ថ្ងៃអាទិត្យ-អាទិត្យទី១០-រដូវធម្មតា-ឆ្នាំ«ខ»

ខែកក្កដា ឆ្នាំ «ខ» ២០២៤
  1. ចន្ទ - បៃតង - រដូវធម្មតា
  2. អង្គារ - បៃតង - រដូវធម្មតា
  3. ពុធ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដថូម៉ាស ជាគ្រីស្ដទូត
  4. ព្រហ - បៃតង - រដូវធម្មតា
    - - ឬសន្ដីអេលីសាបិត នៅព័រទុយហ្គាល
  5. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្ដអន់ទន ម៉ារីសក្ការីយ៉ា ជាបូជាចារ្យ
  6. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដីម៉ារី កូរ៉ែតទី ជាព្រហ្មចារិនី និងជាមរណសាក្សី
  7. អាទិត្យ - បៃតង - អាទិត្យទី១៤ ក្នុងរដូវធម្មតា
  8. ចន្ទ - បៃតង - រដូវធម្មតា
  9. អង្គារ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដអូហ្គូស្ទីន ហ្សាវរុងជាបូជាចារ្យ និងជាសហជីវិន ជាមរណសាក្សី
  10. ពុធ - បៃតង - រដូវធម្មតា
  11. ព្រហ - បៃតង - រដូវធម្មតា
    - - សន្ដបេណេឌិក ជាចៅអធិការ
  12. សុក្រ - បៃតង - រដូវធម្មតា
  13. សៅរ៍ - បៃតង - រដូវធម្មតា
    - - ឬសន្ដហង្សរី
  14. អាទិត្យ - បៃតង - អាទិត្យទី១៥ ក្នុងរដូវធម្មតា
  15. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដបូណាវិនទួរ ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  16. អង្គារ - បៃតង - រដូវធម្មតា
    - - ឬព្រះនាងម៉ារី នៅភ្នំការមែល
  17. ពុធ - បៃតង - រដូវធម្មតា
  18. ព្រហ - បៃតង - រដូវធម្មតា
  19. សុក្រ - បៃតង - រដូវធម្មតា
  20. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដអាប៉ូលីណែរ ជាអភិបាល និងជាមរណសាក្សី
  21. អាទិត្យ - បៃតង - អាទិត្យទី១៦ ក្នុងរដូវធម្មតា
  22. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដីម៉ារីម៉ាដាឡា
  23. អង្គារ - បៃតង - រដូវធម្មតា
    - - ឬសន្ដីប្រ៊ីហ្សីត ជាបព្វជិតា
  24. ពុធ - បៃតង - រដូវធម្មតា
    - - ឬសន្ដសាបែល ម៉ាកឃ្លូវជាបូជាចារ្យ
  25. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដយ៉ាកុបជាគ្រីស្ដទូត
  26. សុក្រ - បៃតង - រដូវធម្មតា
    - - សន្ដីហាណ្ណា និងសន្ដយ៉ូហានគីម ជាមាតាបិតារបស់ព្រះនាងម៉ារី
  27. សៅរ៍ - បៃតង - រដូវធម្មតា
  28. អាទិត្យ - បៃតង - អាទិត្យទី១៧ ក្នុងរដូវធម្មតា
  29. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដីម៉ាថា សន្ដីម៉ារី និងសន្ដឡាសារ
  30. អង្គារ - បៃតង - រដូវធម្មតា
    - - ឬសន្ដសិលា គ្រីសូឡូក ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  31. ពុធ - បៃតង - រដូវធម្មតា
    - - សន្ដអ៊ីញ៉ាស នៅឡូយ៉ូឡា ជាបូជាចារ្យ
ខែសីហា ឆ្នាំ «ខ» ២០២៤
  1. ព្រហ - បៃតង - រដូវធម្មតា
    - - សន្ដអាលហ្វុង សូម៉ារី នៅលីកូរី ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  2. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តអឺសែប និងសន្តសិលា ហ្សូលីយ៉ាំងអេម៉ា
  3. សៅរ៍ - បៃតង - រដូវធម្មតា
  4. អាទិត្យ - បៃតង - អាទិត្យទី១៨ ក្នុងរដូវធម្មតា
    (សន្តយ៉ូហាន ម៉ារីវីយ៉ាណែ)
  5. ចន្ទ - បៃតង - រដូវធម្មតា
    - - ឬពិធីរំឭកបុណ្យឆ្លងព្រះវិហារសន្តីម៉ារី
  6. អង្គារ - បៃតង - រដូវធម្មតា
    - - បុណ្យលើកតម្កើងព្រះយេស៊ូបញ្ចេញរស្មីពណ្ណរាយ
  7. ពុធ - បៃតង - រដូវធម្មតា
    - - សន្តស៊ីស្តទី២ និងឧបដ្ឋាកបួននាក់ ឬសន្តកាយេតាំង
  8. ព្រហ - បៃតង - រដូវធម្មតា
    - - សន្តដូមីនីកូជាបូជាចារ្យ
  9. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដីតេរេសា បេណេឌិកនៃព្រះឈើឆ្កាង ជាព្រហ្មចារិនី និងជាមរណសាក្សី
  10. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តឡូរង់ជាឧបដ្ឋាក និងជាមរណសាក្សី
  11. អាទិត្យ - បៃតង - អាទិត្យទី១៩ ក្នុងរដូវធម្មតា
  12. ចន្ទ - បៃតង - រដូវធម្មតា
    - - ឬសន្តីយ៉ូហាណា ហ្រ្វង់ស្វ័រ
  13. អង្គារ - បៃតង - រដូវធម្មតា
    - - ឬសន្តប៉ុងស្យាង និងសន្តហ៊ីប៉ូលិត
  14. ពុធ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តម៉ាស៊ីមីលីយុំាងកូលបេ ជាបូជាចារ្យ និងជាមរណសាក្សី
  15. ព្រហ - បៃតង - រដូវធម្មតា
    - - ព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ
  16. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្តស្ទេផាននៅប្រទេសហុងគ្រី
  17. សៅរ៍ - បៃតង - រដូវធម្មតា
  18. អាទិត្យ - បៃតង - អាទិត្យទី២០ ក្នុងរដូវធម្មតា
  19. ចន្ទ - បៃតង - រដូវធម្មតា
    - - ឬសន្តយ៉ូហានអឺដ
  20. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តប៊ែរណា ជាចៅអធិការ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  21. ពុធ - បៃតង - រដូវធម្មតា
    - - សន្តពីយ៉ូទី១០
  22. ព្រហ - បៃតង - រដូវធម្មតា
    - - ព្រះនាងម៉ារីជាព្រះមហាក្សត្រីយានី
  23. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្តីរ៉ូសានៅក្រុងលីម៉ា
  24. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តបាថូឡូមេ ជាគ្រីស្ដទូត
  25. អាទិត្យ - បៃតង - អាទិត្យទី២១ ក្នុងរដូវធម្មតា
  26. ចន្ទ - បៃតង - រដូវធម្មតា
  27. អង្គារ - បៃតង - រដូវធម្មតា
    - - សន្ដីម៉ូនិក
  28. ពុធ - បៃតង - រដូវធម្មតា
    - - សន្តអូគូស្តាំង
  29. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - ទុក្ខលំបាករបស់សន្តយ៉ូហានបាទីស្ដ
  30. សុក្រ - បៃតង - រដូវធម្មតា
  31. សៅរ៍ - បៃតង - រដូវធម្មតា
ខែកញ្ញា ឆ្នាំ «ខ» ២០២៤
  1. អាទិត្យ - បៃតង - អាទិត្យទី២២ ក្នុងរដូវធម្មតា
  2. ចន្ទ - បៃតង - រដូវធម្មតា
  3. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តក្រេគ័រដ៏ប្រសើរឧត្តម ជាសម្ដេចប៉ាប និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  4. ពុធ - បៃតង - រដូវធម្មតា
  5. ព្រហ - បៃតង - រដូវធម្មតា
    - - សន្តីតេរេសា​​នៅកាល់គុតា ជាព្រហ្មចារិនី និងជាអ្នកបង្កើតក្រុមគ្រួសារសាសនទូតមេត្ដាករុណា
  6. សុក្រ - បៃតង - រដូវធម្មតា
  7. សៅរ៍ - បៃតង - រដូវធម្មតា
  8. អាទិត្យ - បៃតង - អាទិត្យទី២៣ ក្នុងរដូវធម្មតា
    (ថ្ងៃកំណើតព្រះនាងព្រហ្មចារិនីម៉ារី)
  9. ចន្ទ - បៃតង - រដូវធម្មតា
    - - ឬសន្តសិលា ក្លាវេ
  10. អង្គារ - បៃតង - រដូវធម្មតា
  11. ពុធ - បៃតង - រដូវធម្មតា
  12. ព្រហ - បៃតង - រដូវធម្មតា
    - - ឬព្រះនាមដ៏វិសុទ្ធរបស់ព្រះនាងម៉ារី
  13. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តយ៉ូហានគ្រីសូស្តូម ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  14. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - បុណ្យលើកតម្កើងព្រះឈើឆ្កាងដ៏វិសុទ្ធ
  15. អាទិត្យ - បៃតង - អាទិត្យទី២៤ ក្នុងរដូវធម្មតា
    (ព្រះនាងម៉ារីរងទុក្ខលំបាក)
  16. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តគ័រណី ជាសម្ដេចប៉ាប និងសន្តស៊ីព្រីយុំាង ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
  17. អង្គារ - បៃតង - រដូវធម្មតា
    - - ឬសន្តរ៉ូបែរ បេឡាម៉ាំង ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  18. ពុធ - បៃតង - រដូវធម្មតា
  19. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តហ្សង់វីយេជាអភិបាល និងជាមរណសាក្សី
  20. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម
    សន្តអន់ដ្រេគីម ថេហ្គុន ជាបូជាចារ្យ និងសន្តប៉ូល ជុងហាសាង ព្រមទាំងសហជីវិនជាមរណសាក្សីនៅកូរ
  21. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តម៉ាថាយជាគ្រីស្តទូត និងជាអ្នកនិពន្ធគម្ពីរដំណឹងល្អ
  22. អាទិត្យ - បៃតង - អាទិត្យទី២៥ ក្នុងរដូវធម្មតា
  23. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្តពីយ៉ូជាបូជាចារ្យ នៅក្រុងពៀត្រេលជីណា
  24. អង្គារ - បៃតង - រដូវធម្មតា
  25. ពុធ - បៃតង - រដូវធម្មតា
  26. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តកូស្មា និងសន្តដាម៉ីយុាំង ជាមរណសាក្សី
  27. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តវុាំងសង់ នៅប៉ូលជាបូជាចារ្យ
  28. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តវិនហ្សេសឡាយជាមរណសាក្សី ឬសន្តឡូរ៉ង់ រូអ៊ីស និងសហការីជាមរណសាក្សី
  29. អាទិត្យ - បៃតង - អាទិត្យទី២៦ ក្នុងរដូវធម្មតា
    (សន្តមីកាអែល កាព្រីអែល និងរ៉ាហ្វា​អែលជាអគ្គទេវទូត)
  30. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដយេរ៉ូមជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
ខែតុលា ឆ្នាំ «ខ» ២០២៤
  1. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  2. ពុធ - បៃតង - រដូវធម្មតា
    - ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
  3. ព្រហ - បៃតង - រដូវធម្មតា
  4. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត

  5. សៅរ៍ - បៃតង - រដូវធម្មតា
  6. អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
  7. ចន្ទ - បៃតង - រដូវធម្មតា
    - - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
  8. អង្គារ - បៃតង - រដូវធម្មតា
  9. ពុធ - បៃតង - រដូវធម្មតា
    - ក្រហម -
    សន្តឌីនីស និងសហការី
    - - ឬសន្តយ៉ូហាន លេអូណាឌី
  10. ព្រហ - បៃតង - រដូវធម្មតា
  11. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប

  12. សៅរ៍ - បៃតង - រដូវធម្មតា
  13. អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
  14. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
  15. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
  16. ពុធ - បៃតង - រដូវធម្មតា
    - - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
  17. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
  18. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម
    សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
  19. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
  20. អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
    [ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ]
  21. ចន្ទ - បៃតង - រដូវធម្មតា
  22. អង្គារ - បៃតង - រដូវធម្មតា
    - - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
  23. ពុធ - បៃតង - រដូវធម្មតា
    - - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
  24. ព្រហ - បៃតង - រដូវធម្មតា
    - - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
  25. សុក្រ - បៃតង - រដូវធម្មតា
  26. សៅរ៍ - បៃតង - រដូវធម្មតា
  27. អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
  28. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
  29. អង្គារ - បៃតង - រដូវធម្មតា
  30. ពុធ - បៃតង - រដូវធម្មតា
  31. ព្រហ - បៃតង - រដូវធម្មតា
ខែវិច្ឆិកា ឆ្នាំ «ខ» ២០២៤
  1. សុក្រ - បៃតង - រដូវធម្មតា
    - - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ

  2. សៅរ៍ - បៃតង - រដូវធម្មតា
  3. អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
  4. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
  5. អង្គារ - បៃតង - រដូវធម្មតា
  6. ពុធ - បៃតង - រដូវធម្មតា
  7. ព្រហ - បៃតង - រដូវធម្មតា
  8. សុក្រ - បៃតង - រដូវធម្មតា
  9. សៅរ៍ - បៃតង - រដូវធម្មតា
    - - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
  10. អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
  11. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
  12. អង្គារ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
  13. ពុធ - បៃតង - រដូវធម្មតា
  14. ព្រហ - បៃតង - រដូវធម្មតា
  15. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  16. សៅរ៍ - បៃតង - រដូវធម្មតា
    - - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
  17. អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
  18. ចន្ទ - បៃតង - រដូវធម្មតា
    - - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
  19. អង្គារ - បៃតង - រដូវធម្មតា
  20. ពុធ - បៃតង - រដូវធម្មតា
  21. ព្រហ - បៃតង - រដូវធម្មតា
    - - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
  22. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី
  23. សៅរ៍ - បៃតង - រដូវធម្មតា
    - - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
  24. អាទិត្យ - - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
    បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក
  25. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
  26. អង្គារ - បៃតង - រដូវធម្មតា
  27. ពុធ - បៃតង - រដូវធម្មតា
  28. ព្រហ - បៃតង - រដូវធម្មតា
  29. សុក្រ - បៃតង - រដូវធម្មតា
  30. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ប្រតិទិនទាំងអស់

ថ្ងៃអាទិត្យ អាទិត្យទី១០
រដូវធម្មតា ឆ្នាំ«ខ»
ពណ៌បៃតង

ថ្ងៃអាទិត្យ ទី០៩ ខែមិថុនា ឆ្នាំ២០២៤

បពិត្រព្រះអម្ចាស់! ព្រះអង្គជាដើមកំណើតនៃអំពើល្អគ្រប់យ៉ាង! ព្រះអង្គក៏តែងតែព្រះសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំ ដោយមិននឿយណាយឡើយ! សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យស្គាល់អ្វីៗដ៏សុចរិត សូមជួយយើងខ្ញុំឱ្យប្រព្រឹត្តអំពើសុចរិតទាំង នោះផង។

អត្ថបទទី១៖​ សូមថ្លែងព្រះគម្ពីរកំណើត កណ ៣,៩-១៥

ក្រោយពេលដែលមនុស្សធ្វើខុសព្រះបញ្ជារបស់ព្រះជាអម្ចាស់ ព្រះអង្គមានព្រះបន្ទូលហៅមនុស្សប្រុសថា៖ «អ្នកនៅឯណា?»។ គាត់ឆ្លើយថា៖ «ខ្ញុំឮសូរសៀងរបស់ព្រះអង្គក្នុងសួនឧទ្យាន ខ្ញុំភ័យណាស់ ព្រោះខ្ញុំនៅខ្លួនទទេ ហេតុនេះហើយ បានជាខ្ញុំរត់ពួន»។ ព្រះអង្គមានព្រះបន្ទូលសួរថា៖ «នរណាប្រាប់អ្នកឱ្យដឹងថា អ្នកនៅខ្លួនទទេដូច្នេះ? តើអ្នកបរិភោគផ្លែឈើដែលយើងបានហាមមិនឱ្យបរិភោគនោះឬ?»។ បុរសឆ្លើយថា៖ «ស្រ្តីដែលព្រះអង្គប្រទានឱ្យមកនៅជាមួយខ្ញុំនោះ គឺនាងហើយដែលបានឱ្យផ្លែឈើមកខ្ញុំ ហើយខ្ញុំក៏ទទួល​ទានទៅ»។ ព្រះជាអម្ចាស់មានព្រះបន្ទូលមកស្រ្តីថា៖ «ម្តេចក៏នាងធ្វើដូច្នេះ!»។ ស្រ្តីឆ្លើយថា៖ «ពស់បានបញ្ឆោតនាងខ្ញុំ ហើយនាងខ្ញុំក៏ទទួលទានផ្លែឈើនោះដែរ»។ ព្រះជាអម្ចាស់មានព្រះបន្ទូលមកពស់ថា៖ «ដោយឯងបានធ្វើការនេះ ឯងនឹងត្រូវបណ្តាសាក្នុងចំណោមសត្វស្រុក សត្វព្រៃទាំងប៉ុន្មាន។ ឯងត្រូវតែលូននឹងពោះ ហើយស៊ីធូលីដីជារៀងរាល់ថ្ងៃអស់មួយជីវិត។ យើងនឹងធ្វើឱ្យឯង និងស្រ្តី ព្រមទាំងពូជឯង និងពូជស្រ្តី ក្លាយទៅជាសត្រូវនឹងគ្នា។ ពូជនាងនឹងជាន់ក្បាលឯង ហើយឯងនឹងចឹកកែងជើងគេ»។

ទំនុកតម្កើងលេខ ១៣០ (១២៩), ១-៨ បទពាក្យ ៧

បពិត្រព្រះជាអម្ចាស់អើយទូលបង្គំស្រែកហើយរកព្រះអង្គ
ពីក្នុងរណ្តៅជ្រៅកន្លងមេត្តាជួយផងផុតពីស្លាប់
សំឡេងខ្ញុំឮដូចចម្រៀងសូមព្រះអង្គផ្ទៀងព្រះកាណ៌ស្តាប់
ពាក្យខ្ញុំអង្វរទទូចប្រាប់រៀបរាប់រ៉ាយរ៉ាប់សូមសន្តោស
បពិត្រព្រះម្ចាស់ដ៏ឧត្តមបើព្រះអង្គចាំពីកំហុស
អំពើបាបកម្មមនុស្សស្រីប្រុសគ្មានម្នាក់ណាសោះរួចខ្លួនឡើយ
ប៉ុន្តែព្រះអង្គតែងអត់ទោសប្រណីសន្តោសខ្ញុំធូរស្បើយ
រួចផុតទុក្ខទោសបានល្ហែល្ហើយគឺព្រះអង្គហើយខ្ញុំគោរព
ខ្ញុំទុកចិត្តលើព្រះអម្ចាស់ជីវិតខ្ញុំនេះផ្ញើគ្រប់សព្វ
សង្ឃឹមលើព្រះបន្ទូលគាប់មិនឈរមិនឈប់ទេព្រះអង្គ
ខ្ញុំទន្ទឹងចាំព្រះអម្ចាស់ជាងអ្នកយាមផ្ទះទៅទៀតផង
ពេលឃើញថ្ងៃរះស្រស់បំព្រងរួចផុតទុក្ខផងមួយរាត្រី
ឱ!អុីស្រាអែលសូមទុកចិត្តព្រះល្អវិសុទ្ធដោយព្រះទ័យ
មេត្តាករុណាត្រាប្រណីទ្រង់សព្វព្រះទ័យជួយជានិច្ច
ព្រះអង្គរំដោះអ៊ីស្រាអែលពីកំហុសដែលមានច្រើនតិច
គេបានប្រព្រឹត្តជាប់ជានិច្ចព្រះអង្គសម្រេចបានសុខសាន្ត

អត្ថបទទី​២៖ សូមថ្លែងលិខិតទី ២ របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស ២ ករ ៤,១៣-៥,១

បងប្អូនជាទីស្រឡាញ់!
ក្នុងគម្ពីរមានចែងទុកមកថា “ខ្ញុំជឿ ហេតុនេះហើយបានជាខ្ញុំនិយាយ”។ យើងក៏ជឿដែរ ហេតុនេះហើយបានជាយើងនិយាយ។ យើងដឹងថា ព្រះអង្គដែលបានប្រោសព្រះអម្ចាស់យេស៊ូឱ្យទទួលព្រះជន្មដ៏រុងរឿង ទ្រង់ក៏នឹងប្រោសយើងឱ្យរស់ឡើងវិញរួមជាមួយព្រះយេស៊ូដែរ ព្រមទាំងនាំយើងទៅនៅក្បែរព្រះអង្គ រួមជាមួយបងប្អូនថែមទៀតផង។ ហេតុការណ៍ទាំងនេះកើតឡើង ដើម្បីជាប្រយោជន៍ដល់បងប្អូន គឺឱ្យព្រះជាម្ចាស់ប្រណីសន្តោសបងប្អូនកាន់តែច្រើនឡើងៗ ដើម្បីឱ្យមានគ្នាមួយចំនួនធំអរព្រះគុណព្រះជាម្ចាស់កាន់តែច្រើនឡើង និងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ ហេតុនេះហើយ បានជាយើងមិនបាក់ទឹកចិត្តឡើយ ទោះបីរូបកាយរបស់យើងចេះតែទ្រុឌទ្រោមទៅៗក៏ដោយ ក៏ជម្រៅចិត្តយើងកាន់តែចម្រើនឡើងជារៀងរាល់ថ្ងៃដែរ ដ្បិតទុក្ខលំបាកបន្តិចបន្តួចដែលយើងជួបប្រទះម្តងម្កាលនោះ ធ្វើឱ្យយើងមានសិរីរុងរឿងដ៏ប្រសើលើសលប់ ជាសិរីរុងរឿងនៅស្ថិតស្ថេរអស់កល្បជានិច្ច ដែលរកអ្វីមកប្រៀបផ្ទឹមពុំបាន។ ដូច្នេះ យើងមិនចាប់អារម្មណ៍នឹងអ្វីៗដែលកែវភ្នែកមើលមិនឃើញឡើយ គឺយើងចាប់អារម្មណ៍នឹងអ្វីៗដែលភ្នែកមើលមិនឃើញនោះវិញ ដ្បិតអ្វីៗដែលភ្នែកមើលឃើញ នៅស្ថិតស្ថេរតែមួយរយៈពេលប៉ុណ្ណោះ តែអ្វីៗដែលភ្នែកមើលមិនឃើញ នៅស្ថិតស្ថេរអស់កល្បជានិច្ចវិញ។ យើងដឹងហើយថា រូបកាយរបស់យើងនៅលើផែនដីនេះ ប្រៀបបីដូចជាជម្រកមួយដែលត្រូវរលាយសូន្យទៅ តែយើងមានវិមានមួយនៅស្ថានបរមសុខ ជាលំនៅស្ថិតស្ថេរអស់កល្បជានិច្ច ដែលពុំមែនជាស្នាដៃរបស់មនុស្សឡើយ គឺជាស្នាព្រះហស្តរបស់ព្រះជាម្ចាស់។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម វវ ១២ ,១០; យហ ១២,៣១

អាលេលូយ៉ា! អាលេលូយ៉ា!
ឥឡូវនេះ ដល់ពេលព្រះជាម្ចាស់សង្គ្រោះមនុស្សលោកហើយ ហើយព្រះគ្រីស្តរបស់ព្រះអង្គក៏ទទួលឫទ្ធានុភាពដែរ។ បុត្រមនុស្សដែលគេលើកឡើងនៅលើឈើឆ្កាង ទ្រង់ទាញមនុស្សទាំងអស់មកឯព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៣,២០-៣៥

ព្រះយេស៊ូយាងចូលផ្ទះមួយ។ បណ្តាជនជួបជុំគ្នាសារជាថ្មី ជាហេតុនាំឱ្យព្រះអង្គ និងក្រុមសាវ័ករកពេលបរិភោគមិនបានសោះ។ ព្រះញាតិវង្សរបស់ព្រះអង្គឮដំណឹងនេះ ក៏នាំគ្នាធ្វើដំណើរមក ដើម្បីចាប់ព្រះអង្គទៅវិញ ព្រោះគេថា ព្រះអង្គវង្វេងស្មារតីហើយ។ ពួកធម្មាចារ្យដែលចុះមកពីក្រុងយេរូសាឡឹមនិយាយថា៖ «អ្នកនេះមានបេលសេប៊ូល ជាស្តេចខ្មោចនៅក្នុងខ្លួន គាត់អាចដេញខ្មោចដូច្នេះបាន ព្រោះស្តេចខ្មោចប្រគល់អំណាចឱ្យ»។ ព្រះយេស៊ូត្រាស់ហៅគេមក រួចមានព្រះបន្ទូលជាប្រស្នាថា៖ «តើមារសាតាំងអាចដេញ​មារសាតាំងដូចម្តេចកើត?។ ប្រសិនបើពលរដ្ឋក្នុងនគរណាមួយបែកបាក់ទាស់ទែងគ្នាឯង នគរនោះពុំអាចស្ថិតស្ថេរគង់វង្សតទៅមុខបានឡើយ។ ប្រសិនបើក្រុមគ្រួសារមួយបែកបាក់ទាស់ទែងគ្នា ក្រុមគ្រួសារនោះក៏ពុំអាចស្ថិតស្ថេរគង់វង្សបានដែរ។ ដូច្នេះ ប្រសិនបើមារសាតាំងក្រោកឡើងប្រឆាំងនឹងខ្លួនឯង បែកបាក់ទាស់ទែងនឹងខ្លួនឯង វាមិនអាចនៅស្ថិតស្ថេរគង់វង្សបានឡើយ គឺវាមុខជាត្រូវវិនាសមិនខាន។ គ្មាននរណាអាចចូលទៅក្នុងផ្ទះមនុស្សខ្លាំងពូកែ ហើយប្លន់យកទ្រព្យសម្បត្តិរបស់គាត់បានឡើយ គឺត្រូវតែចងមនុស្សខ្លាំងពូកែនោះជាមុនសិន ទើបអាចប្លន់យកទ្រព្យសម្បត្តិក្នុងផ្ទះគាត់បាន។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា បើមនុស្សលោកធ្វើអំពើ​បាប និងពោលពាក្យប្រមាថព្រះជាម្ចាស់ ព្រះអង្គនឹងលើកលែងទោសទាំងអស់។ រីឯអ្នកដែលពោលពាក្យប្រមាថព្រះវិញ្ញាណដ៏វិសុទ្ធវិញ ព្រះអង្គមិនលើកលែងទោសសោះឡើយ ដ្បិតអ្នកនោះមានទោសអស់កល្បជានិច្ច»។ ព្រះយេស៊ូមានព្រះបន្ទូលដូច្នេះ ព្រោះគេនិយាយថា ព្រះអង្គមានខ្មោចនៅក្នុងខ្លួន។ ពេលនោះ មាតា និងបងប្អូនរបស់ព្រះយេស៊ូមកដល់ ឈរនៅខាងក្រោយផ្ទះ ហើយចាត់គេឱ្យចូលមកហៅព្រះអង្គ។ បណ្តាជនដែលអង្គុយនៅជុំវិញព្រះយេស៊ូ ទូលព្រះអង្គថា៖ «លោកគ្រូ! ម្តាយ និងបងប្អូនលោកនៅខាងក្រៅមករកលោក!»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «តើនរណាជាម្តាយខ្ញុំ? នរណាជាបងប្អូនខ្ញុំ?»។ ព្រះអង្គទតមើលទៅមនុស្សដែលនៅជុំវិញព្រះអង្គ រួចមានព្រះបន្ទូលថា៖ «អ្នកទាំងនេះហើយជាមាតា និងជាបងប្អូនរបស់ខ្ញុំ ដ្បិតអ្នកណាប្រព្រឹត្តតាមព្រះហឫទ័យព្រះជាម្ចាស់ អ្នកនោះជាបងប្អូនប្រុសស្រី និងជាម្តាយរបស់ខ្ញុំ»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា យើងខ្ញុំស្ម័គ្រចិត្តបម្រើព្រះអង្គ សូមទ្រង់ព្រះមេត្តាទទួលតង្វាយរបស់យើងខ្ញុំដោយអនុគ្រោះ។ សូមឱ្យសក្ការបូជានេះបានគាប់ព្រះហប្ញទ័យព្រះអង្គ និងផ្តល់ឱ្យយើងខ្ញុំមានសេចក្តីស្រឡាញ់ចំពោះព្រះអង្គ និងចំពោះអ្នកដទៃកាន់តែខ្លាំងឡើងៗផង។

បពិត្រព្រះជាម្ចាស់ប្រកបដោយធម៌មេត្តាករុណាសប្បុរសយ៉ាងក្រៃលែង ព្រះអង្គសព្វព្រះហប្ញទ័យប្រោសយើងខ្ញុំឱ្យបានជាសះស្បើយ។ ដោយអភិបូជានេះ សូមព្រះអង្គរំដោះយើងខ្ញុំឱ្យរួចពីនឹមនៃកិលេសតណ្ហា និងតម្រង់ជីវិតយើងខ្ញុំឱ្យធ្វើតែអំពើល្អផង។

17 Views