ថ្ងៃទី២២-ខែសីហា-ព្រះនាងម៉ារី-ជាព្រះមហាក្សត្រីយានី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ព្រះនាងម៉ារី ជាព្រះមហាក្សត្រីយានី
ដោយព្រះនាងម៉ារីមានបុត្រដែលជា “ព្រះគ្រីស្ត និងជាព្រះអម្ចាស់” គឺដូចជាព្រះមហាក្សត្រនៃពិភពលោកដែរ។ គ្រីស្តបរិស័ទយល់ឃើញថា ព្រះនាងក៏ជាព្រះមហាក្សត្រីយានីដូចក្សត្រីដទៃដែរ។ នៅថ្ងៃនេះ ព្រះសហគមន៍នាំគ្នាសរសើរតម្កើងព្រះជាម្ចាស់ ដែលសង្គ្រោះមនុស្សលោក ដែលមានព្រះនាងម៉ារីជាតំណាង។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គដែលសព្វព្រះហឫទ័យឱ្យព្រះមាតានៃព្រះបុត្រាព្រះអង្គទៅមាតា និងព្រះមហាក្សត្រីយ៍របស់យើងខ្ញុំដែរ។ សូមទ្រង់ព្រះមេត្ដាពង្រឹងជំនឿយើងខ្ញុំ សូមប្រោសយើងខ្ញុំឱ្យទទួលសិរីរុងរឿរួមជាមួយព្រះនាងផង។
សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ
ប្រជាជនដែលដើរក្នុងភាពងងឹត បានឃើញពន្លឺមួយដ៏ចិញ្ចែងចិញ្ចាច ហើយមានពន្លឺមួយលេចឡើងបំភ្លឺអស់អ្នកដែលរស់នៅក្រោមអំណាចនៃសេចក្តីស្លាប់។ បពិត្រព្រះអម្ចាស់! ព្រះអង្គប្រោសប្រទានឱ្យប្រជាជាតិនេះបានចម្រើនឡើង ព្រមទាំងឲ្យគេមានអំណរដ៏លើស លប់។ គេនឹងសប្បាយរីករាយនៅចំពោះព្រះភក្រ្តព្រះអង្គ ដូចជាសប្បាយនៅរដូវចម្រូត ឬនៅពេលចែកជ័យភ័ណ្ឌដែរ។ ព្រះអង្គបំបាក់នឹមដែលខ្មាំងសត្រូវដាក់លើគេ ព្រះអង្គរំដោះគេឱ្យរួចពីការជិះជាន់សង្កត់សង្កិនរបស់ខ្មាំងសត្រូវ ដូចកាលពីសម័យដែលព្រះអង្គរំដោះបុព្វបុរសរបស់គេឱ្យរួចពីកណ្តាប់ដៃនៃជនជាតិម៉ាឌីយ៉ានដែរ។ ស្បែកជើងរបស់ទាហានដែលតែងតែរុកទន្ទ្រាន និងសម្លៀកបំពាក់របស់គេដែលប្រឡាក់ទៅដោយឈាមនឹងត្រូវដុតបំផ្លាញចោលអស់គ្មានសល់ ដ្បិតមានព្រះរាជបុត្រមួយអង្គប្រសូត្រមកសម្រាប់យើង ព្រះអម្ចាស់បានប្រទានព្រះបុត្រាមួយព្រះអង្គមកយើងហើយ។ បុត្រនោះបានទទួលអំណាចគ្រប់គ្រងគេនឹងថ្វាយព្រះនាមព្រះអង្គថា “ព្រះដ៏គួរស្ងើចសរសើរព្រះដ៏ប្រកបដោយប្រាជ្ញាញាណ ព្រះដ៏មានតេជានុភាពអង់អាចព្រះបិតាដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច ព្រះអម្ចាស់នៃសន្តិភាព”។ ព្រះរាជបុត្រនោះនឹងលាតសន្ធឹងអំណាចព្រះអង្គនឹងធ្វើឱ្យរាជបល្ល័ង្ករបស់ព្រះបាទដាវីឌ និងនគររបស់ព្រះអង្គ មានសេចក្តីសុខសាន្តរហូតពីពេលនេះរហូតអស់កល្បជាអង្វែងតរៀងទៅ ដ្បិតព្រះអម្ចាស់នៃពិភពទាំងមូលសម្រេចដូច្នេះមកពីព្រះអង្គមានព្រះហឫទ័យស្រឡាញ់យ៉ាងខ្លាំងចំពោះយើង។
ទំនុកតម្កើងលេខ ១១៣(១១២),១-៨ បទព្រហ្មគិតិ
១ | អស់អ្នកបម្រើព្រះ | ជាអម្ចាស់ចូរនាំគ្នា | |
សរសើរកុំរួញរា | ថ្កើងនាមានៃព្រះម្ចាស់ | ។ | |
២ | ចូរតម្កើងព្រះនាម | ព្រះម្ចាស់ភ្លាមកុំក្រឡះ | |
កុំភ្លេចព្រះអម្ចាស់ | ពីពេលនេះរហូតទៅ | ។ | |
៣ | តាំងពីអារុណរះ | ភ្លឺស្រឡះមានកម្តៅ | |
ទល់ពេលថ្ងៃលិចទៅ | សរសើរនៅយ៉ាងស្ម័គ្រស្មោះ | ។ | |
៤ | ព្រះអម្ចាស់គងស្ថិត | លើប្រជាជាតិទាំងអស់ | |
សិរីរុងរឿងខ្ពស់ | ព្រះម្ចាស់ហួសផុតអាកាស | ។ | |
៥ | តើមាននរណាមួយ | អាចធ្វើឱ្យដូចព្រះម្ចាស់ | |
ព្រះអង្គគង់ខ្ពស់ណាស់ | លើអាកាសវិសុទ្ធក្រៃ | ។ | |
៦ | ព្រះអង្គត្រួតពិនិត្យ | យ៉ាងល្ងន់ល្អិតមកផែនដី | |
លើមេឃមិនសល់អ្វី | សព្វផែនដីមិនកំបាំង | ។ | |
៧ | ទ្រង់លើកអ្នកទន់ខ្សោយ | មិនបណ្តោយឱ្យឈឺស្លាំង | |
លើកផុតពីភក់់ជ្រាំ | ផុតអស់ទាំងធូលីដី | ។ | |
៨ | ដើម្បីឱ្យគេកាន់ | អំណាចបានល្អប្រពៃ | |
នឹងពួកដឹកនាំនៃ | រាស្រ្តប្រុសស្រីរបស់ទ្រង់ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១,២៦-៣៨
ប្រាំមួយខែក្រោយមក ព្រះជាម្ចាស់បានចាត់ទេវទូតកាព្រីអែលឱ្យទៅភូមិណាសារ៉ែតក្នុងស្រុកកាលីឡេ ដើម្បីជួបនឹងស្ត្រីក្រមុំព្រហ្មចារីម្នាក់ ជាគូដណ្ដឹងរបស់កំលោះម្នាក់ ឈ្មោះយ៉ូសែប ដែលត្រូវជាញាតិវង្សព្រះបាទដាវីឌ ស្ត្រីក្រមុំនោះឈ្មោះនាងម៉ារី។ ទេវទូតចូលទៅក្នុងផ្ទះនាងម៉ារី ហើយពោលទៅកាន់នាងថា៖«ចូរមានអំណរសប្បាយឡើង! ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ ព្រះអង្គគង់ជាមួយនាង»។ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះគិតក្នុងចិត្តថា តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច? ទេវទូតពោលទៅកាន់នាងថា៖«កុំខ្លាចអី ម៉ារីអើយ! ដ្បិតព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ។ នាងនឹងមានគភ៌ សម្រាលបានបុត្រមួយ ដែលនាងត្រូវថ្វាយព្រះនាមថា “យេស៊ូ”។ បុត្រនោះនឹងមានឋានៈដ៏ប្រសើរឧត្ដម ហើយគេនឹងថ្វាយព្រះនាមថា “ព្រះបុត្រានៃព្រះដ៏ខ្ពង់ខ្ពស់បំផុត”។ ព្រះជាម្ចាស់នឹងតាំងបុត្រនោះឱ្យគ្រងរាជ្យលើបល្ល័ង្ករបស់ព្រះបាទដាវីឌជាព្រះអយ្យកោរបស់ព្រះអង្គ ព្រះអង្គនឹងគ្រងរាជ្យលើប្រជារាស្ដ្រអ៊ីស្រាអែលអស់កល្បជានិច្ច ហើយរាជ្យរបស់ព្រះអង្គនឹងនៅស្ថិតស្ថេរឥតមានទីបញ្ចប់ឡើយ»។ នាងម៉ារីសួរទៅទេវទូតថា៖ «តើធ្វើដូចម្ដេចនឹងឱ្យការនេះកើតឡើងបាន បើនាងខ្ញុំមិនរួមរស់ជាមួយបុរសណាផងដូច្នេះ?»។ ទេវទូត*ឆ្លើយទៅនាងវិញថា៖ «ព្រះវិញ្ញាណដ៏វិសុទ្ធ*នឹងយាងមកសណ្ឋិតលើនាង គឺឫទ្ធានុភាពរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតនឹងគ្របបាំងនាង។ ហេតុនេះ គេនឹងថ្វាយព្រះនាមដល់បុត្រដ៏វិសុទ្ធដែលត្រូវប្រសូតមកនោះថា “ព្រះបុត្រារបស់ព្រះជាម្ចាស់”។ ម្យ៉ាងទៀត នាងអេលីសាបិតជាញាតិរបស់នាង មានផ្ទៃពោះប្រាំមួយខែហើយ ថ្វីដ្បិតតែគាត់មានវ័យចាស់ ថែមទាំងជាស្ត្រីអារទៀតផងក៏ដោយ ព្រោះគ្មានការអ្វីដែលព្រះជាម្ចាស់ធ្វើមិនកើតនោះឡើយ»។ នាងម៉ារីពោលទៅទេវទូតថា៖«នាងខ្ញុំជាអ្នកបម្រើរបស់ព្រះអម្ចាស់ សូមឱ្យបានសម្រេចតាមពាក្យរបស់លោកចុះ!»។ បន្ទាប់មក ទេវទូតចាកចេញពីនាងទៅ។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! សូមទ្រង់មេត្តាទទួលសក្ការបូជាដែលយើងខ្ញុំសូមថ្វាយព្រះអង្គនៅថ្ងៃគោរពព្រះនាងព្រហ្មចារីនីម៉ារីក្នុងឋានៈជាព្រះមហាក្សត្រីយានីផង។ សូមទ្រង់ព្រះមេត្តាប្រោសសង្គ្រោះយើងខ្ញុំ ដោយសារព្រះយេស៊ូដែលបានបូជាព្រះជន្មនៅលើឈើឆ្កាង ទុកជាយញ្ញបូជាដ៏វិសុទ្ធ។
ធម៌លើកតម្កើង
បពិត្រព្រះជាម្ចាស់ជាព្រះបិតាដ៏វិសុទ្ធ! ជាព្រះដែលគង់នៅអស់កល្បជានិច្ច និងដែលមានតេជានុភាពសព្វប្រការ យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្តជាអម្ចាស់យើងខ្ញុំ។ នៅថ្ងៃនេះ ព្រះអង្គបានលើកព្រះនាងម៉ារី ជាព្រះមាតារបស់ព្រះជាម្ចាស់ឡើងស្ថានបរមសុខ និងប្រទានសិរីរុងរឿងឱ្យព្រះនាងដែរ។ ព្រះនាងម៉ារីពិតជាតំណាងនៃព្រះសហគមន៍ ព្រះនាងបានទទួលសិរីរុងរឿងមុនគ្រីស្តបរិស័ទឯទៀតៗ។ ដោយព្រះអង្គប្រោសព្រះនាង ដូច្នេះពង្រឹងសេចក្តីសង្ឈឹមនៃប្រជារាស្ត្រព្រះអង្គ ដែលនៅតែបន្តដំណើរក្នុងលោកនេះ។ ព្រះអង្គបានប្រោសរូបកាយព្រះមាតានៃព្រះបុត្រាព្រះអង្គដែលប្រទានជិវិតថ្មីឱ្យមនុស្សលោកមិនឱ្យរលួយ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយនៅស្ថានបរមសុខ ដើម្បីប្រកាសថា “ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!”។
ពាក្យអរព្រះគុណ
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលបានប្រទានព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំ នៅថ្ងៃគោរពព្រះនាងព្រហ្មចារីនីម៉ារីជាព្រះមហាក្សត្រីយានី។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យចូលរួមក្នុងពិធីជប់លៀងរបស់ព្រះអង្គនៅស្ថានបរមសុខ នៅថ្ងៃណាមួយផង។