសិរីរុងរឿងទាំងអស់
១៨ពេលនោះទ្រង់នឹងបែរព្រះភក្រ្តរេទតមកមនុស្ស
លែងធ្វើជើយទ្រគោះពាក្យអង្វរគេទៀតហើយ
១៩សូមកាត់ក្តីនេះចុះទុកឱ្យមនុស្សជំនាន់ក្រោយ
ប្រជារាស្រ្តកើតហើយកុំកន្តើយថ្កើងព្រះអង្គ
២០ព្រះអម្ចាស់ទតពីសក្ការៈទីដ៏ត្រចង់
ស្ថានបរមសុខឥតហ្មងមិនរំលងសព្វផែនដី
២១ដើម្បីស្តាប់សម្រែកពួកឈ្លើយស្រែកទាំងយប់ថ្ងៃ
អ្នកដែលត្រូវក្សិណក្ស័យគេកាត់ក្តីមិនសុចរិត
២២គេនឹងប្រកាសប្រាប់ព្រះនាមគាប់ដ៏មានប្ញទ្ធិ
សរសើរតម្កើងពិតពីក្រុងយេរូសាឡឹម
២៣គឺពេលប្រជាជាតិទាំងឆ្ងាយជិតមកមូលផ្តុំ
នឹងនាំគ្នាមកជុំគេគោរពបម្រើព្រះ
២៩កូនចៅរបស់ខ្ញុំនៅជួបជុំបម្រើស្រាប់
រស់ដោយសុខគួរគាប់ទ្រង់នឹងថែកូនចៅគេ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៦,៦៣.៦៨

អាលេលូយ៉ា! អាលេលូយ៉ា!
​បពិត្រព្រះអម្ចាស់! ព្រះបន្ទូលរបស់ព្រះអង្គសុទ្ធតែចេញមកពីព្រះវិញ្ញាណ និងផ្តល់ជីវិត!។ ព្រះបន្ទូលព្រះអង្គប្រទានជីវិតអស់កល្បជានិច្ច។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៨,២៧-៣៣

​ព្រះយេស៊ូចេញទៅតាមភូមិនានាដែលនៅជិតក្រុងសេសារេភីលីពជាមួយក្រុម​សាវ័ក។ នៅតាមផ្លូវ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើមនុស្សទាំងឡាយថាខ្ញុំជា​នរណា?»។ ក្រុមសាវ័កទូលឆ្លើយថា៖ «អ្នកខ្លះថា លោកជាលោកយ៉ូហានបាទីស្ត អ្នកខ្លះថា លោកជាព្យាការីអេលី ហើយអ្នកខ្លះទៀតថា លោកជាព្យាការីមួយរូប»។ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថា ខ្ញុំជានរណា​ដែរ?»​។ លោកសិលាទូលព្រះអង្គថា៖ «លោកជាព្រះគ្រីស្ត»។ ព្រះយេស៊ូហាមប្រាមសាវ័កមិនឱ្យនិយាយប្រាប់គេអំពីព្រះអង្គឡើយ។
បន្ទាប់មក ព្រះយេស៊ូក៏ចាប់ផ្តើមបង្រៀនក្រុមសាវ័កដោយមានព្រះបន្ទូលថា៖ «បុត្រមនុស្សត្រូវរងទុក្ខលំបាកយ៉ាងខ្លាំង។ ពួកព្រឹទ្ធាចារ្យ ពួកនាយកបូជាចារ្យ ពួកធម្មាចារ្យនឹងបោះបង់ព្រះអង្គចោល ថែមទាំងសម្លាប់លោកទៀតផង តែបីថ្ងៃក្រោយ​មក ព្រះអង្គទទួលព្រះជន្មថ្មីដ៏រុងរឿងវិញ» ព្រះអង្គមានព្រះបន្ទូលបញ្ជាក់ប្រាប់គេ​ដោយឥតលាក់លៀម។ លោកសិលាយាងព្រះអង្គចេញទៅឆ្ងាយពីគេបន្តិច ហើយ​បន្ទោសព្រះអង្គ។ ព្រះយេស៊ូងាកទតទៅក្រុមសាវ័កឯទៀតៗ ហើយទ្រង់មានព្រះ​បន្ទូលបន្ទោសលោកសិលាវិញថា៖ «នែ! មារសាតាំង! ថយទៅក្រោយខ្ញុំទៅ! ដ្បិតគំនិត​អ្នកមិនមែនជាគំនិតរបស់ព្រះជាម្ចាស់ទេ គឺជាគំនិតរបស់មនុស្សលោកសុទ្ធសាធ»។

582 Views

Theme: Overlay by Kaira