ថ្ងៃទី២៣-ខែមិថុនា-កំណើតសន្ដយ៉ូហានបាទីស្ត

ខែតុលា ឆ្នាំ «ខ» ២០២៤
  1. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  2. ពុធ - បៃតង - រដូវធម្មតា
    - ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
  3. ព្រហ - បៃតង - រដូវធម្មតា
  4. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត

  5. សៅរ៍ - បៃតង - រដូវធម្មតា
  6. អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
  7. ចន្ទ - បៃតង - រដូវធម្មតា
    - - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
  8. អង្គារ - បៃតង - រដូវធម្មតា
  9. ពុធ - បៃតង - រដូវធម្មតា
    - ក្រហម -
    សន្តឌីនីស និងសហការី
    - - ឬសន្តយ៉ូហាន លេអូណាឌី
  10. ព្រហ - បៃតង - រដូវធម្មតា
  11. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប

  12. សៅរ៍ - បៃតង - រដូវធម្មតា
  13. អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
  14. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
  15. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
  16. ពុធ - បៃតង - រដូវធម្មតា
    - - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
  17. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
  18. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម
    សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
  19. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
  20. អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
    [ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ]
  21. ចន្ទ - បៃតង - រដូវធម្មតា
  22. អង្គារ - បៃតង - រដូវធម្មតា
    - - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
  23. ពុធ - បៃតង - រដូវធម្មតា
    - - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
  24. ព្រហ - បៃតង - រដូវធម្មតា
    - - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
  25. សុក្រ - បៃតង - រដូវធម្មតា
  26. សៅរ៍ - បៃតង - រដូវធម្មតា
  27. អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
  28. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
  29. អង្គារ - បៃតង - រដូវធម្មតា
  30. ពុធ - បៃតង - រដូវធម្មតា
  31. ព្រហ - បៃតង - រដូវធម្មតា
ខែវិច្ឆិកា ឆ្នាំ «ខ» ២០២៤
  1. សុក្រ - បៃតង - រដូវធម្មតា
    - - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ

  2. សៅរ៍ - បៃតង - រដូវធម្មតា
  3. អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
  4. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
  5. អង្គារ - បៃតង - រដូវធម្មតា
  6. ពុធ - បៃតង - រដូវធម្មតា
  7. ព្រហ - បៃតង - រដូវធម្មតា
  8. សុក្រ - បៃតង - រដូវធម្មតា
  9. សៅរ៍ - បៃតង - រដូវធម្មតា
    - - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
  10. អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
  11. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
  12. អង្គារ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
  13. ពុធ - បៃតង - រដូវធម្មតា
  14. ព្រហ - បៃតង - រដូវធម្មតា
  15. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  16. សៅរ៍ - បៃតង - រដូវធម្មតា
    - - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
  17. អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
  18. ចន្ទ - បៃតង - រដូវធម្មតា
    - - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
  19. អង្គារ - បៃតង - រដូវធម្មតា
  20. ពុធ - បៃតង - រដូវធម្មតា
  21. ព្រហ - បៃតង - រដូវធម្មតា
    - - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
  22. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី
  23. សៅរ៍ - បៃតង - រដូវធម្មតា
    - - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
  24. អាទិត្យ - - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
    បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក
  25. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
  26. អង្គារ - បៃតង - រដូវធម្មតា
  27. ពុធ - បៃតង - រដូវធម្មតា
  28. ព្រហ - បៃតង - រដូវធម្មតា
  29. សុក្រ - បៃតង - រដូវធម្មតា
  30. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ប្រតិទិនទាំងអស់

ថ្ងៃទី២៣ ខែមិថុនា
កំណើតសន្ដយ៉ូហានបាទីស្ត

បុណ្យឱឡារិក
ពណ៌ស

ថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤

ព្រះសហគមន៍ចាត់ចែងឱ្យធ្វើពិធីនឹករឭកថ្ងៃលោកយ៉ូហានបាទីស្តកើត ដើម្បីប្រកាសថាព្រះជាម្ចាស់ចាប់ផ្តើមសង្គ្រោះមនុស្សលោកជាស្ថាពរ នៅពេលព្រះអង្គប្រោសឱ្យលោកយ៉ូហានកើតមក។ លោកយ៉ូហានរៀបចំផ្លូវថ្វាយព្រះព្រះគ្រីស្ត។ លោកយ៉ូហានជាព្យាការីក្រោយគេបង្អស់ លោកទទួលមុខងាររៀបចំប្រជាជនថ្វាយព្រះគ្រីស្ត។ លោកកើតមកដើម្បីធ្វើជាសាក្សីថ្វាយពន្លឺដ៏ពិតប្រាកដ គឺព្រះគ្រីស្ត។

បពិត្រព្រះអម្ចាស់ប្រកបដោយតេជានុភាពសព្វប្រការ ព្រះអង្គបានប្រោសសន្តយ៉ូហានឱ្យមករៀបចំផ្លូវថ្វាយព្រះគ្រីស្តដែលយាងមកតាមក្រោយ។ សូមទ្រង់ព្រះមេត្តាប្រទានឱ្យព្រះសហគមន៍ធ្វើតាមសេចក្តីប្រៀនប្រដៅរបស់លោក និងរៀបចំថ្លូវថ្វាយព្រះគ្រីស្ត នាបច្ចុប្បន្នកាលនេះផង។

អត្ថបទនេះសម្រាប់អភិបូជាពេលល្ងាចថ្ងៃបុណ្

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី រម ១,៤-១០

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «យើង​ស្គាល់​អ្នក​តាំង​ពី​មុន​ពេលដែល​យើង​បាន​សូន​អ្នក​ក្នុង​ផ្ទៃ​ម្ដាយ​ម៉្លេះ យើង​ក៏​បាន​ញែក​អ្នក​ទុក​សម្រាប់​យើងតាំង​ពី​មុន​ពេល​អ្នក​កើត​ចេញ​ពី​ផ្ទៃ​ម្ដាយ​ដែរ។ យើង​តែង‌តាំង​អ្នក​ឱ្យធ្វើ​ជា​ព្យាការីសម្រាប់​ប្រជា‌ជាតិ​នានា»។ ខ្ញុំ​ទូល​ព្រះ‌អង្គ​វិញ​ថា៖ «បពិត្រ​ព្រះ‌ជា‌អម្ចាស់! ទូល‌បង្គំ​គ្មាន​សិទ្ធិ​នឹង​ថ្លែង​ព្រះ‌បន្ទូល​ទេ ដ្បិត​ទូល‌បង្គំ​នៅ​ក្មេង​ពេក»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កុំ​ពោល​ថា “ខ្ញុំ​នៅ​ក្មេង​ពេក” នោះ​ឡើយ អ្នក​ត្រូវ​តែ​ទៅ​ជួប​អស់​អ្នកដែល​យើង​ចាត់​ឱ្យទៅ​ជួបហើយ​ប្រកាស​សេចក្ដី​ទាំង​ប៉ុន្មានដែល​យើង​នឹង​បង្គាប់​អ្នក។ កុំ​ភ័យ​ខ្លាច​ពួក​គេ​ឡើយ ដ្បិត​យើង​នៅ​ជា​មួយ​អ្នក ដើម្បី​រំដោះ​អ្នក!» នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ បន្ទាប់​មក ព្រះ‌អម្ចាស់​លាត​ព្រះ‌ហស្ដ​មក​ពាល់​មាត់​ខ្ញុំ ហើយ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «យើង​ដាក់​ពាក្យ​របស់​យើង​ក្នុង​មាត់​អ្នក​ហើយ មើល​ថ្ងៃ​នេះ យើង​តែង‌តាំង​អ្នកឱ្យ​មាន​អំណាច​លើ​ប្រជា‌ជាតិ និង​លើ​អាណា‌ចក្រ​ទាំង‌ឡាយដើម្បីឱ្យ​អ្នក​រំលើង និង​រំលំ ដើម្បី​ឲ្យ​អ្នក​កម្ទេច និង​បំផ្លាញ ហើយ​ដើម្បី​ឱ្យ​អ្នក​សង់ និង​ដាំ​ឡើង​វិញ»។

ទំនុកតម្កើងលេខ ៧១ (៧០), ៥-៨.១៥.១៧ បទពាក្យ ៧

បពិត្រព្រះជាអម្ចាស់អើយរូបខ្ញុំនេះហើយផ្ញើជីវី
ជីវិតលើទ្រង់គ្រប់នាទីសង្ឃឹមតាំងពីនៅក្មេងវ័យ
ខ្ញុំសូមពឹងផ្អែកលើព្រះអង្គតាំងពីនៅក្នុងផ្ទៃម្តាយថ្លៃ
ព្រះអង្គតែមួយសព្វព្រះទ័យដុសខាត់កែឆ្នៃខ្ញុំឥតឈប់
មនុស្សម្នាជាច្រើនចេះតែនឹកឆ្ងល់ខ្ញុំល្ងាចព្រឹកទាំងថ្ងៃយប់
តាមពិតខ្ញុំមានព្រះជាម្លប់ជិវិតខ្ញុំស្ងប់រៀងរហូត
ខ្ញុំតែងពោលពាក្យកោតសរសើរព្រះគ្មានអ្វីស្មើខ្ពស់បំផុត
តម្កើងសិរីទ្រង់រហូតព្រះតែមួយគត់ទាំងយប់ថ្ងៃ
១៥ពីព្រឹកដល់ល្ងាចខ្ញុំនៅតែតំណាលហូរហែនិយាយប្រាប់
ពីស្នាព្រះហស្តថ្លៃគួរគាប់ពីដើមរៀបរាប់ច្រើនមហិមា
១៧បពិត្រព្រះជាម្ចាស់ខ្ញុំអើយទ្រង់អប់រំហើយគ្មានសៅហ្មង
តាំងពីក្មេងទល់គ្នានេះម្តងចិត្តនៅចាំចងតែព្រះអង្គ

អត្ថបទទី២៖ សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតសិលា ១សល ១,៨-១២

បង‌ប្អូន​មិន​ដែល​បាន​ឃើញ​ព្រះ‌អង្គ​ទេ តែ​បង‌ប្អូន​ស្រឡាញ់​ព្រះ‌អង្គ ទោះ​បី​បង‌ប្អូន​នៅ​តែ​ពុំ​ទាន់​ឃើញ​ព្រះ‌អង្គ​ក្តី ក៏​បង‌ប្អូន​ជឿ​លើ​ព្រះ‌អង្គ ហើយ​មាន​អំណរ​សប្បាយ​ដ៏​រុង‌រឿង​រក​ថ្លែង​ពុំ​បាន ព្រោះ​បង‌ប្អូន​បាន​ទទួល​ការ​សង្គ្រោះ​សម្រាប់​ព្រលឹង​ខ្លួន ដែល​ជា​ទី‌ដៅ​នៃ​ជំនឿ​របស់​បង‌ប្អូន។ ព្យាការីដែល​ថ្លែង​ព្រះ‌បន្ទូល​អំពី​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌ជាម្ចាស់ ចំពោះ​បង‌ប្អូន បាន​នាំ​គ្នា​ស្រាវ‌ជ្រាវ និង​រិះ​រក​ ចង់​ដឹង​អំពី​ការ​សង្គ្រោះ​នេះ។ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌គ្រីស្ត​ដែល​គង់​នៅ​ក្នុង​ព្យាការី​ទាំង​នោះ បាន​បញ្ជាក់​ប្រាប់​ជា​មុន​អំពី​ទុក្ខ​លំបាក​របស់​ព្រះ‌គ្រីស្ត និង​អំពី​សិរី‌រុង​រឿង​ដែល​ព្រះ‌អង្គ​នឹង​ទទួល​តាម​ក្រោយ។ ពួក​លោក​ក៏​បាន​រិះ‌គិត​ចង់​ដឹង​ថា តើ​ព្រឹត្តិ‌ការណ៍​នេះ​នឹង​កើត​មាន​នៅ​ជំនាន់​ណា ក្នុង​កាលៈ‌ទេសៈ​ណា។ ព្រះ‌ជាម្ចាស់​បាន​សម្ដែង​ឱ្យ​ព្យាការី​ទាំង​នោះ​ដឹង​ថា សេចក្ដី​ដែល​ពួក​លោក​ថ្លែងមិន​មែន​សម្រាប់​ពួក​លោក​ទេ គឺ​សម្រាប់​បង‌ប្អូន​វិញ។ ឥឡូវ​នេះ ពួក​អ្នក​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ បាន​នាំ​ដំណឹង​មក​ប្រាប់​បង‌ប្អូនអំពី​សេចក្ដី​ទាំង​នោះ ក្រោម​ការ​ណែ‌នាំ​របស់​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ ដែល​ព្រះ‌ជាម្ចាស់​បាន​ចាត់​ពី​ស្ថាន​បរម‌សុខ​មក។ សូម្បី​តែ​ពួក​ទេវទូតក៏​ប្រាថ្នា​ចង់​យល់​ជម្រៅ​នៃ​សេចក្ដី​ទាំង​នោះ​ដែរ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
ចំណែកឯកូនវិញ កូននឹងទៅជាព្យាការីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រោះកូននឹងដើរមុខព្រះអម្ចាស់ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១,៥-១៧

នៅ​គ្រា​ដែល​ព្រះ‌បាទ​ហេរ៉ូដ​គ្រង​រាជ្យ​ក្នុង​ស្រុក​យូដា មាន​បូជា‌ចារ្យ​មួយ​រូប ឈ្មោះ​សាការី ជា​សមាជិក​ក្រុម​បូជា‌ចារ្យ​អប៊ីយ៉ា ភរិយា​លោកឈ្មោះ​អេលី‌សា‌បិត កើត​ក្នុង​ត្រកូល​របស់​លោក​មហា‌បូជា‌ចារ្យ​អរ៉ុន ស្វាមី‌ភរិយា​ទាំង​ពីរ​រូប​នេះ​ជា​មនុស្ស​សុចរិត ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌ជាម្ចាស់ ហើយ​គាត់​គោរព​តាម​វិន័យ និង​បញ្ញាតិ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អម្ចាស់ឥត​មាន​ទាស់​ត្រង់​ណា​ឡើយ។ អ្នក​ទាំង​ពីរ​គ្មាន​កូន​សោះ ព្រោះ​នាង​អេលី‌សា‌បិត​ជា​ស្ត្រី​អារ ហើយ​ម្យ៉ាង​ទៀ​ត អ្នក​ទាំង​ពីរ​ក៏​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ​ផង។ ថ្ងៃ​មួយ លោក​សាការី​បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ តាម​វេន​ក្រុម​របស់​លោក។ គេ​បាន​ជ្រើស‌រើស​លោក ដោយ​ចាប់​ឆ្នោត​តាម​ទំនៀម‌ទម្លាប់​របស់​ក្រុម​បូជា‌ចារ្យឱ្យ​លោក​ចូល​ទៅ​ដុត​គ្រឿង​ក្រអូប​នៅ​ក្នុង​ទី‌សក្ការៈ​របស់​ព្រះ‌អម្ចាស់។ ពេល​លោក​ដុត​គ្រឿង​ក្រអូប ប្រជាជន​ច្រើន​កុះ‌ករ​នៅ​ខាង​ក្រៅ​កំពុង​អធិ‌ស្ឋាន។ រំពេច​នោះ លោក​សាការី​ឃើញ​ទេវទូត​របស់​ព្រះ‌អម្ចាស់​មួយ​រូបឈរ​នៅ​ខាង​ស្ដាំ​អាសនៈ​សម្រាប់​ដុត​គ្រឿង​ក្រអូប។ឃើញ​ដូច្នោះ លោក​រន្ធត់​ចិត្ត ហើយ​ភ័យ‌ខ្លាច​ទៀត​ផង។ ទេវទូត​ក៏​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ថា៖ «កុំ​ខ្លាច​អី លោក​សាការី​អើយ! ព្រះ‌អម្ចាស់​យល់​ព្រម​តាម​ពាក្យ​ទូល‌អង្វរ​របស់​លោក​ហើយ។ នាង​អេលី‌សា‌បិត ជា​ភរិយា​របស់​លោកនឹង​បង្កើត​កូន​ប្រុស​មួយ លោក​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា “យ៉ូហាន” ។ កូន​នោះ​នឹង​ធ្វើ​ឱ្យ​លោក​មាន​ចិត្ត​សប្បាយ​រីក‌រាយ ហើយ​មនុស្ស​ជា​ច្រើន​អបអរ‌សាទរ​នឹង​កំណើត​កុមារ​នោះ​ដែរ។ កូន​របស់​លោក​នឹង​មាន​ឋានៈ​ដ៏​ប្រសើរ​ឧត្ដមនៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អម្ចាស់ មិន​សេព​សុរា ឬ​គ្រឿង​ស្រវឹង​ណា​មួយ​សោះ​ឡើយ។ កូន​នោះ​នឹង​បាន​ពោរ‌ពេញ​ទៅ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធតាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ​មក។ កូន​នោះ​នឹង​នាំ​ជន​ជាតិ​អ៊ីស្រា‌អែល​ជា​ច្រើន​មក​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​គេ​វិញ។ កូន​នោះ​នឹង​មក​មុន​ព្រះ‌អង្គ ហើយ​មាន​វិញ្ញាណ​ប្រកប​ដោយ​ឫទ្ធា‌នុភាព ដូច​លោក​អេលី​បាន​ទទួល ដើម្បី​បង្វែរ​ចិត្ត​ឪពុក​ទៅ​រក​កូន​ ព្រម​ទាំង​បំបែរ​ចិត្ត​មនុស្ស​រឹង​ទទឹងឱ្យ​ត្រឡប់​មក​ជា​មនុស្ស​សុចរិត និង​រៀប‌ចំ​ប្រជា‌រាស្ដ្រ​មួយ​ជា​ស្រេចទុក​សម្រាប់​ទទួល​ព្រះ‌អម្ចាស់»។

បពិត្រព្រះជាម្ចាស់ជាព្រះបិតាយើងខ្ញុំ ព្រះអង្គចាត់សន្តយ៉ូហានបាទីស្តឱ្យមករៀបចំផ្លូវថ្វាយព្រះគ្រីស្ត។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យយើងខ្ញុំសុខចិត្តបម្រើព្រះអង្គអស់មួយជីវិតដោយចិត្តស្មោះ តាមការបង្រៀនប្រដៅរបស់សន្តយ៉ូហានបាទីស្តផង។

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំទទួលទានក្នុងអភិបូជានេះ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យសុខចិត្តដើរតាមព្រះគ្រីស្តដែលគង់នៅជាមួយយើងខ្ញុំ ដូចលោកយ៉ូហានបានប្រកាសនោះ។ សូមឱ្យយើងខ្ញុំយកចិត្តទុកដាក់រៀបចំផ្លូវថ្វាយព្រះអង្គ ក្នុងពិភពលោកបច្ចុប្បន្ននេះផង។

អត្ថបទនេះអភិបូជាថ្ងៃបុណ្យ នៅពេលថ្ងៃ

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យចាត់លោកយ៉ូហានបាទីស្តឱ្យមករៀបចំប្រជាជនថ្វាយព្រះគ្រីស្ត ដែលនឹងយាមមកតាមក្រោយ។ សូមព្រះអង្គទ្រង់ព្រះមេត្តាប្រទានព្រះវិញ្ញាណដ៏វិសុទ្ធឱ្យព្រះសហគមន៍របស់ព្រះអង្គ។ សូមទ្រង់បំភ្លឺចិត្តគំនិតគ្រីស្តបរិស័ទទាំងឡាយឱ្យយកចិត្តទុកដាក់រៀបចំផ្លូវថ្វាយព្រះគ្រីស្ត នាពិភពលោកបច្ចុប្បន្នផង។

សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៤៩,១-៩

ម្នាលអ្នកកោះទាំងឡាយអើយ! ចូរនាំគ្នាស្តាប់ខ្ញុំ! ម្នាលប្រជាជននៅស្រុកឆ្ងាយៗអើយ! ចូរត្រង់ត្រាប់ស្តាប់ខ្ញុំនិយាយ! ព្រះម្ចាស់បានត្រាសហៅខ្ញុំតាំងពីខ្ញុំនៅក្នុងផ្ទៃម្តាយ ព្រះអង្គក៍បានហៅចំឈ្មោះខ្ញុំតាំងពីមុនខ្ញុំកើតមកម្លេះ។ ព្រះអង្គបានប្រទានឱ្យមាត់ខ្ញុំមុតដូចដាវ ព្រះអង្គលាតព្រះហស្តការពារខ្ញុំ។ ព្រះអង្គបានធ្វើឱ្យខ្ញុំទៅជាព្រួញមួយដ៍ស្រួច ហើយលាក់ទុកក្នុងបំពង់ស្រួចរបស់ព្រះអង្គ។ ព្រះអង្គបានមានព្រះបន្ទូលមកខ្ញុំថា៖«អ៊ីស្រាអែលអើយ! អ្នកជាអ្នកបម្រើរបស់យើង យើងនឹងបង្ហាញភាពថ្កុំថ្កើងដោយសារអ្នក»។ រីឯខ្ញុំវិញ ខ្ញុំគិតថា ខ្ញុំខំប្រឹងធ្វើការ តែបែរជាឥតអំពើ ខ្ញុំខាតកម្លាំងជាអាសាបង់ ហើយគ្មានបានការអ្វីឡើយ។ ក៏ប៉ុន្តែ តាមការពិត ព្រះអម្ចាស់នៅ តែរកយុត្តិធម៌ឱ្យខ្ញុំ ព្រះរបស់ខ្ញុំនឹងប្រទានរង្វាន់មកខ្ញុំ។ ឥឡូវនេះ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ ព្រះអង្គបានសួរខ្ញុំតាំងពីក្នុងផ្ទៃម្តាយ ឱ្យធ្វើជាអ្នកបម្រើរបស់ព្រះអង្គ ដើម្បីណែនាំកូនចៅលោកយ៉ាកុបឱ្យវិលត្រឡប់មករកព្រះអង្គ និងប្រមូលប្រជានជនអ៊ីស្រាអែល មកនៅជុំវិញព្រះអង្គ។ ហេតុនេះហើយ បានជាព្រះ ម្ចាស់ចាត់ទុកខ្ញុំ ជាមនុស្សថ្លៃថ្នូរ ហើយព្រះនៃខ្ញុំ ពិតជាកម្លាំងរបស់ខ្ញុំមែន។ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ “អ្នកមិនគ្រាន់តែជាអ្នកបម្រើដែលណែនាំកុលសម្ព័ន្ធនៃកូនចៅរបស់លោកយ៉ាកុបឱ្យងើបឡើង និងនាំកូនចៅ អ៊ីស្រាអែលដែលនៅសេសសល់ឱ្យវិលមកវិញប៉ុណ្ណោះទេ គឺយើងតែងនាំអ្នក ឱ្យធ្វើពន្លឺបភ្លឺប្រជាជាតិទាំង ឡាយនិងនាំការសង្គ្រោះរបស់យើងរហូតដល់ស្រុកដាច់ស្រយាលនៃផែនដី”។

ទំនុកតម្កើងលេខ ១៣៩ (១៣៨), ១-៣.១៣-១៥          បទពាក្យ ៧

បពិត្រព្រះម្ចាស់ដ៏សប្បុរសទ្រង់ឈ្វេងយល់អស់ជម្រៅចិត្ត
នៃទូលបង្គំដែលមានពិតព្រះអង្គស្គាល់ឥតសល់ចន្លោះ
ទ្រង់ជ្រាបឥតបីមានសង្ស័យក្រោកឈរអង្គុយគ្រប់ទាំងអស់
ឈ្វេងយល់គំនិតខ្ញុំឥតខ្ចោះពីមុនទាំងអស់ស្រេចទៅហើយ
ទោះបីដើរដេកធ្វើកិច្ចការតិចច្រើនម្តេចម្តាមិនបាត់ឡើយ
ព្រះអង្គទ្រង់ជ្រាបអស់ទៅហើយសម្រាកក៏ដោយមិនកំបាំង
១៣ព្រះអង្គបង្កើតខ្ញុំបានសុខហើយទ្រង់បានទុកខ្ញុំក្នុងផ្ទៃ
អ្នកម្តាយមានគុណយូរខែថ្ងៃសន្តោសប្រណីគ្រប់កាយា
១៤ខ្ញុំសូមលើកតម្កើងព្រះអង្គស្នាព្រះហស្តទ្រង់ក៏អស្ចារ្យ
ខ្ញុំដឹងថាអ្វីគ្រប់ប្រការសុទ្ធតែអស្ចារ្យកើតពីទ្រង់
១៥ពេលទូលបង្គំចាប់កំណើតនៅក្នុងទីស្ងាត់លាក់កំបាំង
ក៏មិនអាចពួននឹងព្រះអង្គអ្វីៗក៏ទ្រង់ជ្រាបទាំងអស់

អត្តបទី២៖ សូមថ្លែងព្រះគម្ពីរកិច្ចការគ្រីស្តទូត កក ១៣,២២-២៦

លោកប៉ូលមានប្រសាសន៍ទៅកាន់ជនជាតិយ៉ូដាក្នុងធម្មសាលាក្រុងអន់ទីយ៉ូកនៅពីស៊ីឌីថា៖ «ព្រះជាម្ចាស់ប្រទានឱ្យព្រះបាទដាវីឌឡើងគ្រងរាជ្យ។ ព្រះអង្គប្រទានសក្ខីភាពអំពីព្រះបាទដាវីឌនេះថា៖ “យើងរកបានមនុស្សម្នាក់ជាទីគាប់ចិត្តយើង គឺដាវីឌជាបុត្ររបស់​យេសាយ ដ្បិតដាវីឌនឹងបំពេញតាមបំណងទាំងប៉ុន្មានរបស់យើង”។ ក្នុងព្រះរាជវង្សព្រះបាទដាវីឌនេះហើយ ដែលព្រះជាម្ចាស់ប្រទាន ឱ្យព្រះយេស៊ូកើតមក និងធ្វើជាព្រះសង្គ្រោះរបស់ជាតិអ៊ីស្រាអែល ស្របតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។ មុននឹងព្រះយេស៊ូយាងមកដល់ លោកយ៉ូហានប្រកាសឱ្យជនជាតិអ៊ីស្រាអែលទាំងមូលកែប្រែចិត្តគំនិត ដោយទទួលពិធីជ្រមុជទឹក។ ពេលលោកយ៉ូហានបំពេញមុខងាររបស់លោកចប់សព្វគ្រប់ហើយ លោកមានប្រសាសន៍ថា៖ “ខ្ញុំនេះមិនមែនជាអ្នកដែលបងប្អូនទន្ទឹមរងចាំនោះទេ។ ឥឡូវនេះ មានលោកម្នាក់មកតាមក្រោយខ្ញុំ លោកមានឋានៈខ្ពង់ខ្ពស់ណាស់ បើខ្ញុំស្រាយខ្សែស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈរបស់លោកផង ”។ បងប្អូនជាពូជពង្សលោកអប្រាហាំ និងបងប្អូនដែលគោរពកោតខ្លាចព្រះជាម្ចាស់អើយ! ព្រះអង្គបានចាត់ព្រះបន្ទូលស្តី អំពីការសង្គ្រោះមក​ឱ្យយើងទាំងអស់គ្នានេះហើយ!»។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!​
ចំណែកឯកូនវិញ កូននឹងទៅជាព្យាការីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រោះកូននឹងដើរមុខព្រះអម្ចាស់ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១,៥៧-៦៦.៨០

លុះ​នាង​អេលី‌សា‌បិត​គ្រប់​ខែ​ហើយ គាត់​សម្រាល​បាន​កូន​ប្រុស​មួយ។ អ្នក​ជិត​ខាង និង​ញាតិ‌សន្ដាន​នាំ​គ្នា​អបអរ‌សាទរ​ជា​មួយ​គាត់ ព្រោះ​គេ​បាន​ឮ​ដំណឹង​ថា ព្រះ‌អម្ចាស់​សម្ដែង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​ចំពោះ​គាត់​យ៉ាង​ច្រើន​អនេក។ ប្រាំ​បី​ថ្ងៃ​ក្រោយ​មក គេ​ធ្វើ​ពិធី​កាត់​ស្បែក​ឱ្យ​ទារក​នោះ ហើយ​ចង់​ដាក់​ឈ្មោះ​ថា ​“សាការី” ដូច​ឪពុក​ដែរ តែ​ម្ដាយ​ប្រាប់​ថា៖ «ទេ! ត្រូវ​ដាក់​ឈ្មោះ​ថា ​“យ៉ូហាន” វិញ»។ ពួក​គេ​តប​ថា៖ «ក្នុង​ញាតិ‌សន្ដាន​របស់​អ្នក គ្មាន​នរណា​មាន​ឈ្មោះ​ហ្នឹង​ទេ»។ គេ​ធ្វើ​សញ្ញា​សួរ​ទៅ​លោក​សាការី​ថា ចង់​ដាក់​ឈ្មោះ​អ្វី​ឱ្យ​កូន។ លោក​សាការី​សុំ​ឱ្យ​គេ​យក​ក្តារ‌ឆ្នួន​មួយ​មក ហើយ​សរសេរ​ថា «កូន​នេះ​ឈ្មោះ យ៉ូហាន»។ ពួក​គេ​ងឿង‌ឆ្ងល់​គ្រប់​គ្នា។ រំពេច​នោះ ស្រាប់​តែ​លោក​និយាយ​បាន​ដូច​ដើម​វិញ រួច​លោក​បន្លឺ​សំឡេង​សរសើរ​ព្រះ‌ជាម្ចាស់។ អ្នក​ជិត​ខាង​កោត​ស្ញប់‌ស្ញែង​គ្រប់ៗ​គ្នា ហើយ​ព្រឹត្តិ‌ការណ៍​នេះ​ឮសុស‌​សាយ​ពេញ​តំបន់​ភ្នំ​ក្នុង​ស្រុក​យូដា។ អស់​អ្នក​ដែល​បាន​ឮ​ក៏​ចង​ចាំ​រឿង​នេះ​ទុក​ក្នុង​ចិត្ត ហើយ​ដណ្ដឹង​សួរ​ខ្លួន​ឯង​ថា៖ «តើ​ថ្ងៃ​ក្រោយ កូន​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា?» ដ្បិត​ព្រះ‌បារមី​របស់​ព្រះ‌អម្ចាស់​តាម​ជួយ​ថែ‌រក្សា​កូន​នេះ។ «សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ជា​ព្រះ‌នៃ​ជន​ជាតិ​អ៊ីស្រា‌អែល ដ្បិត​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​យាង​មករំដោះ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ។

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រោសន្តយ៉ូហានបាទីស្តឱ្យមកប្រកាសដំណឹងអំពីព្រះសង្គ្រោះ ដែលនឹងយាងមក លោក​ក៏បង្ហាញឱ្យដឹងថា ព្រះអង្គគង់ជាមួយយើងខ្ញុំដែរ។ សូមទ្រង់ព្រះមេត្តាទទួលតង្វាយដែលយើងខ្ញុំសូមថ្វាយព្រះអង្គនៅថ្ងៃរំឭកថ្ងៃកំណើតរបស់លោកដោយអនុគ្រោះផង។

បពិត្រព្រះបិតាដ៏វិសុទ្ធបំផុត! ព្រះអង្គប្រកបដោយតេជានុភាពសព្វប្រការ ហើយមានព្រះជន្មអស់កល្បជានិច្ច! យើងខ្ញុំសូមសរសើរតម្កើង និងអរព្រះគុណព្រះអង្គ! នៅថ្ងៃនេះ យើងខ្ញុំនាំគ្នាលើកតម្កើងស្នាព្រះហស្តដ៏អស្ចារ្យ ដែលព្រះអង្គបានសម្រេចសម្រាប់សន្ត​យ៉ូហានបាទីស្ត ជាអ្នកដ៏ប្រសើរជាងគេក្នុងចំណោមមនុស្សទាំងឡាយ គឺលោកត្រេកអរក្នុងផ្ទៃម្តាយ នៅពេលព្រះសង្គ្រោះយាងមក​ដល់។ ពេលលោកកើតមក លោកនាំអំណរសប្បាយយ៉ាងខ្លាំងដល់មនុស្សលោក។ ក្នុងចំណោមព្យាការីទាំងឡាយ មានតែលោកទេ ដែលបង្ហាញព្រះគ្រីស្តជាកូនចៀមរបស់ព្រះជាម្ចាស់។ ដោយលោកធ្វើពិធីជ្រមុជទឹកថ្វាយព្រះយេស៊ូក្នុងទន្លេយ័រដាន់ ទឹកទាំងឡាយ អាចធ្វើពិធីជ្រមុជទឹកបាន។ ជាទីបញ្ចប់ លោកធ្វើសាក្សីថ្វាយព្រះគ្រីស្តយ៉ាងល្អបំផុត ដោយលោកបូជាជីវិតថ្វាយព្រះអង្គ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយទេវទូត និងសន្តបុគ្គលទាំងឡាយ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយសូរស័ព្ទតែមួយថា៖ “ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!…”

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គប្រទានព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំក្នុងអភិបូជានេះ គឺព្រះអង្គបានប្រទានកូនចៀមរបស់ព្រះអង្គឱ្យយើងខ្ញុំទទួលទានទុកជាអាហារ។ នៅថ្ងៃដែលយើងខ្ញុំនាំគ្នារំឭកថ្ងៃកំណើតសន្តយូហានបាទីស្ត សូមទ្រង់ព្រះមេត្តាប្រទានពរដល់ព្រះសហគមន៍ទាំងមូល សូមឱ្យគ្រីស្តបរិស័ទមានជំនឿកាន់តែមាំមួន សុខចិត្តបូជាជីវិតថ្វាយព្រះអង្គ ដូចសន្តយ៉ូហានផង។

375 Views