ថ្ងៃទី០៥-ខែកញ្ញា-សន្តីតេរេសា-នៅកុលកាតាជាព្រហ្មចារិនី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃទី០៥ ខែកញ្ញា
សន្តីតេរេសា នៅកុលកាតាជាព្រហ្មចារិនី
និងជាអ្នកបង្កើតក្រុមគ្រួសារសាសនទូតមេត្តាករុណា
បុណ្យរម្លឹក
ពណ៌ស
សន្តីតេរេសានៅកុលកាតា (១៩១០-១៩៩៧) ហៅថា អ្នកម្តាយតេរេសា ជាបព្វជិតាកាតូលិក និងជាសាសនទូត កើតក្នុងគ្រួសារកាតូលិកជនជាតិអាល់បានី នៅទីក្រុងអឺស្គប់ ស្រុកម៉ាសេដូន (ក្រោមការគ្រប់គ្រងនៃចក្រភពអូតូម៉ង់) នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ១៩១០ ។ ឪពុករបស់នាងជាប្រធានក្រុមហ៊ុនសំណង់ ហើយម្តាយជាអ្នកលក់ផលិតផលឱសថ ។ ពួកគេមានកូនសរុបបីនាក់ កូនស្រី២នាក់ កូនប្រុស១នាក់។ ឪពុកម្តាយរបស់នាងកាន់សាសនាកាតូលិក តែងតែជួយជនក្រីក្រ ក្មេងកំព្រា និងអ្នកប្រមឹកនៅក្នុងទីក្រុង ។ ម្តាយចង់អប់រំនាង ដោយអះអាងថា៖«នៅពេលកូនប្រព្រឹត្តអំពើល្អ វាដូចជាដុំថ្មដែលកូនគប់ទៅក្នុងមហាសមុទ្រនៃទុក្ខលំបាក» ។
នៅឆ្នាំ ១៩២៨ នាងមានអាយុ ១៨ ឆ្នាំ ក៏បានចូលក្រុមគ្រួសារដូនជី ឡូរែត នៅប្រទេសអៀរឡង់។ មួយឆ្នាំក្រោយមក នាងជាអ្នកស្វែងយល់ជីវិតជាដូនជី ត្រូវគេបញ្ជូនទៅទីក្រុង កុលកាតា (ប្រទេសឥណ្ឌា) ហើយទទួលឈ្មោះថ្មីថា តេរេសា ។ នាងជាគ្រូបង្រៀនភូមិសាស្ត្រនៅសាលាសន្តីម៉ារី នៅក្រុងកុលកាតា ជាសាលាសម្រាប់គ្រួសារដែលមានធនធាន ហើយត្រូវទទួលបន្ទុកជានាយកសាលានៅឆ្នាំ ១៩៤៤។
នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ១៩៤៦ ក្នុងអំឡុងពេលធ្វើដំណើរជិះរថភ្លើងពីក្រុង កុលកាតា ទៅដល់ក្រុង ដាជីលីង មានព្រឹត្តិ ការណ៍អស្ចារ្យមួយកើតឡើង ដែលនាងហៅថា “ជាការត្រាស់ហៅមួយទៀតក្នុងការត្រាស់ហៅដំបូងរបស់ខ្ញុំ” ។ ពេលនោះ នាងងងុយគេង៖«ភ្លាមៗនោះ ខ្ញុំបានឮយ៉ាងច្បាស់នូវព្រះសូរសៀងរបស់ព្រះជាម្ចាស់ ដែលមានព្រះបន្ទូលមកខ្ញុំថា “ខ្ញុំស្រេក” ។ សាររបស់ព្រះអង្គច្បាស់៖ ខ្ញុំត្រូវចេញពីវត្ដអារាម ហើយជួយជនក្រីក្រ ដោយរស់នៅជាមួយពួកគេ។ ខ្ញុំបានយល់យ៉ាងច្បាស់នូវកាតព្វកិច្ចដែលនាងខ្ញុំត្រូវធ្វើ ប៉ុន្តែ ខ្ញុំមិនដែលបានដឹងថា គួរសម្រេចកាតព្វកិច្ចនោះត្រឹមណានោះទេ»។ បន្តិចម្ដងៗ ទោះបីជាទីប្រឹក្សាជាន់ខ្ពស់នៃដូនជីឡូរែតប្រឆាំងក៏ដោយ ក៏នាងសម្រេចចិត្តចាកចេញពីក្រុមគ្រួសារដូនជី ឡូរែត នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ១៩៤៨ ដោយមានលោកអភិបាលព្រះសហគមន៍ភូមិភាគកុលកាតាគាំទ្រ ក្រោយមក នាងក៏បានទទួលការអនុញ្ញាតពីសម្តេចប៉ាបពីយូស-ទី១២។
នៅពេលនាងចាកចេញនោះ នាងមានលុយតែប្រាំរូពីក្នុងថង់។ នាងទៅក្រុងប៉ាត្នាដើម្បីទទួលបានការបណ្តុះបណ្តាលជាគិលានុបដ្ឋាយិកាកំឡុងពេល៤ខែ។ នៅឆ្នាំ ១៩៥០ នាងបានបង្កើតក្រុមគ្រួសារ “សាសនទូតនៃមេត្តាករុណា” (Missionary of Charity) នៅទីក្រុងកុលកាតា ហើយនាងក៏សរសេរក្បួនច្បាប់របស់ក្រុមគ្រួសារនេះក្នុងរយៈពេលតែមួយយប់ប៉ុណ្ណោះ ។ ពេលដំបូងមានសហជីវិនរបស់នាងតែ ១២នាក់ប៉ុណ្ណោះ។ ក្នុងរយៈពេល ៤០ ឆ្នាំ អ្នកម្តាយតេរេសាបានយកចិត្តទុកដាក់បម្រើ “ជនក្រីក្របំផុតក្នុងចំណោមអ្នកក្រីក្រ” ដូចជាជនភៀសខ្លួន អតីតស្រីពេស្យា អ្នកជម្ងឺផ្លូវចិត្ត និងផ្លូវកាយ អ្នកពិការខួរក្បាល កុមារកំព្រា មនុស្សឃ្លង់ អ្នកផ្ទុកមេរោគអេដស៍ មនុស្សចាស់ជរា និងអស់អ្នកដែលត្រូវគេបោះបង់ចោល មានភាពឯកោនៅពេលជិតផុតដង្ហើម។ល។ ដោយមិនគិតពីសាសនា ឬឋានៈរបស់អ្នកណាឡើយ ។
ម្យ៉ាងទៀត អ្នកម្តាយតេរេសាស្រឡាញ់ព្រះគ្រីស្ត និងព្រះសហគមន៍ ទាំងឆ្លងកាត់ “ស្ថានភាពដ៏ងងឹតនៃជំនឿខាងវិញ្ញាណ” អស់រយៈពេល ៥០ឆ្នាំ ក្នុងជីវិតគាត់ ដោយគ្មាននរណាដឹងថាគាត់រងទុក្ខខ្លាំងប៉ុណ្ណានោះទេ នេះជាទារុណកម្មខាងផ្លូវវិញ្ញាណដែលគាត់បានលាក់មិនឱ្យគេដឹង ហើយបានកប់ទុកក្នុងទីស្ងាត់នៃជម្រៅចិត្ត ដោយសម្តែងទឹកមុខដ៏សុខសាន្តជានិច្ច ។ គឺគាត់ជួបនឹងសេចក្តីសង្ស័យយ៉ាងខ្លាំងថា ព្រះជាម្ចាស់គ្មានព្រះជន្មគង់នៅនោះទេ។
គាត់បានទទួលពានរង្វាន់ណូបែល សន្តិភាពនៅឆ្នាំ ១៩៧៩។ អ្នកម្តាយតេរេសាក៏បានប្រឆាំងយ៉ាងខ្លាំងនឹងការពន្លូតកូន ដែលគាត់ចាត់ទុកថាជាអំពើឃាតកម្ម។ អ្នកម្តាយតេរេសាទទួលមរណភាពនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ១៩៩៧ ដោយមានអាយុ ៨៧ ឆ្នាំ ។ ហើយបានទទួលឋានៈជាសន្តីបុគ្គលរបស់ព្រះសហគមន៍នៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០១៦ ដោយមានសម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ ប្រកាសជាផ្លូវការ និងជាសាធារណៈដ៏ឱឡារិក។ អ្នកម្តាយតេរេសាជាឧបការិនីនៃអស់អ្នកដែលបានឆ្លងកាត់ “ស្ថានភាពដ៏ងងឹតនៃជំនឿខាងវិញ្ញាណ” ដោយសង្ស័យថា ព្រះជាម្ចាស់គ្មានព្រះជន្មគង់នៅនោះទេ ។
នៅឆ្នាំ ២០២០ ក្រុមគ្រួសារ “សាសនាទូតនៃមេត្តាករុណា” មានសមាជិកចំនួនជាង ៥១៦៧ នាក់ មានទាំងក្រុមអ្នកអធិដ្ឋានស្មឹងស្មាធិ៍ និងអ្នកអនុវត្តសកម្មភាព ដែលមានវត្តមានក្នុង ១៣៩ ប្រទេស ហើយដែលកំពុងបម្រើអស់អ្នកកម្សត់ទុរគតទាំងឡាយក្នុងមណ្ឌលសរុប ៧៦០ កន្លែង ដែលក្នុងនោះមានចំនួន ២៤៤ មណ្ឌលនៅប្រទេសឥណ្ឌា ។ “សាសនទូតនៃមេត្តាករុណា” របស់អ្នកម្តាយតេរេសា ជាបព្វជិតបព្វជិតាដែលថ្វាយពាក្យសច្ចាប្រណិធានទាំងបី គឺនៅលីវ សម្រាប់ព្រះរាជ្យនៃស្ថានបរមសុខ រស់នៅក្នុងភាពក្រីក្រ និងស្តាប់បង្គាប់។ ជាពិសេស ពួកគេនមស្ការព្រះកាយព្រះគ្រីស្តពីរម៉ោងជារៀងរាល់ថ្ងៃ ។
សូមថ្លែងលិខិតទី១របស់លោកយ៉ូហាន ១យហ ៣,១៤-១៨
យើងដឹងហើយថា យើងបានឆ្លងផុតពីសេចក្ដីស្លាប់មកកាន់ជីវិត ព្រោះយើងចេះស្រឡាញ់បងប្អូន។ អ្នកណាមិនចេះស្រឡាញ់ អ្នកនោះស្ថិតនៅក្នុងសេចក្ដីស្លាប់។ អ្នកណាស្អប់បងប្អូនរបស់ខ្លួន អ្នកនោះជាឃាតក។ បងប្អូនដឹងស្រាប់ហើយថា ឃាតកគ្មានជីវិតអស់កល្បជានិច្ចស្ថិតនៅក្នុងខ្លួនទេ។ យើងស្គាល់សេចក្ដីស្រឡាញ់ស្រាប់ហើយ គឺព្រះយេស៊ូបានបូជាព្រះជន្មរបស់ព្រះអង្គសម្រាប់យើង ហេតុនេះ យើងត្រូវបូជាជីវិតសម្រាប់បងប្អូនដែរ។ ប្រសិនបើនរណាម្នាក់មានសម្បត្តិលោកីយ៍ ហើយឃើញបងប្អូនរបស់ខ្លួនខ្វះខាត តែបែរជាមិនអាណិតអាសូរគេទេនោះ ធ្វើដូចម្ដេចនឹងឱ្យសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ស្ថិតនៅក្នុងខ្លួនអ្នកនោះកើត!។ កូនចៅអើយ យើងមិនត្រូវស្រឡាញ់ត្រឹមតែបបូរមាត់ ឬពាក្យសម្ដីប៉ុណ្ណោះទេ គឺត្រូវស្រឡាញ់តាមអំពើដែលយើងប្រព្រឹត្ត និងតាមសេចក្ដីពិតវិញ។
ទំនុកតម្កើងលេខ ៣៣(៣២),២-១១ បទព្រហ្មគីតិ
២ | ដេញពិណលើកតម្កើង | ព្រះនៃយើងគ្មានអ្វីស្មើ | |
លេងចាប៉ីបណ្តើរ | ដេញបង្ហើរខ្សែដប់ថ្វាយ | ។ | |
៣ | ចូរច្រៀងទំនុកថ្មី | ទាំងតន្ត្រីកុំជិនណាយ | |
សូរសៀងពិរោះក្រៃ | ពេលសប្បាយអបអរទ្រង់ | ។ | |
៤ | ដ្បិតព្រះជាអម្ចាស់ | បន្ទូលច្បាស់ពិតទៀងត្រង់ | |
ព្រះអង្គតែងផ្ចិតផ្ចង់ | ហើយតម្រង់តាមសន្យា | ។ | |
៥ | ព្រះអង្គសព្វព្រះទ័យ | នឹងសេចក្តីពិតសត្យា | |
សុចរិតគ្រប់ប្រការ | ហើយរក្សាយុត្តិធម៌ | ។ | |
ផែនដីទាំងមូលថ្លែង | ខំសម្តែងដោយអំណរ | ||
ពីហឫទ័យបវរ | ករុណាល្អព្រះជាម្ចាស់ | ។ | |
៦ | ផ្ទៃមេឃហ្វូងតារា | កើតដោយសារបន្ទូលច្បាស់ | |
ដោយបញ្ជារបស់ | ព្រះជាអម្ចាស់នៃយើង | ។ | |
៧ | ព្រះអង្គបានធ្វើឱ្យ | សមុទ្រថយផ្តុំគ្នាឡើង | |
រួចទ្រង់ក៏បង្ខាំង | សមុទ្រគាំងមួយកន្លែង | ។ | |
៨ | សូមឱ្យមនុស្សទាំងអស់ | ដែលនៅរស់កោតស្ញប់ស្ញែង | |
ព្រះមានឫទ្ធិក្រៃលែង | គួរស្ញប់ស្ញែងកោតព្រះអង្គ | ។ | |
៩ | ដ្បិតពេលមានបន្ទូល | អ្វីមកមូលមិនរេរង់ | |
តាមបង្គាប់ព្រះអង្គ | សព្វអ្វីផងមានទាំងអស់ | ។ | |
១០ | ទ្រង់បំបែកផែនការ | នៃប្រជាអសប្បុរស | |
កម្រោងការរបស់ | ជនទាំងនោះត្រូវរលាយ | ។ | |
១១ | ឯផែនការព្រះអង្គ | ស្ថិតនៅគង់មិនអន្តរាយ | |
កម្រោងការទាំងឡាយ | មិនរលាយនៅស្ថិតស្ថេរ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ២៣,១១.១២
អាលេលូយ៉ា! អាលេលូយ៉ា!
ក្នុងចំណោមអ្នករាល់គ្នា អ្នកណាមានឋានៈធំជាងគេ ត្រូវឱ្យអ្នកនោះបម្រើអ្នករាល់គ្នា។ អ្នកណាលើកតម្កើងខ្លួន
អ្នកនោះនឹងត្រូវគេបន្ទាបចុះ។ រីឯអ្នកដែលបន្ទាបខ្លួន នឹងត្រូវគេលើកតម្កើងវិញ»។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៩,២៥-៣០
មាតាព្រះយេស៊ូ ប្អូនស្រីមាតាព្រះអង្គ នាងម៉ារីជាភរិយាលោកក្លូប៉ាស និងនាងម៉ារីជាអ្នកស្រុកម៉ាដាឡាឈរក្បែរឈើឆ្កាងរបស់ព្រះអង្គ។ ព្រះយេស៊ូឃើញមាតា ព្រមទាំងសាវ័កដែលព្រះអង្គស្រឡាញ់នោះឈរនៅជិត ព្រះអង្គមានព្រះបន្ទូលទៅមាតាថា៖«អ្នកអើយ! នេះហើយកូនរបស់អ្នក»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅសាវ័កថា៖«នេះហើយម្ដាយរបស់អ្នក»។ តាំងពីពេលនោះមក សាវ័កនោះយកគាត់មកនៅជាមួយ។ បន្ទាប់មក ព្រះយេស៊ូជ្រាបថា ព្រះអង្គបានបង្ហើយកិច្ចការទាំងអស់ចប់សព្វគ្រប់ ព្រះអង្គមានព្រះបន្ទូលថា៖«ខ្ញុំស្រេកទឹក» ដើម្បីឱ្យបានស្របតាមសេចក្ដីគ្រប់ប្រការដែលមានចែងទុកក្នុងគម្ពីរ។ នៅទីនោះ មានក្រឡមួយមានទឹកខ្មេះពេញ។ ពួកទាហានយកសារាយស្ងួត ជ្រលក់ទឹកខ្មេះជោក រួចរុំនៅចុងត្រែងមួយដើម រុញទៅដល់ព្រះឱស្ឋរបស់ព្រះអង្គ។ កាលព្រះយេស៊ូសោយទឹកខ្មេះហើយ ព្រះអង្គមានព្រះបន្ទូលថា៖«ខ្ញុំបានសម្រេចសព្វគ្រប់អស់ហើយ!»។ ព្រះអង្គក៏ឱនព្រះសិរសាចុះ ហើយប្រគល់វិញ្ញាណទៅ។