ថ្ងៃអាទិត្យ-អាទិត្យទី២៩-រដូវធម្មតា-ឆ្នាំ«ក»
- អាទិត្យ - បៃតង - អាទិត្យទី២២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តក្រេគ័រដ៏ប្រសើរឧត្តម ជាសម្ដេចប៉ាប និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៅកាល់គុតា ជាព្រហ្មចារិនី និងជាអ្នកបង្កើតក្រុមគ្រួសារសាសនទូតមេត្ដាករុណា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៣ ក្នុងរដូវធម្មតា
(ថ្ងៃកំណើតព្រះនាងព្រហ្មចារិនីម៉ារី) - ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬសន្តសិលា ក្លាវេ
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - ឬព្រះនាមដ៏វិសុទ្ធរបស់ព្រះនាងម៉ារី
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តយ៉ូហានគ្រីសូស្តូម ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - បុណ្យលើកតម្កើងព្រះឈើឆ្កាងដ៏វិសុទ្ធ
- អាទិត្យ - បៃតង - អាទិត្យទី២៤ ក្នុងរដូវធម្មតា
(ព្រះនាងម៉ារីរងទុក្ខលំបាក) - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្តគ័រណី ជាសម្ដេចប៉ាប និងសន្តស៊ីព្រីយុំាង ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តរ៉ូបែរ បេឡាម៉ាំង ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តហ្សង់វីយេជាអភិបាល និងជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអន់ដ្រេគីម ថេហ្គុន ជាបូជាចារ្យ និងសន្តប៉ូល ជុងហាសាង ព្រមទាំងសហជីវិនជាមរណសាក្សីនៅកូរ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្តម៉ាថាយជាគ្រីស្តទូត និងជាអ្នកនិពន្ធគម្ពីរដំណឹងល្អ
- អាទិត្យ - បៃតង - អាទិត្យទី២៥ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្តពីយ៉ូជាបូជាចារ្យ នៅក្រុងពៀត្រេលជីណា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្តកូស្មា និងសន្តដាម៉ីយុាំង ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តវុាំងសង់ នៅប៉ូលជាបូជាចារ្យ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្តវិនហ្សេសឡាយជាមរណសាក្សី ឬសន្តឡូរ៉ង់ រូអ៊ីស និងសហការីជាមរណសាក្សី
- អាទិត្យ - បៃតង - អាទិត្យទី២៦ ក្នុងរដូវធម្មតា
(សន្តមីកាអែល កាព្រីអែល និងរ៉ាហ្វាអែលជាអគ្គទេវទូត) - ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដយេរ៉ូមជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃអាទិត្យ អាទិត្យទី២៩
រដូវធម្មតា ឆ្នាំ«ក»
ពណ៌បៃតង
ថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០២៣
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ដ៏មានតេជានុភាពសព្វប្រការ! ព្រះអង្គសព្វព្រះហប្ញទ័យប្រទានជីវិតឱ្យយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំស្គាល់នឹងស្រឡាញ់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យស្រឡាញ់សេចក្តីដែលព្រះអង្គបញ្ជាឱ្យយើងខ្ញុំប្រព្រឹត្ត សូមឱ្យយើងខ្ញុំបម្រើព្រះអង្គ ដោយចិត្តស្មោះជានិច្ចផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៤៥,១.៤-៦
ព្រះអម្ចាស់មានព្រះបន្ទូលទៅស្តេចស៊ីរូស ដែលព្រះអង្គបានចាក់ប្រេងអភិសេកនោះថា៖ «យើងកាន់ដៃស្តាំរបស់អ្នក យើងបង្ក្រាបប្រជាជាតិទាំងឡាយ យើងដកអាវុធពីស្តេចនានានៅចំពោះមុខអ្នក ព្រមទាំងបើកទ្វារក្រុងចំហនៅមុខអ្នក រហូតតរៀងទៅ។ ទោះបីអ្នកមិនស្គាល់យើងក៏ដោយ ក៏យើងហៅអ្នកចំឈ្មោះ ព្រមទាំងប្រគល់តំណែងដ៏ខ្ពង់ខ្ពស់ឱ្យអ្នក ព្រោះយើងអាណិតកូនចៅរបស់យ៉ាកុប ជាអ្នកបម្រើរបស់យើង គឺជនជាតិអ៊ីស្រាអែលដែលយើងបានជ្រើសរើស។ យើងនេះហើយជាព្រះអម្ចាស់ គឺគ្មានព្រះអម្ចាស់ណាផ្សេងទៀតឡើយ ក្រៅពីយើង គ្មានព្រះជាម្ចាស់ណាទេ។ ទោះបីអ្នកមិនស្គាល់យើងក្តី ក៏យើងបានប្រគល់ឱ្យអ្នកមានប្ញទ្ធិអំណាច ដើម្បីឱ្យមនុស្សក្នុងពិភពលោកទាំងមូល តាំងពីទិសខាងកើតដល់ទិសលិចដឹងថា ក្រៅពីយើង គ្មានព្រះអម្ចាស់ណាផ្សេងទៀតឡើយ»។
ទំនុកតម្កើងលេខ ៩៦ (៩៥), ១.៣-៥.៧.៩-១០ បទព្រហ្មគីតិ
១ | ចូរច្រៀងបទថ្មីថ្វាយ | ព្រះម្ចាស់ថ្លៃកុំឈរឈប់ | |
មនុស្សនៅលើពិភព | ច្រៀងកុំឈប់ថ្វាយព្រះអង្គ | ។ | |
៣ | ចូរប្រកាសនៅម្តុំ | ចំណោមក្រុមជាតិទីទៃ | |
នូវរុងរឿងសិរី | ព្រះហស្តថ្លៃដ៏អស្ចារ្យ | ។ | |
៤ | ដ្បិតព្រះម្ចាស់ឧត្តម | យើងត្រូវខំសរសើរថា | |
អស់ពីដួងចិន្តា | ព្រះក្សត្រាប្រសើរខ្ពស់ | ។ | |
៥ | ព្រះនៃសាសន៍ផ្សេងណា | មិនបានការអ្វីទាំងអស់ | |
រីឯព្រះអម្ចាស់ | ទ្រង់ជាក់ច្បាស់សាងផ្ទៃមេឃ | ។ | |
៧ | ប្រជាទាំងឡាយអើយ | កុំកន្តើយចូរតម្រង់ | |
លើកតម្កើងព្រះអង្គ | ថ្លែងឥតហ្មងពីប្ញទ្ធា | ។ | |
៩ | ចូរក្រាបថ្វាយបង្គំ | ពេលទ្រង់សម្តែងបាដិហារិយ៍ | |
មនុស្សលើផែនលោកា | ញ័រកាយាចំពោះភក្រ្ត | ។ | |
១០ | ចូរប្រកាសនៅម្តុំ | ចំណោមក្រុមជាតិច្រើននាក់ | |
ថាទ្រង់គ្រងរាជ្យជាក់ | ឥតបែកបាក់រឹងមាំល្អ | ។ | |
ព្រះម្ចាស់គ្រប់គ្រងលើ | សព្វសារពើមានអំណរ | ||
ពេញដោយយុត្តិធម៌ | រាស្ត្រអបអរពន់ពេកក្រៃ | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតទី ១ របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងថេសាឡូនិក ១ ថស ១,១-៥
យើង ប៉ូល ស៊ីលវ៉ាន និងធីម៉ូថេ សូមជម្រាបមកព្រះសហគមន៍នៅក្រុងថេស្សាឡូនិក ដែលកើតមកដោយសារព្រះជាម្ចាស់ជាព្រះបិតា និងដោយសារព្រះអម្ចាស់យេស៊ូគ្រីស្ត។ សូមព្រះអង្គមេត្តាប្រណីសន្តោស និងប្រទានសេចក្តីសុខសាន្តដល់អស់បងប្អូន។ នៅពេលយើងអធិដ្ឋាន យើងតែងតែនឹកគិតដល់បងប្អូនទាំងអស់ជាដរាប ហើយអរព្រះគុណព្រះជាម្ចាស់ ព្រោះតែបងប្អូនជានិច្ច។ យើងនឹកចាំអំពីជំនឿដែលនាំឱ្យបងប្អូនបញ្ចេញសកម្មភាព អំពីសេចក្តីស្រឡាញ់ដែលនាំឱ្យបងប្អូនធ្វើការនឿយហត់ និងអំពីសេចក្តីសង្ឃឹមដែលនាំឱ្យបងប្អូនស៊ូទ្រាំ។ ជំនឿ សេចក្តីស្រឡាញ់ និងសេចក្តីសង្ឃឹម ដែលមាននៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ជាព្រះបិតារបស់យើង គឺសុទ្ធតែមកពីព្រះយេស៊ូគ្រីស្តជាអម្ចាស់នៃយើង។ បងប្អូនជាទីស្រឡាញ់នៃព្រះអម្ចាស់អើយ! យើងដឹងហើយថា ព្រះអង្គបានជ្រើសរើសបងប្អូន ដ្បិតដំណឹងល្អដែលយើងបានជូនមកបងប្អូននេះ មិនមែនមកត្រឹមតែដោយពាក្យសម្តីប៉ុណ្ណោះទេ គឺមកដោយមានប្ញទ្ធានុភាព និងដោយព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយទទួលលទ្ធផលយ៉ាងអស្ចារ្យថែមទៀតផង។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ២៩,១-២
អាលេលូយ៉ា! អាលេលូយ៉ា!
ពពួកទេវទូតអើយ! ចូរនាំគ្នាលើកតម្កើងព្រះអម្ចាស់! ចូរលើកតម្កើងសិរីរុងរឿង និងតេជានុភាពរបស់ព្រះអម្ចាស់! ចូរលើកតម្កើងព្រះនាមដ៏រុងរឿងរបស់ព្រះអង្គ! អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២២,១៥-២១
ពួកខាងគណៈផារីស៊ី ពិគ្រោះគ្នារិះរកមធ្យោបាយចាប់កំហុសព្រះយេស៊ូ នៅពេលព្រះអង្គមានព្រះបន្ទូល។ គេក៏ចាត់សិស្សរបស់គេ និងពួកខាងស្តេចហេរ៉ូដឱ្យទៅជួបព្រះអង្គ ហើយទូលថា៖ «លោកគ្រូ! យើងខ្ញុំដឹងថា ពាក្យដែលលោកមានប្រសាសន៍ សុទ្ធតែពិតទាំងអស់។ លោកគ្រូប្រៀនប្រដៅអំពីរបៀបរស់នៅ ដែលគាប់ព្រះហប្ញទ័យព្រះជាម្ចាស់ តាមសេចក្តីពិត គឺលោកគ្រូពុំយោគយល់ ហើយក៏ពុំរើសមុខនរណាឡើយ។ ហេតុនេះ សូមលោកគ្រូឱ្យយោបល់យើងខ្ញុំមើល៍ តើធម្មវិន័យរបស់យើង អនុញ្ញាតឱ្យបង់ពន្ធដារថ្វាយព្រះចៅអធិរាជរ៉ូមុាំងឬទេ?»។ ព្រះយេស៊ូឈ្វេងយល់គំនិតអាក្រក់របស់ពួកគេ ទើបមានព្រះបន្ទូលថា៖ «មនុស្សមានពុតអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាចង់ចាប់កំហុសខ្ញុំដូច្នេះ? ចូរបង្ហាញប្រាក់សម្រាប់បង់ពន្ធនោះឱ្យខ្ញុំមើលមើល៍!»។ គេក៏យកប្រាក់មួយកាក់មកថ្វាយព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើលើកាក់នេះមានរូបនរណា ឈ្មោះនរណា?»។ គេទូលថា៖ «រូប និងឈ្មោះព្រះចៅ អធិរាជ»។ ព្រះអង្គក៏មានព្រះបន្ទូលទៅគេថា៖ «អ្វីៗដែលជារបស់ព្រះចៅអធិរាជ ចូរថ្វាយទៅព្រះចៅអធិរាជវិញទៅ ហើយអ្វីៗដែលជារបស់ព្រះជាម្ចាស់ ចូរថ្វាយទៅព្រះជាម្ចាស់វិញដែរ»។
ពាក្យថ្វាយតង្វាយ
ឱព្រះអម្ចាស់ជាព្រះបិតាអើយ! ព្រះយេស៊ូបានប្រៀនប្រដៅយើងខ្ញុំឱ្យថ្វាយខ្លួនទាំងស្រុងចំពោះព្រះអង្គ សូមទ្រង់ព្រះមេត្តាប្រោសទទួលតង្វាយរបស់យើងខ្ញុំដោយអនុគ្រោះ។ នៅពេលយើងខ្ញុំនាំគ្នានឹករឭកដល់ព្រះបុត្រាបូជាព្រះជន្ម សូមទ្រង់ព្រះមេត្តាជម្រះចិត្តគំនិតយើងខ្ញុំផង។
ពាក្យអរព្រះគុណ
បពិត្រព្រះបិតាដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គបានប្រទានព្រះកាយ និងព្រះលោហិតព្រះគ្រីស្តឱ្យយើងខ្ញុំទទួល ទាន។ សូមទ្រង់ព្រះមេត្តាប្រទាននូវសេចក្តីស្រឡាញ់ និងសេចក្តីក្លាហានឱ្យយើងខ្ញុំ។ សូមណែនាំយើងខ្ញុំឱ្យស្គាល់ការណ៍អាថ៌កំបាំងដ៏អស្ចារ្យនៃព្រះរាជ្យព្រះអង្គផង។