ថ្ងៃទី៣០-ខែវិច្ឆិកា-សន្តអន់ដ្រេ
- អាទិត្យ - បៃតង - អាទិត្យទី២២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តក្រេគ័រដ៏ប្រសើរឧត្តម ជាសម្ដេចប៉ាប និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៅកាល់គុតា ជាព្រហ្មចារិនី និងជាអ្នកបង្កើតក្រុមគ្រួសារសាសនទូតមេត្ដាករុណា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៣ ក្នុងរដូវធម្មតា
(ថ្ងៃកំណើតព្រះនាងព្រហ្មចារិនីម៉ារី) - ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬសន្តសិលា ក្លាវេ
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - ឬព្រះនាមដ៏វិសុទ្ធរបស់ព្រះនាងម៉ារី
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តយ៉ូហានគ្រីសូស្តូម ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - បុណ្យលើកតម្កើងព្រះឈើឆ្កាងដ៏វិសុទ្ធ
- អាទិត្យ - បៃតង - អាទិត្យទី២៤ ក្នុងរដូវធម្មតា
(ព្រះនាងម៉ារីរងទុក្ខលំបាក) - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្តគ័រណី ជាសម្ដេចប៉ាប និងសន្តស៊ីព្រីយុំាង ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តរ៉ូបែរ បេឡាម៉ាំង ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តហ្សង់វីយេជាអភិបាល និងជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអន់ដ្រេគីម ថេហ្គុន ជាបូជាចារ្យ និងសន្តប៉ូល ជុងហាសាង ព្រមទាំងសហជីវិនជាមរណសាក្សីនៅកូរ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្តម៉ាថាយជាគ្រីស្តទូត និងជាអ្នកនិពន្ធគម្ពីរដំណឹងល្អ
- អាទិត្យ - បៃតង - អាទិត្យទី២៥ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្តពីយ៉ូជាបូជាចារ្យ នៅក្រុងពៀត្រេលជីណា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្តកូស្មា និងសន្តដាម៉ីយុាំង ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តវុាំងសង់ នៅប៉ូលជាបូជាចារ្យ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្តវិនហ្សេសឡាយជាមរណសាក្សី ឬសន្តឡូរ៉ង់ រូអ៊ីស និងសហការីជាមរណសាក្សី
- អាទិត្យ - បៃតង - អាទិត្យទី២៦ ក្នុងរដូវធម្មតា
(សន្តមីកាអែល កាព្រីអែល និងរ៉ាហ្វាអែលជាអគ្គទេវទូត) - ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដយេរ៉ូមជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
លោកអន់ដ្រេ ជាអ្នកនេសាទត្រីនៅភូមិបេតសៃដា និងជាកូនសិស្សលោកយ៉ូហាន បាទីស្ត។ លោកទទួលស្គាល់ព្រះយេស៊ូទុកជាព្រះគ្រីស្ត រួចហើយចេញទៅហៅស៊ីម៉ូនសិលាជាបង ដើម្បីនាំមកគាល់ព្រះយេស៊ូ។ លោកលះបង់អ្វីៗទាំងអស់ដើម្បីរួមដំណើរតាមព្រះយេស៊ូដែលតែងតាំងលោកធ្វើជាគ្រីស្តទូតម្នាក់។ ក្រោយពីបានប្រកាសដំណឹងល្អអំពីព្រះគ្រីស្តដែលមានព្រះជន្មរស់ឡើងវិញដ៏រុងរឿង លោកត្រូវគេឆ្កាងសម្លាប់តាមព្រះអម្ចាស់។ សន្តអន់ដ្រេ ជាឧបការីព្រះសហគមន៍ទីក្រុង កុងស្តង់ទីនូព ដូចសន្តសិលា ជាឧបការីព្រះសហគមន៍ទីក្រុងរ៉ូម។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់នៃពីភពលោកទាំងមូល! ព្រះអង្គប្រោសសន្តអន់ដ្រេឱ្យប្រកាសដំណឹងល្អ និងណែនាំព្រះសហគមន៍ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសព្រះសហគមន៍នៅប្រទេសកម្ពុជាឱ្យរីកចម្រើនឡើងតាមព្រះហឫទ័យព្រះអង្គផង។
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងរ៉ូម រម ១០,៩-១៨
ប្រសិនបើមាត់អ្នកប្រកាសថា ព្រះយេស៊ូពិតជាព្រះអម្ចាស់ ហើយបើចិត្តអ្នកជឿថា ព្រះជាម្ចាស់ពិតជាបានប្រោសព្រះយេស៊ូឱ្យមានព្រះជន្មរស់ឡើងវិញមែន នោះអ្នកនឹងទទួលការសង្គ្រោះជាមិនខាន ដ្បិតបើចិត្តយើងជឿ យើងនឹងបានសុចរិត ហើយបើមាត់យើងប្រកាសជំនឿ នោះយើងនឹងទទួលការសង្គ្រោះ ដូចមានថ្លែងទុកក្នុងគម្ពីរថា៖ «អ្នកណាជឿលើព្រះអង្គ អ្នកនោះមុខជាមិនខកចិត្តឡើយ»។ ដូច្នេះ សាសន៍យូដា និងសាសន៍ក្រិកមិនប្លែកពីគ្នាត្រង់ណាទេ គេទាំងអស់គ្នាមានព្រះអម្ចាស់តែមួយដែលមានព្រះហឫទ័យទូលាយដល់អស់អ្នកអង្វររកព្រះអង្គ ដ្បិត «អ្នកណាអង្វររកព្រះនាមព្រះអម្ចាស់ អ្នកនោះនឹងទទួលការសង្គ្រោះ»។ ប៉ុន្តែ ឱ្យគេអង្វររកព្រះអង្គដូចម្ដេចកើត បើគេមិនជឿ? ឱ្យគេជឿលើព្រះអង្គដូចម្ដេចកើត បើគេមិនដែលឮព្រះអង្គមានព្រះបន្ទូល? ឱ្យគេឮដូចម្ដេចកើត បើគ្មាននរណាប្រកាស? ឱ្យមានអ្នកប្រកាសដូចម្ដេចកើត បើគ្មាននរណាចាត់ឱ្យទៅប្រកាសផងនោះ? ដូចមានចែងទុកថា៖ «មើល៍ អ្នកដែលធ្វើដំណើរនាំដំណឹងដ៏ល្អៗមកប្រសើររុងរឿងណាស់ហ្ន៎!»។ ប៉ុន្តែ មិនមែនមនុស្សគ្រប់គ្នាទេដែលព្រមស្ដាប់តាមដំណឹងល្អ ដូចព្យាការីអេសាយបានថ្លែងទុកមកថា៖ «បពិត្រព្រះអម្ចាស់ តើនរណាជឿសេចក្ដីដែលយើងនិយាយឱ្យស្ដាប់?»។ដូច្នេះ ជំនឿកើតមកពីសេចក្ដីដែលយើងបានស្ដាប់ រីឯសេចក្ដីដែលយើងបានស្ដាប់នោះកើតមកពីព្រះបន្ទូលរបស់ព្រះគ្រីស្ដ។ ប៉ុន្តែ ខ្ញុំសូមសួរថា តើពួកគេមិនដែលបានឮទេឬ? ទេ ពួកគេប្រាកដជាបានឮហើយ។ «សំឡេងរបស់គេបានឮខ្ចរខ្ចាយពាសពេញលើផែនដីទាំងមូល ហើយពាក្យសម្ដីរបស់គេបានឮខ្ចរខ្ចាយរហូតដល់ស្រុកដាច់ស្រយាលនៃពិភពលោក»។
ទំនុកតម្កើងលេខ ១៩ (១៨),២-៥ បទកាកគតិ
២ | ផ្ទៃមេឃថ្លាថ្លែង | រុងរឿងស្ញប់ស្ញែង | របស់ព្រះម្ចាស់ |
អាកាសវេហាស៍ | ក៏បានប្រកាស | ពីស្នាព្រះហស្ត | |
របស់ព្រះអង្គ | ។ | ||
៣ | ថ្ងៃមួយពោលប្រាប់ | ថ្ងៃមួយទៀតស្តាប់ | មិននៅរេរង់ |
យប់មួយទៀតប្រាប់ | យប់ផ្សេងឱ្យដឹង | អំពីដំណឹង | |
ល្បីល្បាញអស្ចារ្យ | ។ | ||
៤ | មិនប្រើសម្តី | មិនចារសេចក្តី | ឬប្រើភាសា |
ហើយក៏មិនចេញ | សូរស័ព្ទវាចា | បន្តិចឡើយណា | |
ឱ្យគេដឹងឮ | ។ | ||
៥ | ដំណឹងទាំងនោះ | ឮឆ្ងាយសាយសុះ | ពេញពាសរន្ទឺ |
លើភពផែនដី | ទីងងឹតភ្លឺ | លាន់ល្បីរន្ទឺ | |
គ្មានសល់ចន្លោះ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៤,១៩
អាលេលូយ៉ា! អាលេលូយ៉ា!
លោកអន់ដ្រេជាសាវ័កដែលព្រះយេស៊ូត្រាស់ហៅមុនគេ មានប្រសាសន៍ទៅកាន់លោកស៊ីម៉ូនសិលាជាបងថា៖ “យើងបានរកព្រះមេស្សីឃើញហើយ”។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៤,១៨-២២
ព្រះយេស៊ូយាងតាមឆ្នេរសមុទ្រកាលីឡេ ព្រះអង្គទតឃើញបងប្អូនពីរនាក់ជាអ្នកនេសាទកំពុងតែបង់សំណាញ់ គឺលោកស៊ីម៉ូន ហៅសិលា និងលោកអន់ដ្រេជាប្អូនរបស់គាត់។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «សូមអញ្ជើញមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឱ្យនេសាទមនុស្សវិញ»។ អ្នកទាំងពីរក៏ទុកសំណាញ់នៅទីនោះភ្លាម រួចដើរតាមព្រះអង្គទៅ។ ព្រះយេស៊ូយាងទៅមុខឆ្ងាយបន្ដិច ព្រះអង្គទតឃើញបងប្អូនពីរនាក់ទៀត គឺលោកយ៉ាកុប និងលោកយ៉ូហាន ជាកូនរបស់លោកសេបេដេកំពុងតែរៀបចំអួននៅក្នុងទូកជាមួយលោកសេបេដេជាឪពុក។ ព្រះអង្គក៏ត្រាស់ហៅអ្នកទាំងពីរ។ អ្នកទាំងពីរចាកចោលទូក ចាកចោលឪពុកភ្លាម រួចដើរតាមព្រះយេស៊ូទៅ។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះជាម្ចាស់ដ៏មានតេជានុភាពសព្វប្រការ! នៅថ្ងៃគោរពសន្តអន់ដ្រេ យើងខ្ញុំសូមថ្វាយសក្ការបូជានេះ។ សូមទ្រង់ព្រះមេត្តាទទួលដោយអនុគ្រោះ សូមថែរក្សាព្រះសហគមន៍របស់ព្រះអង្គផង។
ធម៌លើកតម្កើង
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ជាព្រះជាម្ចាស់ដ៏មានតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! យើងខ្ញុំសូមលើកតម្កើង និងអរព្រះគុណព្រះអង្គ! ព្រះអង្គពិតជាគង្វាលដែលមានព្រះហឫទ័យស្មោះត្រង់ មិនដែលលះបង់ព្រះសហគមន៍ព្រះអង្គឡើយ គឺព្រះអង្គនៅតែថែរក្សាការពារព្រះសហគមន៍ដោយសារគ្រីស្តទូត។ សព្វថ្ងៃនេះ ក៏ព្រះអង្គនៅតែណែនាំព្រះសហគមន៍ដោយចាត់ចែងឱ្យមានគង្វាលបន្តមុខងារពីគ្រីស្តទូតក្នុងព្រះនាមព្រះបុត្រាព្រះអង្គ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ សូមលើកតម្កើងសិរីរុងរឿងព្រះអង្គដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!”។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ដែលបានប្រទានព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំទុកជាអាហារផ្តល់កម្លាំង។ សូមទ្រង់ព្រះមេត្តប្រោសយើងខ្ញុំឱ្យសុខចិត្តលីឈើឆ្កាងរបស់ព្រះយេស៊ូ សូមឱ្យយើងខ្ញុំរួមរស់ជាមួយព្រះអង្គ ក្នងសិរីរុងរឿងរបស់ព្រះអង្គអស់កល្បជានិច្ចផង។