អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃព្រហស្បតិ៍អាទិត្យទី០១
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌បៃតង

សូមថ្លែងព្រះគម្ពីរព្យាការីសាមូអែល ១សម ៤,១-១១

ថ្ងៃមួយ ជនជាតិអ៊ីស្រាអែលចេញទៅច្បាំងតទល់នឹងជនជាតិភីលីស្ទីន។ ពួកគេ​​បោះទ័ពនៅជិតអេបេនអេស៊ែរ រីឯពួកភីលីស្ទីនបោះទ័ពនៅអាផេក។ ជនជាតិភីលីស្ទីន​បានតម្រៀបទ័ពប្រឈមមុខនឹងជនជាតិអ៊ីស្រាអែល ហើយការប្រយុទ្ធក៏ផ្ទុះឡើង។ ជនជាតិភីលីស្ទីនធ្វើឱ្យជនជាតិអ៊ីស្រាអែលបរាជ័យ ព្រមទាំងសម្លាប់ទាហានអ៊ីស្រាអែលនៅ​លើសមរភូមិអស់ប្រហែលបួនពាន់នាក់។ ប្រជាជនអ៊ីស្រាអែលបាក់ទ័ពវិលត្រ​ឡប់​មកស្រុកវិញ។ ពួកព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែលពោលថា៖«ហេតុអ្វីបានជាថ្ងៃនេះព្រះអម្ចាស់បណ្តោយឱ្យយើងចាញ់ពួកភីលីស្ទីនដូច្នេះ? ចូរយើងទៅស៊ីឡូ នាំហិបនៃ​សម្ព័ន្ធមេត្រីរបស់ព្រះអម្ចាស់ យកមកជាមួយពួកយើង ដើម្បីឱ្យហិបនេះជួយសង្គ្រោះពួកយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ»។ គេក៏ចាត់មនុស្សឱ្យទៅស៊ីឡូ ហើយ​នាំយកហិបនៃសម្ព័ន្ធមេត្រីរបស់ព្រះអម្ចាស់នៃពីភពទាំងមូល ជាព្រះដែលគង់នៅលើពួក​​ខេរូប៊ីន។ កូនប្រុសទាំងពីររបស់លោកហេលី គឺហូបនី និងភីនេអាស បាននាំមកជាមួយ​ហិបនៃសម្ព័ន្ធមេត្រីរបស់ព្រះអម្ចាស់ដែរ។ ពេលគេនាំហិបនៃសម្ព័ន្ធមេត្រីរបស់ព្រះ​អម្ចាស់មកដល់ទីតាំងទ័ព ជនជាតិអ៊ីស្រាអែលទាំងមូលស្រែកជ័យឃោសយ៉ាងខ្លាំងរហូតដល់ធ្វើឱ្យខ្ទរផែនដី។ កាលពួកភីលីស្ទីនឮសម្រែកជ័យឃោសយ៉ាងខ្លាំងនេះ​គេពោលថា៖ «តើមានរឿងអ្វី បានជាពួកហេប្រឺស្រែកហ៊ោកញ្រ្ជៀវនៅក្នុងជំរុំខ្លាំង​ម្លេះ?»។ បន្ទាប់មក ទើបពួកនេះយល់ថា ហិបរបស់ព្រះអម្ចាស់បានមកដល់ជំរំហើយ ។ ពួកភីលីស្ទីនក៏ភិតភ័យ ហើយពោលថា៖ «ព្រះរបស់ពួកគេយាងមកដល់ជំរំរបស់គេហើយ។ យើងមុខជាត្រូវវេទនាពុំខាន ដ្បិតពីមុន មិនដែលមានហេតុ​ការណ៍​ដូច្នេះទេ។ យើងមុខជាត្រូវវេទនាពុំខាន! តើនរណានឹងរំដោះយើងឱ្យរួចពីកណ្តាប់ដៃព្រះដ៏ខ្លាំងពូកែនោះ? គឺព្រះនោះហើយ ដែលបានវាយជនជាតិអេស៊ីបឱ្យរងទុក្ខវេទនាគ្រប់បែបយ៉ាងនៅវាលរហោស្ថាន។ ភីលីស្ទីនអើយ! ចូរមានកម្លាំង និងមានចិត្ដ​អង់អាចឡើង ដើម្បីកុំឱ្យធ្លាក់ខ្លួនទៅជាទាសកររបស់ពួកហេប្រឺ ដូចពួកគេបានធ្វើជាទាសកររបស់យើងដែរ។ ចូរមានចិត្តអង់អាច ហើយប្រយុទ្ធនឹងពួកគេចុះ!។ ពួក​ភីលីស្ទីនក៏ចូលប្រយុទ្ធ ធ្វើឱ្យជនជាតិអ៊ីស្រាអែលចាញ់ បាក់ទ័ពរត់ទៅជំរុំរបស់គេ​រៀងៗខ្លួន ។ នៅ​ពេលនោះ អ៊ីស្រាអែលបរាជ័យយ៉ាងធ្ងន់ គឺកងពលថ្មើរជើងរបស់គេ​ស្លាប់អស់បីម៉ឺននាក់។ ហិបរបស់ព្រះជាម្ចាស់ត្រូវខ្មាំងដណ្តើមយកបាន ហើយកូនប្រុស​​ទាំងពីរបស់លោកហេលីក៏បាត់បង់ជីវិតដែរ។

ទំនុកតម្កើងលេខ ៤៤ (៤៣),១០-១១.១៤-១៥.២៤-២៥ បទកាកគតិ

១០.តែឥឡូវនេះព្រះអង្គបានលះចោលខ្ញុំសូន្យបង់
មិនយាងជាមួយមិនជួយតម្រង់មិននាំទ័ពផង
ឱ្យខ្ញុំបាក់មុខ
១១.ព្រះអង្គធ្វើឱ្យខ្ញុំដកទ័ពថយនៅមិនបានសុខ
មុខបច្ចាសមិត្តដែលបានសម្រុកប្រមូលទ្រព្យទុក
ធ្វើជាជយភណ្ឌ
១៤.ព្រះអង្គបណ្តោយប្រទេសមុខក្រោយជិតខាងជុំវិញ
មើលងាយយើងខ្ញុំចំអកជ្រក់ជ្រេញខ្ញុំសែនទោម្នេញ
ដោយក្តីអាម៉ាស់
១៥.ព្រះអង្គធ្វើឱ្យប្រជាជិតឆ្ងាយយករឿងខ្ញុំនេះ
ជាល្បែងលេងសើចចំអកដៀលត្មះឱ្យពួកទាំងនេះ
មើលងាយយើងខ្ញុំ
២៤.ឱព្រះម្ចាស់អើយកុំបង្អង់ឡើយសូមប្រែកាយា
ម្តេចក៏ព្រះអង្គផ្ទំលក់ច្នេះណាកុំដាច់មេត្តា
ខ្ញុំរហូតឡើយ
២៥.ហេតុអ្វីព្រះអង្គបែរភ័ក្រ្តចេញវឹងគ្មានស្រណោះស្តាយ
ធ្វើដូចមិនស្គាល់បំភ្លេចព្រងើយខ្ញុំវេទនាហើយ
ត្រូវគេជិះជាន់

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៤,២៣

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូប្រកាសដំណឹងល្អ ហើយប្រោសប្រជា​រាស្រ្តរបស់ព្រះអង្គ ឱ្យបានជាសះស្បើយពីជំងឺរោគាគ្រប់យ៉ាង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១,៤០-៤៥

មានមនុស្សឃ្លង់ម្នាក់ចូលមករកព្រះយេស៊ូ គាត់លុតជង្គង់ទូលអង្វរព្រះអង្គថា៖ «ប្រសិនបើលោកមានបំណង លោកអាចប្រោសខ្ញុំប្របាទឱ្យបានជាស្អាតបរិសុទ្ធផង»។ ព្រះយេស៊ូមានព្រះហប្ញទ័យអាណិតអាសូរគាត់ពន់ពេកណាស់ ព្រះអង្គក៏លូកព្រះហស្ត​ទៅពាល់គាត់ ទាំងមានព្រះបន្ទូលថា៖«ខ្ញុំចង់! ចូរឱ្យអ្នកបានជាស្អាតបរិសុទ្ធចុះ!»។ មនុស្សឃ្លង់ក៏បានជាស្អាតបរិសុទ្ធភ្លាម។ បន្ទាប់មក ព្រះយេស៊ូដេញគាត់ឱ្យចេញ​ទៅភ្លាម ទាំងមានព្រះបន្ទូលយ៉ាងតឹងរ៉ឹងថា៖ «ចូរប្រយ័ត្នឱ្យមែនទែន! កុំនិយាយហេតុ​ការណ៍នេះប្រាប់នរណាឱ្យដឹងឮឡើយ ផ្ទុយទៅវិញ ត្រូវទៅបង្ហាញខ្លួនឱ្យលោក​បូជាចារ្យឃើញ ហើយថ្វាយតង្វាយដូចដែលលោកម៉ូសេបានបង្គាប់ទុក ដើម្បីជា​សក្ខីភាពបញ្ជាក់ថា អ្នកបានជាស្អាតបរិសុទ្ធហើយ»។ ប៉ុន្តែ បុរសនោះចេញទៅប្រកាស និងផ្សព្វផ្សាយរឿងនេះនៅគ្រប់កន្លែងឱ្យគេដឹង។ ហេតុនេះបានជាព្រះយេស៊ូមិនអាច​យាងចូលទីក្រុងដូចពីមុនបានទៀតឡើយ គឺព្រះអង្គគង់នៅតែខាងក្រៅទីក្រុង ត្រង់កន្លែងស្ងាត់ៗ ហើយមានមនុស្សពីគ្រប់ទិសទីនាំគ្នាមកគាល់ព្រះអង្គ ។

708 Views

Theme: Overlay by Kaira