ថ្ងៃទី២៩-ខែកញ្ញា-សន្តមីកាអែល-កាព្រីអែល-និងរ៉ាហ្វាអែលជាអគ្គទេវទូត
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃទី ២៩ ខែកញ្ញា
សន្តមីកាអែល កាព្រីអែល
និងរ៉ាហ្វាអែលជាអគ្គទេវទូត
បុណ្យគោរព
ពណ៌ស
ក្នុងព្រះគម្ពីរ ទេវទូតជាអ្នកនាំដំណឹងពីព្រះជាម្ចាស់។ ដោយគេយល់ថា ព្រះជាម្ចាស់វិសុទ្ធបំផុត ហើយខ្ពង់ខ្ពស់ពេក រីឯមនុស្សទាបពេក អ្នកនិពន្ធព្រះគម្ពីរនឹកគិតថា ត្រូវតែមានទូតមកនាំសាររបស់ព្រះអង្គឱ្យមនុស្ស។ តាមគម្ពីរ ទេវទូតគឺព្រះអម្ចាស់ផ្ទាល់ ឬដូចជា “ព្រះឧិស្ឋ ជាព្រះហស្ត និងជាព្រះបាទរបស់ព្រះជាម្ចាស់”។ ក្នុងព្រះគម្ពីរ ពេលណាមានរ៉ាយរ៉ាប់អំពីទេវទូតលេចចេញមក ត្រូវយល់ថា ព្រះអម្ចាស់មានព្រះបន្ទូល ឬសម្តែងសេចក្តីមួយដែលមនុស្សយើងពុំអាចយល់ដោយប្រាជ្ញាខ្លួនឯងបាន។ ទេវទូតពន្យល់អត្ថន័យ ព្រឹត្តការណ៍ដែលកើតមានឡើង។ មានរ៉ាយរ៉ាប់អំពីអគ្គទេវទូតមីកាអែល ក្នុងគម្ពីរដានីអែល និងវីវរណៈ។ ឈ្មោះ “មីកាអែល” មានន័យ ថា៖ “នរណាបានដូចព្រះម្ចាស់?”។ តាមគម្ពីរ អគ្គទេវទូតមីកាអែលយាងមកបង្ក្រាបមារ។ ឈ្មោះ “កាព្រីអែល” មានន័យថា៖ “ព្រះជាម្ចាស់មានឫទ្ធិ”។ តាមព្រះគម្ពីរអគ្គទេវទូតកាព្រីអែល នាំដំណឹងអំពីព្រះជាម្ចាស់សង្គ្រោះប្រជាជនរបស់ព្រះអង្គ នៅពេលចុងក្រោយបំផុត។ អគ្គទេវទូតកាព្រីអែលនាំដំណឹងនេះដល់ព្យាការី ដានីអែល និងដល់ព្រះនាងម៉ារី។ ឈ្មោះ “រ៉ាហ្វាអែល” មានន័យថា “ព្រះជាម្ចាស់ព្យាបាល”។ អគ្គទេវទូតវ៉ាហ្វាអែលបានព្យាបាលលោកតូប៊ីតឱ្យបានជា។ ព្រះសហគមន៍គ្រីស្តបរិស័ទគោរពទេវទូត ដោយមានបំណងលើកតម្កើងព្រះជាម្ចាស់ដែលណែនាំ និងថែរក្សាមនុស្សលោកដោយព្រះហឫទ័យសប្បុរស។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមកោតសរសើរព្រះប្រាជ្ញាញ្ញាណ ព្រះអង្គដែលបានចាត់ចែងមុខងារផ្សេងៗឱ្យទេវទូត និងឱ្យមនុស្សលោកបំពេញ។ សូមទ្រង់ព្រះមេត្តាថែរក្សាយើងខ្ញុំដែលរស់នៅលើផែនដីនេះ។ សូមប្រោសយើងខ្ញុំឱ្យយកចិត្តទុកដាក់នឹងសញ្ញាសម្កាល់របស់ព្រះអង្គក្នុងលោកនេះផង។
សូមថ្លែងព្រះគម្ពីរព្យាការដានីអែល ដន ៧,៩-១០.១៣-១៤
«ពេលនោះ ខ្ញុំនៅតែគន់មើលតទៅទៀត ឃើញគេយករាជបល្ល័ង្កជាច្រើនមកតាំង ហើយព្រះជាម្ចាស់នៃពេលវេលាដែលមានព្រះជន្មាយុយឺនយូរ គង់នៅលើបល្ល័ង្កមួយ ព្រះអង្គមានព្រះភូសាពណ៌សដូចកប្បាស ហើយព្រះកេសារបស់ព្រះអង្គសដូចសម្លី។ បល្ល័ង្ករបស់ព្រះអង្គប្រៀបបាននឹងអណ្ដាតភ្លើង ហើយមានកង់កំពុងឆេះសន្ធោសន្ធៅ។ មានទន្លេមួយហូរសុទ្ធតែភ្លើងចេញពីមុខបល្ល័ង្ក។ មានមនុស្សរាប់ម៉ឺនរាប់សែននាក់គោរពបម្រើព្រះអង្គ និងរាប់លានរាប់កោដិនាក់ទៀតឈរនៅចំពោះព្រះភ័ក្ត្រព្រះអង្គ។ ពេលនោះ ចៅក្រមនាំគ្នាអង្គុយ ហើយគេក៏បើកក្រាំងផ្សេងៗ។ ក្នុងសុបិននិមិត្តនៅពេលយប់នោះ ខ្ញុំឃើញមានម្នាក់ដូចបុត្រមនុស្សមកជាមួយពពកនៅលើផ្ទៃមេឃ លោកចូលទៅជិតព្រះជាម្ចាស់នៃពេលវេលាដែលមានព្រះជន្មាយុយឺនយូរ ហើយគេក៏នាំលោកទៅគាល់ព្រះអង្គ។ លោកបានទទួលអំណាចគ្រប់គ្រងព្រះកិត្តិនាម ព្រមទាំងរាជសម្បត្តិផង។ ប្រជាជនទាំងអស់ ប្រជាជាតិទាំងអស់ និងមនុស្សគ្រប់ភាសា នាំគ្នាគោរពបម្រើលោក អំណាចគ្រប់គ្រងរបស់លោកនៅស្ថិតស្ថេរអស់កល្បជានិច្ចឥតសាបសូន្យឡើយ។ រាជសម្បត្តិរបស់លោកមិនត្រូវរលាយដែរ។
ឬសូមថ្លែងព្រះគម្ពីរវីវរណៈ វវ ១២,៧-១២ក
ពេលនោះ ក៏មានចម្បាំងផ្ទុះឡើងនៅលើមេឃ គឺមហាទេវទូតមីកាអែល និងពួកទេវទូតរបស់លោកនាំគ្នាច្បាំងនឹងនាគ ហើយនាគរួមជាមួយពួកបរិវារវាក៏ច្បាំងតទល់វិញដែរ ក៏ប៉ុន្តែ វាច្បាំងមិនឈ្នះ ហើយរកកន្លែងស្នាក់នៅលើមេឃមិនបានទៀតឡើយ។ នាគធំនោះក៏ត្រូវគេទម្លាក់ចុះមក គឺនាគធំហ្នឹងឯងជាពស់ពីបុរាណឈ្មោះមារ ឬសាតាំង ដែលបាននាំមនុស្សនៅលើផែនដីទាំងមូលឱ្យវង្វេង។ វាត្រូវគេទម្លាក់ចុះមកផែនដី ហើយពួកបរិវារវាក៏ត្រូវគេទម្លាក់ចុះមកជាមួយដែរ។ ពេលនោះ ខ្ញុំបានឮសំឡេងមួយបន្លឺយ៉ាងខ្លាំងនៅលើមេឃថា៖«ឥឡូវនេះ ដល់ពេលព្រះជាម្ចាស់សង្គ្រោះមនុស្សលោកហើយ ហើយឫទ្ធានុភាព និងព្រះរាជ្យព្រះជាម្ចាស់របស់យើងព្រមទាំងអំណាចព្រះគ្រីស្ដរបស់ព្រះអង្គក៏បានមកដល់ដែរ ដ្បិតអ្នកចោទប្រកាន់ទោសបងប្អូនយើងត្រូវគេទម្លាក់ចោលហើយ គឺអ្នកនោះឯងដែលចោទប្រកាន់បងប្អូនយើងទាំងថ្ងៃទាំងយប់នៅមុខព្រះភ័ក្ត្រនៃព្រះរបស់យើង។ បងប្អូនយើងបានឈ្នះវា ដោយសារព្រះលោហិតរបស់កូនចៀម និងដោយសក្ខីភាពរបស់ពួកគេ ហើយបងប្អូនទាំងនោះបានស៊ូប្ដូរជីវិតឥតស្ដាយសោះឡើយ។ ហេតុនេះ ស្ថានបរមសុខ និងអស់អ្នកដែលរស់នៅក្នុងស្ថានបរមសុខអើយ ចូរមានអំណរសប្បាយឡើង! រីឯផែនដី និងសមុទ្រវិញ អ្នកត្រូវវេទនាជាពុំខាន! ដ្បិតមារបានចុះទៅរកអ្នករាល់គ្នា ទាំងមានកំរោលចូលយ៉ាងខ្លាំងផង ព្រោះវាដឹងថា វានៅសល់ពេលតែបន្ដិចប៉ុណ្ណោះ»។
ទំនុកតម្កើងលេខ ១៣៨ (១៣៧),១-៥ បទកាកគតិ
១ | ខ្ញុំសូមតម្កើង | ព្រះម្ចាស់ខ្ពស់ឡើង | អស់ពីដួងចិត្ត |
នៅមុខទេវតា | ខ្ញុំស្មូត្រជាបទ | តម្កើងថ្វាយថ្វាត់ | |
ដល់ព្រះអង្គថ្លៃ | ។ | ||
២ | ខ្ញុំក្រាបបែរមុខ | តម្រង់ទៅរក | វិហារប្រពៃ |
ខ្ញុំលើកតម្កើង | ព្រះនាមថ្លាថ្លៃ | ដោយព្រះហឫទ័យ | |
ស្មោះស្ម័គ្រឥតស្បើយ | ។ | ||
៣ | នៅថ្ងៃដែលខ្ញុំ | ស្រែកអង្វរសុំ | ព្រះអង្គតបឆ្លើយ |
ព្រះអង្គប្រទាន | ឥតមានកន្តើយ | ឱ្យខ្ញុំបានស្បើយ | |
ក្នុងចិត្តក្លាហាន | ។ | ||
៤ | ឱ! ព្រះម្ចាស់អើយ | សូមទ្រង់ផ្តល់ឱ្យ | ស្តេចទាំងប៉ុន្មាន |
នៅលើផែនដី | នាំគ្នាគ្រប់ប្រាណ | តម្កើងពេលបាន | |
ឮទ្រង់សន្យា | ។ | ||
៥ | សូមឱ្យគេនាំ | គ្នីគ្នាច្រៀងរាំ | តម្កើងកិច្ចការ |
ថា « ព្រះអម្ចាស់ | រុងរឿងអស្ចារ្យ | ឧត្តមថ្លៃថ្លា | |
បំផុតគ្មានពីរ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ដន ៣,៥៨
អាលេលូយ៉ា! អាលេលូយ៉ា!
ទេវទូតទាំងឡាយ! ចូរនាំគ្នាកោតសរសើរព្រះអម្ចាស់! ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១,៤៧-៥១
លោកភីលីពប្រាប់គាត់ថា៖«សូមអញ្ជើញមក អ្នកនឹងបានឃើញ!»។ កាលព្រះយេស៊ូទតឃើញលោកណាថាណាអែលដើរមករកព្រះអង្គ ព្រះអង្គមានព្រះបន្ទូលអំពីគាត់ថា៖«អ្នកនេះជាជាតិអ៊ីស្រាអែលដ៏ពិតប្រាកដមែន ដ្បិតគាត់គ្មានពុតត្បុតអ្វីក្នុងខ្លួនសោះ»។ លោកណាថាណាអែលទូលសួរព្រះអង្គថា៖«តើលោកគ្រូដែលស្គាល់ខ្ញុំពីអង្កាល់?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖«ខ្ញុំបានឃើញអ្នក កាលអ្នកនៅក្រោមដើមឧទុម្ពរ មុនភីលីពហៅអ្នកទៅទៀត»។ លោកណាថាណាណែលទូលព្រះអង្គថា៖«ព្រះគ្រូ! ព្រះអង្គពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយពិតជាព្រះមហាក្សត្ររបស់ជនជាតិអ៊ីស្រាអែលមែន»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖«អ្នកបានជឿមកពីឮខ្ញុំនិយាយថា ខ្ញុំបានឃើញអ្នកនៅក្រោមដើមឧទុម្ពរ ថ្ងៃក្រោយ អ្នកមុខតែឃើញការអស្ចារ្យលើសនេះទៅទៀត»។ ព្រះអង្គមានព្រះបន្ទូលថែមទៀតថា៖«ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នានឹងឃើញផ្ទៃមេឃបើកចំហ ហើយមានពួកទេវទូតរបស់ព្រះជាម្ចាស់ចុះឡើងនៅពីលើបុត្រមនុស្ស»។
ពាក្យថ្វាយតង្បាយ
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមថ្វាយសក្ការបូជានេះ ដើម្បីអរព្រះគុណព្រះអង្គ។ សូមឱ្យទេវទូតទាំងឡាយនាំយកសក្ការបូជាទាំងនេះទៅថ្វាយចំពោះព្រះភក្រ្តព្រះអង្គ ប្រកបដោយសិរីរុងរឿងដ៏ខ្ពង់ខ្ពស់បំផុត។ សូមទ្រង់ព្រះមេត្តាទទួលដោយអនុគ្រោះ ហើយសូមសង្គ្រោះយើងខ្ញុំផង។
ពាក្យអរគុណ
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលបានប្រទានព្រះកាយព្រះគ្រីស្តទុកជាអាហារផ្តល់ជិវិត។ សូមទ្រង់ព្រះមេត្តាថែរក្សាការពារយើងខ្ញុំជានិច្ច។ សូមឱ្យយើងខ្ញុំលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយរស់តាមរបៀបដែលគាប់ព្រះហឫទ័យព្រះអង្គផង។