អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃព្រហស្បតិ៍​ អាទិត្យទី០៦
រដូវបុណ្យចម្លង

ពណ៌ស

ថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦

ចុចទីនេះ

ក្រោយពេលព្រះយេស៊ូយាងឡើងស្ថានបរមសុខ ក្រុមគ្រីស្តទូតជ្រើសរើសសាវ័កម្នាក់ឱ្យធ្វើជាគ្រីស្តទូតជំនួយបូជា។ គ្រីស្ត​ទូតសិលាបញ្ជាក់អំពីលក្ខណៈរបស់គ្រីស្តទូតនោះ គឺគេត្រូវតែនៅជាមួយព្រះយេស៊ូតាំងពីដើមដំបូងរៀងមក។ យើងមិនស្គាល់អ្វី​ពីគ្រីស្តទូតម៉ាធីយ៉ាសនោះ ក្រៅពីលោកនៅជាមួយព្រះអង្គទាំងពីដើមដំបូងរៀងមកទេ។

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វ​ព្រះហឫទ័យត្រាស់​ហៅ​មនុស្សគ្រប់ជាតិគ្រប់សាសន៍ឱ្យស្គាល់ព្រះអង្គ ដោយមិនរើសមុខនរណាឡើយ។ សូមទ្រង់ព្រះមេត្តា​បំភ្លឺចិត្ត​គំនិត​​យើងខ្ញុំឱ្យទទួលអស់អ្នកដែលជឿសង្ឃឹម​លើព្រះគ្រីស្តទុកជាបងប្អូនផង។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ១៨,១-៨

ក្រោយពីលោកប៉ូលបានថ្លែងព្រះបន្ទូលនៅមុខសភាក្រុងអាថែន លោកចាកចេញពីក្រុងអាថែននោះ ធ្វើ​ដំណើរ​​​ទៅក្រុងកូរិនថូស។ នៅក្រុងកូរិនថូស លោកជួបជនជាតិយូដាម្នាក់ឈ្មោះអគីឡាស ជាអ្នកស្រុកប៉ុនតុស។ លោកអគីឡាស និងនាងព្រីស៊ីឡាជាភរិយា ទើបនឹងមកពីស្រុកអ៊ីតាលី ព្រោះព្រះចៅអធិរាជក្លូដចេញបញ្ជា​ឱ្យជន​ជាតិយូដាទាំងអស់ចាកចេញពីក្រុងរ៉ូម។ លោកប៉ូលទៅទាក់ទងនឹងអ្នកទាំងពីរ ហើយស្នាក់នៅជាមួយ និងធ្វើការ​ជា​មួយ​គេ ព្រោះលោកមានមុខរបរដូចគ្នា គឺត្បាញក្រណាត់សម្រាប់បោះជំរំ។ រៀងរាល់ថ្ងៃសប្ប័ទ លោកតែងតែមាន​ប្រ​សាសន៍​ក្នុងធម្មសាលា និងខិតខំណែនាំទាំងសាសន៍យូដា ទាំងសាសន៍ក្រិកឱ្យជឿ។ កាលលោកស៊ីឡាស និងលោកធីម៉ូថេធ្វើដំណើរពីស្រុកម៉ាសេដូនមកដល់ហើយ លោកប៉ូលចំណាយ​ពេល​ទាំង​អស់ដើម្បីប្រកាសព្រះបន្ទូល​។ លោកបញ្ជាក់ប្រាប់សាសន៍យូដាថា ព្រះយេស៊ូពិតជាព្រះគ្រីស្ត។ ប៉ុន្តែ ដោយ​សាសន៍​​យូដាចេះតែប្រឆាំងនឹងលោក ហើយជេរប្រមាថលោកទៀតផងនោះ លោកក៏រលាស់ធូលីដី​ពីអាវរបស់​លោ​ក ​​ទាំងមានប្រសាសន៍ថា៖ «បើអ្នករាល់គ្នាវិនាសបាត់បង់នោះ គឺមកតែពីកំហុសរបស់អ្នករាល់គ្នាផ្ទាល់ប៉ុណ្ណោះ គ្មាន​ជាប់​​ជំពាក់អ្វីជាមួយខ្ញុំទេ! ចាប់ពីពេលនេះទៅ ខ្ញុំនឹងទៅរកសាសន៍ដទៃវិញ»។ លោកក៏ចាកចេញពីទីនោះ ឆ្ពោះ​ទៅ​ផ្ទះ​បុរសម្នាក់ឈ្មោះ ទីធ្យូស–យូស្ទូស ជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់ ហើយផ្ទះ​គាត់​នៅ​ជាប់​នឹងធម្មសា​លា​។ រីឯលោកគ្រីស្តូស ដែលជាអ្នកទទួលខុសត្រូវលើធម្មសាលា និងក្រុមគ្រួសាររបស់លោកវិញ ក៏ជឿលើ​ព្រះអម្ចាស់​ដែរ​។​ មានអ្នកក្រុងកូរិន​ថូសជាច្រើនទៀត បានស្តាប់លោកប៉ូល ហើយជឿ ព្រមទាំងទទួលពិធីជ្រមុជទឹក​ផង។

ទំនុកតម្កើងលេខ ៩៨ (៩៧ ), ១-៤ បទកាកគតិ

ចូរច្រៀងបទថ្មីថ្វាយព្រះម្ចាស់ថ្លៃកុំភ្លេចឡើយណា
ដ្បិតទ្រង់ប្រព្រឹត្តសព្វកិច្ចអស្ចារ្យដោយឫទ្ធិចេស្តា
យកជ័យជំនះ
ព្រះម្ចាស់បង្ហាញប្រជាឱ្យឃើញពីការសង្គ្រោះ
ព្រះអង្គសម្តែងឱ្យគេទាំងអស់ឃើញសុចរិតស្មោះ
របស់ព្រះអង្គ
ព្រះអង្គនៅតែសម្តែងឥតប្រែករុណាត្រចង់
ព្រះទ័យស្មោះស្ម័គ្រអ៊ីស្រាអែលផងសុចរិតឥតហ្មង
ចងចាំទាំងអស់
មនុស្សម្នាមូលមីររស់នៅគ្រប់ទីឆ្ងាយទាំងស្រីប្រុស
នៃភពផែនដីឃើញការសង្គ្រោះព្រះម្ចាស់របស់
យើងគ្រប់ៗគ្នា
មនុស្សទាំងប្រុសស្រីនៅលើផែនដីរៀបចំអង្គា
អបអរសាទរថ្វាយព្រះនាមាស្រែកហ៊ោរខ្ញៀវខ្ញា
ដោយតូរ្យតន្ត្រី

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៤,១៨

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់មិនចោលអ្នករាល់គ្នាឱ្យនៅកំព្រាឡើយ ព្រះអង្គនឹងយាងមករក​អ្នករាល់​គ្នា​វិញ។ នៅពេល​នោះ អ្នករាល់គ្នាសប្បាយរីករាយ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៦,១៦-២០

នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតា ព្រះអង្គមានព្រះបន្ទូល​ទៅកាន់​ក្រុម​សាវ័ក​ថា៖ «បន្តិចទៀត អ្នករាល់គ្នាលែងឃើញខ្ញុំហើយ តែបន្តិចក្រោយមកទៀត អ្នករាល់គ្នានឹងឃើញខ្ញុំវិញ»។ សាវ័ក​ខ្លះសួរគ្នាថា៖ «ព្រះអង្គមានព្រះបន្ទូលថា “បន្តិចទៀតអ្នករាល់គ្នាលែងឃើញខ្ញុំ តែបន្តិចក្រោយមកទៀត អ្នក​រាល់​​គ្នានឹងឃើញខ្ញុំវិញ” ហើយថា “ខ្ញុំនឹងទៅឯព្រះបិតា” តើព្រះអង្គចង់មានព្រះបន្ទូលអំពីអ្វី?»។ គេក៏សួរ​គ្នា​ទៀត​ថា៖ «ព្រះអង្គមានព្រះបន្ទូលថា “បន្តិចទៀត” នោះ តើព្រះអង្គចង់មានព្រះបន្ទូលអំពីអ្វី យើងមិនយល់សោះ!»។ ព្រះយេស៊ូជ្រាបថា គេចង់សួរព្រះអង្គ ទើបទ្រង់មានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាសួរគ្នាទៅវិញទៅមកចង់ដឹងអំពីពាក្យដែលខ្ញុំប្រាប់អ្នករាល់គ្នាថា “បន្តិចទៀត អ្នករាល់គ្នាលែងឃើញខ្ញុំ តែបន្តិចក្រោយមកទៀត អ្នករាល់គ្នានឹងឃើញខ្ញុំវិញ”។ ខ្ញុំ​សុំ​ប្រាប់ឱ្យអ្នករាល់​គ្នាដឹង​ច្បាស់​ថា​ អ្នករាល់គ្នានឹងទ្រហោយំសោកសង្រេង តែមនុស្សលោកនឹងអរសប្បាយ។ អ្នករាល់គ្នានឹងកើតទុក្ខព្រួយ ប៉ុន្តែ​ ទុក្ខ​ព្រួយ​​របស់អ្នករាល់គ្នានឹងប្រែទៅជាអំណរសប្បាយវិញ»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ក្នុងលោកនេះ គ្មាននរណាបានឃើញព្រះភ័ក្រ្តព្រះអង្គទេ យើងខ្ញុំក៏​មិនឃើញ​ព្រះ​យេស៊ូ​ដែរ តែព្រះអង្គបានប្រោសអគ្គសញ្ញានៃអភិបូជានេះ ដើម្បីយើ​ងខ្ញុំនឹករឭក​ដល់​ព្រះគ្រីស្ត​ដែលបូជា​ព្រះ​ជន្ម។ សូមទ្រង់ព្រះមេត្តាប្រោសឱ្យនំ និងស្រាដែលយើងខ្ញុំសូមថ្វាយនៅពេលនេះ បានទៅជាព្រះកាយ​ និងព្រះលោហិត​ព្រះគ្រីស្តដែលទ្រង់មានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានព្រះបន្ទូល និងព្រះកាយព្រះគ្រីស្តឱ្យស្ថិតនៅជាមួយ​យើង​ខ្ញុំ​​ជានិច្ច។ ព្រះអង្គក៏បានប្រោសឱ្យយើងខ្ញុំទៅជាព្រះកាយព្រះគ្រីស្តក្នុងពិភពលោកនេះ។ សូមទ្រង់ព្រះមេត្តា​ពង្រឹង​ជំនឿ​យើង​ខ្ញុំ និងណែនាំយើងខ្ញុំឱ្យរស់នៅស្របតាមឋានៈដ៏ថ្លៃថ្នូររបស់យើងខ្ញុំផង។

559 Views

Theme: Overlay by Kaira