ថ្ងៃទី០៧-ខែធ្នូ-សន្ដអំប្រូស

ខែតុលា ឆ្នាំ «ខ» ២០២៤
  1. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  2. ពុធ - បៃតង - រដូវធម្មតា
    - ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
  3. ព្រហ - បៃតង - រដូវធម្មតា
  4. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត

  5. សៅរ៍ - បៃតង - រដូវធម្មតា
  6. អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
  7. ចន្ទ - បៃតង - រដូវធម្មតា
    - - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
  8. អង្គារ - បៃតង - រដូវធម្មតា
  9. ពុធ - បៃតង - រដូវធម្មតា
    - ក្រហម -
    សន្តឌីនីស និងសហការី
    - - ឬសន្តយ៉ូហាន លេអូណាឌី
  10. ព្រហ - បៃតង - រដូវធម្មតា
  11. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប

  12. សៅរ៍ - បៃតង - រដូវធម្មតា
  13. អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
  14. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
  15. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
  16. ពុធ - បៃតង - រដូវធម្មតា
    - - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
  17. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
  18. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម
    សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
  19. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
  20. អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
    [ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ]
  21. ចន្ទ - បៃតង - រដូវធម្មតា
  22. អង្គារ - បៃតង - រដូវធម្មតា
    - - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
  23. ពុធ - បៃតង - រដូវធម្មតា
    - - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
  24. ព្រហ - បៃតង - រដូវធម្មតា
    - - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
  25. សុក្រ - បៃតង - រដូវធម្មតា
  26. សៅរ៍ - បៃតង - រដូវធម្មតា
  27. អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
  28. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
  29. អង្គារ - បៃតង - រដូវធម្មតា
  30. ពុធ - បៃតង - រដូវធម្មតា
  31. ព្រហ - បៃតង - រដូវធម្មតា
ខែវិច្ឆិកា ឆ្នាំ «ខ» ២០២៤
  1. សុក្រ - បៃតង - រដូវធម្មតា
    - - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ

  2. សៅរ៍ - បៃតង - រដូវធម្មតា
  3. អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
  4. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
  5. អង្គារ - បៃតង - រដូវធម្មតា
  6. ពុធ - បៃតង - រដូវធម្មតា
  7. ព្រហ - បៃតង - រដូវធម្មតា
  8. សុក្រ - បៃតង - រដូវធម្មតា
  9. សៅរ៍ - បៃតង - រដូវធម្មតា
    - - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
  10. អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
  11. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
  12. អង្គារ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
  13. ពុធ - បៃតង - រដូវធម្មតា
  14. ព្រហ - បៃតង - រដូវធម្មតា
  15. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  16. សៅរ៍ - បៃតង - រដូវធម្មតា
    - - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
  17. អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
  18. ចន្ទ - បៃតង - រដូវធម្មតា
    - - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
  19. អង្គារ - បៃតង - រដូវធម្មតា
  20. ពុធ - បៃតង - រដូវធម្មតា
  21. ព្រហ - បៃតង - រដូវធម្មតា
    - - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
  22. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី
  23. សៅរ៍ - បៃតង - រដូវធម្មតា
    - - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
  24. អាទិត្យ - - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
    បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក
  25. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
  26. អង្គារ - បៃតង - រដូវធម្មតា
  27. ពុធ - បៃតង - រដូវធម្មតា
  28. ព្រហ - បៃតង - រដូវធម្មតា
  29. សុក្រ - បៃតង - រដូវធម្មតា
  30. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ប្រតិទិនទាំងអស់

សន្តអំប្រូស ជាអភិបាល
និងជាគ្រូបាធ្យាយនៃព្រះសហគមន៍​

លោក អំប្រូស កើតប្រហែលនៅឆ្នាំ៣៤០ នៅក្រុងត្រែវ (នៅប្រទេសអាឡឺម៉ង់សព្វថ្ងៃ)។ លោកកាន់មុខតំណែងជាមេកងនគរបាលនៅក្រុងមីឡង់ ប្រទេសអ៊ីតាលី។ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ៣៧៤ លោកទៅការពារសន្តិសុខក្នុងពេលបោះឆ្នោតជ្រើសរើសអភិបាលព្រះសហគមន៍ក្រុងមីឡង់ ព្រោះរដ្ឋអំណាចខ្លាចកើតចលាចល។ ពេលនោះ ស្រាប់តែមានក្មេងម្នាក់ស្រែកឡើងថា៖ “សូមរើសលោកអំប្រូសធ្វើជាអភិបាល!”។ បណ្តាជនក៏នាំគ្នាស្រែកតាមក្មេងនោះ ហើយគេជ្រើសរើសលោកធ្វើជាអភិបាលព្រះសហគមន៍ក្រុងមីឡង់ ទោះបីលោកមិនទាន់ទទួលអគ្គសញ្ញាជ្រមុជទឹកនៅឡើយក៏ដោយ។ លោកណែនាំព្រះសហគមន៍យ៉ាងល្អបំផុត ដោយស៊ូប្តូរជីវិតសម្រាប់ប្រជាជន។ លោកឧស្សាហ៍ពន្យល់គម្ពីរដោយមិនខ្លាចនឿយហត់ឡើយ។ ជួនកាល លោកត្រូវជំទាស់នឹងព្រះចៅអធិរាជរ៉ូម៉ាំង ដែលជិះជាន់ប្រជាជន និងប្រព្រឹត្តអំពើឃោឃៅយ៉ាងព្រៃផ្សៃ។ លោកតែងបទសម្រាប់ឱ្យគ្រីស្តបរិស័ទច្រៀងក្នុងពិធីផ្សេងៗ ទាំងមានបំណងពន្យល់លទ្ធិត្រឹមត្រូវ អំពីឋានៈព្រះយេស៊ូដែលពិតជាមនុស្សផង ពិតជាព្រះជាម្ចាស់ផង។ លោក អូគូស្តាំង ប្រែចិត្តគំនិតដោយសារលោក ហើយទទួលអគ្គសញ្ញាជ្រមុជទឹកពីលោកផងដែរ។ លោកទទួលមរណភាពនៅថ្ងៃសុក្រពិសិដ្ឋ ឆ្នាំ៣៩៧។

អត្ថបទទី១ សូមថ្លែងលិខិត១របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ៤,១-៦

ហេតុ​នេះ សូម​បង‌ប្អូន​ចាត់​ទុក​យើង​ថា ជា​អ្នក​បម្រើ​របស់​ព្រះ‌គ្រីស្ត និង​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​គម្រោង‌ការ​ដ៏​លាក់​កំបាំងរបស់​ព្រះ‌ជាម្ចាស់។ រីឯ​អ្នក​មើល​ខុស​ត្រូវ​គួរ​តែ​មាន​ចិត្ត​ស្មោះ‌ត្រង់។ ចំពោះ​រូប​ខ្ញុំ ទោះ​បី​បង‌ប្អូន​ក្តី ឬ​មនុស្ស​លោក​ក្តី វាយ​តម្លៃ​ខ្ញុំ​ថា​ជា​មនុស្ស​បែប​ណា​ក៏​ដោយ ខ្ញុំ​មិន​អំពល់​អ្វី​ទេ ហើយ​រូប​ខ្ញុំ​ផ្ទាល់ ក៏​ខ្ញុំ​មិន​វាយ​តម្លៃ​ខ្លួន​ឯង​ដែរ ដ្បិត​ក្នុង​ចិត្ត​ខ្ញុំ ខ្ញុំ​យល់​ឃើញ​ថា ខ្ញុំ​គ្មាន​ធ្វើ​អ្វី​ខុស​ឡើយ។ ប៉ុន្តែ មិន​មែន​ការ​យល់​ឃើញ​របស់​ខ្ញុំ​នេះ​ទេ ដែល​ធ្វើ​ឱ្យខ្ញុំ​បាន​សុចរិត មាន​តែ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ​ដែល​វិនិច្ឆ័យ​ខ្ញុំ។ ហេតុ​នេះ សូម​បង‌ប្អូន​កុំ​វិនិច្ឆ័យ​ទោស​នរណា​មុន​ពេល​កំណត់​ឡើយ ត្រូវ​រង់‌ចាំ​ព្រះ‌អម្ចាស់​យាង​មក​ដល់​សិន គឺ​ព្រះ‌អង្គ​នឹង​យក​អ្វីៗ​ដែល​មនុស្ស​បង្កប់​ទុក​ក្នុង​ទី‌ងងឹត មក​ដាក់​នៅ​ទី​ភ្លឺ ហើយ​ព្រះ‌អង្គ​នឹង​បង្ហាញ​បំណង​ដែល​លាក់​ទុក​ក្នុង​ចិត្ត​មនុស្ស។ នៅ​ពេល​នោះ ព្រះ‌ជាម្ចាស់​នឹង​សរសើរ​មនុស្ស​ម្នាក់ៗ​ទៅ​តាម​ការ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។
បង‌ប្អូន​អើយ ព្រោះ​តែ​បង‌ប្អូន​ហើយ បាន​ជា​ខ្ញុំ​លើក​យក​រឿង​លោក​អប៉ូ‌ឡូស និង​ខ្លួន​ខ្ញុំ​ផ្ទាល់​មក​និយាយ​ជា​ឧទាហរណ៍ ដើម្បី​ឱ្យ​បង‌ប្អូន​យល់​ថា មិន​ត្រូវ​ធ្វើ​អ្វី​ហួស​ពី​សេចក្ដី​ដែល​មាន​សរសេរ​ក្នុង​សំបុត្រ​នេះ​ឡើយ។ ក្នុង​ចំណោម​បង‌ប្អូន ក៏​មិន​ត្រូវឱ្យ​មាន​នរណា​អួត​ខ្លួន​ដោយ​កាន់​ជើង​ម្នាក់ ហើយ​ប្រឆាំង​នឹង​ម្នាក់​ទៀត​ដែរ។

ទំនុកតម្កើងលេខ ៨៩,២-៥.២១-២២.២៥.២៧ បទកាកគតិ
២.ឱ! ព្រះជាម្ចាស់ខ្ញុំមិនគេចប្រាសនឹងច្រៀងតម្កើង
បង្គំព្រះអង្គព្រះទ័យខ្ពស់ថ្កើងអស់កល្បយូរលង់
អង្វែងតទៅ ។
៣.ខ្ញុំប្រកាសថាព្រះទ័យមេត្តាករុណាត្រឹមត្រូវ
របស់ព្រះអង្គស្ថិតស្ថេរគង់នៅមាំមិនអាស្រូវ
ដូចផ្ទៃមេឃា ។
៤.យើងចងសម្ពន្ធមេត្រីបន្ទាន់ចុះខសន្យា
ជ្រើសលោកដាវីឌហើយតែងតាំងជាបម្រើការពារ
ឥតមានប្រែប្រួល ។
៥.យើងនឹងតាំងពង្សពូជអ្នកឱ្យគង់នៅជុំត្រកូល
តាំងរាជ្យឱ្យអ្នកនៅបានសុខស្រួលគ្មានអ្វីប្រែប្រួល
អង្វែងដរាប ។
២១.យើងឃើញដាវីឌជាអ្នកប្រណិប័តន៍ឥតមានឆ្មៃឆ្មើង
យើងក៏ចាក់ប្រេងអភិសេកគេឡើងជាស្តេចថ្កុំថ្កើង
គ្រងរាជ្យរហូត ។
២២.ហើយយើងនឹងជួយជ្រែងជាជំនួយមិនឱ្យរបូត
ទាំងផ្តល់កម្លាំងរៀងរៀបមិនស្ងួតពូកែរហូត
អំណាចពេញប្រៀប ។
២៥.យើងនឹងបញ្ចេញហឫទ័យពោរពេញករុណាអាណិត
ចំពោះរូបគេនឹងបាននែបនិត្យថ្កើងរុងរឿងពិត
ដោយសារនាមយើង ។
២៧.ដាវីឌហៅយើងបិតាមិនឆ្មើងថាថ្មខែងហំ
ដែលបានសង្គ្រោះរំដោះរូបខ្ញុំបានឡើងឧត្តម
ខ្ពង់ខ្ពស់សង្ហារ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
ថ្ងៃព្រះអម្ចាស់មកជិតបង្កើយ! ព្រះអង្គយាងមកសង្គ្រោះយើង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២២,២៤-៣០

ខណៈ​នោះ ពួក​សាវ័ក​ជជែក​ទាស់‌ទែង​គ្នា​ចង់​ដឹង​ថា ក្នុង​ចំណោម​ពួក​គេ នរណា​មាន​ឋានៈ​ធំ​ជាង​គេ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ស្ដេច​ទាំង‌ឡាយ​តែង‌តែ​ត្រួត‌ត្រា​លើ​ប្រជា‌រាស្ដ្រ ហើយ​អ្នក​កាន់​អំណាច​តែង​ឱ្យ​គេ​ហៅ​ខ្លួន​ថា អ្នក​មាន​គុណ។ រីឯ​អ្នក​រាល់​គ្នា​វិញ មិន​ត្រូវ​ធ្វើ​ដូច្នោះ​ឡើយ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ដែល​ធំ​ជាង​គេ ត្រូវ​ធ្វើ​តូច​ជាង​គេ ហើយ​អ្នក​ដែល​ដឹក​នាំ​គេ ត្រូវ​បម្រើ​គេ​វិញ។ អ្នក​ដែល​អង្គុយ​នៅ​តុ និង​អ្នក​បម្រើ​តុ តើ​អ្នក​ណា​ធំ​ជាង? ធម្មតា អ្នក​អង្គុយ​នៅ​តុធំ​ជាង​អ្នក​បម្រើ​តុ។ រីឯ​ខ្ញុំ ខ្ញុំ​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ខ្ញុំ​ធ្វើ​ជា​អ្នក​បម្រើ​ទៅ​វិញ។ គ្រប់​ពេល​ខ្ញុំ​ជួប​ទុក្ខ​លំបាក អ្នក​រាល់​គ្នា​ស៊ូ‌ទ្រាំ​នៅ​ជា​មួយ​ខ្ញុំ​ជា‌និច្ច។ ហេតុ​នេះ​ហើយ​ បាន​ជា​ខ្ញុំ​ប្រគល់​ព្រះ‌រាជ្យឱ្យ​អ្នក​រាល់​គ្នា ដូច​ព្រះ‌បិតា​បាន​ប្រគល់​មកឱ្យខ្ញុំ​ដែរ។ ក្នុង​ព្រះ‌រាជ្យ​របស់​ខ្ញុំ អ្នក​រាល់​គ្នា​នឹង​បរិភោគ​រួម​តុ​ជា​មួយ​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​នឹង​អង្គុយ​លើ​បល្ល័ង្ក ដើម្បី​គ្រប់‌គ្រង​លើ​កុល‌សម្ព័ន្ធទាំង​ដប់‌ពីរ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល»។

482 Views