ថ្ងៃអាទិត្យ-អាទិត្យទី០៩-រដូវធម្មតា-ឆ្នាំ«ខ»
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃអាទិត្យ អាទិត្យទី០៩
រដូវធម្មតា ឆ្នាំ«ខ»
ពណ៌បៃតង
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមផ្ញើជីវិតលើព្រះហប្ញទ័យសប្បុរសរបស់ព្រះអង្គ ដែលចាត់ចែងអ្វីៗទាំងអស់តាមព្រះគម្រោងការដ៏អស្ចារ្យរបស់ព្រះអង្គ ដោយមិនដែលភាន់ច្រឡំឡើយ។ សូមទ្រង់ព្រះមេត្តាកម្ចាត់ឧបទ្រពទាំងឡាយចេញពីយើងខ្ញុំ! សូមប្រោសប្រទាននូវអ្វីៗដែលអាចនាំយើងខ្ញុំឱ្យបានប្រកបដោយសេចក្តីសុខសាន្ត ក្នុងការគោរពបម្រើព្រះអង្គ។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរទុតិយកថា ទក ៥,១២-១៥
ព្រះជាម្ចាស់មានព្រះបន្ទូលមកប្រជាជនអ៊ីស្រាអែលនៅលើភ្នំស៊ីណៃថា៖ «ចូរគោរពថ្ងៃសប្ប័ទ ហើយញែកថ្ងៃនោះទុកជាថ្ងៃដ៏វិសុទ្ធ ដូចព្រះអម្ចាស់ជាព្រះរបស់អ្នកបានបង្គាប់ដល់អ្នក។ រយៈពេលប្រាំមួយថ្ងៃ អ្នកនឹងបំពេញកិច្ចការទាំងប៉ុន្មានដែលអ្នកត្រូវធ្វើតែថ្ងៃទីប្រាំពីរជាថ្ងៃសប្ប័ទរបស់ព្រះអម្ចាស់ជាព្រះនៃអ្នក។ ដូច្នេះ នៅថ្ងៃនោះ ទាំងអ្នក ទាំងកូនប្រុស កូនស្រីរបស់អ្នក ទាំងអ្នកបម្រើប្រុសស្រី ទាំងគោ ទាំងលា ទាំងហ្វូងសត្វ និងជនបរទេសដែលរស់នៅជាមួយអ្នក មិនត្រូវធ្វើការអ្វីឡើយ។ ត្រូវឱ្យអ្នកបម្រើប្រុសស្រីរបស់អ្នកបានសម្រាកដូចអ្នកដែរ។ អ្នកត្រូវនឹកចាំថា អ្នកធ្លាប់ធ្វើជាទាសករនៅស្រុកអេស៊ីប ហើយព្រះអម្ចាស់ជាព្រះរបស់អ្នកបាននាំអ្នកចាកចេញពីទីនោះ ដោយឫទ្ធិបារមី និងតេជានុភាពរបស់ព្រះអង្គ។ ហេតុនេះហើយ បានជាព្រះអម្ចាស់ជាព្រះរបស់អ្នក បង្គាប់ឱ្យអ្នកគោរពថ្ងៃសប្ប័ទ។
ទំនុកតម្កើងលេខ ៨១ (៨០), ២-៨.១០-១១ បទកាកគតិ
២ | នាំគ្នាបន្លឺ | សំឡេងឱ្យឮ | ថ្វាយព្រះជាម្ចាស់ |
ដែលជាកម្លាំង | នៃយើងទាំងអស់ | សាទរដល់ព្រះ | |
របស់យ៉ាកុប | ។ | ||
៣ | ចូរយើងប្រគុំ | តន្ត្រីរងំ | ឱ្យបានឆាប់ៗ |
ដេញពិណវាយស្គរ | ចាប៉ីវាយក្រាប់ | ប្រគុំឱ្យជាប់ | |
កុំបីបង្អង់ | ។ | ||
៤ | ផ្លុំស្នែងប្រកាស | ពេលដាច់ខែចាស់ | ចូលដល់ថ្មីម្តង |
ថ្ងៃចន្ទពេញវង់ | ល្អល្អះបំព្រង | ពេញបូរមីផង | |
ថ្ងៃបុណ្យដំណែល | ។ | ||
៥ | ព្រោះជាក្បួនច្បាប់ | រៀងមកដរាប | នៅអ៊ីស្រាអែល |
តាមបទបញ្ជា | មាគ៌ាក្រាស់ក្រែល | របស់ព្រះដែល | |
ជាព្រះយ៉ាកុប | ។ | ||
៦ | នេះជាវិន័យ | ព្រះអង្គលកលៃ | ពេលទ្រង់បង្គាប់ |
មកដល់ពូជពង្ស | របស់យ៉ូសែប | នៅស្រុកអេស៊ីប | |
ហើយខ្ញុំឮថា | ។ | ||
៧ | យើងដកអម្រែក | ដ៏ធ្ងន់អនេក | ចេញពីលើស្មា |
ហើយក៏បានដក | ការធ្ងន់អស្ចារ្យ | ចេញពីហត្ថា | |
របស់អ្នកដែរ | ។ | ||
៨ | ពេលអ្នកមានទុក្ខ | អ្នកបានស្រែករក | យើងគ្មានពេលលែ្ហ |
យើងក៏រំដោះ | មិននៅទំនេរ | ហើយយើងរិះរេ | |
ល្បងមើលចិត្តអ្នក | ។ | ||
១០ | ក្នុងចំណោមអ្នក | កុំទៅស្មោះស្ម័គ្រ | នឹងព្រះដទៃ |
កុំទៅគោរព | កោតខ្លាចធ្វើអ្វី | ព្រោះព្រះដទៃ | |
ជាព្រះក្លែងក្លាយ | ។ | ||
១១ | យើងជាព្រះម្ចាស់ | មិនមែនជាព្រះ | ក្លែងក្លាយនោះឡើយ |
យើងបានយកអ្នក | ពីអេស៊ីបហើយ | កុំនៅកន្តើយ | |
ទទួលពរយើង | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតទី ២ របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស ២ ករ ៤,៦-១១
បងប្អូនជាទីស្រឡាញ់!
ព្រះជាម្ចាស់ដែលមានព្រះបន្ទូលថា ចូរឱ្យមានពន្លឺភ្លឺចេញពីទីងងឹត!” ព្រះអង្គក៏បានបំភ្លឺចិត្តគំនិតរបស់យើងឱ្យស្គាល់យ៉ាងច្បាស់ នូវ សិរីរុងរឿងរបស់ព្រះជាម្ចាស់ ដែលភ្លឺចាំងពីព្រះភក្ត្ររបស់ព្រះគ្រីស្តដែរ។ យើងមានមុខងារដ៏ប្រសើរ ជាគ្រីស្តទូតប្រៀបបីដូចជាឆ្នាំងដីដែលមានកំណប់មាសនៅខាងក្នុង ដើម្បីបង្ហាញថា ឫទ្ធានុភាពដ៏ប្រសើរខ្ពង់ខ្ពស់នេះ ជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់ មិនមែនមកពីយើងទេ។ គេសង្កត់សង្កិនយើងគ្រប់យ៉ាងមែន តែយើងមិនភ័យបារម្ភអ្វីឡើយ យើងទ័លច្រក តែយើងនៅតែទៅមុខរួច គេបៀតបៀនយើង តែព្រះជាម្ចាស់មិនបោះបង់យើងចោលទេ គេវាយដំយើង តែយើងមិនស្លាប់បាត់បង់ជីវិតឡើយ។ ក្នុងរូបកាយយើង យើងផ្ទុកសេចក្តីឈឺចាប់របស់ព្រះយេស៊ូជានិច្ច ដើម្បីឱ្យគេឃើញព្រះជន្មរបស់ព្រះអង្គនៅក្នុងរូបកាយយើង។ ព្រោះតែព្រះយេស៊ូ យើងដែល កំពុងរស់នៅ តែងតែប្រឈមមុខទល់នឹងសេចក្តីស្លាប់ជានិច្ច ដើម្បីឱ្យគេឃើញព្រះជន្មរបស់ព្រះអង្គនៅក្នុងរូបកាយយើងដែលរមែងតែងតែស្លាប់។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ ២ ករ ៦.១៧
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះវិញ្ញាណនៃព្រះដែលមានព្រះជន្មគង់នៅ ទ្រង់ប្រទានជីវិត។ នៅទីណាមានព្រះវិញ្ញាណរបស់ព្រះអម្ចាស់ នៅទីនោះ ក៏មានសេរីភាពដែរ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស ២.២៣-៣,៦ (ឬយ៉ាងខ្លី ២,២៣-២៨)
មានថ្ងៃមួយជាថ្ងៃសប្ប័ទ ព្រះយេស៊ូយាងកាត់វាលស្រែ សាវ័ករបស់ព្រះអង្គនាំគ្នាដើរបណ្តើរ បូតកួរស្រូវបណ្តើរ។ ពួកខាងគណៈផារីស៊ីទូលព្រះយេស៊ូថា៖ «សូមលោកមើលចុះ! ហេតុអ្វីបានជាសិស្សរបស់លោកធ្វើការដែលបញ្ញត្តិហាមមិនឱ្យធ្វើនៅថ្ងៃសប្ប័ទដូច្នេះ?»។ ព្រះយេស៊ូតបទៅគេវិញថា៖ «ក្នុងគម្ពីរមានអត្ថបទមួយស្តីអំពីការដែលព្រះបាទដាវីឌ និងបរិពារបានប្រព្រឹត្តនៅពេលទ្រង់ឃ្លាន ហើយត្រូវការអាហារបរិភោគ។ នៅសម័យនោះ លោកអប៊ីយ៉ាថាធ្វើជាមហាបូជាចារ្យ។ ព្រះបាទដាវីឌចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ យកនំប័ុងដែលគេតាំងថ្វាយព្រះជាម្ចាស់មកសោយ ព្រមទាំងចែកឱ្យពួកបរិពារបរិភោគទៀតផង។ តាមវិន័យ មានតែពួកបូជាចារ្យប៉ុណ្ណោះ ដែលមានសិទ្ធិបរិភោគនំប័ុងនោះ។ តើអ្នករាល់គ្នាមិនដែលអានអត្ថបទនោះទេឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «ព្រះជាម្ចាស់បានបង្កើតថ្ងៃសប្ប័ទដើម្បីជាប្រយោជន៍ដល់មនុស្ស ព្រះអង្គមិនបានបង្កើតមនុស្សដើម្បីឱ្យបម្រើថ្ងៃសប្ប័ទឡើយ។ ហេតុនេះហើយ បានជាបុត្រមនុស្សជាម្ចាស់លើថ្ងៃសប្ប័ទ»។
(ប្រសិនបើអានយ៉ាងខ្លី សូមឈប់ត្រឹមនេះ)
ព្រះយេស៊ូយាងចូលទៅធម្មសាលាម្តងទៀត។ នៅទីនោះ មានបុរសម្នាក់ស្វិតដៃម្ខាង។ ពួកគេតាមមើលព្រះយេស៊ូក្នុងគោលបំណងចោទប្រកាន់ព្រះអង្គ ក្រែងលោព្រះអង្គប្រោសបុរសនេះឱ្យជានៅថ្ងៃសប្ប័ទ។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើង មកឈរនៅកណ្តាលគេឯណេះ!»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលសួរទៅគេថា៖ «នៅថ្ងៃសប្ប័ទ តើធម្មវិន័យអនុញ្ញាតឱ្យធ្វើអំពើល្អ ឬធ្វើអំពើអាក្រក់? ឱ្យសង្គ្រោះមនុស្ស ឬឱ្យប្រហារជីវិតចោល»។ ពួកគេនៅស្ងៀមទាំងអស់គ្នា។ ព្រះយេស៊ូបែរព្រះភក្ត្រទតមើលទៅអ្នកដែលនៅជុំវិញ ទាំងព្រះពិរោធ ហើយព្រះអង្គព្រួយព្រះហឫទ័យ ព្រោះគេមានចិត្តរឹងរូស។ ព្រះអង្គមានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរលាតដៃមើល៍!»។ បុរសនោះ ក៏លាតដៃ ហើយដៃរបស់គាត់បានជាដូចដើមវិញ។ ពួកខាងគណៈផារីស៊ីចេញពីធម្មសាលា ទៅពិគ្រោះជាមួយបក្សពួកស្តេចហេរ៉ូដភ្លាម ដើម្បីរកមធ្យោបាយធ្វើគុតព្រះយេស៊ូ។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់! យើងខ្ញុំយកតង្វាយដែលកើតពីកម្លាំងញើសឈាមមកថ្វាយព្រះអង្គ។ សូមទ្រង់ព្រះមេត្ដាបញ្ចូលយើងខ្ញុំក្នុងសក្ការបូជារបស់ព្រះគ្រីស្ដ សូមជម្រះចិត្ដយើងខ្ញុំឱ្យរួចពីបាបផង។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់! ព្រះអង្គបានប្រោសប្រទានព្រះកាយ និងព្រះលោហិតនៃព្រះបុត្រាឱ្យយើងខ្ញុំធ្វើជាអាហារដែលផ្ដល់ជីវិត។ សូមទ្រង់ព្រះមេត្ដាចាត់ព្រះវិញ្ញាណព្រះអង្គឱ្យយាងមកណែនាំយើងខ្ញុំ សូមប្រោសឱ្យយើងខ្ញុំអាចផ្ដល់សក្ខីភាពថ្វាយព្រះអង្គដោយមិន គ្រាន់តែពោលពាក្យប៉ុណ្ណោះទេ គឺដោយប្រព្រឹត្ដអំពើល្អផង។