ថ្ងៃព្រហស្បតិ៍-អាទិត្យទី០៧-រដូវបុណ្យចម្លង

អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃព្រហស្បត្ដិ៍ អាទិត្យទី០៧
រដូវបុណ្យចម្លង

ពណ៌ស

ថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! សូមទ្រង់ព្រះ​មេត្តា​ប្រ​ទាន​ព្រះ​វិញ្ញាណព្រះអង្គឱ្យយាងមកប្រែចិត្តគំនិតយើងខ្ញុំ ដើម្បីឱ្យបានគាប់ព្រះហឫទ័យព្រះអង្គ និងស្ម័គ្រ​ចិត្ត​ធ្វើ​តាម​ព្រះ​បំ​ណង​ព្រះអង្គគ្រប់ពេលវេលាផង។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ២២,៣០;២៣,៦-១១

ជនជាតិយូដាចាប់លោកប៉ូលបញ្ជូនទៅនាយទាហានរ៉ូមុំាង។ នៅថ្ងៃបន្ទាប់ ដោយលោក​មេ​បញ្ជា​ការ​ចង់​ដឹង​ច្បាស់​នូវមូលហេតុដែលនាំឱ្យជនជាតិយូដាចោទប្រកាន់លោកប៉ូល គាត់ក៏ឱ្យគេដោះច្រវាក់ចេញពីលោក។ គាត់បញ្ជាឱ្យពួកមហាបូជាចារ្យ និងក្រុមប្រឹក្សា​ជាន់​ខ្ពស់​ទាំង​មូល​ជួប​ជុំ​គ្នា ហើយឱ្យនាំលោកប៉ូលចុះមកឈរនៅមុខអង្គប្រជុំ។ ដោយលោកប៉ូលជ្រាបថា នៅក្នុងអង្គ​ប្រជុំមាន​មួយផ្នែក​ជា​អ្នក​ខាងគណៈសាឌូស៊ី និងមួយផ្នែកទៀតខាងគណៈផារីស៊ី លោកមានប្រសាសន៍ខ្លាំងៗនៅកណ្តាលក្រុមប្រឹក្សាជាន់​ខ្ពស់​ថា៖ «បងប្អូនអើយ! ខ្ញុំជាអ្នកខាងគណៈផារីស៊ី ឪពុកខ្ញុំក៏ជាអ្នកខាងគណៈផារីស៊ីដែរ។ គេយកខ្ញុំ​មកកាត់​ទោស​ ព្រោះ​តែ​សេចក្តីសង្ឃឹមរបស់យើងថា មនុស្សស្លាប់នឹងរស់ឡើងវិញ»។ លោកប៉ូលមានប្រសាសន៍ដូច្នេះហើយ ពួកខាង​គណៈ​ផារីស៊ី និងពួកខាងគណៈសាឌូស៊ីឈ្លោះប្រកែកគ្នា ធ្វើឱ្យអង្គប្រជុំបាក់បែក។ ពួកខាងគណៈសាឌូស៊ីពុំជឿថា មនុស្ស​ស្លាប់​រស់​ឡើងវិញ និងពុំជឿថាមានទេវទូត ឬមានអារក្សទេ រីឯពួកខាងគណៈផារីស៊ីវិញ គេជឿថាមានទាំងអស់។ ពេលនោះ គេនាំគ្នាស្រែកឡើងយ៉ាងទ្រហឹង​អឺងអាប់ ហើយធម្មាចារ្យខ្លះពី​ខាងគណៈផារីស៊ី​ក្រោក​ឡើង​ប្រកែក​តវ៉ាយ៉ាងខ្លាំងថា៖ «យើងពុំឃើញបុរសនេះមានកំហុសអ្វីឡើយ ប្រហែលជាមានអារក្ស ឬទេវទូត​ណាមួយ​បាននិយាយ​មក​កាន់​គាត់ទេមើលទៅ»។ លោកមេបញ្ជាការឃើញអង្គប្រជុំឈ្លោះប្រកែកគ្នាកាន់តែខ្លាំងឡើងៗ ក៏បញ្ជាឱ្យ​កង​ទា​ហានចុះមកនាំលោកប៉ូលចេញពីកណ្តាលចំណោមពួកគេចូលទៅក្នុងបន្ទាយ ព្រោះគាត់ខ្លាច​គេហែក​ហួរសម្លាប់​លោក​។ នៅយប់បន្ទាប់ ព្រះអម្ចាស់យាងចូលមកជិតលោកប៉ូល ហើយមានព្រះបន្ទូលថា៖ «ចូរក្លាហានឡើង! អ្នកត្រូវ​តែ​ផ្តល់សក្ខីភាពនៅក្រុងរ៉ូម ដូចអ្នកបានផ្តល់សក្ខីភាពអំពីយើងនៅក្រុងយេរូសាឡឹមនេះដែរ»។

ទំនុកតម្កើងលេខ ១៦(១៥),១.៥.៧-១១ បទពាក្យ ៧

ឱ!ព្រះជាម្ចាស់ដ៏ឧត្តមសូមការពារខ្ញុំសុំឱ្យសុខសាន្ដ
ដ្បិតទូលបង្គំសុំផ្ញើប្រាណជ្រកក្រោមទីស្ថានម្លប់បារមី
បពិត្រព្រះអម្ចាស់ឧត្តមព្រះអង្គជាចំណែកស្រស់ស្រាយ
មត៌កនៃខ្ញុំឥតក្លែងក្លាយផ្តល់អ្វីទាំងឡាយតាមប្រាថ្នា
ខ្ញុំសូមតម្កើងព្រះអម្ចាស់ព្រោះព្រះអង្គនេះសែនមោះមុត
ទ្រង់ផ្តល់យោបល់ខ្ញុំម្នាក់គត់ទោះយប់ងងឹតក៏តឿនដែរ
ខ្ញុំនឹកដល់ព្រះអម្ចាស់ជាប់ដែលជាទម្លាប់ទ្រង់គង់ក្បែរ
ខាងស្តាំរូបខ្ញុំឥតប្រួលប្រែខ្ញុំមិនបែកបែរញាប់ញ័រឡើយ
ហេតុនេះបានជាខ្ញុំរីករាយត្រេកអរសប្បាយបានល្ហែល្ហើយ
ខ្ញុំបានសម្រាកកាយធូរស្បើយដោយសុខសាន្តហើយផុតកង្វល់
១០ដ្បិតព្រះអង្គមិនបោះបង់ខ្ញុំឱ្យរងទុក្ខធំស្លាប់សោតសល់
ព្រះអង្គក៏មិនបណ្តោយដល់សពបម្រើផ្ទាល់ស្អុយរលួយ
១១ព្រះអង្គបង្ហាញផ្លូវជីវិតឱ្យខ្ញុំឃើញពិតគ្មានភ័យព្រួយ
ដោយព្រះអង្គគង់នៅជាមួយទូលបង្គំគ្មានព្រួយអរសប្បាយ
ដោយព្រះអង្គគង់នៅខាងស្ដាំជាប់ជាប្រចាំមិនជិនណាយ
ទូលបង្គំសែនរីករាយសប្បាយអស់កល្បវែងឆ្ងាយតរៀងទៅ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១យហ ៤,១៦

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់។ ប្រសិនបើយើងស្ថិតនៅជាប់នឹងសេចក្តីស្រឡាញ់ យើងក៏ស្ថិតនៅជាប់នឹងព្រះជាម្ចាស់ដែរ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៧,២០-២៦

នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតា ព្រះអង្គងើបព្រះភក្រ្តទតទៅលើមេឃ ហើយមានព្រះបន្ទូលថា៖ «ទូលបង្គំមិនអង្វរព្រះអង្គឱ្យតែអ្នកទាំងនេះប៉ុណ្ណោះទេ គឺអង្វរឱ្យអស់អ្នកជឿលើទូលបង្គំ តាមរយៈពាក្យដែលអ្នកទាំងនេះថ្លែងប្រាប់ផងដែរ សូមឱ្យគេទាំងអស់គ្នារួមជាអង្គតែមួយ។ ឱព្រះបិតាអើយ! ព្រះ​អង្គ​ស្ថិតនៅជាប់នឹងទូលបង្គំ ហើយទូលបង្គំស្ថិតនៅជាប់នឹងព្រះអង្គយ៉ាងណា សូមឱ្យគេរួម​គ្នាជាអង្គតែមួយ​នៅក្នុង​យើង​យ៉ាងនោះដែរ ដើម្បីឱ្យមនុស្សលោកជឿថា ព្រះអង្គបានចាត់ទូលបង្គំឱ្យមក​មែន​។ រីឯសិរីរុង​រឿង​ដែលព្រះអង្គ​ប្រទាន​មក​ទូលបង្គំ ទូលបង្គំបានប្រគល់ឱ្យទៅគេហើយ ដើម្បីឱ្យគេរួមគ្នាជាអង្គតែមួយ ដូចយើងជាអង្គតែមួយដែរ ​គឺឱ្យ​ទូល​បង្គំ​នៅក្នុងគេ ហើយព្រះអង្គនៅក្នុងទូលបង្គំ ដើម្បីឱ្យគេរួមគ្នាជាអង្គតែមួយពិតប្រាកដមែន។ ដូច្នេះ មនុស្សលោក​ទទួល​ស្គាល់​ថា​ ព្រះអង្គបានចាត់ទូលបង្គំឱ្យមក ព្រមទាំងទទួលស្គាល់ថា ព្រះអង្គស្រឡាញ់គេ ដូចព្រះអង្គស្រឡាញ់​ទូលបង្គំដែរ។ ឱព្រះបិតាអើយ! ទូលបង្គំចង់ឱ្យអស់អ្នកដែលព្រះអង្គប្រទានមកទូលបង្គំបាននៅជាមួយទូលបង្គំ ឯ​កន្លែង​ដែលទូលបង្គំនៅនោះដែរ ដើម្បី​ឱ្យគេឃើញសិរីរុងរឿងដែលព្រះអង្គប្រទានមកទូលបង្គំ ព្រោះព្រះ​អង្គបាន​ស្រឡាញ់ទូលបង្គំតាំងពីមុនកំណើតពិភពលោកមកម្ល៉េះ។ ឱព្រះបិតាដ៏សុចរិតអើយ! មនុស្សលោកពុំបានស្គាល់​ព្រះ​អង្គ​ទេ រីឯទូលបង្គំវិញ ទូលបង្គំស្គាល់ព្រះអង្គ ហើយអ្នកទាំងនេះក៏ទទួលស្គាល់ថា ព្រះអង្គបាន​ចាត់​ទូល​បង្គំឱ្យមក​មែន។ ទូលបង្គំបានសម្តែងព្រះនាមព្រះអង្គឱ្យគេស្គាល់ ហើយទូលបង្គំនឹងសម្តែងឱ្យគេរឹតតែស្គាល់ថែមទៀត ដើម្បី​ឱ្យ​សេចក្តីស្រឡាញ់របស់ព្រះអង្គចំពោះទូលបង្គំស្ថិតនៅក្នុងគេ ហើយទូលបង្គំក៏ស្ថិតនៅក្នុងគេដែរ»។

បពិត្រព្រះបិតាដ៏សុចរិត! កាលពីដើម ព្រះយេស៊ូអង្វរព្រះអង្គសម្រាប់អស់អ្នកដែលជឿសង្ឃឹមលើព្រះអង្គ សូម​ឱ្យគេរួបរួមគ្នាជាអង្គតែមួយ។ យើងខ្ញុំសូមរួមក្នុងសក្ការបូជារបស់ព្រះគ្រីស្ត សូមទ្រង់​ព្រះមេត្តា​ប្រទាន​ព្រះវិញ្ញា​ណ​​ព្រះអង្គឱ្យយាងមកបង្រួបបង្រួមគ្រីស្តបរិស័ទទាំងអស់ ធ្វើជាព្រះសហគមន៍តែមួយផង។

បពិត្រព្រះបិតាដ៏វិសុទ្ធ ពេលយើងខ្ញុំទទួលព្រះកាយព្រះគ្រីស្តយើងខ្ញុំរួបរួមយ៉ាងជិតស្និទ្ធជាមួយព្រះអង្គ។ សូម​ទ្រង់​ព្រះមេត្តាប្រោសឱ្យគ្រីស្តបរិស័ទទាំងអស់រួបរួមគ្នាជាអង្គតែមួយ ដើម្បីឱ្យមនុស្សលោកសព្វថ្ងៃអាច​ជឿថា ​ព្រះ​អង្គ​ពិតជាបានចាត់ព្រះយេស៊ូ ឱ្យយាងមកសង្គ្រោះមនុស្សលោកមែន។

702 Views