ថ្ងៃអាទិត្យ-អាទិត្យទី៣-រដូវសែសិបថ្ងៃ ឆ្នាំ«ក»
- មករា-២០២៦
- កុម្ភៈ-២០២៦
- មីនា-២០២៦
- មេសា-២០២៦
- ឧសភា-២០២៦
- មិថុនា-២០២៦
- កក្តដា-២០២៦
- សីហា-២០២៦
- កញ្ញា-២០២៦
- តុលា-២០២៦
- វិច្ឆិកា-២០២៦
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 1 | 2 | 3 | ||||
| 4 | 5 | 6 | 7 | 8 | 9 | 10 |
| 11 | 12 | 13 | 14 | 15 | 16 | 17 |
| 18 | 19 | 20 | 21 | 22 | 23 | 24 |
| 25 | 26 | 27 | 28 | 29 | 30 | 31 |
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 1 | 2 | 3 | 4 | 5 | 6 | 7 |
| 8 | 9 | 10 | 11 | 12 | 13 | 14 |
| 15 | 16 | 17 | 18 | 19 | 20 | 21 |
| 22 | 23 | 24 | 25 | 26 | 27 | 28 |
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 1 | 2 | 3 | 4 | 5 | 6 | 7 |
| 8 | 9 | 10 | 11 | 12 | 13 | 14 |
| 15 | 16 | 17 | 18 | 19 | 20 | 21 |
| 22 | 23 | 24 | 25 | 26 | 27 | 28 |
| 29 | 30 | 31 |
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 1 | 2 | 3 | 4 | |||
| 5 | 6 | 7 | 8 | 9 | 10 | 11 |
| 12 | 13 | 14 | 15 | 16 | 17 | 18 |
| 19 | 20 | 21 | 22 | 23 | 24 | 25 |
| 26 | 27 | 28 | 29 | 30 |
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 01 | 02 | |||||
| 03 | 04 | 05 | 06 | 07 | 08 | 09 |
| 10 | 11 | 12 | 13 | 14 | 15 | 16 |
| 17 | 18 | 19 | 20 | 21 | 22 | 23 |
| 24 | 25 | 26 | 27 | 28 | 29 | 30 |
| 31 | ||||||
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 01 | 02 | 03 | 04 | 05 | 06 | |
| 07 | 08 | 09 | 10 | 11 | 12 | 13 |
| 14 | 15 | 16 | 17 | 18 | 19 | 20 |
| 21 | 22 | 23 | 24 | 25 | 26 | 27 |
| 28 | 29 | 30 |
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 01 | 02 | 03 | 04 | |||
| 05 | 06 | 07 | 08 | 09 | 10 | 11 |
| 12 | 13 | 14 | 15 | 16 | 17 | 18 |
| 19 | 20 | 21 | 22 | 23 | 24 | 25 |
| 26 | 27 | 28 | 29 | 30 | 31 |
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 01 | ||||||
| 02 | 03 | 04 | 05 | 06 | 07 | 08 |
| 09 | 10 | 11 | 12 | 13 | 14 | 15 |
| 16 | 17 | 18 | 19 | 20 | 21 | 22 |
| 23 | 24 | 25 | 26 | 27 | 28 | 29 |
| 30 | 31 | |||||
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 01 | 02 | 03 | 04 | 05 | ||
| 06 | 07 | 08 | 09 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 |
ថ្ងៃអាទិត្យ អាទិត្យទី០៣
រដូវសែសិបថ្ងៃ ឆ្នាំ«ក»
ពណ៌ស្វាយ
ថ្ងៃអាទិត្យនេះ យើងជាគ្រីស្តបរិស័ទនាំគ្នានឹករឭកអំពីព្រះជាម្ចាស់រំដោះប្រជាជនអ៊ីស្រាអែលពីដើម ឱ្យមានសេរីភាពដ៏ពិតប្រាកដ។ ព្រះអង្គក៏អប់រំពួកគេក្នុងវាលរហោស្ថាន។ សព្វថ្ងៃព្រះជាម្ចាស់នៅតែរំដោះ និងអប់រំយើងជានិច្ចដូចគេដែរ។ ព្រះយេស៊ូយាងមកប្រទានព្រះអំណោយទានពិសេសរបស់ព្រះបិតាឱ្យអស់អ្នកជឿ គឺព្រះអង្គប្រទានព្រះវិញ្ញាណ ជាព្រះជន្មផ្ទាល់របស់ព្រះអង្គ ឱ្យអ្នកផ្ញើជីវិតទៅលើព្រះអង្គ។ មានតែព្រះយេស៊ូមួយព្រះអង្គគត់ដែលអាចណែនាំយើងឱ្យបានគាប់ព្រះហប្ញទ័យព្រះបិតា។
អត្ថបទទី១ សរ ១៧,៣-៧
តើព្រះជាម្ចាស់នៅឯណា? ម្តេចក៏ព្រះអង្គមិនសង្គ្រោះយើងឱ្យរួចពីទុក្ខ និងប្រោសឱ្យបានសេចក្តីសុខផង! យើងមានការពិសោធន៍ដូចជនជាតិអ៊ីស្រាអែលពីដើម។ ទោះជាយ៉ាងណាក៏ដោយ ក៏យើងនៅតែជឿថា ព្រះជាម្ចាស់ណែនាំជីវិតយើងជានិច្ចដែរ។
ពាក្យអង្វរពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហប្ញទ័យប្រទានព្រះជន្មផ្ទាល់របស់ព្រះអង្គ ឱ្យអស់អ្នកដែលផ្ញើជីវិតទៅលើព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រទានពរដល់អស់អ្នកដែលត្រៀមខ្លួននឹងទទួលអគ្គសញ្ញាជ្រមុជទឹក ក្នុងឱកាសបុណ្យចម្លងខាងមុខនេះ។ សូមបំភ្លឺចិត្តគំនិតរបស់យើងខ្ញុំទាំងអស់គ្នាឱ្យទទួលព្រះអំណោយទានដ៏អស្ចារ្យរបស់ព្រះអង្គផង។
សូមថ្លែងព្រះគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព សរ ១៧,៣-៧
ប្រជាជនអ៊ីស្រាអែលបោះជំរំនៅក្នុងវាលរហោស្ថានរេភីឌីម។ នៅទីនោះ ដោយពួកគេស្រេកទឹកខ្លាំងពេក ពួកគេនាំគា្នរអ៊ូរទាំដាក់លោកម៉ូសេទាំងពោលថា៖ «ហេតុអ្វីបានជាលោកនាំពួកយើងចេញពីស្រុកអេស៊ីប ឱ្យពួកយើងព្រមទាំងកូនចៅ និងហ្វូងសត្វរបស់ពួកយើងស្លាប់ដោយអត់ទឹកដូច្នេះឬ?»។ លោកម៉ូសេស្រែកអង្វរព្រះអម្ចាស់ថា៖ «តើទូលបង្គំត្រូវធ្វើដូចម្តេចចំពោះប្រជាជននេះ? បន្តិចទៀត ពួកគេនឹងយកដុំថ្មគប់សម្លាប់ទូលបង្គំជាពុំខាន»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេវិញថា៖ «ចូរដើរទៅខាងមុខប្រជាជនដោយនាំពួកព្រឹទ្ធាចារ្យរបស់ជនជាតិអ៊ីស្រាអែលទៅជាមួយ។ ចូរកាន់ដំបងដែលអ្នកវាយទឹកទន្លេនីលទៅជាមួយផង។ នៅទីនោះយើងនឹងឈរពីមុខអ្នកលើផ្ទាំងថ្មមួយនៅភ្នំហូររ៉ែប។ ចូរវាយផ្ទាំងថ្ម នោះទឹកនឹងហូរចេញមកសម្រាប់ប្រជាជនបរិភោគ»។
លោកម៉ូសេក៏ធ្វើតាម នៅចំពោះមុខព្រឹទ្ធាចារ្យរបស់ជនជាតិអ៊ីស្រាអែល។ លោកដាក់ឈ្មោះកន្លែងនោះថា “ម៉ាសា” និង “ម៉េរីបា” (ឈ្មោះនេះមានន័យថា “ល្បងល” និង “ជម្លោះ” ) ដ្បិតជនជាតិអ៊ីស្រាអែលបានរករឿងឈ្លោះជាមួយលោកម៉ូសេ ព្រមទាំងល្បងលព្រះអម្ចាស់ដោយពោលថា៖ “តើព្រះអម្ចាស់គង់ក្នុងចំណោមពួកយើងមែន ឬមិនមែន?”។
ទំនុកតម្កើងលេខ ៩៥(៩៤), ១-២.៦-៩ បទកាកគតិ
| ១ | យើងស្រែកច្រៀងឡើង | សរសើរតម្កើង | ថ្វាយព្រះអម្ចាស់ |
| ដោយចិត្តអបអរ | សាទរថ្វាយព្រះ | ជាថ្មមាំណាស់ | |
| ជួយសង្គ្រោះយើង | ។ | ||
| ២ | យើងនាំគ្នីគ្នា | រូតរះម្នីម្នា | ជួបភក្ត្រព្រះអង្គ |
| ទាំងអរព្រះគុណ | ស្មូត្របទតម្កើង | កោតសរសើរទ្រង់ | |
| អស់កល្បអង្វែង | ។ | ||
| ៦ | ចូរនាំគ្នីគ្នា | គោរពវន្ទា | ក្រាបថ្វាយព្រះអង្គ |
| យើងក្រាបចំពោះ | ព្រះភក្ត្រផូរផង់ | បារមីត្រចង់ | |
| ទ្រង់បង្កើតឡើង | ។ | ||
| ៧ | ព្រះអង្គជាព្រះ | នៃយើងទាំងអស់ | បារមីថ្កុំថ្កើង |
| ទ្រង់ជាគង្វាល | ដឹកនាំពួកយើង | ថ្ងៃនេះព្រះអង្គ | |
| បន្លឺឡើងថា | ។ | ||
| ៨ | មិនត្រូវផ្តេសផ្តាស | ដូចកាលបោរបះ | នៅមេរីបា |
| ដូចថ្ងៃល្បងល | នៅឯម៉ាសា | ក្នុងវាលឯកា | |
| ទីរហោស្ថាន | ។ | ||
| ៩ | គឺបុព្វបុរស | នៃអ្នកទាំងអស់ | ចិត្តគេសាមាន្យ |
| គេបានល្បងល | ទោះបីគេបាន | ឃើញកិច្ចប៉ុន្មាន | |
| យើងបានប្រព្រឹត្ត | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៥,១-២.៥-៨
បងប្អូនជាទីស្រឡាញ់!
ព្រះជាម្ចាស់ប្រោសយើងខ្ញុំឱ្យបានសុចរិត ព្រោះតែយើងជឿលើព្រះអង្គ។ យើងក៏មានសន្តិភាពជាមួយនឹងព្រះអង្គដែរ ដោយសារព្រះយេស៊ូគ្រីស្តជាអម្ចាស់នៃយើង។ ដោយសារជំនឿ យើងមានផ្លូវចូលទៅកាន់ជីវិតថ្មី ហើយយើងក៏ស្ថិតនៅក្នុងជីវិតថ្មីនេះយ៉ាងខ្ជាប់ខ្ជួនទាំងខ្ពស់មុខ ដោយសង្ឃឹមថានឹងទទួលសិរីរុងរឿងរបស់ព្រះជាម្ចាស់។ សេចក្តីសង្ឃឹមមិនធ្វើឱ្យយើងខកចិត្តទេ ព្រោះព្រះជាម្ចាស់បានចាក់បង្ហូរព្រះហប្ញទ័យស្រឡាញ់របស់ព្រះអង្គមកក្នុងចិត្តយើង ដោយប្រទានព្រះវិញ្ញាណដ៏វិសុទ្ធមកយើង។
កាលយើងមិនទាន់មានកម្លាំងនៅឡើយ ដល់ពេលកំណត់ព្រះគ្រីស្តបានសោយទិវង្គតសម្រាប់យើង ដែលមិនគោរពប្រណិប័តន៍ព្រះអង្គ។ កម្រមាននរណាម្នាក់ស៊ូរប្តូរជីវិតដើម្បីមនុស្សសុចរិតណាស់ ប្រហែលជាមានម្នាក់ហ៊ានស៊ូប្តូរជីវិតដើម្បីមនុស្សល្អដែរមើលទៅ! តែព្រះជាម្ចាស់បានបង្ហាញព្រះហប្ញទ័យស្រឡាញ់របស់ព្រះអង្គចំពោះយើង ដោយព្រះគ្រីស្តសោយទិវង្គតសម្រាប់យើង ក្នុងពេលដែលយើងនៅជាមនុស្សជាប់បាបនៅឡើយ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៤,៤២.១៥
| ប | សូមលើកតម្កើងសិរីរុងរឿងព្រះគ្រីស្ត! ព្រះអង្គជាព្រះប្រាជ្ញាញាណនៃព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច។ សូមលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់។ |
| គ | បពិត្រព្រះអម្ចាស់! ព្រះអង្គពិតជាព្រះសង្គ្រោះរបស់មនុស្សលោកមែន!។ សូមព្រះមេត្តាប្រទានទឹកដែលផ្តល់ជីវិតមកយើងខ្ញុំផង កុំឱ្យយើងខ្ញុំស្រេកឡើយ។ |
| ប | សូមលើកតម្កើងសិរីរុងរឿងព្រះគ្រីស្ត! ព្រះអង្គជាព្រះប្រាជ្ញាញាណនៃព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច។ សូមលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់។ |
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ៤,៥-៤២ (ឬយ៉ាងខ្លី ៤,៥-១៥.១៩ខ-២៦.៣៩ក៤០-៤២)
ព្រះយេស៊ូយាងមកដល់ភូមិមួយរបស់ជនជាតិសាម៉ារី ឈ្មោះភូមិស៊ីខា នៅជិតចម្ការដែលលោកយ៉ាកុបបានចែកឱ្យលោកយ៉ូសែបជាកូន។ នៅទីនោះ មានអណ្តូងទឹកមួយឈ្មោះ “អណ្តូងលោកយ៉ាកុប”។ ព្រះយេស៊ូអស់កម្លាំងក្នុងការធ្វើដំណើរ ក៏គង់នៅមាត់អណ្តូង។ ពេលនោះប្រហែលជាថ្ងៃត្រង់។ មានស្រ្តីសាសន៍សាម៉ារីម្នាក់មកដងទឹក។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំសុំទឹកទទួលទានបន្តិច»។ (សាវ័កនាំគ្នាទៅរកទិញស្បៀងអាហារនៅឯភូមិ)។ ស្ត្រីសាម៉ារីទូលព្រះអង្គថា៖ «លោកជាសាសន៍យូដា ម្តេចក៏លោកមកសុំទឹកនាងខ្ញុំជាស្ត្រីសាសន៍សាម៉ារីពិសាដូច្នេះ?» (ដ្បិតសាសន៍យូដា និងសាសន៍សាម៉ារីមិនត្រូវគ្នាទេ)។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅនាងថា៖ «ប្រសិនបើនាងស្គាល់ព្រះអំណោយទានរបស់ព្រះជាម្ចាស់ និងស្គាល់អ្នកដែលនិយាយទៅកាន់នាងថា “ខ្ញុំសុំទឹកទទួលទានបន្តិច” នោះនាងមុខជាសុំទឹកពីលោកវិញពុំខាន ហើយលោកនឹងឱ្យទឹកដល់នាង គឺជាទឹកដែលផ្តល់ជីវិត»។ នាងទូលព្រះអង្គថា៖ «លោកម្ចាស់! លោកគ្មានអ្វីដងទឹកសោះ រីឯអណ្តូងសោតក៏ជ្រៅទៀតផង តើលោកបានទឹកដែលផ្តល់ជីវិតនោះពីណាមក?។
ប្រសិនបើអានយ៉ាងខ្លី សូមរំលងវគ្គខាងក្រោមនេះ
តើលោកមានឋានៈធំជាងលោកយ៉ាកុប ជាបុព្វបុរសរបស់យើងដែលទុកគអណ្តូងនេះឱ្យយើងឬ?។ លោកយ៉ាកុប និងកូនចៅរបស់លោក បានពិសាទឹកអណ្តូងនេះ ហើយសត្វរបស់លោកក៏បានផឹកទឹកអណ្តូងនេះដែរ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «អស់អ្នកដែលពិសាទឹកនេះ នៅតែស្រេកតទៅមុខទៀត រីឯអ្នកដែលពិសាទឹកខ្ញុំនឹងឱ្យនោះ នឹងមិនស្រេកទៀតសោះឡើយ ដ្បិតទឹកខ្ញុំឱ្យនឹងបានទៅជាប្រភពទឹកដែលផុសឡើងក្នុងអ្នកនោះផ្តល់ជីវិតអស់កល្បជានិច្ច»។ ស្រ្តីនោះទូលព្រះអង្គថា៖ «លោកម្ចាស់! សូមមេត្តាផ្តល់ទឹកនោះមកនាងខ្ញុំផង! កុំឱ្យនាងខ្ញុំស្រេក និងកុំឱ្យរវល់មកដងទឹកអណ្តូងនេះទៀត»។
ព្រះអង្គមានព្រះបន្ទូលទៅនាងថា៖ «សុំអញ្ជើញទៅហៅប្តីនាង រួចត្រឡប់មកវិញ» ស្រ្តីនោះទូលព្រះអង្គថា៖ «នាងខ្ញុំគ្មានប្តីទេ» ។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «នាងនិយាយថា នាងគ្មានប្តីដូច្នេះ ត្រូវមែនព្រោះនាងធ្លាប់មានប្តីប្រាំមកហើយ រីឯបុរសដែលនៅជាមួយនាងសព្វថ្ងៃមិនមែនជាប្តីរបស់នាងទេ! នាងនិយាយត្រង់មែន!»។ នាងទូលព្រះអង្គថា៖
បើអានយ៉ាងខ្លី សូមអានតទៅទៀត
«លោកម្ចាស់! នាងខ្ញុំយល់ថា លោកពិតជាព្យាការីមែន។ បុព្វបុរសរបស់យើងនាំគ្នាថ្វាយបង្គំព្រះជាម្ចាស់នៅលើភ្នំនេះ តែពួកលោកជាសាសន៍យូដាតែងនិយាយថា ត្រូវថ្វាយបង្គំព្រះអង្គនៅក្រុងយេរូសាឡឹមវិញ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា «អ្នកអើយ! ជឿខ្ញុំចុះ! ដល់ពេលកំណត់ មិនមែននៅលើភ្នំនេះ ឬនៅក្រុងយេរូសាឡឹមទៀតទេដែលអ្នករាល់គ្នានឹងថ្វាយបង្គំព្រះបិតា។ អ្នករាល់គ្នាមិនស្គាល់ព្រះអង្គដែលអ្នករាល់គ្នាថ្វាយបង្គំទេ រីឯយើងវិញ យើងស្គាល់ព្រះអង្គដែលយើងថ្វាយបង្គំ ដ្បិតការសង្គ្រោះចេញមកពីជនជាតិយូដា។ ប៉ុន្តែ ដល់ពេលកំណត់គឺឥឡូវហ្នឹងហើយ អ្នកថ្វាយបង្គំដ៏ពិតប្រាកដនឹងថ្វាយបង្គំព្រះបិតាតាមព្រះវិញ្ញាណ និងសេចក្តីពិត ដ្បិតព្រះបិតាសព្វព្រះហប្ញទ័យនឹងអ្នកថ្វាយបង្គំបែបនេះឯង។ ព្រះជាម្ចាស់ជាវិញ្ញាណ ហេតុនេះអស់អ្នកដែលថ្វាយបង្គំព្រះអង្គត្រូវតែថ្វាយបង្គំតាមវិញ្ញាណ និងតាមសេចក្តីពិត»។ ស្ត្រីនោះទូលព្រះអង្គថា៖ «នាងខ្ញុំដឹងហើយថា ព្រះមេស្ស៊ីហៅ “ព្រះគ្រីស្ត” នឹងយាងមក។ កាលណាព្រះអង្គយាងមកដល់ ទ្រង់នឹងប្រទានឱ្យយើងដឹងសព្វគ្រប់ទាំងអស់។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំនេះហើយ គឺខ្ញុំដែលកំពុងតែនិយាយជាមួយនាង»។
បើអានយ៉ាងខ្លី សូមរំលងវគ្គខាងក្រោមនេះ
ពេលនោះ ក្រុមសាវ័កត្រឡប់មកដល់ ឃើញព្រះអង្គកំពុងនិយាយជាមួយស្ត្រីដូច្នេះគេងឿងឆ្ងល់ជាខ្លាំង តែគ្មាននរណាទូលសួរព្រះអង្គថា ព្រះអង្គសួររកអ្វី ឬហេតុដូចម្តេចក៏មានព្រះបន្ទូលជាមួយនាងឡើយ។ ស្រ្តីនោះទុកក្អមចោលរត់ចូលទៅក្នុងភូមិប្រាប់អ្នកស្រុកថា៖ «សុំមកមើលបុរសម្នាក់ លោកមានប្រសាសន៍ប្រាប់ខ្ញុំនូវអំពើទាំងប៉ុន្មានដែលខ្ញុំបានប្រព្រឹត្ត។ លោកនោះជាព្រះគ្រីស្តហើយមើលទៅ!»។ អ្នកស្រុកនាំគ្នាចេញពីភូមិទៅរកព្រះយេស៊ូ។ ក្នុងពេលជាមួយគ្នានោះ ក្រុមសាវ័កទូលព្រះអង្គថា៖ «លោកគ្រូ! សូមអញ្ជើញពិសា!»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំមានអាហារបរិភោគហើយ ជាអាហារដែលអ្នករាល់គ្នាពុំស្គាល់»។ ក្រុមសាវ័កក៏និយាយគ្នាថា៖ «ប្រហែលជាមាននរណាម្នាក់យកអហារមកជូនលោកហើយទេដឹង?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «អាហាររបស់ខ្ញុំ គឺតាមព្រះហប្ញទ័យរបស់ព្រះអង្គដែលបានចាត់ខ្ញុំឱ្យមក ព្រមទាំងបង្ហើយកិច្ចការរបស់ព្រះអង្គឱ្យបានសម្រេច។ អ្នករាល់គ្នាតែងពោលថា “បួនខែទៀតដល់រដូវចម្រូត”។ រីឯខ្ញុំវិញ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចូរមើលទៅវាលស្រែមើល៍ ស្រូវទុំល្មមច្រូតហើយ។ អ្នកច្រូតបានប្រាក់ឈ្នួលរបស់ខ្លួន ហើយកំពុងប្រមូលផលទុកសម្រាប់ជីវិតអស់កល្បជានិច្ច។ ដូច្នេះ អ្នកសាបព្រោះ និងអ្នកច្រូតកាត់ បានសប្បាយរួមជាមួយគ្នា ស្របតាមពាក្យចាស់លោកថា “ម្នាក់ព្រោះ ម្នាក់ទៀតច្រូត”។ ខ្ញុំបានចាត់អ្នករាល់គ្នាឱ្យទៅច្រូតនៅក្នុងស្រែដែលអ្នករាល់គ្នាពុំបានធ្វើការនឿយហត់ គឺអ្នកផ្សេងទៀតបានធ្វើការនឿយហត់ ហើយអ្នករាល់គ្នាទទួលផលពីការនឿយហត់របស់អ្នកទាំងនោះ»។
បើអានយ៉ាងខ្លី សូមអានតទៅទៀត
ក្នុងភូមិនោះ មានអ្នកស្រុកសាម៉ារីជាច្រើនជឿលើព្រះយេស៊ូ ដោយសារពាក្យដែលស្ត្រីនោះបានបញ្ជាក់ប្រាប់ថា “លោកមានប្រសាសន៍ប្រាប់ខ្ញុំនូវអំពើទាំងប៉ុន្មានដែលខ្ញុំបានប្រព្រឹត្ត”។ ហេតុនេះហើយបានជាកាលជនជាតិសាម៉ារីទៅគាល់ព្រះអង្គ គេអង្វរសូមព្រះអង្គគង់ជាមួយគេ ព្រះអង្គយល់ព្រមគង់នៅទីនោះពីរថ្ងៃ។ មានមនុស្សច្រើនជាងនោះទៅទៀត បានជឿលើព្រះអង្គ ដោយឮព្រះបន្ទូលព្រះអង្គផ្ទាល់។ ពួកគេនិយាយទៅកាន់ស្ត្រីនោះថា៖ «ឥឡូវនេះ យើងជឿមិនមែនត្រឹមតែដោយបានឮពាក្យនាងប៉ុណ្ណោះទេ គឺមកពីយើងបានឮព្រះអង្គមានព្រះបន្ទូលផ្ទាល់នឹងត្រចៀកថែមទៀតផង ហើយយើងដឹងថា ព្រះអង្គពិតជាព្រះសង្គ្រោះរបស់មនុស្សលោកមែន»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គប្រទានធម្មវិន័យឱ្យយើងខ្ញុំប្រតិបត្តិតាម ព្រះអង្គក៏សន្យាថា នឹងប្រទានព្រះវិញ្ញាណឱ្យអស់អ្នកដែលជឿសង្ឃឹមលើព្រះអង្គ។ យើងខ្ញុំគ្មានអ្វីថ្វាយព្រះអង្គ ក្រៅពីជំនឿរបស់យើងខ្ញុំ សូមទ្រង់ព្រះមេត្តាទទួលដោយអនុគ្រោះ រួមជាមួយសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ធម៌លើកតម្កើង
បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងព្រះអង្គ យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ដែលចាត់ព្រះយេស៊ូជាព្រះបុត្រាព្រះអង្គឱ្យយាងមកបង្ហាញធម៌មេត្តាករុណាព្រះអង្គឱ្យមនុស្សលោកស្គាល់។
ព្រះយេស៊ូពិតជាមាគ៌ានាំយើងខ្ញុំឱ្យគោរពថ្វាយបង្គំព្រះបិតា ដោយសេចក្តីពិត និងដោយព្រះវិញ្ញាណ។ ទ្រង់ប្រោសយើងខ្ញុំ និងអស់អ្នកជឿឱ្យទៅជាបុត្រធីតារបស់ព្រះបិតា ព្រះយេស៊ូក៏ពិតជាជីវិត និងជាសេចក្តីពិត ដែលបំភ្លឺចិត្តគំនិតយើងខ្ញុំដែរ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយប្រកាសថា “ព្រះដ៏វិសុទ្ធ!”។
ពាក្យអរព្រះគុណ
បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គបានប្រទានព្រះកាយ និងព្រះលោហិតព្រះបុត្រាឱ្យយើងខ្ញុំទទួល ទានជាអាហារ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿរបស់យើងខ្ញុំ។ សូមបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យទទួលស្គាល់ធម៌មេត្តាករុណារបស់ព្រះអង្គ នៅគ្រប់កាលៈទេសៈប្រចំាជីវិតយើងខ្ញុំផង។ ដូច្នេះ យើងខ្ញុំនឹងទៅជាសាក្សីព្រះអង្គសព្វថ្ងៃដែរ។
