ថ្ងៃអាទិត្យ-អាទិត្យទី២៤-រដូវធម្មតា-ឆ្នាំ«ខ»
- អាទិត្យ - បៃតង - អាទិត្យទី២២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តក្រេគ័រដ៏ប្រសើរឧត្តម ជាសម្ដេចប៉ាប និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៅកាល់គុតា ជាព្រហ្មចារិនី និងជាអ្នកបង្កើតក្រុមគ្រួសារសាសនទូតមេត្ដាករុណា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៣ ក្នុងរដូវធម្មតា
(ថ្ងៃកំណើតព្រះនាងព្រហ្មចារិនីម៉ារី) - ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬសន្តសិលា ក្លាវេ
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - ឬព្រះនាមដ៏វិសុទ្ធរបស់ព្រះនាងម៉ារី
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តយ៉ូហានគ្រីសូស្តូម ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - បុណ្យលើកតម្កើងព្រះឈើឆ្កាងដ៏វិសុទ្ធ
- អាទិត្យ - បៃតង - អាទិត្យទី២៤ ក្នុងរដូវធម្មតា
(ព្រះនាងម៉ារីរងទុក្ខលំបាក) - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្តគ័រណី ជាសម្ដេចប៉ាប និងសន្តស៊ីព្រីយុំាង ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តរ៉ូបែរ បេឡាម៉ាំង ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តហ្សង់វីយេជាអភិបាល និងជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអន់ដ្រេគីម ថេហ្គុន ជាបូជាចារ្យ និងសន្តប៉ូល ជុងហាសាង ព្រមទាំងសហជីវិនជាមរណសាក្សីនៅកូរ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្តម៉ាថាយជាគ្រីស្តទូត និងជាអ្នកនិពន្ធគម្ពីរដំណឹងល្អ
- អាទិត្យ - បៃតង - អាទិត្យទី២៥ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្តពីយ៉ូជាបូជាចារ្យ នៅក្រុងពៀត្រេលជីណា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្តកូស្មា និងសន្តដាម៉ីយុាំង ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តវុាំងសង់ នៅប៉ូលជាបូជាចារ្យ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្តវិនហ្សេសឡាយជាមរណសាក្សី ឬសន្តឡូរ៉ង់ រូអ៊ីស និងសហការីជាមរណសាក្សី
- អាទិត្យ - បៃតង - អាទិត្យទី២៦ ក្នុងរដូវធម្មតា
(សន្តមីកាអែល កាព្រីអែល និងរ៉ាហ្វាអែលជាអគ្គទេវទូត) - ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដយេរ៉ូមជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃអាទិត្យ អាទិត្យទី២៤
រដូវធម្មតា ឆ្នាំ«ខ»
ពណ៌បៃតង
ថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ឆ្នាំ២០២៤
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតាដ៏មានតេជានុភាពសព្វប្រការ! ព្រះអង្គបានបង្កើតអ្វីៗសព្វសារពើទាំងអស់។ សូមទ្រង់ព្រះមេត្តាប្រោសបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យស្គាល់ធម៌មេត្តាករុណាដ៏ទូលំទូលាយរបស់ព្រះអង្គ។ សូមឱ្យយើងខ្ញុំបម្រើព្រះអង្គដោយភ្ជាប់ចិត្តនឹងព្រះអង្គ យ៉ាងស្មោះជានិច្ចផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៥០,៥-៩
អ្នកបម្រើរបស់ព្រះអម្ចាស់មានប្រសាសន៍ដូចតទៅ៖ «ព្រះជាអម្ចាស់បានប្រៀនប្រដៅខ្ញុំឱ្យយកចិត្តទុកដាក់ស្តាប់ រីឯខ្ញុំវិញ ខ្ញុំមិនបានបះបោរប្រឆាំងព្រះអង្គ ឬដកខ្លួនថយក្រោយឡើយ។ ខ្ញុំបានបែរខ្នងទៅឱ្យអ្នកដែលចង់វាយខ្ញុំ ខ្ញុំបានបែរមុខទៅឱ្យអ្នកដែលចង់បោចពុកមាត់ខ្ញុំ។ ពេលគេប្រមាថមើលងាយនិងស្តោះទឹកមាត់ដាក់ខ្ញុំ ខ្ញុំមិនគេចមុខចេញឡើយ។ ព្រះជាអម្ចាស់ជួយខ្ញុំ ហេតុនេះហើយបានជាខ្ញុំមិនបាក់មុខ ខ្ញុំនៅតែរក្សាទឹកមុខរឹងប៉ឹងដដែល ព្រោះខ្ញុំដឹងថា ខ្ញុំមិនត្រូវអាម៉ាស់ឡើយ។ ព្រះអង្គដែលរកយុត្តិធម៌ឱ្យខ្ញុំ ទ្រង់គង់នៅក្បែរខ្ញុំ បើនរណាចង់ប្តឹងខ្ញុំ សុំអញ្ជើញមក យើងទៅតុលាការជាមួយគ្នា! នរណាចង់ចោទប្រកាន់ សុំអញ្ជើញមកជួបខ្ញុំ។ មែនហើយ! ព្រះជាអម្ចាស់យាងមកជួយខ្ញុំ តើនរណាអាចផ្តន្ទាទោសខ្ញុំ?»។
ទំនុកតម្កើងលេខ ១១៦ (១១៤), ១-៦.៨-៩ បទព្រហ្មគីតិ
១ | ខ្ញុំស្រឡាញ់ព្រះម្ចាស់ | ដ្បិតទ្រង់ព្រះសណ្តាប់ខ្ញុំ | |
សំឡេងសោកទួញយំ | ទទូចសុំទូលអង្វរ | ។ | |
២ | ព្រះអង្គផ្ទៀងព្រះការណ៌ | រាល់វេលាដោយស្មោះសរ | |
ខ្ញុំនឹងស្រែកអង្វរ | មិនឈប់ឈរមួយជីវិត | ។ | |
៣ | ខ្ញុំរងទុក្ខលំបាក | គ្មានស្រាន្តស្រាកទាំងភ័យភិត | |
មច្ចុរាជមករួបរឹត | ខ្ញុំតក់ស្លុតខ្លាចខ្លួនក្ស័យ | ។ | |
៤ | ខ្ញុំខំអង្វរស្រែក | ខ្លាំងពន់ពេករកម្ចាស់ថ្លៃ | |
អាណិតកុំឱ្យក្ស័យ | សូមប្រណីសង្គ្រោះផង | ។ | |
៥ | ព្រះអង្គតែងសន្តោស | ប្រណីប្រោសមិនដែលហ្មង | |
សុចរិតយុត្តិធម៌ផង | ព្រះទ័យទ្រង់មានមេត្តា | ។ | |
៦ | ព្រះអម្ចាស់បានជួយ | អ្នកខ្សត់ឱ្យផុតវេទនា | |
ពេលខ្ញុំធ្លាក់គ្រាំគ្រា | ព្រះម្ចាស់យាងមកសង្គ្រោះ | ។ | |
៨ | ព្រះអង្គបានរំដោះ | ខ្ញុំផុតគ្រោះបានរស់រាន | |
ការពារជ្រែងទប់ប្រាណ | ខ្ញុំដើរបានមិនភ័យសោះ | ។ | |
៩ | ខ្ញុំដើរមិនឈរឈប់ | ទាំងថ្ងៃយប់នៅចំពោះ | |
ព្រះភក្ត្រព្រះជាម្ចាស់ | នៅក្នុងភពមនុស្សលោកនេះ | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតយ៉ាកុប យក ២,១៤-១៨
បងប្អូនជាទីស្រឡាញ់!
ប្រសិនបើមានម្នាក់ពោលថា ខ្លួនមានជំនឿ តែមិនប្រព្រឹត្តអំពើល្អទេ តើមានប្រយោជន៍អ្វី? តើជំនឿនេះអាចធ្វើឱ្យគេទទួលការសង្គ្រោះបានឬ? ប្រសិនបើបងប្អូនប្រុសឬស្រីណាម្នាក់គ្មានសម្លៀកបំពាក់បិទបាំងខ្លួន និងគ្មានម្ហូបអាហារបរិភោគរាល់ថ្ងៃ ហើយមានម្នាក់ក្នុងចំណោមបងប្អូនពោលទៅគាត់ថា៖ «សូមអញ្ជើញទៅដោយសុខសាន្ត សូមឱ្យបានក្តៅស្រួល សូមបរិភោគឱ្យបានឆ្អែត!» តែមិនឱ្យអ្វីៗដែលគេត្រូវការ តើពាក្យទាំងនេះមានប្រយោជន៍អ្វី?។ រីឯជំនឿវិញ ក៏ដូច្នោះដែរ ប្រសិនបើគ្មានការប្រព្រឹត្តអំពើល្អទេ ជំនឿនោះស្លាប់តែម្តង!។ ប្រសិនបើមានម្នាក់ពោលថា៖ «អ្នកឯងមានជំនឿ រីឯខ្ញុំ ខ្ញុំប្រព្រឹត្តអំពើល្អ។ សូមបង្ហាញជំនឿរបស់អ្នកដែលគ្មានប្រព្រឹត្តអំពើល្អឱ្យខ្ញុំមើលមើល៍» នោះខ្ញុំនឹងបង្ហាញឱ្យអ្នកឃើញជំនឿរបស់ខ្ញុំ ដោយអំពើល្អដែលខ្ញុំបានប្រព្រឹត្ត។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម កាឡ ៦,១៤
អាលេលូយ៉ា! អាលេលូយ៉ា!
យើងខ្ពស់មុខដោយសារតែឈើឆ្កាងរបស់ព្រះអម្ចាស់!។ ដោយសារព្រះអង្គ យើងចាត់ទុកមនុស្សលោកដូចជាជាប់ឆ្កាង។ ដោយសារឈើឆ្កាងនេះ អ្វីៗក្នុងពិភពលោកលែងមានទាក់ទាមនឹងយើងទៀតហើយ ហើយខ្ញុំក៏លែងមានទាក់ទាមអ្វីនឹងពិភពលោកទៀតដែរ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៨,២៧-៣៦
ព្រះយេស៊ូចេញទៅជាមួយក្រុមសាវ័កតាមភូមិនានា ដែលនៅជិតក្រុងសេសារេភីលីព។ នៅតាមផ្លូវ ព្រះអង្គមានព្រះបន្ទូលសួរគថា៖ «តើមនុស្សទាំងឡាយថា ខ្ញុំជានរណា?»។ ក្រុមសាវ័កទូលឆ្លើយថា៖ «អ្នកខ្លះថា លោកជាលោកយ៉ូហានបាទីស្ត អ្នកខ្លះថា លោកជាព្យាការីអេលី ហើយអ្នកខ្លះទៀតថា លោកជាព្យាការីម្នាក់»។ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថាខ្ញុំជានរណាដែរ?»។ លោកសិលាទូលព្រះអង្គថា៖ «លោកជាព្រះគ្រីស្ត»។ ព្រះយេស៊ូហាមប្រាមសាវ័កមិនឱ្យនិយាយប្រាប់គេអំពីព្រះអង្គឡើយ។ បន្ទាប់មក ព្រះយេស៊ូក៏ចាប់ផ្តើមបង្រៀនក្រុមសាវ័កថា បុត្រមនុស្សត្រូវរងទុក្ខលំបាកយ៉ាងខ្លាំង ពួកព្រឹទ្ធាចារ្យ ពួកនាយកបូជាចារ្យ ពួកធម្មាចារ្យនឹងបោះបង់ព្រះអង្គចោល ថែមទាំងធ្វើគុតព្រះអង្គទៀតផង តែបីថ្ងៃក្រោយមក ព្រះអង្គនឹងមានព្រះជន្មដ៏រុងរឿង។ ព្រះអង្គមានព្រះបន្ទូលបញ្ជាក់ប្រាប់គេដោយឥតលាក់លៀមអ្វីឡើយ។ លោកសិលាយាងព្រះអង្គចេញទៅឆ្ងាយពីគេបន្តិច ហើយស្តីបន្ទោសព្រះអង្គ។ ព្រះយេស៊ូងាកទតទៅក្រុមសាវ័កឯទៀតៗ ហើយមានព្រះបន្ទូលបន្ទោសលោកសិលាវិញថា៖ «នែ៎! មារសាតាំង ថយទៅក្រោយខ្ញុំទៅ! ដ្បិតគំនិតអ្នកមិនមែនជាគំនិតរបស់ព្រះជាម្ចាស់ទេ គឺជាគំនិតរបស់មនុស្សសុទ្ធសាធ»។ បន្ទាប់មក ព្រះអង្គត្រាស់ហៅបណ្តាជន និងសាវ័ក រួចមានព្រះបន្ទូលទៅគេថា៖ «បើអ្នកណាចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំចុះ ដ្បិតអ្នកណាចង់បានរួចជីវិត អ្នកនោះនឹងបាត់បង់ជីវិតពុំខាន រីឯអ្នកដែលបាត់បង់ជីវិតព្រោះតែខ្ញុំ និងព្រោះតែដំណឹងល្អនឹងបានជីវិតវិញ»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះគ្រីស្តបានប្រៀនប្រដៅយើងខ្ញុំឱ្យសុខចិត្តបូជាជីវិតតាមព្រះអង្គ។ សូមទ្រង់ព្រះមេត្តាទទួល កាយ វាចា ចិត្ត ដែលយើងខ្ញុំសូមថ្វាយ រួមនឹងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ដែលមានព្រះជន្មគង់នៅអស់កល្បជាអង្វែងតរៀងទៅ។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានព្រះបន្ទូល និងព្រះកាយរបស់ព្រះគ្រីស្តឱ្យយើងខ្ញុំធ្វើជាអាហារដែលផ្តល់ជីវិត។ សូមទ្រង់ព្រះមេត្តាប្រទានព្រះវិញ្ញាណឱ្យយាងមកណែនាំយើងខ្ញុំជានិច្ច កុំឱ្យយើងខ្ញុំប្រព្រឹត្តកិច្ចការដែលមិនគាប់ព្រះហឫទ័យព្រះអង្គឡើយ។