ថ្ងៃអាទិត្យ-អាទិត្យទី០៥-រដូវបុណ្យចម្លង«ឆ្នាំគ»

អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ អាទិត្យទី០៥
រដូវបុណ្យចម្លង «ឆ្នាំគ»
ពណ៌ស

ថ្ងៃអាទិត្យ​ ទី១៨ ខែឧសភា ឆ្នាំ២០២៥

បពិត្រព្រះអម្ចាស់ជាព្រះបិតា ប្រកបដោយមេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហឫទ័យ​ចាត់​ព្រះបុត្រាឱ្យយាងមកណែនាំ និងប្រមូលមនុស្សគ្រប់ជាតិសាសន៍ធ្វើជាមហាគ្រួសារតែមួយ។ សូម​ទ្រង់​ព្រះមេត្តា​ប្រែ​ចិត្ត​គំនិតយើងខ្ញុំឱ្យស្រឡាញ់ព្រះអង្គ និងស្រឡាញ់បងប្អូនយ៉ាងស្មោះ តាមព្រះយេស៊ូដែលទ្រង់មានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណ អស់កល្បជាអង្វែងតរៀងទៅ។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ១៤ ,២១-២៧

លោកប៉ូល និងលោកបារណាបាសវិលទៅក្រុងអ៊ីកូញុម និងក្រុងអន់ទីយ៉ូក ក្នុងស្រុកពីស៊ីឌីវិញ។ លោ​ក​ដាស់​តឿន​​ក្រុមសាវ័កឱ្យតាំងចិត្តមាំមួន និងលើកទឹកចិត្តគេឱ្យមានជំនឿខ្ជាប់ខ្ជួន ដោយមាន​ប្រសាសន៍​ថា៖ ​«យើង​ត្រូវ​ឆ្លង​កាត់​ទុក្ខវេទនាជាច្រើន ដើម្បីឱ្យបានចូលក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់»។ លោកបានតែងតាំងពួកព្រឹទ្ធាចារ្យនៅ​តាម​ព្រះសហគមន៍នីមួយៗ។ លុះបានអធិដ្ឋាន និងតមអាហាររួចហើយ លោកទាំងពីរ​ក៏​ផ្ញើ​ក្រុម​សាវ័ក​ទុក​នៅ​នឹង​ព្រះ​អម្ចាស់ដែលគេបានជឿ។ បន្ទាប់មកទៀត លោកទាំងពីរធ្វើដំណើរឆ្លងកាត់ស្រុក​ពីស៊ីឌីមកដល់ស្រុកប៉មភីលី។ លោក​​បានប្រកាសព្រះបន្ទូលនៅក្រុងពែរកេ រួចលោកនាំគ្នាចុះទៅក្រុងអត្តាលី។ នៅទីនោះ លោកនាំគ្នាចុះសំពៅ វិល​ត្រឡប់មកក្រុងអន់ទីយ៉ូកវិញ គឺនៅក្រុងអន់ទីយ៉ូកនេះហើយដែលព្រះសហគមន៍បានផ្ញើលោកទាំងពីរទៅលើព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ ដើម្បីបំពេញ​កិច្ចការ​ដែល​លោក​ទើបនឹងបានសម្រេចនេះ។
កាលលោក​ទាំងពីរមកដល់ លោកប្រមូលព្រះសហគមន៍ឱ្យមកជួបជុំគ្នា ហើយរៀបរាប់អំពី​កិច្ចការ​ទាំង​ប៉ុន្មាន​​ដែលព្រះជាម្ចាស់បានធ្វើជា​មួយពួកលោក និងរៀបរាប់អំពីរបៀបដែលព្រះអង្គបើកផ្លូវឱ្យសាសន៍ដទៃជឿ។

ទំនុកតម្កើងលេខ ១៤៥ (១៤៤), ៨-១៣ បទកាកគតិ

ព្រះជាអម្ចាស់ប្រកបដោយព្រះហឫទ័យត្រចង់
ប្រណីសន្តោសករុណាហ្មត់ហ្មងអត់ធ្មត់កន្លង
អាណិតមេត្តា
ព្រះជាអម្ចាស់ព្រះទ័យសប្បុរសលើមនុស្សលោកា
ទ្រង់មានព្រះទ័យសន្តោសករុណាមនុស្សគ្រប់អាត្មា
រស់ពេញផែនដី
១០បពិត្រព្រះម្ចាស់សត្វលោកទាំងអស់មានច្រើនពេកក្រៃ
នាំគ្នាតម្កើងរុងរឿងសិរីរាស្រ្តទាំងប្រុសស្រី
ក៏ថ្កើងទ្រង់ដែរ
១១គេនឹងរៀបរាប់ព្រះរាជ្យគួរគាប់រុងរឿងស្ថិតស្ថេរ
របស់ព្រះអង្គឥតមានប្រួលប្រែអានុភាពឥតកែ
ព្រះអង្គនៅគង់
១២ដើម្បីឱ្យមនុស្សទាំងស្រីទាំងប្រុសគ្រប់គ្នាបានដឹង
ពីការអស្ចារ្យរបស់ព្រះអង្គរស្មីរឿងរុង
ចិញ្ចែងចិញ្ចាច
១៣ព្រះរាជ្យព្រះអង្គស្ថិតនៅយូរលង់ពេញដោយអំណាច
គ្រងរាជ្យអស់កល្បព្រោះទ្រង់ជាស្តេចបារមីអង់អាច
ស្ថិតនៅយូរយា
ព្រះអម្ចាស់តែងគោរពឥតក្លែងបន្ទូលសន្យា
អ្វីដែលទ្រង់ធ្វើសុទ្ធតែអស្ចារ្យសប្បុរសមេត្តា
ករុណាអាសូរ

អត្ថបទទី២៖ សូមថ្លែងព្រះគម្ពីរវិវរណៈ វវ ២១,១-៥

ខ្ញុំយ៉ូហាន ឃើញផ្ទៃមេឃថ្មី និងផែនដីថ្មី ដ្បិតផ្ទៃមេឃពីមុន និងផែនដីពីមុននោះបាត់អស់ទៅហើយ ហើយ​ក៏​គ្មានសមុទ្រទៀតដែរ។ បន្ទាប់មក ខ្ញុំឃើញក្រុងដ៏វិសុទ្ធ​ជាក្រុងយេរូសាឡឹមថ្មីចុះពីស្ថានបរមសុខ គឺចុះមកពីព្រះជាម្ចាស់ទាំងតែងខ្លួនដូចភរិយាថ្មោងថ្មី​តុប​តែង​ខ្លួន​ទទួល​ស្វាមី។ ខ្ញុំឮសំឡេងបន្លឺយ៉ាងខ្លាំងៗចេញពីបល្ល័ង្កមកថា៖ «មើលហ្ន៎! ព្រះពន្លា​របស់​ព្រះជាម្ចាស់​ស្ថិតនៅ​ជាមួយ​មនុស្ស​​លោកហើយ! ព្រះអង្គនឹងស្ថិតនៅក្នុងចំណោមពួកគេ ពួកគេនឹងទៅជាប្រជារាស្រ្តរបស់ព្រះអង្គ ហើយព្រះជាម្ចាស់​ផ្ទាល់នឹងគង់ជាមួយពួកគេ។ ព្រះអង្គនឹងជូតទឹកភ្នែកចេញអស់ពីភ្នែករបស់គេ សេចក្តីស្លាប់លែង​មានទៀត​ហើយ​ ការ​កាន់ទុក្ខ ការសោកសង្រេង និងទុក្ខលំបាក ក៏លែងមានទៀតដែរ ដ្បិតអ្វីៗដែលកើតមានកាលពីមុននោះបាត់​អស់​ទៅ​ហើយ»។ ព្រះអង្គដែលគង់នៅលើបល្ល័ង្ក ទ្រង់មានព្រះបន្ទូល​ថា៖ «មើល៍! យើងបានធ្វើអ្វីៗទាំង​អស់​សុទ្ធ​តែថ្មី»​។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១យហ ៤,៨.១១

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់។ យើង​ត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូច​ព្រះ​អង្គ​ស្រឡាញ់យើង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៣,៣១-៣៥

ព្រះយេស៊ូកំពុងជប់លៀងសាវ័កជាលើកចុងក្រោយបង្អស់។ កាលយូដាសចេញផុតទៅ​ ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ថា៖ «ឥឡូវនេះបុត្រមនុស្សបានសម្តែងសិរីរុងរឿងហើយ ហើយ​ព្រះជាម្ចាស់​ក៏បាន​សម្តែង​សិរីរុងរឿង​ក្នុង​បុត្រ​មនុស្ស​ដែរ។ បើព្រះជាម្ចាស់បានសម្តែងសិរីរុងរឿងក្នុងបុត្រមនុស្ស ព្រះអង្គក៏នឹងសម្តែងសិរីរុងរឿងរបស់បុត្រមនុស្សក្នុងព្រះអង្គផ្ទាល់ដែរ ហើយព្រះអង្គនឹងសម្តែងសិរីរុងរឿងរបស់បុត្រមនុស្សក្នុងពេលឆាប់ៗខាងមុខនេះ។ ម្នាលកូនចៅអើយ! ខ្ញុំនៅជាមួយអ្នករាល់គ្នាតែមួយរយៈពេលដ៏ខ្លីទៀត។ ខ្ញុំឱ្យវិន័យថ្មីដល់អ្នករាល់គ្នា គឺត្រូវ​ស្រឡាញ់គ្នាទៅវិញទៅមក។ អ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ បើ​អ្នក​ស្រឡាញ់គ្នាទៅវិញទៅមក មនុស្សទាំងអស់មុខជាដឹងថា អ្នករាល់គ្នាពិតជាសាវ័ករបស់ខ្ញុំមែន»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រោសឱ្យព្រះយេស៊ូធ្វើជាមហាបូជាចារ្យ និងលើក​មនុស្ស​លោក​ទាំង​មូលថ្វាយព្រះអង្គ ដើម្បីឱ្យយើងខ្ញុំទទួលព្រះជន្មផ្ទាល់របស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាទទួល កាយ វាចា ចិត្ត​យើង​​ខ្ញុំ រួមជាមួយសក្ការបូជារបស់ព្រះយេស៊ូគ្រីស្តដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់​កល្បជា​អង្វែង​ត​រៀង​​​ទៅ។ 

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ជាពិសេស នៅថ្ងៃនេះដែលព្រះគ្រីស្តបានបូជាព្រះជន្ម ដូចជាកូនចៀមដែលគេធ្លាប់យកទៅធ្វើយញ្ញក្នុងបុណ្យចម្លង។ ព្រះគ្រីស្តបានប្រោសបុត្រធីតាជាច្រើនឱ្យទទួលជីវិតអស់កល្បជានិច្ច!​។ អស់អ្នកជឿក៏អាចចូលព្រះរាជ្យនៃស្ថានបរមសុខបានដែរ។ ពិតមែនហើយ! ដោយព្រះគ្រីស្តសោយទិវង្គត ព្រះអង្គបានប្រោសយើងខ្ញុំឱ្យរួចពីអំណាច​នៃសេចក្តីស្លាប់! ដោយព្រះគ្រីស្តមានព្រះជន្មថ្មី យើងខ្ញុំម្នាក់ៗក៏ទទួលជីវិតថ្មីដែរ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំជាប្រជាជនដែលទទួលអគ្គសញ្ញាជ្រមុជទឹកទូទាំងសកលលោកមានអំណរសប្បាយ ហើយសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ!” ។

បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គបានប្រទានព្រះកាយ និង​ព្រះ​លោហិត​របស់​ព្រះគ្រីស្តឱ្យយើងខ្ញុំទទួលទានទុកជាអាហារ។ សូមទ្រង់ព្រះមេត្តាប្រោសឱ្យយើងខ្ញុំដែល​ទទួល​ជីវិតថ្មី​ពី​ព្រះ​អង្គ ​រស់នៅយ៉ាងសមរម្យនឹងជីវិតថ្មីនេះផង។ សូមឱ្យព្រះវិញ្ញាណពង្រឹងជំនឿយើងខ្ញុំ និងណែនាំយើងខ្ញុំជានិច្ចដែរ។

633 Views