ថ្ងៃសុក្រ-អាទិត្យទី០៣-រដូវអប់រំពិសេស

អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃសុក្រអាទិត្យទី០៣
រដូវអប់រំពិសេស
ពណ៌ស្វាយ

ថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦

បពិត្រព្រះជាម្ចាស់! ដែលមានព្រះហប្ញទ័យសប្បុរសយ៉ាងក្រៃលែង! សូមទ្រង់ព្រះមេត្តាបង្ហូរធម៌មេត្តាករុណារបស់ព្រះអង្គមកក្នុងចិត្តយើងខ្ញុំ សូមប្រោសយើងខ្ញុំឱ្យរម្ងាប់កិលេសតណ្ហារបស់ខ្លួន ឱ្យស្តាប់ព្រះបន្ទូលព្រះអង្គ និងប្រតិបត្តិតាមផង។

សូមថ្លែងព្រះគម្ពីរព្យាការីហូសេ ហស ១៤,២-១០

អ៊ីស្រាអែលអើយ! ចូរវិលត្រឡប់មករកព្រះអម្ចាស់ជាព្រះរបស់អ្នកវិញ ដ្បិតអំពើបាបរបស់អ្នកធ្វើឱ្យអ្នកដួល។ ចូរនាំគ្នាវិលត្រឡប់មក​រកព្រះអម្ចាស់វិញ ដោយរៀបចំពាក្យសម្តី ហើយទូលព្រះអង្គថា សូមលើកលែងទោសទាំងប៉ុន្មានឱ្យយើងខ្ញុំ សូមមេត្តាទទួលពាក្យសរសើរតម្កើងរបស់យើងខ្ញុំ ទុកជាយញ្ញបូជាជំនួសគោបា។ ស្រុកអាស្ស៊ីរីពុំអាចសង្គ្រោះយើងបានទេ យើងខ្ញុំក៏លែងជិះសេះទៅច្បាំងទៀតដែរ យើងខ្ញុំលែងហៅរូបព្រះដែលជាស្នាដៃរបស់យើងខ្ញុំថាជា ”ព្រះរបស់យើងខ្ញុំ” ទៀតហើយ។ មានតែព្រះអង្គទេដែលមានព្រះហប្ញទ័យអាណិតអាសូរដល់ជនកំព្រា។ ព្រះអម្ចាស់មានព្រះបន្ទូលតបឆ្លើយថា៖ «យើងនឹងព្យាបាលចិត្តក្បត់របស់ពួកគេឱ្យបានជាសះស្បើយ គឺយើងនឹងស្រឡាញ់គេដោយស្មោះអស់ពីចិត្ត ដ្បិតយើងលែងខឹងនឹងគេទៀតហើយ។ យើងនឹងឱ្យពរដល់ប្រជាជនអ៊ីស្រាអែល ដូចទឹកសន្សើមធ្លាក់ចុះមក ពួកគេនឹងរីកស្គុះស្គាយដូចផ្កាចន្ធូ ពួកគេនឹងចាកឬសដូចដើមឈើនៅស្រុកលីបង់។ ពួកគេបែកមែកសាខាល្អដូចដើមអូលីវ និងមានគន្ធពិដោរក្រអូបដូចព្រៃនៅស្រុកលីបង់។ អស់អ្នកដែលធ្លាប់ជ្រកនៅក្រោមម្លប់ដើមឈើនេះនឹងវិលត្រឡប់មកវិញ។ ពួកគេនឹងធ្វើស្រែចម្ការសាជាថ្មី ពួកគេនឹងចម្រុងចម្រើនដូចដើមទំពាំងបាយជូរ ហើយមានឈ្មោះល្បីល្បាញដូចស្រានៅស្រុកលីបង់។ អេប្រាអ៊ីមអើយ! តើអ្នកលែងប្រដូចយើងទៅនឹងព្រះក្លែងក្លាយហើយឬនៅ? គឺយើងនេះហើយដែលឆ្លើយ​តប និងមើលថែរក្សាអ្នក។ យើងប្រៀបដូចដើមពោធិមានស្លឹកខៀវខ្ចី យើងនឹងធ្វើឱ្យអ្នកបង្កើតផ្លែបាន»។ តើនរណាមានប្រាជ្ញាវាងវៃអាចពិចារណាយល់សេចក្តីទាំងនេះបាន? មាគ៌ារបស់ព្រះអម្ចាស់សុទ្ធតែទៀងត្រង់ មនុស្សសុចរិតនឹងដើរតាមមាគ៌ានេះ រីឯជនទុច្ចរិតវិញនឹងជំពប់ជើងដួលព្រោះតែមាគ៌ានេះជាមិនខាន។

ទំនុកតម្កើងលេខ ៨១(៨០),១២.៧-១១.១៤.១៨៧ បទកាកគតិ

១២តែរាស្ត្រមិនស្តាប់ពាក្យយើងបង្គាប់គេធ្វើឫកឆ្មើង
ទោះអ៊ីស្រាអែលក៏លែងស្គាល់យើងធ្វើតាមទំនើង
អំពើអាក្រក់
យើងដកអម្រែកដ៏ធ្ងន់អនេកចេញពីលើស្មា
ហើយក៏បានដកការធ្ងន់អស្ចារ្យចេញពីហត្ថា
របស់អ្នកដែរ
ពេលអ្នកមានទុក្ខអ្នកបានស្រែករកយើងគ្មានពេលល្ហែ
យើងក៏រំដោះមិននៅទំនេរហើយយើងរិះរេ
ល្បងមើលចិត្តអ្នក
ឱប្រជារាស្ត្រនៃយើងទាំងអស់ចូរស្តាប់ឱ្យជាក់
ពាក្យយើងរំឭកយើងដាស់តឿនអ្នកកុំបីអន់អាក់
ត្រងត្រាប់លកលៃ
១០ក្នុងចំណោមអ្នកកុំទៅស្មោះស្ម័គ្រនឹងព្រះដទៃ
កុំទៅគោរពកោតខ្លាចធ្វើអ្វីព្រោះព្រះដទៃ
ជាព្រះក្លែងក្លាយ
១១យើងជាព្រះម្ចាស់មិនមែនជាព្រះក្លែងក្លាយនោះឡើយ
យើងបានយកអ្នកពីអេស៊ីបហើយកុំនៅកន្តើយ
ទទួលពរយើង
១៤តែបើប្រជារាស្ត្រទាំងអស់គ្នាគេប្តូរគំនិត
ស្តាប់សំឡេងយើងហើយគេប្រព្រឹត្តតាមមាគ៌ាពិត
របស់យើងនោះ
១៧ព្រះអម្ចាស់បានផ្តល់ស្រូវជាទានយ៉ាងល្អមកឱ្យ
ពួកអ៊ីស្រាអែលបរិភោគរួចហើយទាំងប្រទានឱ្យ
ទឹកឃ្មុំបរិបូណ៌

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

បពិត្រព្រះអម្ចាស់! ព្រះបន្ទូលព្រះអង្គជាសេចក្តីពិត ធម្មវិន័យរបស់ព្រះអង្គរំដោះយើងខ្ញុំ។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ”ចូរប្រែចិត្តគំនិត ដ្បិតព្រះរាជ្យនៃស្ថានបរមសុខមកជិតបង្កើយហើយ“។
បពិត្រព្រះអម្ចាស់! ព្រះបន្ទូលព្រះអង្គជាសេចក្តីពិត ធម្មវិន័យរបស់ព្រះអង្គរំដោះយើងខ្ញុំ។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១២,២៨-៣៤

នៅគ្រានោះ ធម្មាចារ្យម្នាក់ទូលសួរព្រះយេស៊ូថា៖ «ក្នុងបណ្តាវិន័យទាំងអស់ តើវិន័យណាសំខាន់ជាងគេ?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «នេះជាវិន័យទីមួយ គឺអ៊ីស្រាអែលអើយ! ចូរស្តាប់! មានតែព្រះអម្ចាស់ជាព្រះរបស់យើងមួយព្រះអង្គគត់ដែលពិតជាព្រះអម្ចាស់។ ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកឱ្យអស់ពីចិត្តគំនិត អស់ពីស្មារតី អស់ពីប្រាជ្ញា និងអស់ពីកម្លាំងកាយ»។ រីឯវិន័យទីពីរមានចែងថា៖ «ត្រូវស្រឡាញ់បងប្អូនឯទៀតៗឱ្យបានដូចស្រឡាញ់ខ្លួនឯង»។ គ្មានវិន័យណាសំខាន់ជាងវិន័យទាំងពីរនេះទេ។ ធម្មាចារ្យនោះទូលព្រះអង្គថា៖ «លោកគ្រូ! លោកមានប្រសាសន៍ត្រូវណាស់ ហើយពិតផង។ មានព្រះជាម្ចាស់តែមួយព្រះអង្គគត់ ក្រៅពីព្រះអង្គ គ្មានព្រះឯណាទៀតឡើយ។ បើយើងស្រឡាញ់ព្រះអង្គអស់ពីចិត្តគំនិត អស់ពីប្រាជ្ញា និងអស់ពីកម្លាំងកាយ ហើយបើយើងស្រឡាញ់បងប្អូនឯទៀតៗឱ្យបានដូចស្រឡាញ់ខ្លួនឯង នោះប្រសើរជាងថ្វាយតង្វាយដុត និងថ្វាយយញ្ញបូជាទៅទៀត»។ កាលព្រះយេស៊ូឮគាត់ឆ្លើយដោយប្រាជ្ញាវាងវៃដូច្នេះ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកនៅមិនឆ្ងាយពីព្រះរាជ្យរបស់ព្រះជាម្ចាស់ទេ»។ បន្ទាប់មក គ្មាននរណាហ៊ានដេញដោលសួរព្រះអង្គទៀតឡើយ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមទ្រង់ព្រះមេត្តាទទួលតង្វាយទាំងនេះដោយអនុគ្រោះ សូមញុាំងតង្វាយទាំងនេះឱ្យទៅជាសក្ការបូជាដែលគាប់ព្រះហប្ញទ័យព្រះអង្គ និងនាំការសង្គ្រោះយើងខ្ញុំផង។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមទ្រង់ព្រះមេត្តាយកតេជានុភាពរបស់ព្រះអង្គមកប្រែទាំងចិត្តគំនិត ទាំងរូបកាយយើងខ្ញុំផង។ ដូច្នេះ យើងខ្ញុំនឹងទទួលផលនៃការសង្គ្រោះរបស់ព្រះគ្រីស្តយ៉ាងបូរិបូណ៍! សូមប្រោសយើងខ្ញុំឱ្យរួមរស់ជាមួយព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

1,028 Views