ថ្ងៃសៅរ៍-អាទិត្យទី០៤-រដូវបុណ្យចម្លង

អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃសៅរ៍ អាទិត្យទី០៤
រដូវបុណ្យចម្លង

ពណ៌ស

ថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២៦

សូមចុចទីនេះ

លោកអាថាណាស (២៩៥-៣៧៥) កើតនៅក្រុងអាឡិចសង់ឌ្រី។ កាលលោកនៅពីក្មេង ព្រះចៅឌីយ៉ូ ក្លេស៊ីយ៉ាំងបៀតបៀនធ្វើទុក្ខបុកម្នេញព្រះសហគមន៍។ កាលអាយុប្រហែល ៣០ឆ្នាំ លោកមានមុខងារជាស្មៀនរបស់លោកអភិបាលក្រុងអលិច​សង់ឌ្រី​។​ ពេលនោះ បូជាចារ្យម្នាក់ឈ្មោះ អរីយ៉ូស តែងប្រៀនប្រដៅថា ព្រះយេស៊ូគ្រាន់តែជាមនុស្សប៉ុណ្ណោះ ពុំមែនជាព្រះជាម្ចាស់ទេ។ នៅឆ្នាំ ៣២៥ អភិបាលព្រះសហគមន៍ទាំងអស់ ជួបជុំគ្នាជាមហាសន្និបាតសកលនៅក្រុងនីសេ ដើម្បីជំទាស់នឹងសេចក្តីប្រៀនប្រដៅរបស់លោក អរីយូ៉សនោះ។ លោកអាថាណាសទទួលមុខងារជាអភិបាលព្រះសហគមន៍ក្រុងអេឡិចសង់ឌ្រីនៅឆ្នាំ ៣២៨។ គ្រីស្តបរិស័ទដែលកាន់តាមលោកអរីយូ៉សជំទាស់នឹងលោកអថាណាសអស់រយៈពេល ៤៥ឆ្នាំ រហូតទៅប្តឹងព្រះចៅអធិរាជ ដែលទ្រង់និរទេសលោកប្រាំដង។ ទោះបីគេធ្វើបាបលោកយ៉ាងណាក៏ដោយ ក៏លោកនៅតែប្រកាសជំនឿដ៏ពិតប្រាកដអំពីព្រះយេស៊ូដែលពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយដែលកើតជាមនុស្ស ដើម្បីឱ្យមនុស្សទៅជាបុត្រធីតារបស់ព្រះបិតា។ លោកយកចិត្តទុកដាក់នឹងការរស់នៅជាបព្វជិត និងជាឥសី ហើយបានសរសេរជីវប្រវត្តិរបស់សន្តអន់ទន ជាមិត្តសម្លាញ់របស់លោក។

បពិត្រព្រះអម្ចាស់ជាព្រះបិតា ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វ​ព្រះហឫទ័យ​ឱ្យ​មនុស្ស​គ្រប់ជាតិសាសន៍ស្គាល់ព្រះអង្គ និងទទួលជីវិតអស់កល្បជានិច្ច។ សូមទ្រង់ព្រះ​មេត្តា​ប្រោស​ប្រទាន​ឱ្យយើង​ខ្ញុំ​ជា​គ្រីស្តបរិស័ទ មានចិត្តក្លាហាន ពុះពារ​ឧបសគ្គនានា ដើម្បីនាំព្រះ​បន្ទូល​របស់ព្រះអង្គដល់មនុស្ស​សម័យឥឡូវ​នេះ​ផង។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ១៣,៤៤-៥២

នៅថ្ងៃសប្ប័ទ បន្ទាប់ពីលោកប៉ូលប្រកាសដំណឹងល្អនៅក្រុងអន់ទីយ៉ូក ប្រជាជននៅក្រុងនោះ​មក​ជួប​ជុំគ្នាស្តាប់​ព្រះបន្ទូលរបស់ព្រះអម្ចាស់ស្ទើរតែទាំងអស់។ កាលជនជាតិយូដាឃើញមហាជនដូច្នោះ គេមាន​ចិត្ត​ច្រណែន​ជា​ខ្លាំង​ក៏នាំគ្នានិយាយជំទាស់នឹងពាក្យដែលលោកប៉ូលមានប្រសាសន៍ និងជេរប្រមាថលោកទៀតផង។ លោកប៉ូល និងលោកបារណាបាសក៏មានប្រសាសន៍ទៅគេដោយចិត្តអង់អាចថា៖ «មុនដំបូង យើងខ្ញុំត្រូវតែប្រកាសព្រះបន្ទូល​រប​ស់​​​​ព្រះ​ជាម្ចាស់ដល់បងប្អូន ប៉ុន្តែ ដោយបងប្អូនបដិសេធមិនព្រមទទួលព្រះបន្ទូលនេះ ហើយដោយ​បងប្អូន​យល់​ឃើញ​​ថា ខ្លួនមិនសមនឹងទទួលជីវិតអស់កល្បជានិច្ចទេនោះ យើងខ្ញុំនឹងងាកទៅប្រកាសដល់សាសន៍ដទៃវិញ ដ្បិត​ព្រះ​អម្ចាស់​បានបង្គាប់មកយើងខ្ញុំថា “យើងបានតែងតាំងអ្នកឱ្យធ្វើជាពន្លឺបំភ្លឺជាតិសាសន៍នានា និងនាំឱ្យការ​សង្គ្រោះរហូតទៅដល់ស្រុកដាច់ស្រយាលនៃផែនដី”។ កាលសាសន៍ដទៃឮដូច្នោះ គេមានអំណររីករាយ ហើយនាំគ្នាលើកតម្កើងព្រះបន្ទូលរបស់ព្រះអម្ចាស់។ រីឯអស់​អ្នកដែលព្រះជាម្ចាស់តម្រូវឱ្យទទួលជីវិតរស់អស់កល្បជានិច្ច ក៏នាំគ្នាជឿដែរ។ ព្រះបន្ទូលរបស់​ព្រះអម្ចាស់​បាន​ឮ​សុះសាយក្នុងស្រុកនោះទាំងមូល។ ប៉ុន្តែ សាសន៍យូដាបានញុះញង់ស្ត្រីៗ​មានឋានៈ​ខ្ពង់ខ្ពស់​ដែល​គោរពប្រណិ​ប័ត​ន៍​ព្រះជាម្ចាស់ និងញុះញង់ពួកនាម៉ឺននៅក្រុងនោះឱ្យលើកគ្នាទៅបៀតបៀនលោកប៉ូល និងលោកបារណាបាស ព្រមទាំងដេញលោកទាំងពីរចេញពីដែនដីរបស់គេផង។ លោកប៉ូល និងលោកបារណាបាសក៏រលាស់ធូលី​ដីចេញ​ពី​ជើង​របស់​លោក រួចធ្វើដំណើរទៅក្រុងអ៊ីកូញុម។ រីឯក្រុមសាវ័កនៅអន់ទីយ៉ូកវិញគេពោរពេញដោយអំណរ និង​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ។

ទំនុកតម្កើងលេខ ៩៨ (៨៧),១-៤ បទកាកគតិ

ចូរច្រៀងបទថ្មីថ្វាយព្រះម្ចាស់ថ្លៃកុំភ្លេចឡើយណា
ដ្បិតទ្រង់ប្រព្រឹត្តសព្វកិច្ចអស្ចារ្យដោយឫទ្ធិចេស្តា
យកជ័យជំនះ
ព្រះម្ចាស់បង្ហាញប្រជាឱ្យឃើញពីការសង្គ្រោះ
ព្រះអង្គសម្តែងគេឱ្យទាំងអស់ឃើញសុចរិតស្មោះ
របស់ព្រះអង្គ
ព្រះអង្គនៅតែសម្តែងឥតប្រែករុណាត្រចង់
ព្រះទ័យស្មោះស្ម័គ្រអ៊ីស្រាអែលផងសុចរិតឥតហ្មង
ចងចាំទាំងអស់
មនុស្សម្នាមូលមីររស់នៅគ្រប់ទីឆ្ងាយទាំងស្រីប្រុស
នៃភពផែនដីឃើញការសង្គ្រោះព្រះម្ចាស់របស់
យើងគ្រប់ៗគ្នា
មនុស្សទាំងប្រុសស្រីនៅលើផែនដីរៀបចំអង្គា
អបអរសាទរថ្វាយព្រះនាមាស្រែកហ៊ោរខ្ញៀវខ្ញា
ដោយតូរ្យតន្រ្តី

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១យហ ៤, ១៤.១៦

អាលេលូយ៉ា! អាលេលូយ៉ា!
យើងបានឃើញ យើងបានស្គាល់ព្រះហឫទ័យ​ស្រឡាញ់របស់​ព្រះជាម្ចាស់​ក្នុងចំណោម​យើង​ គឺព្រះបិតាបានចាត់ព្រះបុត្រាឱ្យយាងមកសង្គ្រោះមនុស្សលោក។​ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៤,៧-១៤

នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតា ព្រះអង្គមានព្រះបន្ទូល​ទៅកាន់​ក្រុម​សាវ័ក​ថា៖ «បើអ្នករាល់គ្នាស្គាល់ខ្ញុំ អ្នករាល់គ្នាក៏នឹងស្គាល់ព្រះបិតារបស់ខ្ញុំដែរ។ ឥឡូវនេះអ្នករាល់គ្នាស្គាល់​ព្រះ​អង្គ​ហើយ​ ព្រមទាំងបានឃើញព្រះអង្គថែមទៀត​ផង»។ លោកភីលីព​ទូលព្រះអង្គថា៖ «ឱព្រះអម្ចាស់អើយ! សូមបង្ហាញព្រះបិតាឱ្យយើងខ្ញុំឃើញផង នោះយើង​ខ្ញុំ​នឹង​​អស់ចិត្តហើយ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ភីលីពអើយ! ខ្ញុំនៅជាមួយ​អ្នករាល់គ្នា​តាំង​ពីយូរមក​ហើយ! ម្តេចក៏អ្នកនៅតែមិនស្គាល់ខ្ញុំ!។ អ្នកណាបានឃើញខ្ញុំ ក៏បានឃើញព្រះបិតាដែរ។ ហេតុដូចម្តេចបានជាអ្នកថា សូម​បង្ហា​ញ​ព្រះបិតាឱ្យយើងខ្ញុំឃើញផងដូច្នេះ? តើអ្នកមិនជឿថា ខ្ញុំនៅក្នុងព្រះបិតា ហើយព្រះបិតាគង់នៅក្នុងខ្ញុំទេឬ?។ សេចក្តីដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នា មិនមែនចេញមកពីខ្ញុំផ្ទាល់ទេ គឺព្រះបិតាដែលស្ថិតនៅជាប់នឹងខ្ញុំទ្រង់បំពេញកិច្ចការរបស់ព្រះអង្គ។ ពេលខ្ញុំនិយាយថា ខ្ញុំនៅក្នុងព្រះបិតា ហើយ​ព្រះ​បិតា​នៅក្នុងខ្ញុំ ចូរជឿខ្ញុំចុះ! បើមិនជឿសេចក្តីដែលខ្ញុំនិយាយនេះទេ ចូរជឿដោយឃើញកិច្ចការទាំងនោះទៅ។ ខ្ញុំសុំ​ប្រាប់​ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាជឿលើខ្ញុំ អ្នកនោះក៏នឹងធ្វើកិច្ចការដែលខ្ញុំធ្វើដែរ ហើយនឹង​ធ្វើកិច្ច​ការ​ធំ​ជាង​នេះទៅទៀត ពីព្រោះខ្ញុំទៅឯព្រះបិតា។ អ្វីៗដែលអ្នករាល់គ្នាទូលសូមក្នុងនាមខ្ញុំ ខ្ញុំនឹងធ្វើកិច្ចការនោះជាមិនខាន ដើម្បី​ឱ្យព្រះបិតាសម្តែងសិរីរុងរឿងក្នុងព្រះបុត្រា។ បើអ្នករាល់គ្នាសូមអ្វីក្នុងនាមខ្ញុំ ខ្ញុំនឹងធ្វើកិច្ចការនោះ»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ក្នុងអភិបូជា យើងខ្ញុំ​សូមរួម​ស្លាប់​រួមរស់ជាមួយព្រះយេស៊ូជាព្រះបុត្រា ដែលស្ថិតនៅក្នុងព្រះបិតា។ សូមទ្រង់ព្រះ​មេត្តាទទួលសក្ការ​បូជារបស់​យើង​ខ្ញុំ​ដោយអនុគ្រោះ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះយេស៊ូបានបង្ហាញព្រះអង្គឱ្យយើងខ្ញុំស្គាល់ និងឃើញថែមទៀត។ ឥឡូវ​នេះ ព្រះយេស៊ូយាងឆ្លងទៅព្រះបិតាវិញ ហើយអង្វរព្រះអង្គឱ្យយើងខ្ញុំ​​។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យយើងខ្ញុំជាអ្នកជឿសង្ឃឹមលើព្រះគ្រីស្ត មានបំណងប្រព្រឹត្តតែកិច្ចការរបស់ព្រះគ្រីស្តក្នុងលោកនេះ។

785 Views