ថ្ងៃពុធ-អាទិត្យទី០៧-រដូវបុណ្យចម្លង

អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃពុធ អាទិត្យទី០៧
រដូវបុណ្យចម្លង
ពណ៌ស

ថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ដោយព្រះ​អង្គប្រោស​ឱ្យព្រះ​យេ​ស៊ូ​ទទួលព្រះជន្មថ្មី ព្រះអង្គបានប្រទានសេចក្តីសង្ឃឹមដ៏អស្ចារ្យឱ្យយើងខ្ញុំ​។ សូមទ្រង់​ព្រះមេត្តា​ប្រោស​ប្រទាន​ឱ្យយើង​ខ្ញុំ​ជា​ព្រះសហគមន៍រួបរួមគ្នាជាចិត្តថ្លើមតែមួយ និងសម្តែងសេចក្តីសង្ឃឹមដល់មនុស្សសព្វថ្ងៃនេះផង។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ២០,២៨-៣៨

នៅគ្រានោះ លោកប៉ូលលាក្រុមព្រឹទ្ធាចារ្យព្រះសហគមន៍ក្រុងអេភេសូ។ លោកមានប្រសាសន៍​ថា៖​ «សូម​បង​ប្អូនថែរក្សាខ្លួនឯង និងថែរក្សាក្រុមអ្នកជឿទាំងមូលផង ព្រោះព្រះវិញ្ញាណ​ដ៏វិសុទ្ធបាន​តែងតាំង​បងប្អូនធ្វើជាអ្នក​ទទួល​ខុសត្រូវនេះ ចូរបងប្អូនឃ្វាលព្រះសហ​គមន៍របស់ព្រះជាម្ចាស់ដែលព្រះអង្គបានលោះមក ដោយសារព្រះលោហិតរបស់ព្រះអង្គផ្ទាល់។ ខ្ញុំដឹងច្បាស់ថា ពេលខ្ញុំចេញផុតទៅ នឹងមានមនុស្សចិត្តសាហាវដូចចចកនាំគ្នាចូល​មក​ក្នុង​ចំណោមបងប្អូន គេនឹងធ្វើបាបក្រុមអ្នកជឿឥតត្រាប្រណីឡើយ ថែមទាំងមានអ្នកខ្លះក្នុងចំណោមបងប្អូននាំគ្នា​ពោល​ពាក្យបញ្ឆោត ដើម្បីទាក់ទាញក្រុមសាវ័កឱ្យទៅតាមគេទៀតផង។ ហេតុនេះ សូមបងប្អូនប្រុងស្មារតីឱ្យមែនទែន ដោយ​នឹកចាំថា ខ្ញុំបានដាស់តឿនបងប្អូនគ្រប់ៗរូបទាំងទឹកភ្នែកក្នុងរវាងបីឆ្នាំទាំងយប់ទាំងថ្ងៃឥតមានឈប់ឈរ។ ឥ​ឡូវនេះ ខ្ញុំសូមផ្ញើបងប្អូននឹងព្រះជាម្ចាស់ ហើយផ្ញើនឹងព្រះបន្ទូលស្តីអំពីព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ។ មានតែព្រះអង្គទេដែលអាចកសាងព្រះសហគមន៍ ព្រមទាំងឱ្យបងប្អូនទទួលមត៌ករួមជាមួយប្រជាជនដ៏វិសុទ្ធ។ ខ្ញុំមិនដែលចង់បានមាសប្រាក់ ឬសម្លៀកបំពាក់អ្វីពីនរ​ណាឡើយ។ បងប្អូនជ្រាបស្រាប់ហើយថា ខ្ញុំបាន​ធ្វើ​ការដោយផ្ទាល់ដៃដើម្បីផ្គត់ផ្គង់សេចក្តីត្រូវការរបស់ខ្ញុំ និងសេចក្តីត្រូវការរបស់អស់​អ្នកដែលនៅជាមួយខ្ញុំ។ ក្នុងគ្រប់​កិច្ច​ការទាំងអស់ ខ្ញុំតែងតែប្រាប់ឱ្យបងប្អូនដឹងថា ត្រូវតែធ្វើការនឿយហត់បែបនេះឯងដើម្បីជួយទំនុកបម្រុង​អស់អ្នក​ដែល​ក្រខ្សត់ ហើយត្រូវចងចាំព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូថា “បើឱ្យ នោះនឹងបាន​សុភមង្គលច្រើនជាងទទួល”»​។ លោកមានប្រសាសន៍ដូច្នេះរួចហើយ ក៏លុតជង្គង់ចុះអធិដ្ឋានជាមួយពួកគេទាំងអស់។ ពួកព្រឹទ្ធាចារ្យ​ទាំង​នោះ​​នាំគ្នាទ្រហោយំឱបកលោកប៉ូល ហើយថើបលោកទៀតផង ជាពិសេស គេព្រួយ​ចិត្ត​មក​ពីលោក​ប៉ូល​មាន​ប្រ​សាសន៍​ថា គេនឹងលែងឃើញមុខលោកទៀតហើយ។ បន្ទាប់មក គេក៏ជូនដំណើរលោករហូតដល់សំពៅ។

ទំនុកតម្កើងលេខ ៦៨ (៦៧), ២៩-៣០.៣៣-៣៦ បទព្រហ្មគីតិ

២៩ព្រះអ្នកសព្វព្រះទ័យឱ្យអ្នកថ្លៃខ្លាំងគ្មានពីរ
សូមព្រះម្ចាស់ជីវីបង្ហាញឫទ្ធីសង្គ្រោះ
៣០ពីដំណាក់ព្រះអង្គក្រុងយេរូសាឡឹមខ្ពស់
កន្លែងស្តេចទាំងនោះយកតង្វាយថ្វាយសក្ការ
៣៣គ្រប់នគរនានាអើយ!កុំកន្តើយចូរច្រៀងថ្វាយ
ព្រះម្ចាស់ដូចពណ្ណរាយលេងភ្លេងថ្វាយកុំរួញរា
៣៤ទ្រង់គង់លើរាជរថឡើងខ្ពស់ផុតផ្ទៃមេឃា
បន្លឺសូរខ្ទ័រខ្ទារព្រះសូរសៀងនៃព្រះអង្គ
៣៥ចូរយើងប្រកាសថាឫទ្ធិចេស្តារបស់ទ្រង់
ចេស្តានៃព្រះអង្គទ្រង់គ្រងលើអ៊ីស្រាអែល
៣៦ឱ!ព្រះជាម្ចាស់អើយព្រះអង្គហើយជាព្រះដែល
មានឫទ្ធិបារមីក្រែលអ៊ីស្រាអែលកោតខ្លបខ្លាច
ព្រះអង្គទ្រង់ប្រទានរាស្រ្តឱ្យមានចិត្តអង់អាច
មានកម្លាំងអំណាចសូមសរសើរថ្កើងព្រះអង្គ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៧,១

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់ ព្រះបន្ទូលរបស់ព្រះអង្គជាសេចក្តីពិត។ សូមប្រោស​យើងខ្ញុំ​ឱ្យបាន​វិសុទ្ធដោយសារសេចក្តីពិតនោះផង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៧,១១-១៩

នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតា ព្រះអង្គងើបព្រះ​ភក្រ្ត​ទត​ទៅ​លើ​មេឃ​ ហើយមានព្រះបន្ទូលថា៖ «ឱព្រះបិតាដ៏វិសុទ្ធអើយ! សូមថែរក្សាអ្នកទាំងនោះដោយព្រះនាមព្រះអង្គផង គឺព្រះ​នាម​នេះ​ហើយដែលព្រះអង្គបានប្រទានមកទូលបង្គំ ដើម្បីឱ្យគេរួមគ្នាជាអង្គតែមួយ ដូចយើងជាអង្គតែមួយដែរ។ កាល​ទូល​បង្គំនៅជាមួយអ្នកទាំងនោះ ទូលបង្គំបានថែរក្សាគេដោយព្រះនាមដែលព្រះអង្គបានប្រទានមកទូលបង្គំ។ ទូល​បង្គំ​បានការពារគេ ហើយគ្មាននរណាត្រូវវិនាសបាត់បង់ឡើយ លើកលែងតែម្នាក់ដែលត្រូវវិនាស ស្របតាម​សេចក្តី​ដែល​មានចែងទុកក្នុងគម្ពីរប៉ុណ្ណោះ។ ឥឡូវនេះ ទូលបង្គំទៅឯព្រះអង្គ ទូលបង្គំនិយាយដូច្នេះ ពេល​ទូលបង្គំនៅក្នុង​លោក​នេះនៅឡើយ ដើម្បីឱ្យគេមានអំណររបស់ទូលបង្គំ ជាអំណរដ៏ពេញលក្ខណៈ។ ទូលបង្គំបានប្រទាន​ព្រះ​បន្ទូល​របស់ព្រះអង្គ​ឱ្យគេ តែមនុស្សលោកស្អប់គេ ពីព្រោះគេមិនកើតពីលោកីយ៍ទេ ដូចជាទូល​បង្គំមិន​កើតពីលោកីយ៍​នេះ​ដែរ​។ ទូលបង្គំមិនអង្វរព្រះអង្គឱ្យ​យកគេចេញពីលោកនេះឡើយ គឺសូមទ្រង់មេត្តាការពារគេពីអំណាចមារ​កំណាច​វិញ​។ គេមិនកើតពីលោកីយ៍ទេ ដូច​ទូលបង្គំមិនកើតពីលោកីយ៍នេះដែរ។ សូមប្រោសគេ​ឱ្យវិសុទ្ធដោយសារ​សេចក្តី​ពិត គឺព្រះបន្ទូលរបស់ព្រះអង្គនោះហើយជាសេចក្តីពិត។ ទូលបង្គំចាត់គេឱ្យ​ទៅក្នុងលោក ដូចព្រះ​អង្គ​បាន​ចាត់​ទូល​បង្គំឱ្យមកក្នុងលោកដែរ។ រីឯទូលបង្គំវិញ ទូលបង្គំបូជាជីវិតថ្វាយព្រះអង្គជាប្រយោជន៍ដល់គេ ដើម្បីឱ្យគេ​បាន​វិសុទ្ធ ដោយសារសេចក្តីពិត»។

បពិត្រព្រះបិតាជាទីស្រឡាញ់! យើងខ្ញុំជឿថា ព្រះយេស៊ូបានបូជាព្រះជន្មថ្វាយព្រះអង្គ ដើម្បីឱ្យ​យើងខ្ញុំ​ទៅ​ជា​​ប្រជារាស្រ្តដ៏វិសុទ្ធរបស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យបានវិសុទ្ធដោយសាសេចក្តីពិត។ សូមបង្រួមយើ​​​ង​​​ខ្ញុំក្នុងសក្ការបូជារបស់ព្រះយេស៊ូ​គ្រីស្ត ដែលមានព្រះជន្មគង់នៅ និង​សោយ​រាជ្យ​អស់​កល្ប​ជា​អង្វែង​តរៀង​ទៅ។

បពិត្រព្រះបិតាដ៏វិសុទ្ធ ក្នុងអភិបូជានេះ ព្រះអង្គប្រោសយើងខ្ញុំឱ្យរួបរួមជាអង្គតែមួយនឹងព្រះយេស៊ូ ដូច​ព្រះ​អង្គ​ និងព្រះបុត្រាជាអង្គតែមួយដែរ។ សូមទ្រង់ព្រះមេត្តាថែរក្សាយើងខ្ញុំទាំងអស់គ្នាជាគ្រីស្តបរិស័ទ ដោយព្រះ​នាម​ព្រះគ្រី​ស្ត សូមឱ្យគ្រីស្តបរិស័ទគ្រប់និកាយគោរពគ្នាទៅវិញទៅមក និងយកចិត្តទុកដាក់រួបរួមគ្នាផង។

640 Views