ថ្ងៃទី២១-ខែវិច្ឆិកា-បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- អាទិត្យ - បៃតង - អាទិត្យទី២២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តក្រេគ័រដ៏ប្រសើរឧត្តម ជាសម្ដេចប៉ាប និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៅកាល់គុតា ជាព្រហ្មចារិនី និងជាអ្នកបង្កើតក្រុមគ្រួសារសាសនទូតមេត្ដាករុណា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៣ ក្នុងរដូវធម្មតា
(ថ្ងៃកំណើតព្រះនាងព្រហ្មចារិនីម៉ារី) - ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬសន្តសិលា ក្លាវេ
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - ឬព្រះនាមដ៏វិសុទ្ធរបស់ព្រះនាងម៉ារី
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តយ៉ូហានគ្រីសូស្តូម ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - បុណ្យលើកតម្កើងព្រះឈើឆ្កាងដ៏វិសុទ្ធ
- អាទិត្យ - បៃតង - អាទិត្យទី២៤ ក្នុងរដូវធម្មតា
(ព្រះនាងម៉ារីរងទុក្ខលំបាក) - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្តគ័រណី ជាសម្ដេចប៉ាប និងសន្តស៊ីព្រីយុំាង ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តរ៉ូបែរ បេឡាម៉ាំង ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តហ្សង់វីយេជាអភិបាល និងជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអន់ដ្រេគីម ថេហ្គុន ជាបូជាចារ្យ និងសន្តប៉ូល ជុងហាសាង ព្រមទាំងសហជីវិនជាមរណសាក្សីនៅកូរ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្តម៉ាថាយជាគ្រីស្តទូត និងជាអ្នកនិពន្ធគម្ពីរដំណឹងល្អ
- អាទិត្យ - បៃតង - អាទិត្យទី២៥ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្តពីយ៉ូជាបូជាចារ្យ នៅក្រុងពៀត្រេលជីណា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្តកូស្មា និងសន្តដាម៉ីយុាំង ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តវុាំងសង់ នៅប៉ូលជាបូជាចារ្យ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្តវិនហ្សេសឡាយជាមរណសាក្សី ឬសន្តឡូរ៉ង់ រូអ៊ីស និងសហការីជាមរណសាក្សី
- អាទិត្យ - បៃតង - អាទិត្យទី២៦ ក្នុងរដូវធម្មតា
(សន្តមីកាអែល កាព្រីអែល និងរ៉ាហ្វាអែលជាអគ្គទេវទូត) - ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដយេរ៉ូមជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
នៅថ្ងៃនេះ ព្រះសហគមន៍នាំគ្នាលើកតម្កើងព្រះនាងម៉ារីដែលថ្វាយទាំងចិត្តគំនិតទាំងខ្លួនទៅព្រះជាម្ចាស់ គឺព្រះនាងពិតជា “អ្នកបម្រើដ៏ទន់ទាបរបស់ព្រះអម្ចាស់”។ គ្រីស្តបរិស័ទពីដើម តែងតំណាលថា ឪពុកម្តាយព្រះនាងម៉ារី បានយកព្រះនាងមកថ្វាយព្រះជាម្ចាស់ក្នុងព្រះវិហារយេរូសាឡឹម។ ទោះបីរឿងនេះគ្មានកត់ត្រាទុកក្នុងគម្ពីរក៏ដោយ ក៏យើងជឿថា ព្រះនាងម៉ារីពិតជាថ្វាយចិត្តគំនិតស្ម័គ្រចិត្តបម្រើព្រះជាម្ចាស់ជានិច្ច។ ពេលព្រះអង្គសុំឱ្យព្រះនាងធ្វើជាព្រះមាតារបស់ព្រះបុត្រាព្រះអង្គ ព្រះនាងយល់ព្រមភ្លាម។ ព្រះនាងត្រឡប់ទៅជាព្រះដំណាក់សម្រាប់ព្រះបុត្រាគង់នៅ។ ព្រះនាងម៉ារីពិតជាគំរូរបស់គ្រីស្តបរិស័ទ ជាពិសេសរបស់បព្វជិត ព្រោះព្រះនាងបានថ្វាយខ្លួនទាំងស្រុងចំពោះព្រះជាម្ចាស់។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! នៅថ្ងៃនេះយើងខ្ញុំនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គដែលជ្រើសរើសព្រះនាងម៉ារីឱ្យធ្វើជាព្រះមាតារបស់ព្រះបុត្រាព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យរួមរស់ជាមួយព្រះអង្គជានិច្ចក្នុងលោកនេះ ដើម្បីឱ្យយើងខ្ញុំរួមរស់ជាមួយព្រះអង្គនៅថ្ងៃណាមួយនាស្ថានបរមសុខផង។
សូមថ្លែងព្រះគម្ពីរសុភាសិត សភ ៨,២២-៣១
ព្រះអម្ចាស់បានបង្កើតខ្ញុំតាំងពីដើមដំបូងបង្អស់ គឺមុនអ្វីៗដែលព្រះអង្គបង្កើតមកទៅទៀត។ ព្រះអង្គបានចាក់ប្រេងតែងតាំងខ្ញុំ តាំងពីអស់កល្បរៀងមក គឺនៅគ្រាដំបូងបង្អស់ មុនកំណើតពិភពលោកទៅទៀត។ កាលខ្ញុំកើតមក មិនទាន់មានជម្រៅទឹក ហើយក៏មិនទាន់មានប្រភពទឹកដែរ។ ព្រះអង្គបង្កើតខ្ញុំមកមុនព្រះអង្គធ្វើឱ្យភ្នំធំភ្នំតូចលេចឡើង។ ពេលនោះ ព្រះអង្គមិនទាន់បង្កើតផែនដី និងលំហអាកាសទេ ហើយក៏មិនទាន់បង្កើតធាតុដើមផ្សេងៗដែរ។ កាលព្រះអម្ចាស់លាតសន្ធឹងផ្ទៃមេឃ និងគូរវាសជើងមេឃពីលើមហាសមុទ្រ ខ្ញុំក៏នៅទីនោះដែរ។ កាលព្រះអង្គដាក់ពពកនៅលើអាកាស ហើយកាលប្រភពទឹកផុសចេញយ៉ាងខ្លាំងពីទីជម្រៅ កាលព្រះអង្គកំណត់ព្រំដែនសមុទ្រ ដើម្បីខណ្ឌទឹកកុំឱ្យហៀរចេញ កាលព្រះអង្គចាក់គ្រឹះផែនដី នៅគ្រានោះ ខ្ញុំជាមេជាងជួយធ្វើការព្រះអង្គ ហើយខ្ញុំធ្វើឱ្យព្រះអង្គមានអំណរជារៀងរាល់ថ្ងៃ។ ខ្ញុំកំសាន្តនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គគ្រប់ពេលវេលា។ ខ្ញុំកំសាន្តនៅលើដីដែលព្រះអង្គបានបង្កើត ខ្ញុំមានអំណរនៅក្នុងចំណោមមនុស្សលោក។
សូមថ្លែងព្រះគម្ពីរព្យាការីសាការី សក ២,១-៧
អ្នកស្រុកស៊ីយ៉ូនអើយ! ចូរហ៊ោកញ្ជ្រៀវសប្បាយឡើង! ចូរត្រេកអររីករាយឡើង! ដ្បិតយើងមករស់នៅកណ្តាលចំណោមអ្នករាល់គ្នាហើយ។ នៅថ្ងៃនោះ មានជាតិសាសន៍ជាច្រើនគោរពបម្រើព្រះជាម្ចាស់ដោយចិត្តស្មោះ ពួកគេនឹងទៅជាប្រជាជនរបស់យើងផ្ទាល់ ហើយយើងនឹងរស់នៅកណ្តាលចំណោមអ្នករាល់គ្នា។ អ្នករាល់គ្នានឹងទទួលស្គាល់ព្រះអម្ចាស់ ដ៏មានតេជានុភាពសព្វប្រការ ពិតជាបានចាត់ខ្ញុំឱ្យមករកអ្នករាល់គ្នាមែន។ ព្រះអម្ចាស់កាន់កាប់ស្រុកយូដាទុកជាកម្មសិទ្ធផ្ទាល់របស់ព្រះអង្គក្នុងដីដ៏វិសុទ្ធ ទ្រង់ក៏ជ្រើសរើសក្រុងយេរូសាឡឹមសាជាថ្មីម្តងទៀត។ សត្វលោកទាំងឡាយអើយ! ចូរនៅស្ងៀមចំពោះព្រះភ័ក្រ្តព្រះអម្ចាស់ ដ្បិតព្រះអង្គតើនឡើង និងយាងចេញពីព្រះដំណាក់ដ៏វិសុទ្ធរបស់ព្រះអង្គហើយ។
ទំនុកតម្កើងលេខ ៤៥ (៤៤), ១១-១២.១៥ បទព្រហ្មគីតិ
១១ | ព្រះម្ចាស់ក្សត្រីយ៍អើយ | កុំកន្តើយសណ្តាប់ខ្ញុំ | |
កុំនឹកនាពួនយំ | ដល់រាជវង្សព្រះនាងអី | ។ | |
១២ | សូមឱ្យមហាក្សត្រ | បានគាប់ចិត្តអង្គក្សត្រីយ៍ | |
បង្គំគាល់ក្រាបថ្វាយ | កុំនឿយណាយទ្រង់ជាម្ចាស់ | ។ | |
១៥ | គេដង្ហែព្រះនាង | ចូលក្នុងវាំងមនុស្សដេរដាស | |
ភីលៀងមានច្រើនណាស់ | ហែទៅគាល់ព្រះរាជា | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៣១,១៣
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់បានជ្រើសរើសព្រះនាងព្រហ្មចារិនីម៉ារី ជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ។ ព្រះនាងជាព្រះដំណាក់ដែលគាប់ព្រះហឫទ័យរបស់ព្រះអង្គ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២,១៥-១៩
ពួកទេវទូតត្រឡប់ទៅស្ថានបរមសុខវិញអស់ទៅ ពួកគេបបួលគ្នាថា៖«ទៅ! យើងនាំគ្នាទៅបេថ្លេហិម មើលហេតុការណ៍ដែលកើតមាន ដូចព្រះអម្ចាស់បានសម្ដែងឱ្យយើងដឹងនោះមើល៍»។ ពួកគេប្រញាប់ប្រញាល់នាំគ្នាធ្វើដំណើរទៅ ឃើញនាងម៉ារី លោកយ៉ូសែប ព្រមទាំងព្រះឱរសផ្ទំក្នុងស្នូកសត្វ។ ពេលពួកគង្វាលឃើញព្រះឱរសហើយ គេក៏រៀបរាប់អំពីសេចក្ដីដែលទេវទូតបានប្រាប់អំពីព្រះឱរសនេះ។អស់អ្នកដែលបានឮពួកគង្វាលនិយាយនឹកឆ្ងល់យ៉ាងខ្លាំង។ រីឯនាងម៉ារីវិញ នាងចងចាំហេតុការណ៍ទាំងនេះទុកក្នុងចិត្ត ព្រមទាំងត្រិះរិះពិចារណាថែមទៀតផង។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ពេលបុត្រារបស់ព្រះអង្គប្រសូតមកជាមនុស្ស ទ្រង់បានរក្សាភាពព្រហ្មចារីនៃព្រះមាតា និងលើកឱ្យបានវិសុទ្ធទៀតផង។ សូមឱ្យព្រះបុត្រារបស់ព្រះអង្គដែលថ្វាយសក្ការបូជាតែមួយដែលគាប់ព្រះហឫទ័យព្រះអង្គ យកតង្វាយរបស់យើងខ្ញុំ រួមជាមួយសក្ការបូជានេះផង។
ធម៌លើកតម្កើង
ពាក្យអរព្រះគុណ
ពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យឱ្យយើងខ្ញុំចូលរួមក្នុងសក្ការបូជារបស់ព្រះបុត្រាព្រះអង្គ នៅថ្ងៃគោរពព្រះនាងម៉ារី ជាព្រះមាតានៃព្រះបុត្រាថ្វាយខ្លួនទៅព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យថ្វាយខ្លួនទាំងស្រុងដូចព្រះនាង។ សូមព្រះអង្គបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យចងចាំ រិះគិតពិចារណាអំពីព្រឹត្តិការណ៍ដ៏អស្ចារ្យរបស់ព្រះបុត្រាដែលសង្គ្រោះមនុស្សលោកផង។