ថ្ងៃអាទិត្យ-អាទិត្យទី០៤-រដូវបុណ្យចម្លង«ឆ្នាំគ»

អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ អាទិត្យទី០៤​
រដូវបុណ្យចម្លង«ឆ្នាំគ»
ពណ៌ស្វាយ

ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥

បពិត្រព្រះបិតាប្រកបដោយតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គ​ប្រោសព្រះយេស៊ូឱ្យមានព្រះជន្មថ្មីដ៏រុងរឿង និងតែងតាំងជាគង្វាលដ៏ប្រសើរ ដែលប្រមែ​ប្រមូលមនុស្ស​គ្រប់ជាតិ​សាសន៍ធ្វើជាមហាគ្រួសារតែមួយ។ សូមទ្រង់ព្រះមេត្តា​ប្រោស​យើងខ្ញុំឱ្យ​យកចិត្ត​ទុកដាក់​ស្តាប់ព្រះសូរ​សៀង​របស់​គង្វាលនេះ និងបម្រើអ្នកដទៃតាមគង្វាលនេះផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ១៣,១៤.៤៣-៥២

លោកប៉ូល និងលោកបារណាបាសទៅដល់ក្រុងអន់ទីយ៉ូក ក្នុងស្រុកពីស៊ីឌី។ នៅថ្ងៃសប្ប័ទ លោក​ទាំង​ពីរ​ចូល​​​ទៅអង្គុយក្នុងធម្មសាលា។ លុះអង្គប្រជុំបែកគ្នាហើយ មានសាសន៍យូដា និងអ្នកចូល​សាស​នា​យូដា​ជា​ច្រើន​នាក់ដែ​ល​​​គោរ​ពប្រណិប័តន៍ព្រះជាម្ចាស់នាំគ្នាទៅតាមលោកប៉ូល និងលោកបារណាបាស។ លោក​ទាំង​ពីរ​សន្ទនា​ជាមួយ​ពួកគេ ហើយក្រើនរំឭកគេឱ្យនៅជាប់នឹងព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ជានិច្ច។
នៅថ្ងៃសប្ប័ទបន្ទាប់មកទៀត ប្រជាជននៅក្រុងនោះបានមកជួបជុំស្តាប់ព្រះបន្ទូលរបស់ព្រះ​អម្ចាស់​ស្ទើរតែ​ទាំង​អស់គ្នា។ កាលជនជាតិយូដាឃើញមហាជនដូច្នោះ គេមានចិត្តច្រណែនជាខ្លាំង ក៏នាំគ្នានិយាយជំទាស់នឹង​ពាក្យ​ដែល​លោកប៉ូលមានប្រសាសន៍ ហើយថែមទាំង​ជេរប្រមាថលោកទៀតផង។ លោកប៉ូល និងលោកបារណាបាស​ក៏មានប្រសាសន៍ទៅគេដោយចិត្តអង់អាចថា៖ «មុនដំបូង យើងខ្ញុំត្រូវ​តែប្រកាស​ព្រះបន្ទូល​របស់ព្រះ​ជាម្ចាស់​ដល់​បង​ប្អូន។ ប៉ុន្តែ ដោយបងប្អូនបដិសេធមិនព្រមទទួលព្រះបន្ទូលនេះ ហើយដោយបងប្អូនយល់ឃើញថា ខ្លួនមិន​សម​នឹង​ទទួល​ជីវិតអស់កល្បជានិច្ចទេនោះ យើងខ្ញុំនឹងងាកទៅប្រកាសដល់សាសន៍ដទៃវិញ ដ្បិតព្រះអម្ចាស់បានបង្គាប់​មក​យើងខ្ញុំថា៖ “យើងបានតែងតាំងអ្នកឱ្យធ្វើជាពន្លឺបំភ្លឺជាតិសាសន៍នានា និងឱ្យនាំការសង្គ្រោះរ​ហូត​ទៅ​ដល់​ស្រុក​ដាច់​ស្រយាល​នៃផែន​ដី”»។
កាលសាសន៍ដទៃឮដូច្នោះ គេមានអំណររីករាយ ហើយនាំគ្នាលើកតម្កើងព្រះបន្ទូលរបស់ព្រះអម្ចាស់។ រីឯ​អស់​អ្នកដែលព្រះជាម្ចាស់តម្រូវ​ឱ្យទទួលជីវិតអស់កល្បជានិច្ចក៏នាំគ្នាជឿដែរ។ ព្រះបន្ទូលរបស់ព្រះអម្ចាស់​បាន​ឮ​សុះ​​សាយក្នុងស្រុកនោះទាំងមូល។ ប៉ុន្តែ សាសន៍យូដាបានញុះញង់ស្ត្រីៗមានឋានៈខ្ពង់ខ្ពស់ដែល​គោរព​ប្រណិប័ត​ន៍​​ព្រះ​ជាម្ចាស់ និងញុះញង់ពួកនាម៉ឺននៅក្រុងនោះឱ្យលើកគ្នាទៅបៀតបៀន លោកប៉ូល និងលោកបារណាបាស ព្រមទាំងដេញលោកទាំងពីរចេញពីដែនដីរបស់គេផង។
លោកប៉ូល និងលោកបារណាបាសក៏រលាស់ធូលីដីចេញពីជើងរបស់លោក រួចធ្វើដំណើរទៅក្រុងអ៊ីកូញុម។ រីឯក្រុមសាវ័កនៅអន់ទីយ៉ូកវិញ គេបានពោរពេញដោយអំណរ និងដោយព្រះវិញ្ញាណដ៏វិសុទ្ធ។

ទំនុកតម្កើងលេខ ១០០(៩៩), ១-៣.៥ បទកាកគតិ

មនុស្សលើផែនដីទាំងប្រុសទាំងស្រីចូរអបអរឡើង
សាទរព្រះម្ចាស់ជាព្រះថ្កុំថ្កើងព្រះម្ចាស់នៃយើង
កុំបីរួញរា
នាំគ្នាគោរពទាំងថ្ងៃទាំងយប់ដោយចិត្តជ្រះថ្លា
នាំគ្នាមកជិតអង្គព្រះនាមាច្រៀងហ៊ោរខ្ញៀវខ្ញា
ដោយអរសប្បាយ
ចូរអ្នកដឹងថាព្រះម្ចាស់ពិតជាព្រះយើងគ្រប់កាយ
ជាព្រះអម្ចាស់ពិតឥតក្លែងក្លាយបង្កើតយើងហើយ
ទ្រង់ថែថ្នាក់ថ្នម
ដ្បិតព្រះអម្ចាស់ទ្រង់សប្បុរសណាស់ករុណាហ្មត់ហ្មង
គង់នៅស្ថិតស្ថេរអង្វែងយូរលង់ស្មោះស្ម័គ្រកន្លង
អស់កល្បតទៅ

អត្ថបទទី២៖ សូមថ្លែងព្រះគម្ពីរវិវរណៈ វវ ៧,៩.១៤-១៧

ខ្ញុំយ៉ូហាន ឃើញមហាជនដ៏ច្រើនកុះករគ្មាននរណាអាចរាប់ចំនួនបាន អ្នកទាំងនោះមកពីគ្រប់ជាតិ​សាស​ន៍​ គ្រប់កុលសម្ព័ន្ធ គ្រប់ប្រជាជន និងពីគ្រប់ភាសា។ ពួកគេពាក់អាវសវែងឈរនៅមុខបល្ល័ង្ក និងនៅមុខកូនចៀមទាំង​កាន់ធាងទន្សែនៅដៃផង។ លោកតាម្នាក់ប្រាប់ខ្ញុំ​ថា៖ ​«អ្នកទាំង​នេះសុទ្ធ​តែបាន​ឆ្លងកាត់​ទុក្ខ​វេទ​នាដ៏ខ្លាំង។ គេបាន​បោ​ក​​អាវរបស់ខ្លួនឱ្យបានសស្អាត ក្នុងព្រះលោហិតរបស់កូនចៀម។ ហេតុនេះហើយ បាន​ជា​ពួក​គេស្ថិតនៅ​មុខ​បល្ល័ង្ករ​បស់​ព្រះជាម្ចាស់ និងគោរពបម្រើព្រះអង្គទាំងថ្ងៃទាំងយប់ នៅក្នុងព្រះវិហាររបស់ព្រះអង្គ។ ព្រះអង្គដែល​គង់​នៅ​លើ​បល្ល័ង្ក នឹងទទួលគេឱ្យជ្រកកោនក្នុងព្រះពន្លារបស់ព្រះអង្គ ពួកគេនឹងលែងឃ្លាន លែងស្រេកទៀតហើយ ព្រះអាទិត្យ​ និង​កំ​ដៅ​គ្រប់យ៉ាង ក៏នឹងលែងធ្វើទុក្ខគេទៀតដែរ ដ្បិតកូនចៀមដែលគង់នៅកណ្តាលបល្ល័ង្ក ទ្រង់នឹងឃ្វាលពួកគេ ព្រះអង្គនឹងនាំគេទៅរកប្រភពទឹកដែលផ្តល់ជីវិត ហើយព្រះជាម្ចាស់នឹងជូតទឹកភ្នែកចេញអស់ពីភ្នែករបស់គេ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១០,១៤-១៥

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូជាគង្វាលដ៏ល្អប្រសើរ! ព្រះអង្គស្គាល់ចៀមរបស់ព្រះអង្គ ហើយចៀម​ក៏ស្គាល់​ព្រះអង្គដែរ។ ព្រះអង្គស៊ូប្តូរជីវិតដើម្បីចៀមរបស់ព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១០,២៧-៣០

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ជនជាតិយូដាថា៖ «ខ្ញុំជាគង្វាលដ៏ល្អ។ ចៀមរបស់ខ្ញុំតែងស្តាប់សំឡេងខ្ញុំ ខ្ញុំស្គាល់ចៀមទាំងនោះ ហើយ​ចៀមទាំងនោះមកតាមខ្ញុំ។ ខ្ញុំឱ្យគេមានជីវិតអស់កល្បជានិច្ច គេមិនវិនាស​អន្តរាយ​ឡើយ​ ហើយគ្មាននរណាអាចឆក់យកគេពីដៃខ្ញុំជាដាច់ខាត។ ព្រះបិតាដែលបានប្រទានចៀមទាំងនោះមកឱ្យខ្ញុំ ទ្រង់​មានអំណាចធំលើសអ្វីៗទាំងអស់ គ្មាននរណាអាចឆក់យកគេពីព្រះហស្តព្រះបិតាបានឡើយ។ ខ្ញុំ និងព្រះបិតាជាអង្គតែមួយ»។

បពិត្រព្រះអម្ចាស់! ជារៀងរាល់ឆ្នាំព្រះអង្គសព្វព្រះហឫទ័យឱ្យយើងខ្ញុំនឹករឭកអំពីរបៀបព្រះគ្រីស្តស​ង្គ្រោះ​យើង​ខ្ញុំ!។ យើងខ្ញុំសូមថ្វាយកាយ វាចា ចិត្ត រួមជាមួយព្រះយេស៊ូដែលបានបូជាព្រះជន្ម។ សូមទ្រង់​ព្រះមេត្តា​ទទួល​តង្វាយ​របស់យើងខ្ញុំដោយអនុគ្រោះ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ជាពិសេស នៅថ្ងៃនេះដែលព្រះគ្រីស្តបានបូជាព្រះជន្ម ដូចជាកូនចៀមដែលគេធ្លាប់យកទៅធ្វើយញ្ញក្នុងបុណ្យចម្លង។ ព្រះគ្រីស្តបានប្រោសបុត្រធីតាជាច្រើនឱ្យទទួលជីវិតអស់កល្បជានិច្ច!។ អស់អ្នកជឿក៏អាចចូលព្រះរាជ្យនៃស្ថានបរមសុខបានដែរ។ ពិតមែនហើយ! ដោយព្រះគ្រីស្តសោយទិវង្គត ព្រះអង្គបានប្រោសយើងខ្ញុំឱ្យរួចពីអំណាច​នៃសេចក្តីស្លាប់! ដោយព្រះគ្រីស្តមានព្រះជន្មថ្មី យើងខ្ញុំម្នាក់ៗក៏ទទួលជីវិតថ្មីដែរ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំជាប្រជាជនដែលទទួលអគ្គសញ្ញាជ្រមុជទឹកទូទាំងសកលលោកមានអំណរសប្បាយ ហើយសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ!” ។

បពិត្រព្រះបិតាប្រកបដោយតេជានុភាពសព្វប្រការ ហើយដែលជាគង្វាលដ៏សប្បុរស! ព្រះអង្គសង្គ្រោះយើង​ខ្ញុំ​​ដោយព្រះបុត្រាបូជាព្រះជន្ម។ សូមទ្រង់ព្រះមេត្តាណែនាំយើងខ្ញុំជាព្រះសហគមន៍ព្រះអង្គ ឱ្យស្គាល់ធម៌មេត្តា​ករុ​ណា​​ដ៏លើសលប់របស់ព្រះអង្គផង។

71 Views