ថ្ងៃទី២៥-ខែកក្ដដា-សន្ដយ៉ាកុបជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃទី២៥ ខែកក្ដដា
សន្ដយ៉ាកុបជាគ្រីស្ដទូត
បុណ្យគោរព
ពណ៌ក្រហម
ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤
សន្តយ៉ាកុប ជាបងរបស់សន្តយ៉ូហាន ជាកូនលោកសេបេដេ។ ព្រះយេស៊ូដាក់ឈ្មោះបងប្អូនទាំងពីរនាក់ថា “កូននៃផ្គរលាន់” ព្រោះអ្នកទាំងពីរមានចិត្តខ្លាំង។ ព្រះអង្គជ្រើសរើសលោកសិលា ព្រមទាំងលោកយ៉ាកុប និងលោកយ៉ូហានជាប្អូន ឱ្យធ្វើសាក្សីពិសេសនៅពេលព្រះអង្គសម្តែងសិរីរុងរឿងនៅលើភ្នំ និងនៅពេលព្រះអង្គអធិដ្ឋាននៅក្នុងសួនឧទ្យានកេសេម៉ានី។ ដូច្នេះ ព្រះអង្គពន្យល់ឱ្យអ្នកទាំងពីរយល់អំពីផ្លូវទៅកាន់សិរីរុងរឿងដ៏ពិតប្រាកដ គឺត្រូវសុខចិត្តលះបង់ចិត្តខ្លាំងរបស់ខ្លួន លះបង់ការលោភលន់ចង់បានអំណាចត្រួតត្រាអ្នកដ៏ទៃ។ ព្រះបាទហេរ៉ូដអគ្រីប៉ាបញ្ជាឱ្យគេចាប់កាត់កលោកយ៉ាកុប (កក ១២,២)។ ដូច្នេះ លោកយ៉ាកុបជាគ្រីស្តទូតដែលបូជាជីវិតថ្វាយព្រះគ្រីស្តមុនគេ។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះជាម្ចាស់ប្រកបដោយតេជានុភាពសព្វប្រការ! យើងខ្ញុំទាំងអស់គ្នានាំគ្នាលើកតម្កើងព្រះអង្គដែលបានប្រោសប្រទានឱ្យសន្តយ៉ាកុបមានចិត្តអង់អាច បូជាជីវិតថ្វាយព្រះអង្គ មុនគ្រីស្តទូតឯទៀតទាំងប៉ុន្មាន។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យយើងខ្ញុំជាគ្រីស្តបរិស័ទមានចិត្តក្លាហានសុខចិត្តធ្វើជាសាក្សីថ្វាយព្រះអង្គនាបច្ចប្បន្នកាលនេះផង។
សូមថ្លែងលិខិតទី២ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស ២ករ ៤,៧-១៥
បងប្អូនជាទីស្រឡាញ់!
យើងមានមុខងារជាគ្រីស្តទូត ជាមុខងារមួយដ៏ប្រសើរដែលយើងប្រៀបបានដូចជាឆ្នាំងដីដែលមានកំណប់នៅខាងក្នុង ដើម្បីឱ្យមនុស្សលោកឃើញថា ឫទ្ធានុភាពដ៏ប្រសើរខ្ពង់ខ្ពស់នេះ ជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់ មិនមែនជារបស់យើងទេ។ គេសង្កត់សង្កិនយើងគ្រប់យ៉ាងមែន តែយើងមិនភ័យបារម្ភឡើយ យើងទ័លច្រកមែន តែយើងនៅតែទៅមុខរួច គេបៀតបៀនយើងមែន តែព្រះជាម្ចាស់មិនបោះបង់យើងចោលឡើយ គេវាយដំយើងមែន តែយើងមិនស្លាប់បាត់បង់ជិវិតឡើយ។ ក្នុងរូបកាយយើង យើងផ្ទុកសេចក្តីឈឺចាប់របស់ព្រះយេស៊ូជានិច្ច ដើម្បីឱ្យគេឃើញព្រះជន្មរបស់ព្រះអង្គនៅក្នុងរូបកាយយើង។ ព្រោះតែព្រះយេស៊ូ យើងដែលកំពុងរស់តែងតែប្រឈមមុខទល់នឹងសេចក្តីស្លាប់ជានិច្ច ដើម្បីឱ្យគេឃើញព្រះជន្មរបស់ព្រះអង្គនៅក្នុងរូបកាយយើងដែលរមែងតែងតែស្លាប់។ ដូច្នេះ សេចក្តីស្លាប់នេះតែយាយីយើង រីឯបងប្អូនវិញ ចេះតែមានជិវិតចម្រើនឡើង។ ដោយយើងមានវិញ្ញាណដែលនាំឱ្យជឿ ស្របតាមសេចក្តីដែលមានចែងទុកមកថា៖ “ខ្ញុំជឿ” ហេតុនេះហើយបានជាខ្ញុំនិយាយ “យើងក៏ជឿដែរ ហេតុនេះហើយបានជាយើងនិយាយ។ យើងដឹងថា ព្រះអង្គដែលបានប្រោសព្រះអម្ចាស់យេស៊ូឱ្យទទួលព្រះជន្មថ្មីដ៏រុងរឿង ទ្រង់ក៏នឹងប្រោសយើងឱ្យរស់ឡើងវិញរួមជាមួយព្រះយេស៊ូដែរ ព្រមទាំងនាំយើងឱ្យទៅនៅក្បែរព្រះអង្គ រួមជាមួយបងប្អូនថែមទៀតផង។ ហេតុការណ៍នេះកើតមានឡើងជាប្រយោជន៍ដល់បងប្អូន គឺឱ្យព្រះជាម្ចាស់ប្រណីសន្តោសបងប្អូនកាន់តែច្រើនឡើងៗ ដើម្បីឱ្យមានគ្នាមួយចំនួនធំអរព្រះគុណព្រះជាម្ចាស់កាន់តែច្រើនឡើង និងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ”។
ទំនុកតម្កើងលេខ ១២៦ (១២៥),១-៦ បទព្រហ្មគីតិ
១ | ពេលព្រះដឹកនាំអ្នក | ដែលជំពាក់ខ្លួនជាឈ្លើយ | |
មកក្រុងស៊ីយ៉ូនហើយ | យើងធូរស្បើយដូចយល់សប្តិ | ។ | |
២ | យើងសើចហ៊ោរសប្បាយ | អរក្អាកក្អាយឥតមានឈប់ | |
ស្រែកជ័យឃោសន៍សាយសព្វ | លាន់សូរស័ព្ទគ្រប់ទិសា | ។ | |
ពេលនោះក្នុងចំណោម | ជាតិទាំងព្រមគេពោលថា៖ | ||
«ព្រះម្ចាស់មានចេស្តា | ធ្វើអស្ចារ្យចំពោះគេ» | ។ | |
៣ | ព្រះអង្គបានធ្វើការ | ដ៏អស្ចារ្យអ្វីម៉េ្លះទេ | |
យើងលែងគិតគ្នាន់គ្នេរ | បានល្ហើយល្ហែអរសប្បាយ | ។ | |
៤ | ឱ! ព្រះម្ចាស់ឧត្តម | សូមប្រោសខ្ញុំឱ្យរីកសាយ | |
ដូចរហោស្ថានឆ្ងាយ | សូមប្រែក្លាយមានទឹកហូរ | ។ | |
៥ | អ្នកណាសាបព្រោះស្រូវ | ដោយសោកសៅគួរអាសូរ | |
ទាំងទឹកភ្នែកជន់ជោរ | នឹងច្រូតយកទាំងសប្បាយ | ។ | |
៦ | គេយកពូជទៅព្រោះ | ទាំងស្រណោះយំសោកស្តាយ | |
ក្រោយមកគេប្រែក្លាយ | ហ៊ោសប្បាយដោយអំណរ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
អស់អ្នកដែលព្រះអម្ចាស់បានជ្រើសរើសពីចំណោមមនុស្សលោក និងតែងតាំងឱ្យបង្កើតផល គឺផលដែលនៅស្ថិតស្ថេរ អ្នកទាំងនោះពិតជាបានសុភមង្គល! អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២០,២០-២៨
ភរិយារបស់លោកសេបេដេនាំលោកយ៉ាកុប និងលោកយ៉ូហានជាកូនទាំងពីរចូលមកក្រាបទាបព្រះបាទព្រះយេស៊ូ ចង់ទូលសុំអ្វីមួយ។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកចង់បានអ្វី?»។ គាត់ទូលព្រះអង្គវិញថា៖ “ដល់ពេលព្រះអង្គគ្រង់ព្រះរាជ សូមឱ្យកូនរបស់ខ្ញុំម្ចាស់អង្គុយអមព្រះអង្គផង គឺម្នាក់នៅខាងស្តាំ ម្នាក់នៅខាងឆ្វេង។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកមិនដឹងថា ខ្លួនសុំអ្វីឡើយ។ តើអ្នកទាំងពីរអាចទទួលពែងដែលខ្ញុំត្រូវទទួលបានដែរឬទេ?»។ លោកយ៉ាកុប និងលោកយ៉ូហានទូលថា៖ “យើងខ្ញុំអាចទទួលបាន”។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នកនឹងទទួលពែងរបស់ខ្ញុំបានមែន ចំណែកឯអង្គុយនៅខាងស្តាំ ឬខាងឆ្វេងខ្ញុំនោះ ខ្ញុំមិនអាចសម្រេចបានឡើយ ព្រោះកន្លែងនោះបម្រុងទុកសម្រាប់តែអស់អ្នកដែលព្រះបិតារបស់ខ្ញុំបានកំណត់មកប៉ុណ្ណោះ»។ កាលសាវ័កដប់រូបទៀតបានឮដូច្នោះ គេទាស់ចិត្តនឹងបងប្អូនទាំងពីរនាក់នេះ។ ព្រះយេស៊ូត្រាស់ហៅសាវ័កទាំងអស់មក ហើយមានព្រះបន្ទូលថា៖ «អ្នករាល់គ្នាដឹងស្រាប់ហើយថា ពួកអ្នកគ្រប់គ្រងស្រុកតែងតែជិះជាន់ប្រជារាស្ត្ររបស់ខ្លួន រីឯអ្នកធំក៏តែងតែប្រើអំណាចលើប្រជារាស្ត្ររបស់ខ្លួនដែរ។ ក្នុងចំណោមអ្នករាល់គ្នាមិនដូច្នោះទេ។ ផ្ទុយទៅវិញ ក្នុងចំណោមអ្នករាល់គ្នា បើមានម្នាក់ចង់ធ្វើធំជាងគេ ត្រូវតែបម្រើអ្នករាល់គ្នាវិញ។ បើមានម្នាក់ចង់បានឋានៈខ្ពស់ជាងគេ ត្រូវធ្វើជាខ្ញុំបម្រើគេ។ បុត្រមនុស្សមកក្នុងលោកនេះ មិនមែនឱ្យគេបម្រើលោកទេ គឺលោកមកបម្រើគេវិញ ព្រមទាំងបូជាជិវិតដើម្បីលោះមនុស្សទាំងអស់ផង»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ដោយយើងខ្ញុំបានទទួលអគ្គសញ្ញាជ្រមុជទឹក យើងខ្ញុំបានរួមស្លាប់រួមរស់ជាមួយព្រះយេស៊ូដែលសោយទិវង្គត។ ដូច្នេះ នៅថ្ងៃគោរពសន្តយ៉ាកុប ដែលបានបូជាជិវិតមុនគ្រីស្តទូតឯទៀតៗ យើងខ្ញុំសូមចូលរួមជាមួយព្រះបុត្រាព្រះអង្គ ថ្វាយសក្ការបូជាដែលគាប់ព្រះហឫទ័យព្រះអង្គ។
ធម៌លើកតម្កើង
បពិត្រព្រះបិតាដ៏វិសុទ្ធបំផុត ជាព្រះអម្ចាស់ប្រកបដោយតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! យើងខ្ញុំសូមលើកតម្កើង និងអរព្រះគុណព្រះអង្គជានិច្ច ដោយរួមជាមួយព្រះគ្រីស្តជាព្រះអម្ចាស់យើងខ្ញុំ ។ ព្រះអង្គបានចាក់ឫសនៃព្រះសហគមន៍របស់ព្រះបុត្រាលើក្រុមគ្រីស្តទូតជាគ្រឹះ ដើម្បីឱ្យព្រះសហគមន៍ទៅជាសញ្ញាសម្គាល់បង្ហាញភាពដ៏វិសុទ្ធរបស់ព្រះអង្គក្នុងលោកនេះ។ ព្រះសហគមន៍ក៏មានភារកិច្ចនាំដំណឹងល្អអំពីព្រះរាជ្យព្រះអង្គដល់មនុស្សគ្រប់ជាតិសាសន៍ផង ។ អាស្រ័យហេតុនេះហើយ បានជានៅលើលោកនេះ យើងខ្ញុំសូមចូលរួមជាមួយទេវទូត និងសន្តបុគ្គល សូមលើកតម្កើងព្រះអង្គ ដោយប្រកាសថា៖ ” ព្រះដ៏វិសុទ្ធ ” ។
ពាក្យអរព្រះគុណ
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលបានប្រទានព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំ នៅថ្ងៃគោរពសន្តយ៉ាកុប។ ដោយសន្តយ៉ាកុបជួយអង្វរព្រះអង្គឱ្យយើងខ្ញុំ សូមទ្រង់ព្រះមេត្តាឱ្យយើងខ្ញុំមានចិត្តក្លាហានសុខចិត្ត ធ្វើសាក្សីថ្វាយព្រះអង្គគ្រប់ពេលវេលាផង។