ថ្ងៃអាទិត្យ-អាទិត្យទី២៨-រដូវធម្មតា-ឆ្នាំ«ខ»
- អាទិត្យ - បៃតង - អាទិត្យទី២២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តក្រេគ័រដ៏ប្រសើរឧត្តម ជាសម្ដេចប៉ាប និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៅកាល់គុតា ជាព្រហ្មចារិនី និងជាអ្នកបង្កើតក្រុមគ្រួសារសាសនទូតមេត្ដាករុណា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៣ ក្នុងរដូវធម្មតា
(ថ្ងៃកំណើតព្រះនាងព្រហ្មចារិនីម៉ារី) - ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬសន្តសិលា ក្លាវេ
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - ឬព្រះនាមដ៏វិសុទ្ធរបស់ព្រះនាងម៉ារី
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តយ៉ូហានគ្រីសូស្តូម ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - បុណ្យលើកតម្កើងព្រះឈើឆ្កាងដ៏វិសុទ្ធ
- អាទិត្យ - បៃតង - អាទិត្យទី២៤ ក្នុងរដូវធម្មតា
(ព្រះនាងម៉ារីរងទុក្ខលំបាក) - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្តគ័រណី ជាសម្ដេចប៉ាប និងសន្តស៊ីព្រីយុំាង ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តរ៉ូបែរ បេឡាម៉ាំង ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តហ្សង់វីយេជាអភិបាល និងជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអន់ដ្រេគីម ថេហ្គុន ជាបូជាចារ្យ និងសន្តប៉ូល ជុងហាសាង ព្រមទាំងសហជីវិនជាមរណសាក្សីនៅកូរ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្តម៉ាថាយជាគ្រីស្តទូត និងជាអ្នកនិពន្ធគម្ពីរដំណឹងល្អ
- អាទិត្យ - បៃតង - អាទិត្យទី២៥ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្តពីយ៉ូជាបូជាចារ្យ នៅក្រុងពៀត្រេលជីណា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្តកូស្មា និងសន្តដាម៉ីយុាំង ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តវុាំងសង់ នៅប៉ូលជាបូជាចារ្យ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្តវិនហ្សេសឡាយជាមរណសាក្សី ឬសន្តឡូរ៉ង់ រូអ៊ីស និងសហការីជាមរណសាក្សី
- អាទិត្យ - បៃតង - អាទិត្យទី២៦ ក្នុងរដូវធម្មតា
(សន្តមីកាអែល កាព្រីអែល និងរ៉ាហ្វាអែលជាអគ្គទេវទូត) - ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដយេរ៉ូមជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃអាទិត្យ អាទិត្យទី២៨
រដូវធម្មតា ឆ្នាំ«ខ»
ពណ៌បៃតង
ថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០២៤
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះបិតាប្រកបដោយតេជានុភាពសព្វប្រការ! ព្រះអង្គបានបង្ហាញព្រះហប្ញទ័យមេត្តាករុណាដ៏លើសលប់របស់ព្រះអង្គ ដោយព្រះយេស៊ូលះបង់សម្បត្តិដ៏ប្រសើររបស់ព្រះអង្គ យាងមកយកឋានៈជាអ្នកក្រីក្រ។ សូមទ្រង់ព្រះមេត្តាប្រោសបំភ្លឺចិត្តគំនិតយើងខ្ញុំ
ឱ្យយកចិត្តទុកដាក់រកសម្បត្តិសួគ៌ដែលមិនចេះរលួយ ជាជាងរកសម្បត្តិលោកីយ៍ផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្រះប្រាជ្ញាញាណ ប្រាញ ៧,៧-១១
ខ្ញុំទូលអង្វរព្រះជាម្ចាស់ ហើយព្រះអង្គប្រោសប្រទានឱ្យខ្ញុំមានសុភនិច្ឆ័យ។ ខ្ញុំទូលសូមព្រះអង្គ ព្រះអង្គក៏ប្រទានឱ្យខ្ញុំមានគំនិតនៃព្រះប្រាជ្ញាញាណ។ ខ្ញុំយល់ឃើញថា មានព្រះប្រាជ្ញាញាណ ប្រសើរជាងមានរាជបល្ល័ង្ក និងអំណាចគ្រប់គ្រងទៅទៀត។ បើប្រៀបនឹងព្រះប្រាជ្ញាញាណ ខ្ញុំចាត់ទុកទ្រព្យសម្បត្តិទាំងអស់ថា គ្មានតម្លៃ។ សូម្បីតែត្បូងពេជ្រដ៏មានតម្លៃ ក៏មិនអាចប្រៀបផ្ទឹមនឹងព្រះប្រាជ្ញាញាណបានដែរ។ បើប្រៀបផ្ទឹមនឹងព្រះប្រាជ្ញាញាណ មាសទាំងអស់ក្នុងពិភពលោកទាំងមូលប្រៀបបីដូចជាខ្សាច់មួយក្តាប់តូច ហើយប្រាក់ក៏ប្រៀបដូចជាភក់ដែរ។ ខ្ញុំស្រឡាញ់ព្រះប្រាជ្ញាញាណជាងស្រឡាញ់សុខភាពល្អ និងសម្ផស្សទៅទៀត។ ខ្ញុំសម្រេចចិត្តយកព្រះប្រាជ្ញាញាណធ្វើជាពន្លឺនៃជីវិតរបស់ខ្ញុំ ព្រោះពន្លឺដែលចេញពីព្រះប្រាជ្ញាញាណមិនចេះស្រអាប់ឡើយ។ ព្រះប្រាជ្ញាញាណយាងមករកខ្ញុំ ទាំងនាំសម្បត្តិគ្រប់យ៉ាង និងកាន់ភោគទ្រព្យដ៏មានតម្លៃមកជាមួយផង។
ទំនុកតម្កើងលេខ ៩០ (៨៩), ១២-១៧ បទពាក្យ ៧
១២ | សូមណែនាំខ្ញុំឱ្យដឹងថា | អាយុសង្ខារខ្ញុំឥឡូវ | |
កំណត់ប៉ុណ្ណាឱ្យត្រឹមត្រូវ | ដើម្បីជាផ្លូវខ្ញុំរិះគិត | ។ | |
១៣ | ឱ! ព្រះអម្ចាស់សូមប្រញាប់ | យាងមកឆាប់ៗប្រាប់ការពិត | |
កុំនៅបង្អង់សូមអាណិត | អាសូរដល់ចិត្តអ្នកបម្រើ | ។ | |
១៤ | សូមសម្តែងហឫទ័យមេត្តា | ដោយក្តីករុណាដ៏ប្រសើរ | |
ចំពោះខ្ញុំជាអ្នកបម្រើ | ខ្ញុំមានអំណរគ្រប់វេលា | ។ | |
១៥ | ព្រះអង្គឱ្យខ្ញុំកើតទុក្ខធំ | អស់ពេលច្រើនឆ្នាំខ្ញុំវេទនា | |
សូមប្រោសឱ្យខ្ញុំផុតទុក្ខា | សប្បាយយូរយាយ៉ាងនោះដែរ | ។ | |
១៦ | សូមសម្តែងឱ្យខ្ញុំឃើញច្បាស់ | ពីការសង្គ្រោះឥតកែប្រែ | |
ឱ្យកូនចៅឃើញហូរហែ | ភាពថ្កុំថ្កើងដែរនៃព្រះអង្គ | ។ | |
១៧ | ឱ! ព្រះម្ចាស់អើយសូមសម្តែង | សេចក្តីស្រឡាញ់មកខ្ញុំផង | |
សូមជួយពង្រឹងការទាំងពួង | ខ្ញុំឱ្យខ្ជាប់ខ្ជួនរៀងរហូត | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ៤,២-១៣
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាព្រះបន្ទូលដ៏មានជីវិត និងមានមហិទ្ធិឫទ្ធិ មុតជាងដាវមុខពីរទៅទៀត។ ព្រះបន្ទូលនេះ ចាក់ទម្លុះ ចូលទៅកាត់ព្រលឹង និងវិញ្ញាណ ឱ្យដាច់ចេញពីគ្នា កាត់សន្លាក់ឆ្អឹង និងខួរឆ្អឹងចេញពីគ្នា។ ព្រះបន្ទូលវិនិច្ឆ័យឆន្ទៈ និងគំនិតនៅក្នុងជម្រៅចិត្តមនុស្ស។ គ្មានសត្វលោកណាមួយដែលព្រះបន្ទូលមើលមិនឃើញឡើយ ចំពោះព្រះនេត្ររបស់ព្រះអង្គ អ្វីៗទាំងអស់នៅទទេ ឥតបិទបាំងសោះឡើយ។ យើងត្រូវទូលរៀបរាប់ថ្វាយព្រះបន្ទូលពីគ្រប់កិច្ចការទាំងអស់។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ មថ ៥,៣
អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកដែលដាក់ចិត្តជាអ្នកក្រខ្សត់ ពិតជាបានសុភមង្គល ដ្បិតគេទទួលព្រះរាជ្យនៃស្ថានបរមសុខហើយ!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១០,១៧-៣០ (ឬយ៉ាងខ្លី ១០,១៧-២៧)
ព្រះយេស៊ូកំពុងចេញដំណើរទៅ មានបុរសម្នាក់រត់មកដល់ លុតជង្គង់ចុះនៅមុខព្រះអង្គ ហើយទូលថា៖ «លោកគ្រូដ៏សប្បុរសអើយ! តើខ្ញុំត្រូវធ្វើអ្វីដើម្បីឱ្យទទួលជីវិតអស់កល្បជានិច្ចទុកជាមត៌ក?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ហេតុអ្វីបានជាអ្នកថា ខ្ញុំសប្បុរសដូច្នេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ គ្មាននរណាម្នាក់សប្បុរសឡើយ។ អ្នកស្គាល់វិន័យស្រាប់ហើយថា “កុំសម្លាប់មនុស្ស កុំប្រព្រឹត្តអំពើផិតក្បត់ កុំលួចទ្រព្យសម្បត្តិគេ កុំនិយាយកុហកធ្វើឱ្យគេមានទោស កុំគៃប្រវ័ញ្ចន៍យកសម្បត្តិនរណាឱ្យសោះ ចូរគោពមាតាបិតា”»។ បុរសនោះទូលព្រះអង្គថា៖ «លោកគ្រូ! ខ្ញុំបានប្រតិបត្តិតាមវិន័យទាំងនេះតាំងពីក្មេងមក»។ ព្រះយេស៊ូទតមើលទៅគាត់ ហើយមានព្រះហឫទ័យស្រឡាញ់គាត់ ព្រះអង្គមានព្រះបន្ទូលថា៖ «នៅខ្វះកិច្ចការមួយទៀតដែលអ្នកមិនទាន់ធ្វើ គឺអញ្ជើញទៅលក់អ្វីៗទាំងអស់ដែលអ្នកមាន រួចចែកឱ្យជនក្រីក្រទៅ! ធ្វើដូច្នេះ ទើបអ្នកមានសម្បត្តិសួគ៌ បន្ទាប់មកសឹមអញ្ជើញមកតាមខ្ញុំ»។ កាលបុរសនោះឮដូច្នេះ គាត់ធ្លាក់ទឹកមុខស្រពោន ហើយវិលត្រឡប់ទៅវិញទាំងព្រួយចិត្ត ដ្បិតគាត់មានទ្រព្យសម្បតិ្តស្តុកស្តម្ភណាស់។
ព្រះយេស៊ូទតមើលជុំវិញ រួចមានព្រះបន្ទូលទៅក្រុមសាវ័កថា៖ «អ្នកមានមិនងាយចូលទៅក្នុងព្រះរាជ្យព្រះជាម្ចាស់បានទេ»។ ក្រុមសាវ័កងឿងឆ្ងល់នឹងព្រះបន្ទូលរបស់ព្រះអង្គជាខ្លាំង។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «កូនចៅអើយ! ព្រះរាជ្យព្រះជាម្ចាស់ ពិបាកចូលណាស់! សត្វអូដ្ឋចូលតាមប្រហោងម្ជុល ងាយជាងអ្នកមានចូលក្នុងព្រះរាជ្យព្រះជាម្ចាស់»។ ក្រុមសាវ័ករឹតតែឆ្ងល់ថែមទៀត ហើយនិយាយគ្នាថា៖ «បើដូច្នេះ តើអ្នកណាអាចទទួលការសង្គ្រោះបាន?»។ ព្រះយេស៊ូទតមើលគេ រួចមានព្រះបន្ទូលថា៖ «ការនេះមនុស្សធ្វើពុំកើតទេ តែព្រះជាម្ចាស់ធ្វើកើត ដ្បិតព្រះអង្គធ្វើគ្រប់ការទាំងអស់បាន»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គបានបង្កើតអ្វីៗសព្វសារពើទាំងអស់ ហើយប្រគល់ឱ្យយើងខ្ញុំ។ យើងខ្ញុំសូមថ្វាយតង្វាយទាំងនេះ ដើម្បីតបស្នងព្រះគុណព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យចូលរួមក្នុងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ពាក្យអរព្រះគុណ
បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គបានប្រទានព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត ជាព្រះបុត្រាព្រះអង្គឱ្យយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យទទួលព្រះជន្មផ្ទាល់របស់ព្រះអង្គក្នុងឋានៈជាបុត្រធីតា។ សូមជួយយើងខ្ញុំឱ្យកាន់កិរិយាមារយាទ ស្របតាមឋានៈយើងខ្ញុំផង។