ថ្ងៃអាទិត្យ-អាទិត្យទី២៦-រដូវធម្មតា-ឆ្នាំ«ខ»
ថ្ងៃអាទិត្យ អាទិត្យទី២៦
រដូវធម្មតា ឆ្នាំ«ខ»
ពណ៌បៃតង
ថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា ឆ្នាំ២០២៤
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គ សម្តែងតេជានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គ ដោយមានព្រះហឫទ័យអត់ធ្មត់ចំពោះអ្នក បាប និងអាណិតអាសូរគេជានិច្ច។ សូមទ្រង់ព្រះមេត្តាលើកលែងទោសឱ្យយើងខ្ញុំ ជារៀងរហូត។ សូមប្រោសប្រណីមកយើងខ្ញុំ សូមឱ្យយើងខ្ញុំខិតខំស្វែងរកសម្បត្តិ សួគ៌ផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរជំរឿនប្រជាជន ជរ ១១,២៥-២៩
ព្រះអម្ចាស់យាងចុះមកក្នុងពពក រួចសន្ទនាជាមួយលោកម៉ូសេ។ ព្រះអង្គយកព្រះ វិញ្ញាណមួយចំណែកពីលោកម៉ូសេ ប្រគល់ឱ្យទៅព្រឹទ្ធាចារ្យទាំងចិតសិបនាក់។ ពេល ព្រះវិញ្ញាណយាងមកសណ្ឋិតលើពួកគេ ពួកគេចាប់ផ្តើមថ្លែងព្រះបន្ទូល តែមិនថ្លែង យូរទេ។
មានព្រឹទ្ធាចារ្យពីរនាក់ ម្នាក់ឈ្មោះអេលដាដ និងម្នាក់ទៀតឈ្មោះម៉េដាដ ស្ថិត នៅក្នុងជំរំ ហើយព្រះវិញ្ញាណគង់ជាមួយលោកទាំងពីរ។ លោកទាំងពីរមានឈ្មោះ ក្នុងបញ្ជីព្រឹទ្ធាចារ្យដែលលោកម៉ូសេបានជ្រើសរើសនោះ តែពុំបានទៅព្រះពន្លាជួបព្រះ អម្ចាស់ទេ។ លោកទាំងពីរក៏នាំគ្នាថ្លែងព្រះបន្ទូលនៅក្នុងជំរំ។ យុវជនម្នាក់រត់ទៅ ជម្រាបលោកម៉ូសេថា៖«លោកអេលដាដនិងម៉េដាដ កំពុងតែថ្លែងព្រះបន្ទូលនៅក្នុង ជំរំ»។ ពេលនោះ លោកយ៉ូស៊ូអា ជាកូនរបស់លោកនូន និងជាសហការីរបស់លោក ម៉ូសេតាំងពីយុវវ័យមកមានប្រសាសន៍ថា៖ «លោកម្ចាស់! សូមឃាត់លោកទាំងពីរ ទៅ!»។ លោកម៉ូសេតបថា៖«តើអ្នកមានចិត្តច្រណែនជំនួសខ្ញុំឬ?សូមឱ្យប្រជារាស្រ្ត របស់ព្រះអម្ចាស់ទៅជាព្យាការីទាំងអស់គ្នាផង!។ សូមព្រះអម្ចាស់ប្រទានព្រះវិញ្ញាណ របស់ព្រះអង្គ ឱ្យមកសណ្ឋិតលើពួកគេទាំងអស់គ្នាទៅ!»។
ទំនុកតម្កើងលេខ ១៩ (១៨), ៨.១០.១២-១៤ បទកាកគតិ
៨ | ព្រះធម្មវិន័យ | ល្អល្អះឥតបី | ប្រសើរថ្កើងថ្កាន |
ផ្តល់កម្លាំងចិត្ត | ឥតមានស្រាកស្រាន្ត | មនុស្សល្ងង់ប្រែប្រាណ | |
ជាមានប្រាជ្ញា | ។ | ||
១០ | ការឱ្យគោរពកោត | ព្រះអម្ចាស់សោត | វិសេសយល់យង់ |
ស្ថិតស្ថេរចីរកាល | តទៅគង់វង់ | ការវិនិច្ឆ័យទ្រង់ | |
ក៏សុទ្ធត្រឹមត្រូវ | ។ | ||
១២ | ព្រះធម្មវិន័យ | បំពេញអត្ថន័យ | ខ្ញុំភ្លឺឥតហ្មង |
ខ្ញុំអ្នកបម្រើ | របស់ព្រះអង្គ | ធ្វើតាមឥតហ្មង | |
បានផលប្រណីត | ។ | ||
១៣ | គ្មាននរណាម្នាក់ | ឃើញកំហុសជាក់ | ដែលខ្លួនប្រព្រឹត្ត |
ដោយអចេតនា | មិនបានរិះគិត | សូមទ្រង់អាណិត | |
លើកលែងទោសា | ។ | ||
១៤ | សូមការពារខ្ញុំ | ឱ្យរួចទុក្ខធំ | អំនួតឫស្យា |
សូមកុំឱ្យចិត្ត | អួតអាងអាត្មា | សោយរាជ្យត្រួតត្រា | |
លើទូលបង្គំ | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតយ៉ាកុប យក ៥,១-៦
អ្នកមានអើយ! សូមស្តាប់ខ្ញុំសិន! ចូរស្រែកទ្រហោយំទៅ ព្រោះទុក្ខលំបាកនឹងកើត មានដល់អ្នករាល់គ្នាជាពុំខាន!។ ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នារលួយអស់ហើយ សម្លៀកបំពាក់របស់អ្នករាល់គ្នា ក៏ត្រូវកណ្តៀរស៊ីដែរ។ មាសប្រាក់របស់អ្នករាល់គ្នា ត្រូវច្រែះស៊ី ហើយច្រែះនេះ ធ្វើជាបន្ទាល់ទាស់នឹងអ្នករាល់គ្នា ព្រមទាំងស៊ីសាច់អ្នក រាល់គ្នា ដូចភ្លើងឆេះសុសដែរ។ គ្រានេះ ជាគ្រាចុងក្រោយបំផុត អ្នករាល់គ្នាបាន ប្រមូលទ្រព្យសម្បត្តិទុក ឥតបើកប្រាក់ឈ្នួលឱ្យពួកកម្មករដែលច្រូតកាត់ក្នុងស្រែរបស់អ្នករាល់គ្នាឡើយ។ មើល៍! សម្រែកអ្នកច្រូតទាំងនោះ បានលាន់ឮទៅដល់ព្រះអម្ចាស់ នៃពិភពទាំងមូលហើយ។ អ្នករាល់គ្នា រស់នៅលើផែនដីនេះយ៉ាងសម្បូណ៌សប្បាយថ្កុំ ថ្កើងរុងរឿង ហើយអ្នករាល់គ្នាបំពេញចំណង់ចិត្តខ្លួនយ៉ាងឆ្អែតស្កប់ស្កល់ ដូចនៅថ្ងៃ ដែលគេសម្លាប់សត្វ។ អ្នករាល់គ្នាបានដាក់ទោស និងប្រហារជីវិតមនុស្ស សុចរិត តែ គេពុំបានប្រឆាំងតបតនឹងអ្នករាល់គ្នាវិញឡើយ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៧,១៧
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់! ព្រះបន្ទូលរបស់ ព្រះអង្គជាសេចក្តីពិត! សូមប្រោសយើងខ្ញុំឱ្យបានវិសុទ្ធ ដោយសារសេចក្តីពិតនេះ!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស ៩,៣៨-៤៣.៤៥.៤៧-៤៨
លោកយ៉ូហាន ជាសាវ័កម្នាក់ក្នុងចំណោមសាវ័កទាំងដប់ពីរ ទូលព្រះអង្គថា៖ «ព្រះគ្រូ! យើងខ្ញុំឃើញបុរសម្នាក់ដេញខ្មោចក្នុងនាមព្រះគ្រូ។ យើងខ្ញុំបានឃាត់គេ ព្រោះគេមិនមកតាមយើងខ្ញុំទេ»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំឃាត់គេអី ពុំ ដែលមាននរណាអាចធ្វើការអស្ចារ្យក្នុងនាមខ្ញុំ រួចបែរជានិយាយអាក្រក់អំពីខ្ញុំភ្លាមនោះ ឡើយ ដ្បិតអ្នកណាមិនជំទាស់នឹងយើង អ្នកនោះជាគ្នាយើងហើយ។ ម្យ៉ាងទៀត បើអ្នកណាឱ្យទឹកមួយកែវដល់អ្នករាល់គ្នាក្នុងនាមអ្នករាល់គ្នាជាសិស្សរបស់ព្រះគ្រីស្តខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកនោះនឹងទទួលរង្វាន់ជាមិនខាន។ អ្នកណានាំអ្នកតូចតាចម្នាក់ក្នុងបណ្តាអ្នកជឿទាំងនេះ ឱ្យប្រព្រឹត្តអំពើបាប ចំពោះអ្នកនោះ ប្រសិនបើគេយកត្បាល់ថ្មយ៉ាងធំ មកចងកគាត់ទម្លាក់ទៅក្នុងសមុទ្រ នោះប្រសើរ ជាជាងទុកឱ្យគាត់នៅរស់។ ប្រសិនបើ ដៃនាំអ្នកឱ្យប្រព្រឹត្តអំពើបាប ចូរកាត់ចោលទៅ បើអ្នកចូលទៅក្នុងជីវិតមានដៃតែម្ខាង ប្រសើរជាងមានដៃពីរ ហើយត្រូវធ្លាក់ទៅ ក្នុងនរកដែលមានភ្លើងមិនចេះរលត់។ ប្រសិនបើជើងនាំអ្នកឱ្យប្រព្រឹត្តអំពើបាប ចូរ កាត់ចោលទៅ បើអ្នកចូលទៅក្នុងជីវិត មានតែជើងមួយនោះ ប្រសើរជាងមានជើងពីរ ហើយត្រូវគេបោះទៅក្នុងនរក។ ប្រសិនបើភ្នែកនាំអ្នកឱ្យប្រព្រឹត្តអំពើបាប ចូរខ្វេះ ចេញទៅ បើអ្នកចូលទៅក្នុងព្រះរាជ្យព្រះជាម្ចាស់ មានតែភ្នែកម្ខាងនោះ ប្រសើរជាង មានភ្នែកពីរ ហើយត្រូវគេបោះទៅក្នុងនរក ជាកន្លែងដែលមានដង្កូវមិនចេះងាប់ មាន ភ្លើងមិនចេះរលត់»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំគ្មានអ្វីមកថ្វាយព្រះអង្គ ក្រៅពី កាយ វាចា ចិត្ត និងពាក្យអធិដ្ឋានទេ។ សូមទ្រង់ព្រះមេត្តាទទួលតង្វាយរបស់យើងខ្ញុំដោយអនុ គ្រោះ សូមប្រោសឱ្យយើងខ្ញុំចូលរួមក្នុងពិធីជប់លៀងរបស់ព្រះអង្គនៅស្ថានបរមសុខ ថ្ងៃណាមួយផង។
ពាក្យអរព្រះគុណ
បពិត្រព្រះបិតាដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ពេលយើងខ្ញុំទទួលព្រះ កាយព្រះគ្រីស្ត យើងខ្ញុំទទួលស្គាល់កិត្យានុភាពដ៏ខ្ពង់ខ្ពស់របស់យើងខ្ញុំជាបុត្រធីតារបស់ ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿរបស់យើងខ្ញុំ ព្រមទាំងប្រោសឱ្យយើងខ្ញុំ ប្រព្រឹត្តអ្វីៗទាំងអស់តាមជំនឿនេះផង។