ថ្ងៃទី២៥-ខែកញ្ញា-បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ
នៅថ្ងៃនេះ គ្រីស្តបរិស័ទនាំគ្នានឹកដល់វិញ្ញាណក្ខ័ន្ធរបស់អស់អ្នកដែលចែកស្ថានទៅហើយ សូមអង្វរព្រះជាម្ចាស់ សូមទ្រង់ព្រះមេត្តាអាណិតអាសូរដល់មរណបុគ្គលទាំងនោះ សូមលើកលែងទោសឱ្យគេ និងទទួលគេនៅស្ថានបរមសុខផង។ អ្នកចូលទៅកាន់ជិវិតដ៏ពេញលក្ខណៈ ត្រូវតែរួមស្លាប់ជាមួយព្រះយេស៊ូគ្រីស្ត ។ នៅថ្ងៃនេះ គ្រីស្តបរិស័ទប្រកាសជំនឿ និងសេចក្តីសង្ឃឹមរបស់ខ្លួនទៅលើព្រះគ្រីស្ត ដែលមានព្រះបន្ទូលថា៖ “ខ្ញុំនឹងផ្តល់ឱ្យអ្នក រស់ឡើយវិញ និងឱ្យគេមានជីវិតផង អ្នកជឿសង្ឃឹមលើខ្ញុំ ទោះបីស្លាប់ទៅហើយក្តីក៏នឹងមានជីវិតមិនខានដែរ”។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះបិតាដ៏មានតេជានុភាពសព្វប្រការ! មានតែព្រះអង្គទេដែលអាចប្រទានជីវិតថ្មីឱ្យមនុស្សលោកបាន។ ព្រះបុត្រាព្រះអង្គក៏បានរំដោះមនុស្សលោកឱ្យរួចពីបាបដែរ សូមទ្រង់ព្រះមេត្តាអាណិតអាសូរដល់វិញ្ញាណក្ខន្ធអស់បុគ្គលដែលចែកស្ថានទៅហើយផង សូមប្រោសទទួលវិញ្ញាណក្ខន្ធទាំងនោះនៅស្ថានបរមសុខ សូមឱ្យគេបានជីវិតរស់នៅអស់កល្បជានិច្ចរួមជាមួយព្រះអង្គផង។
អត្ថបទទី១ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ២៥,៦-៩
ព្រះអម្ចាស់នៃពិភពទាំងមូលនឹងជប់លៀងប្រជាជនទាំងអស់នៅលើភ្នំស៊ីយ៉ូន គឺមានម្ហូបដ៏ឆ្ងាញ់ពិសា និងស្រាទំពាំងបាយជូរដ៏មានឱជារសបំផុត មានសាច់ចំឡក និងស្រាទំពាំងបាយជូរដែលគេសម្រាំងយ៉ាងល្អ។ នៅលើភ្នំនោះ ព្រះអង្គនឹងដកស្បៃកាន់ទុក្ខចេញពីជាតិសាសន៍ទាំងប៉ុន្មាន ហើយក៏ដកវាំងននទុក្ខព្រួយចេញពីប្រជាជាតិទាំងអស់ដែរ។ ព្រះអង្គនឹងបំបាត់សេចក្ដីស្លាប់រហូតតទៅ ព្រះជាអម្ចាស់នឹងជូតទឹកភ្នែកចេញពីមុខរបស់មនុស្សទាំងអស់។ ព្រះអង្គក៏ដកការអាម៉ាស់នៃប្រជារាស្ដ្ររបស់ព្រះអង្គ ចេញពីទឹកដីទាំងមូលដែរ។ – នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ នៅថ្ងៃនោះ គេនឹងប្រកាសថា៖«ព្រះជាម្ចាស់ជាព្រះនៃយើង យើងបានផ្ញើជីវិតលើព្រះអង្គ ហើយព្រះអង្គសង្គ្រោះយើង យើងបានផ្ញើជីវិតលើព្រះអម្ចាស់មែន! ចូរយើងសប្បាយរីករាយ និងមានអំណរឡើង ដ្បិតព្រះអង្គសង្គ្រោះយើង!»។
ទំនុកតម្កើងលេខ ៣១ (៣០),២.៦.៨-៩.១៥-១៧.២៣ បទកាកគតិ
២ | ឱព្រះអម្ចាស់ | ខ្ញុំសូមប្រកាស | សូមជ្រកក្រោមម្លប់ |
ជារៀងរហូត | ឥតមានឈរឈប់ | ទាំងថ្ងៃទាំងយប់ | |
សូមរំដោះផង | ។ | ||
៦ | ខ្ញុំសូមប្រគល់ | វិញ្ញាណនិមល | ថ្វាយអង្គក្សត្រា |
ទៅក្នុងព្រះហស្ត | ព្រះម្ចាស់ហើយណា | ព្រោះព្រះអង្គជា | |
ព្រះទុកចិត្តបាន | ។ | ||
៨ | ចិត្តខ្ញុំស្រស់ថ្លា | អរឥតឧបមា | រីករាយសប្បាយ |
ដោយសារព្រះអង្គ | ទ្រង់មានព្រះទ័យ | ករុណាប្រណី | |
ពេលខ្ញុំវេទនា | ។ | ||
៩ | ទ្រង់មិនបណ្តោយ | ឱ្យរូបខ្ញុំធ្លោយ | ខ្លោចផ្សាគ្រាំគ្រា |
ធ្លាក់ទៅក្នុងដៃ | របស់បច្ចា | សូមទ្រង់ករុណា | |
មេត្តាប្រណី | ។ | ||
១៥ | បពិត្រព្រះម្ចាស់ | ទូលបង្គំភ័យណាស់ | សូមផ្ញើជីវ៉ា |
ទៅលើព្រះអង្គ | ហើយសូមពោលថា | ព្រះអង្គពិតជា | |
ព្រះរបស់ខ្ញុំ | ។ | ||
១៦ | អាយុជីវិត | របស់ខ្ញុំស្ថិត | ដោយក្តីសុខដុម |
នៅក្នុងព្រះហស្ត | ព្រះម្ចាស់ឧត្តម | សូមរំដោះខ្ញុំ | |
ផុតពីដៃខ្មាំង | ។ | ||
១៧ | សូមបែរព្រះភក្ត្រ | ទតមកមើលអ្នក | បម្រើព្រះអង្គ |
មេត្តាសង្គ្រោះ | ទូលបង្គំផង | ដោយហឫទ័យទ្រង់ | |
ប្រណីករុណា | ។ | ||
២៣ | ពេលខ្ញុំខ្វល់ចិត្ត | វិលវល់គំនិត | ជួបទុក្ខគ្រោះភ័យ |
ខ្ញុំនឹកស្មានថា | ទ្រង់លែងប្រណី | តែពេលខ្ញុំស្តី | |
ទ្រង់ស្តាប់ពាក្យខ្ញុំ | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងរ៉ូម រ៉ូ ១៤,៧-១២
បងប្អូនជាទីស្រឡាញ់!
ក្នុងចំណោមបងប្អូន គ្មាននរណាម្នាក់រស់ ឬស្លាប់សម្រាប់ខ្លួនឯងឡើយ ដ្បិតបើយើងរស់ យើងរស់សម្រាប់ព្រះអម្ចាស់ ហើយបើយើងស្លាប់ ក៏ស្លាប់សម្រាប់ព្រះអម្ចាស់ដែរ។ ទោះបីយើងរស់ក្តី ស្លាប់ក្តី យើងថ្វាយខ្លួនទៅព្រះអម្ចាស់ជានិច្ច ដ្បិតព្រះគ្រីស្ដបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ដើម្បីធ្វើជាព្រះអម្ចាស់ទាំងលើមនុស្សស្លាប់ទាំងលើមនុស្សរស់។ រីឯអ្នក ហេតុដូចម្ដេចបានជាអ្នកថ្កោលទោសបងប្អូនរបស់អ្នក? ហេតុដូចម្ដេចបានជាអ្នកមើលងាយបងប្អូនរបស់អ្នក?។ យើងទាំងអស់គ្នានឹងទៅឈរនៅមុខតុលាការរបស់ព្រះជាម្ចាស់ ដ្បិតមានចែងទុកមកថាៈ ព្រះអម្ចាស់មានព្រះបន្ទូលថា ពិតដូចយើងមានជីវិតរស់យ៉ាងណា មនុស្សទាំងអស់ពិតជាលុតជង្គង់ថ្វាយបង្គំយើង ហើយប្រកាសទទួលស្គាល់ព្រះជាម្ចាស់ យ៉ាងនោះដែរ។ ដូច្នេះ យើងត្រូវរៀបរាប់ទូលព្រះជាម្ចាស់នូវអំពើដែលខ្លួនយើងម្នាក់ៗបានប្រព្រឹត្ត។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ២១,៣៦
អាលេលូយ៉ា! អាលេលូយ៉ា!
ចូរប្រុងស្មារតី និងទូលអង្វរគ្រប់ពេលវេលា ដើម្បីឱ្យអ្នករាល់គ្នាអាចឈរនៅមុខបុត្រមនុស្ស។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១២,៣៥-៤០
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖«ចូរប្រុងប្រៀបខ្លួន ហើយទុកឱ្យចង្កៀងរបស់អ្នករាល់គ្នានៅឆេះ។ ចូរប្រព្រឹត្តឱ្យបានដូចពួកអ្នកបម្រើដែលរង់ចាំម្ចាស់វិលត្រឡប់មកពីជប់លៀងវិញ គឺនៅពេលមកដល់ លោកគោះទ្វារ អ្នកបម្រើទៅបើកជូនភ្លាម។ ពេលម្ចាស់ត្រឡប់មកដល់ ឃើញអ្នកបម្រើណានៅរង់ចាំលោក អ្នកបម្រើនោះមានសុភមង្គលហើយ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា លោកនឹងឱ្យអ្នកបម្រើអង្គុយបរិភោគ ហើយលោករៀបចំខ្លួនបម្រើគេវិញ។ បើលោកវិលមកវិញនៅពាក់កណ្ដាលអធ្រាត្រ ឬជិតភ្លឺ ហើយឃើញអ្នកបម្រើទាំងនោះនៅរង់ចាំដូច្នេះ ពួកគេប្រាកដជាមានសុភមង្គល។ អ្នករាល់គ្នាដឹងហើយថា បើម្ចាស់ផ្ទះដឹងចោរចូលមកប្លន់ថ្មើរណា គាត់នឹងមិនបណ្ដោយឱ្យវាចូលមកក្នុងផ្ទះគាត់ឡើយ។ រីឯអ្នករាល់គ្នាវិញ ចូរត្រៀមខ្លួនជានិច្ច ដ្បិតបុត្រមនុស្សនឹងមកដល់ នៅវេលាដែលអ្នករាល់គ្នាពុំបានគិត»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! សូមទ្រង់ព្រះមេត្តាប្រោសទទួលតង្វាយទាំងនេះ ដែលជានិមិត្តរូបនៃអំពើទាំងឡាយរបស់ញាតិមិត្តយើងខ្ញុំដែលទទួលមរណភាពទៅហើយ។ សូមព្រះអង្គញ៉ាំងតង្វាយទាំងនេះឱ្យចូលរួមជាមួយនឹងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ដែលទ្រង់មានព្រះជន្មគង់នៅអស់កល្បជាអង្វែងតរៀងទៅ។
ធម៌លើកតម្កើង
បពិត្រព្រះបិតាដ៏វិសុទ្ធបំផុត! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ជាព្រះដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច ហើយដែលមានតេជានុភាពសព្វប្រការ! ព្រះអង្គប្រោសព្រះគ្រីស្តឱ្យទទួលព្រះជន្មថ្មីដ៏រុងរឿង។ ព្រះអង្គប្រោសយើងខ្ញុំឱ្យមានសេចក្តីសង្ឈឹមជានិច្ច។ ទោះបីយើងខ្ញុំជៀសផុតពីសេចក្តីស្លាប់ពុំបានក៏ដោយ ក៏យើងខ្ញុំនៅតែមានសង្ឈឹមយ៉ាងមាំថា នឹងមានជិវិតរស់នៅអស់កល្បជានិច្ច រួមជាមួយព្រះគ្រីស្តដែរ។ យើងខ្ញុំជឿជាក់ថា ពេលយើងខ្ញុំទទួលមរណភាព យើងខ្ញុំមិនបាត់បង់ជីវិតរហូតទេ គឺជីវិតយើងខ្ញុំ គ្រាន់តែប្រែភេទប៉ុណ្ណោះ។ ពេលយើងខ្ញុំឈប់ធ្វើដំណើរនៅនាលោកនេះ យើងខ្ញុំមានទីលំនៅថ្មីមួយនៅឯស្ថានបរមសុខជាមួយព្រះអង្គ។ អាស្រ័យដោយហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ ដើម្បីប្រកាសថា៖ “ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!”។
ពាក្យអរព្រះគុណ
បពិត្រព្រះបិតាដ៏មានតេជានុភាពសព្វប្រការ! សូមទ្រង់ព្រះមេត្តាប្រោសវិញ្ញាណក្ខន្ធរបស់ដូនតា មាតាបិតា អ្នកមានគុណលើយើងខ្ញុំ ទាំងអស់ឱ្យចូលរួមជាមួយព្រះអង្គនៅស្ថានបរមសុខផង សូមនាំវិញ្ញាណក្ខន្ធទាំងនោះឆ្លងទៅកាន់ជីវិតដ៏ពេញលេញ រួមជាមួយព្រះយេស៊ូគ្រីស្តដែលទទួលព្រះជន្មថ្មីដ៏រុងរឿង គឺព្រះអង្គដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។