ថ្ងៃអាទិត្យ-អាទិត្យទី០៥-រដូវធម្មតា«ឆ្នាំគ»
- អង្គារ - ស្វ - រដូវសែសិបថ្ងៃ
- ពុធ - ស្វ - រដូវសែសិបថ្ងៃ
- ស - សន្ដហ្វ្រង់ស្វ័រមកពីភូមិប៉ូឡា ជាឥសី
- ព្រហ - ស្វ - រដូវសែសិបថ្ងៃ
- សុក្រ - ស្វ - រដូវសែសិបថ្ងៃ
- ស - សន្ដអ៊ីស៊ីដ័រ ជាអភិបាល និងជាគ្រូបាធ្យាយ
- សៅរ៍ - ស្វ - រដូវសែសិបថ្ងៃ
- ស - សន្ដវ៉ាំងសង់ហ្វេរីយេ ជាបូជាចារ្យ
- អាទិត្យ - ស្វ - ថ្ងៃអាទិត្យទី៥ ក្នុងរដូវសែសិបថ្ងៃ
- ចន្ទ - ស្វ - រដូវសែសិបថ្ងៃ
- ស - សន្ដយ៉ូហានបាទីស្ដ ដឺឡាសាល ជាបូជាចារ្យ
- អង្គារ - ស្វ - រដូវសែសិបថ្ងៃ
- ស - សន្ដស្ដានីស្លាស ជាអភិបាល និងជាមរណសាក្សី
- ពុធ - ស្វ - រដូវសែសិបថ្ងៃ
- ស - សន្ដម៉ាតាំងទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី
- ព្រហ - ស្វ - រដូវសែសិបថ្ងៃ
- សុក្រ - ស្វ - រដូវសែសិបថ្ងៃ
- ស - សន្ដស្ដានីស្លាស
- សៅរ៍ - ស្វ - រដូវសែសិបថ្ងៃ
- អាទិត្យ - ក្រហម - បុណ្យហែស្លឹក លើកតម្កើងព្រះអម្ចាស់រងទុក្ខលំបាក
- ចន្ទ - ស្វ - ថ្ងៃចន្ទពិសិដ្ឋ
- ស - បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ-មហាសង្រ្កាន្ដ
- អង្គារ - ស្វ - ថ្ងៃអង្គារពិសិដ្ឋ
- ស - បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ-វារៈវ័នបត
- ពុធ - ស្វ - ថ្ងៃពុធពិសិដ្ឋ
- ស - បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ-ថ្ងៃឡើងស័ក
- ព្រហ - ស - ថ្ងៃព្រហស្បត្ដិ៍ពិសិដ្ឋ (ព្រះអម្ចាស់ជប់លៀងក្រុមសាវ័ក)
- សុក្រ - ក្រហម - ថ្ងៃសុក្រពិសិដ្ឋ (ព្រះអម្ចាស់សោយទិវង្គត)
- សៅរ៍ - ស - ថ្ងៃសៅរ៍ពិសិដ្ឋ (រាត្រីបុណ្យចម្លង)
- អាទិត្យ - ស - ថ្ងៃបុណ្យចម្លងដ៏ឱឡារិកបំផុង (ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ)
- ចន្ទ - ស - សប្ដាហ៍បុណ្យចម្លង
- ស - សន្ដអង់សែលម៍ ជាអភិបាល និងជាគ្រូបាធ្យាយ
- អង្គារ - ស - សប្ដាហ៍បុណ្យចម្លង
- ពុធ - ស - សប្ដាហ៍បុណ្យចម្លង
- ក្រហម - សន្ដហ្សក ឬសន្ដអាដាលប៊ឺត ជាមរណសាក្សី
- ព្រហ - ស - សប្ដាហ៍បុណ្យចម្លង
- ក្រហម - សន្ដហ្វីដែល នៅភូមិស៊ីកម៉ារិនហ្កែន ជាបូជាចារ្យ និងជាមរណសាក្សី
- សុក្រ - ស - សប្ដាហ៍បុណ្យចម្លង
- ស - សន្ដម៉ាកុស អ្នកនិពន្ធព្រះគម្ពីរដំណឹងល្អ
- សៅរ៍ - ស - សប្ដាហ៍បុណ្យចម្លង
- អាទិត្យ - ស - ថ្ងៃអាទិត្យទី២ ក្នុងរដូវបុណ្យចម្លង (ព្រះហឫទ័យមេត្ដាករុណា)
- ចន្ទ - ស - រដូវបុណ្យចម្លង
- ក្រហម - សន្ដសិលា សាណែល ជាបូជាចារ្យ និងជាមរណសាក្សី
- ស - ឬ សន្ដល្វីស ម៉ារី ហ្គ្រីនៀន ជាបូជាចារ្យ
- អង្គារ - ស - រដូវបុណ្យចម្លង
- ស - សន្ដីកាតារីន ជាព្រហ្មចារិនី នៅស្រុកស៊ីយ៉ែន និងជាគ្រូបាធ្យាយព្រះសហគមន៍
- ពុធ - ស - រដូវបុណ្យចម្លង
- ស - សន្ដពីយូសទី៥ ជាសម្ដេចប៉ាប
- ព្រហ - ស - រដូវបុណ្យចម្លង
- ស - សន្ដយ៉ូសែប ជាពលករ
- សុក្រ - ស - រដូវបុណ្យចម្លង
- ស - សន្ដអាថាណាស ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- សៅរ៍ - ស - រដូវបុណ្យចម្លង
- ក្រហម - សន្ដភីលីព និងសន្ដយ៉ាកុបជាគ្រីស្ដទូត - អាទិត្យ - ស - ថ្ងៃអាទិត្យទី៣ ក្នុងរដូវបុណ្យចម្លង
- ចន្ទ - ស - រដូវបុណ្យចម្លង
- អង្គារ - ស - រដូវបុណ្យចម្លង
- ពុធ - ស - រដូវបុណ្យចម្លង
- ព្រហ - ស - រដូវបុណ្យចម្លង
- សុក្រ - ស - រដូវបុណ្យចម្លង
- សៅរ៍ - ស - រដូវបុណ្យចម្លង
- អាទិត្យ - ស - ថ្ងៃអាទិត្យទី៤ ក្នុងរដូវបុណ្យចម្លង
- ចន្ទ - ស - រដូវបុណ្យចម្លង
- ស - សន្ដណេរ៉េ និងសន្ដអាគីឡេ
- ក្រហម - ឬសន្ដប៉ង់ក្រាស ជាមរណសាក្សី
- អង្គារ - ស - រដូវបុណ្យចម្លង
- ស - ព្រះនាងម៉ារីនៅហ្វាទីម៉ា - ពុធ - ស - រដូវបុណ្យចម្លង
- ក្រហម - សន្ដម៉ាធីយ៉ាស ជាគ្រីស្ដទូត
- ព្រហ - ស - រដូវបុណ្យចម្លង
- សុក្រ - ស - រដូវបុណ្យចម្លង
- សៅរ៍ - ស - រដូវបុណ្យចម្លង
- អាទិត្យ - ស - ថ្ងៃអាទិត្យទី៥ ក្នុងរដូវបុណ្យចម្លង
- ក្រហម - សន្ដយ៉ូហានទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី
- ចន្ទ - ស - រដូវបុណ្យចម្លង
- អង្គារ - ស - រដូវបុណ្យចម្លង
- ស - សន្ដប៊ែរណាដាំ នៅស៊ីយែនជាបូជាចារ្យ - ពុធ - ស - រដូវបុណ្យចម្លង
- ក្រហម - សន្ដគ្រីស្ដូហ្វ័រ ម៉ាហ្គាលែន ជាបូជាចារ្យ និងសហការី ជាមរណសាក្សីនៅម៉ិចស៊ិក
- ព្រហ - ស - រដូវបុណ្យចម្លង
- ស - សន្ដីរីតា នៅកាស៊ីយ៉ា ជាបព្វជិតា
- សុក្រ - ស - រដូវបុណ្យចម្លង
- សៅរ៍ - ស - រដូវបុណ្យចម្លង
- អាទិត្យ - ស - ថ្ងៃអាទិត្យទី៦ ក្នុងរដូវបុណ្យចម្លង
- ចន្ទ - ស - រដូវបុណ្យចម្លង
- ស - សន្ដហ្វីលីព នេរី ជាបូជាចារ្យ
- អង្គារ - ស - រដូវបុណ្យចម្លង
- ស - សន្ដអូគូស្ដាំង នីកាល់បេរី ជាអភិបាលព្រះសហគមន៍
- ពុធ - ស - រដូវបុណ្យចម្លង
- ព្រហ - ស - រដូវបុណ្យចម្លង
- ស - សន្ដប៉ូលទី៦ ជាសម្ដេប៉ាប
- សុក្រ - ស - រដូវបុណ្យចម្លង
- សៅរ៍ - ស - រដូវបុណ្យចម្លង
- ស - ការសួរសុខទុក្ខរបស់ព្រះនាងព្រហ្មចារិនីម៉ារី
- អាទិត្យ - ស - បុណ្យព្រះអម្ចាស់យេស៊ូយាងឡើងស្ថានបរមសុខ
- ក្រហម - សន្ដយ៉ូស្ដាំង ជាមរណសាក្សី
- ចន្ទ - ស - រដូវបុណ្យចម្លង
- ក្រហម - សន្ដម៉ាសេឡាំង និងសន្ដសិលា ជាមរណសាក្សី
- អង្គារ - ស - រដូវបុណ្យចម្លង
- ក្រហម - សន្ដឆាលល្វង់ហ្គា និងសហជីវិន ជាមរណសាក្សីនៅយូហ្គាន់ដា - ពុធ - ស - រដូវបុណ្យចម្លង
- ព្រហ - ស - រដូវបុណ្យចម្លង
- ក្រហម - សន្ដបូនីហ្វាស ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- សុក្រ - ស - រដូវបុណ្យចម្លង
- ស - សន្ដណ័រប៊ែរ ជាអភិបាលព្រះសហគមន៍
- សៅរ៍ - ស - រដូវបុណ្យចម្លង
- អាទិត្យ - ស - បុណ្យលើកតម្កើងព្រះវិញ្ញាណយាងមក
- ចន្ទ - ស - រដូវបុណ្យចម្លង
- ស - ព្រះនាងព្រហ្មចារិនីម៉ារី ជាមាតានៃព្រះសហគមន៍
- ស - ឬសន្ដអេប្រែម ជាឧបដ្ឋាក និងជាគ្រូបាធ្យាយ
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដបារណាបាស ជាគ្រីស្ដទូត
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដអន់តន នៅប៉ាឌូជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - ស - បុណ្យលើកតម្កើងព្រះត្រៃឯក (អាទិត្យទី១១ ក្នុងរដូវធម្មតា)
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដរ៉ូមូអាល ជាចៅអធិការ
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដលូអ៊ីសហ្គូនហ្សាក ជាបព្វជិត
- អាទិត្យ - ស - បុណ្យលើកតម្កើងព្រះកាយ និងព្រះលោហិតព្រះយេស៊ូគ្រីស្ដ
(អាទិត្យទី១២ ក្នុងរដូវធម្មតា)
- ស - ឬសន្ដប៉ូឡាំងនៅណុល
- ស - ឬសន្ដយ៉ូហាន ហ្វីសែរជាអភិបាលព្រះសហគមន៍ និងសន្ដថូម៉ាស ម៉ូរ ជាមរណសាក្សី - ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - កំណើតសន្ដយ៉ូហានបាទីស្ដ
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - បុណ្យព្រះហឫទ័យមេត្ដាករុណារបស់ព្រះយេស៊ូ
- ស - ឬសន្ដស៊ីរីល នៅក្រុងអាឡិចសង់ឌ្រី ជាអភិបាល និងជាគ្រូបាធ្យាយ
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - បុណ្យគោរពព្រះបេះដូដ៏និម្មលរបស់ព្រះនាងម៉ារី
- ក្រហម - សន្ដអ៊ីរេណេជាអភិបាល និងជាមរណសាក្សី
- អាទិត្យ - ក្រហម - សន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត (អាទិត្យទី១៣ ក្នុងរដូវធម្មតា)
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ក្រហម - ឬមរណសាក្សីដើមដំបូងនៅព្រះសហគមន៍ក្រុងរ៉ូម
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដថូម៉ាស ជាគ្រីស្ដទូត - សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីអេលីសាបិត នៅព័រទុយហ្គាល - សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដអន់ទន ម៉ារីសាក្ការីយ៉ា ជាបូជាចារ្យ
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៤ ក្នុងរដូវធម្មតា
- ស - សន្ដីម៉ារីកូរែទី ជាព្រហ្មចារិនី និងជាមរណសាក្សី - ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដអូហ្គូស្ទីនហ្សាវរុង ជាបូជាចារ្យ ព្រមទាំងសហជីវិនជាមរណសាក្សី
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដបេណេឌិកតូ ជាចៅអធិការ
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៥ ក្នុងរដូវធម្មតា
-ស- សន្ដហង់រី
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដកាមីលនៅភូមិលេលីស៍ ជាបូជាចារ្យ
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដបូណាវិនទួរ ជាអភិបាល និងជាគ្រូបាធ្យាយព្រះសហគមន៍
- ពុធ - បៃតង - ថ្ងៃធម្មតា
- ស - ព្រះនាងម៉ារីនៅលើភ្នំការមែល
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ស - សន្ដអាប៉ូលីណែរ ជាអភិបាល និងជាមរណសាក្សី
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដឡូរង់ នៅទីក្រុងប្រិនឌីស៊ី ជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីម៉ារីម៉ាដាឡា ជាទូតរបស់គ្រីស្ដទូត
- ពុធ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីប្រ៊ីហ្សីត ជាបព្វជិតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដសាបែលម៉ាកឃ្លូវជាបូជាចារ្យ
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដយ៉ាកុបជាគ្រីស្ដទូត
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីហាណ្ណា និងសន្ដយ៉ូហាគីម ជាមាតាបិតារបស់ព្រះនាងម៉ារី
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីម៉ាថា សន្ដីម៉ារី និងសន្ដឡាសា - ពុធ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដសិលាគ្រីសូឡូក ជាអភិបាល និងជាគ្រូបាធ្យាយ
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដអ៊ីញ៉ាស នៅឡូយ៉ូឡា ជាបូជាចារ្យ
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដអាលហ្វងសូម៉ារី នៅលីកូរី ជាអភិបាល និងជាគ្រូបាធ្យាយ - សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដអឺស៊ែប នៅវែរសេលី ជាអភិបាលព្រះសហគមន៍
- ស - ឬសន្ដសិលាហ្សូលីយ៉ាំងអេម៉ារ ជាបូជាចារ្យ
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដយ៉ូហានម៉ារីវីយ៉ាណេជាបូជាចារ្យ
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកា សន្ដីម៉ារី
- ពុធ - បៃតង - ថ្ងៃធម្មតា
- ស - ព្រះអម្ចាស់សម្ដែងរូបកាយដ៏អស្ចារ្យ
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ក្រហម - ឬសន្ដស៊ីស្ដទី២ ជាសម្ដេចប៉ាប និងសហការីជាមរណសាក្សី
- ស - ឬសន្ដកាយេតាំង ជាបូជាចារ្យ
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដដូមីនិក ជាបូជាចារ្យ
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ក្រហម - ឬសន្ដីតេរេសាបេណេឌិកនៃព្រះឈើឆ្កាង ជាព្រហ្មចារិនី និងជាមរណសាក្សី
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៩ ក្នុងរដូវធម្មតា
- ក្រហម - សន្ដឡូរង់ ជាឧបដ្ឋាក និងជាមរណសាក្សី
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីក្លារ៉ា ជាព្រហ្មចារិនី
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីយ៉ូហាណា ហ្វ្រង់ស័រដឺហ្សង់តាលជាបព្វជិតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដប៉ុងស្យាង ជាសម្ដេចប៉ាប និងសន្ដហ៊ីប៉ូលីតជាបូជាចារ្យ និងជាមរណសាក្សី
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដម៉ាកស៊ីមីលីយាង ម៉ារីកូលបេជាបូជាចារ្យ និងជាមរណសាក្សី
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - ព្រះអម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដស្ទេផាន នៅប្រទេសហុងគ្រី
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី២០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដយ៉ូហានអឺដជាបូជាចារ្យ
- ពុធ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដប៊ែរណា ជាចៅអធិការ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដពីយូសទី១០ ជាសម្ដេចប៉ាប
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - ព្រះនាងម៉ារី ជាព្រះមហាក្សត្រីយានី
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដីរ៉ូស នៅក្រុងលីម៉ាជាព្រហ្មចារិនី
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី២១ ក្នុងរដូវធម្មតា
- ស - សន្ដបារថូឡូមេ ជាគ្រីស្ដទូត
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដលូអ៊ីស ជាមហាក្សត្រប្រទេសបារាំង
- ស - ឬសន្ដយ៉ូសែបនៅកាឡាសង់ ជាបូជាចារ្យ
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីម៉ូនិក
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដអូគូស្ដាំង ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - ទុក្ខលំបាករបស់សន្ដយ៉ូហានបាទីស្ដ
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី២២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដហ្គ្រេហ្គ័រដ៏ប្រសើរឧត្ដម ជាសម្ដេចប៉ាប និងជាគ្រូបាធ្យាយ - ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីតេរេសា នៅកាល់គុតា ជាព្រហ្មចារិនី និងជាអ្នកបង្កើតក្រុមគ្រួសារសាសនទូតមេត្ដាករុណា - សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី ២៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - ថ្ងៃកំណើតព្រះនាងព្រហ្មចារិនីម៉ារី
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដសិលាក្លាវេ ជាបូជាចារ្យ
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - ឬព្រះនាមដ៏វិសុទ្ធរបស់នាងម៉ារី
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដយ៉ូហានគ្រីសូស្ដូម ជាអភិបាល និងជាគ្រូបាធ្យាយ
- អាទិត្យ - ក្រហម - បុណ្យលើកតម្កើងព្រះឈើឆ្កាង
- បៃតង - ថ្ងៃអាទិត្យទី ២៤ ក្នុងរដូវធម្មតា - ចន្ទ - បៃតង - ថ្ងៃធម្មតា
- ក្រហម - ព្រះនាងព្រហ្មចារិនីម៉ារីរងទុក្ខលំបាក
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដគ័រណី ជាសម្ដេចប៉ាប សន្ដីស៊ីព្រីយ៉ាំង ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដរ៉ូប៊ែរបេឡាម៉ាំងជាអភិបាល និងជាគ្រូបាធ្យាយ
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដហ្សង់វីយេ ជាអភិបាល និងជាមរណសាក្សី
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដអន់ដ្រេគីមថេហ្គុន ជាបូជាចារ្យ និងសន្ដប៉ូលជុងហាសាង ព្រមទាំងសហជីវិន ជាមរណសាក្សីនៅប្រទេសកូរ៉េ
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី ២៥ ក្នុងរដូវធម្មតា
- ស - សន្ដម៉ាថាយ ជាគ្រីស្ដទូត និងជាអ្នកនិពន្ធគម្ពីរដំណឹងល្អ
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ពិធីបុណ្យភ្ជុំបិណ្ឌ) - អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដពីយ៉ូ ជាបូជាចារ្យ នៅក្រុងពៀត្រេលជីណា (ពិធីបុណ្យភ្ជុំបិណ្ឌ)
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ក្រហម - ឬសន្ដកូស្មា និងសន្ដដាម៉ីយ៉ាំង ជាមរណសាក្សី
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដវ៉ាំងសង់ដឺប៉ូល ជាបូជាចារ្យ
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី២៦ ក្នុងរដូវធម្មតា
- ស - ឬសន្ដវិនហ្សេសឡាយ
- ក្រហម - ឬសន្ដឡូរ៉ង់ រូអ៊ីស និងសហការីជាមរណសាក្សី
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដមីកាអែល កាព្រីអែល និងរ៉ាហ្វាអែល ជាអគ្គទេវទូត
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដយេរ៉ូម ជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយ - ព្រហ - បៃតង - ថ្ងៃធម្មតា
- ស - ទេវទូតអ្នកការពារដ៏វិសុទ្ធ
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដហ្វ្រង់ស្វ័រ នៅអាស៊ីស៊ី
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដប្រ៊ុយណូ ជាបូជាចារ្យ
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - ព្រះនាងព្រហ្មចារិនីម៉ារីតាមមាលា (សូត្រផ្គាំ)
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ក្រហម - ឬសន្ដដឺនីស ជាអភិបាល និងសហជីវិន ជាមរណសាក្សី
- ស - ឬសន្ដយ៉ូហាន លេអូណាឌី ជាបូជាចារ្យ
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដយ៉ូហានទី២៣ ជាសម្ដេចប៉ាប
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី២៨ ក្នុងរដូវធម្មតា
- ស - សន្ដកាឡូ អាគូទីស
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ក្រហម - ឬសន្ដកាលីទូស ជាសម្ដេចប៉ាប និងជាមរណសាក្សី
- ពុធ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីតេរេសានៃព្រះយេស៊ូ ជាព្រហ្មចារិនីនៅក្រុងអាវីឡា និងជាគ្រូបាធ្យាយ
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា
- ស - សន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដអ៊ីញ៉ាស នៅក្រុងអន់ទីយ៉ូក ជាអភិបាល និងជាមរណសាក្សី
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី២៩ ក្នុងរដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺ ប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងជាមរណសាក្សី
- ស - ឬសន្ដប៉ូលនៃព្រះឈើឆ្កាង ជាបូជាចារ្យ - ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដអន់តូនី ម៉ារីក្លារេជាអភិបាលព្រះសហគមន៍
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដាជាគ្រីស្ដទូត
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ - អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដម៉ាតាំង ដេប៉ូរេស ជាបព្វជិត
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៣២ ក្នុងរដូវធម្មតា
(បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់) - ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដឡេអូ ជាជនដ៏ប្រសើរឧត្ដម ជាសម្ដេចប៉ាប និងជាគ្រូបាធ្យាយ
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដម៉ាតាំង ជាអភិបាលនៅក្រុងទួរ
- ពុធ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដម ជាអភិបាល និងជាគ្រូបាធ្យាយ
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៣៣ ក្នុងរដូវធម្មតា
(ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដីហ្សេទ្រូដ ជាព្រហ្មចារិនី) - ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីអេលីសាប៊ែត នៅហុងគ្រឺជាបព្វជិតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកា សន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដីសេស៊ីល ជាព្រហ្មចារិនី និងជាមរណសាក្សី
- - ក្រហម - ព្រះអម្ចាស់យេស៊ូគ្រីស្ដ ជាព្រះមហាក្សត្រនៃពិភពលោក
(ឬសន្ដក្លេម៉ង់ទី១ ជាំសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ ជាចៅអធិការ) - ចន្ទ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដអន់ដ្រេ យុងឡាក់ ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ក្រហម - ឬសន្ដីកាតារីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - ស្វាយ - ថ្ងៃអាទិត្យទី០១ ក្នុងរដូវរង់ចាំ (ចូលឆ្នាំ «ក»)
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃអាទិត្យ អាទិត្យទី០៥
រដូវធម្មតា«ឆ្នាំគ»
ពណ៌បៃតង
ថ្ងៃអាទិត្យ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥
ពាក្យអធិដ្ឋាននៅពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា ប្រកបដោយធម៌មេត្ដាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហឫទ័យត្រាស់ហៅយើងខ្ញុំឱ្យធ្វើជាព្រះសហគមន៍របស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្ដាថែរក្សាការពារមហាគ្រួសាររបស់ព្រះអង្គ តាមសេចក្ដីសង្ឃឹមរបស់យើងខ្ញុំផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៦,១-៨
នៅឆ្នាំដែលព្រះបាទអូស្យាសសោយទិវង្គត ខ្ញុំឃើញព្រះអម្ចាស់គង់លើបល្ល័ង្កដ៏ខ្ពស់បំផុត ជាយព្រះភូសារបស់ព្រះអង្គលាតពេញក្នុងព្រះវិហារ។ នៅពីលើព្រះអង្គ មានពពួកសេរ៉ាភីម។ សេរ៉ាភីមទាំងនោះបន្លឺសំឡេងឆ្លើយឆ្លងគ្នាទៅវិញទៅមកថា៖ «ព្រះដ៏វិសុទ្ធ ព្រះដ៏វិសុទ្ធ ព្រះដ៏វិសុទ្ធ គឺព្រះអម្ចាស់នៃពិភពទាំងមូល!។ ផែនដីទាំងមូល ពោរពេញទៅដោយសិរីរុងរឿងរបស់ព្រះអង្គ!»។ ព្រះសូរសៀងរបស់ព្រះអង្គ ធ្វើឱ្យកក្រើកទ្វារព្រះវិហារ ហើយមានផ្សែងហុយពេញព្រះដំណាក់។ ពេលនោះ ខ្ញុំលាន់មាត់ថា៖ «ស្លាប់ខ្ញុំហើយ! ខ្ញុំពិតជាត្រូវវិនាស ដ្បិតខ្ញុំជាមនុស្សមានបបូរមាត់មិនបរិសុទ្ធ ហើយខ្ញុំក៏រស់នៅកណ្ដាលចំណោមប្រជាជនដែលមានបបូរមាត់មិនបរិសុទ្ធដែរ តែខ្ញុំបានឃើញព្រះមហាក្សត្រ ជាព្រះអម្ចាស់នៃពិភពទាំងមូល»។ ខណៈនោះសេរ៉ាភីមមួយហើរមករកខ្ញុំ ទាំងកាន់តង្កៀបកៀបរងើកភ្លើងពីអាសនៈមកជាមួយផង រួចយករងើកភ្លើងនោះមកប៉ះមាត់ខ្ញុំ ទាំងប្រាប់ថា៖ «ដោយរងើកភ្លើងនេះប៉ះបបូរមាត់លោកដូច្នេះ ព្រះអម្ចាស់លើកលែងទោសឱ្យលោក ព្រះអង្គដកបាបចេញពីលោកហើយ»។ បន្ទាប់មក ខ្ញុំឮព្រះសូរសៀងរបស់ព្រះអម្ចាស់ដែលមានព្រះបន្ទូលថា៖ «តើយើងនឹងចាត់អ្នកណាឱ្យទៅ? តើនរណានឹងនាំពាក្យរបស់យើង?»។ ខ្ញុំទូលឆ្លើយថា៖ «ទូលបង្គំនៅទីនេះស្រាប់ហើយ! សូមព្រះអង្គចាត់ទូលបង្គំចុះ!» ។
ទំនុកតម្កើងលេខ ១៣៨ (១៣៧),១-៥.៨ បទកាកគតិ
១ | ខ្ញុំសូមតម្កើង | ព្រះម្ចាស់ខ្ពស់ឡើង | អស់ពីដួងចិត្ដ |
នៅមុខទេវតា | ទូលបង្គំស្មូត្របទ | តម្កើងថ្វាយថ្វាត់ | |
ដល់ព្រះអង្គថ្លៃ | ។ | ||
២ | ខ្ញុំក្រាបបែរមុខ | តម្រង់ទៅរក | វិហារប្រពៃ |
ខ្ញុំលើកតម្កើង | ព្រះនាមថ្លាថ្លៃ | ដោយព្រះហឫទ័យ | |
ស្មោះស្ម័គ្រឥតស្បើយ | ។ | ||
៣ | នៅថ្ងៃដែលខ្ញុំ | ស្រែកអង្វរសុំ | ព្រះអង្គតបឆ្លើយ |
ព្រះអង្គប្រទាន | ឥតមានកន្ដើយ | ឱ្យខ្ញុំបានស្បើយ | |
ក្នុងចិត្ដក្លាហាន | ។ | ||
៤ | ឱ! ព្រះម្ចាស់អើយ | សូមទ្រង់ផ្ដល់ឱ្យ | ស្ដេចទាំងប៉ុន្មាន |
នៅលើផែនដី | នាំគ្នាគ្រប់ប្រាណ | តម្កើងពេលបាន | |
ឮទ្រង់សន្យា | ។ | ||
៥ | សូមឱ្យគេនាំ | គ្នីគ្នាច្រៀងរាំ | តម្កើងកិច្ចការ |
ថាព្រះអម្ចាស់ | រុងរឿងអស្ចារ្យ | ឧត្ដមថ្លៃថ្លា | |
បំផុតគ្មានពីរ | ។ | ||
៨ | បពិត្រព្រះម្ចាស់ | ការគ្រប់យ៉ាងនេះ | ពិតជាប្រពៃ |
ព្រះអង្គប្រកប | ដោយព្រះហឫទ័យ | ករុណាក្រៃ | |
ឥតបីបោះបង់ | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ១៥,១-១១ (ឬយ៉ាងខ្លី ១៥,១-៨.១១)
បងប្អូនជាទីស្រឡាញ់!
ខ្ញុំសូមរម្លឹកបងប្អូនថា ដំណឹងល្អដែលខ្ញុំបានប្រកាសប្រាប់បងប្អូន ជាដំណឹងល្អដែលបងប្អូនបានទទួល និងបានជឿយ៉ាងខ្ជាប់ខ្ជួនស្រាប់ហើយ។ ប្រសិនបើបងប្អូនមិនឃ្លាតចាកពីដំណឹងល្អដែលខ្ញុំបានប្រកាសប្រាប់បងប្អូនទេនោះ បងប្អូននឹងទទួលការសង្គ្រោះតាមរយៈដំណឹងល្អនេះដែរ។ បើឃ្លាតចាកពីជំនឿរបស់បងប្អូន មុខតែឥតប្រយោជន៍។
មុនដំបូងបង្អស់ ខ្ញុំជម្រាបជូនបងប្អូននូវសេចក្ដីដែលខ្ញុំបានទទួល គឺថា ព្រះគ្រីស្ដសោយទិវង្គតដើម្បីរម្ដោះបាបយើងស្របតាមគម្ពីរ។ គេបានបញ្ចុះព្រះសពព្រះអង្គនៅក្នុងផ្នូរ ហើយព្រះជាម្ចាស់ប្រោសព្រះអង្គឱ្យតើនឡើងនៅថ្ងៃទីបី ស្របតាមគម្ពីរ។ ព្រះអង្គបានបង្ហាញខ្លួនឱ្យលោកកេផាសឃើញ រួចឱ្យក្រុមគ្រីស្ដទូតទាំងដប់ពីររូបឃើញដែរ។ បន្ទាប់មក ព្រះអង្គបង្ហាញខ្លួនឱ្យបងប្អូនជាងប្រាំរយនាក់ឃើញក្នុងពេលជាមួយគ្នា។ ក្នុងចំណោមបងប្អូនទាំងនោះ មានភាគច្រើននៅរស់នៅឡើយ តែមានអ្នកខ្លះបានទទួលមរណភាពផុតទៅហើយ។ បន្ទាប់មកទៀត ព្រះអង្គបង្ហាញខ្លួនឱ្យលោកយ៉ាកុបឃើញ រួចឱ្យគ្រីស្ដទូតទាំងអស់ឃើញ។ ក្រោយបង្អស់ ព្រះអង្គបង្ហាញខ្លួនឱ្យខ្ញុំដែលប្រៀបបីដូចជាកូនកើតមិនគ្រប់ខែនេះឃើញដែរ។
ប្រសិនបើអានយ៉ាងខ្លី សូមរំលងវគ្គខាងក្រោមនេះ
ដ្បិតក្នុងចំណោមគ្រីស្ដទូតទាំងអស់ ខ្ញុំជាអ្នកតូចជាងគេ ហើយមិនសមនឹងមានឈ្មោះជាគ្រីស្ដទូតទៀតផង ព្រោះខ្ញុំបានបៀតបៀនព្រះសហគមន៍របស់ព្រះជាម្ចាស់។ ប៉ុន្ដែ ហេតុដែលខ្ញុំបានដូចសព្វថ្ងៃនេះ ក៏មកតែពីព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះអង្គមកលើខ្ញុំ មិនមែនឥតប្រយោជន៍ទេ ផ្ទុយទៅវិញ ខ្ញុំបានធ្វើការច្រើនជាងគ្រីស្ដទូតទាំងនោះទៅទៀត ក៏ប៉ុន្ដែ មិនមែនខ្ញុំទេដែលធ្វើការ គឺព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់ដែលស្ថិតនៅជាមួយខ្ញុំទេតើ ដែលបានសម្រេចគ្រប់កិច្ចការ។
ប្រសិនបើអានយ៉ាងខ្លី សូមអានវគ្គខាងក្រោមនេះទៀត
ហេតុនេះ ទោះបីខ្ញុំក្ដី ទោះបីគ្រីស្ដទូតទាំងនោះក្ដី យើងប្រកាសដំណឹងល្អនេះ ជាដំណឹងល្អដែលបងប្អូនបានជឿ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៤,១៩
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះសូរសៀងរបស់ព្រះអម្ចាស់ហៅ៖ «សូមអញ្ជើញមកតាមខ្ញុំ!។ ខ្ញុំនឹងធ្វើឱ្យអ្នកនេសាទមនុស្សវិញ»។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៥,១-១១
ថ្ងៃមួយ ព្រះយេស៊ូគង់នៅមាត់បឹងកេនេសារ៉ែត មានបណ្ដាជនជាច្រើនប្រជ្រៀតគ្នានៅជុំវិញព្រះអង្គ ដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះអង្គទតឃើញទូកពីរចតនៅមាត់ច្រាំង រីឯអ្នកនេសាទនាំគ្នាចុះទៅលាងអួនរបស់គេ។ ព្រះយេស៊ូយាងចុះទៅក្នុងទូករបស់លោកស៊ីម៉ូន រួចទ្រង់សុំឱ្យគាត់ចេញទូកទៅឆ្ងាយពីច្រាំងបន្ដិច។ ព្រះអង្គគង់បង្រៀនបណ្ដាជនពីក្នុងទូកនោះ។ លុះព្រះអង្គបង្រៀនគេចប់ហើយ ទ្រង់មានព្រះបន្ទូលទៅកាន់លោកស៊ីម៉ូនថា៖ «ចូរបង្ហួសទូកទៅទឹកជ្រៅ រួចនាំគ្នាទម្លាក់អួនចុះ»។ លោកស៊ីម៉ូនតបទៅព្រះយេស៊ូវិញថា៖ «លោកគ្រូ! យើងខ្ញុំបានអូសអួនពេញមួយយប់ហើយ អត់បានត្រីសោះ ប៉ុន្ដែ បើលោកគ្រូមានប្រសាសន៍ដូច្នេះ ខ្ញុំនឹងទម្លាក់អួនតាមពាក្យរបស់លោកគ្រូ»។ គេក៏ទម្លាក់អួនទៅក្នុងទឹក ជាប់ត្រីយ៉ាងច្រើនស្ទើរតែធ្លាយអួន។ គេបក់ដៃហៅមិត្ដភក្ដិដែលនៅក្នុងទូកមួយទៀតឱ្យមកជួយ។ ពួកនោះមកដល់ ជួយចាប់ត្រីដាក់ពេញទូកទាំងពីរស្ទើរតែនឹងលិច។ ពេលលោកស៊ីម៉ូនឃើញដូច្នោះ គាត់ក្រាបទៀបព្រះបាទាព្រះយេស៊ូទូលព្រះអង្គថា៖ «ឱ ព្រះអម្ចាស់អើយ! សូមយាងឱ្យឆ្ងាយពីទូលបង្គំទៅ ព្រោះទូលបង្គំជាមនុស្សបាប»។
លោកស៊ីម៉ូននិយាយដូច្នេះ ព្រោះគាត់ និងអស់អ្នកដែលនៅជាមួយភ័យស្ញប់ស្ញែងជាខ្លាំង នៅពេលបានឃើញត្រីច្រើនយ៉ាងនេះ។ រីឯលោកយ៉ាកុប និងលោកយ៉ូហាន ជាកូនលោកសេបេដេ ដែលនេសាទរួមជាមួយលោកស៊ីម៉ូន ក៏មានចិត្ដដូច្នោះដែរ។ ប៉ុន្ដែ ព្រះយេស៊ូមានព្រះបន្ទូលទៅលោកស៊ីម៉ូនថា៖ «កុំខ្លាចអី! អំណឹះតទៅ អ្នកនឹងនេសាទមនុស្សវិញ»។
ពេលទូកទៅដល់មាត់ច្រាំងវិញ គេបោះបង់អ្វីៗទាំងអស់ចោល រួចនាំគ្នាដើរតាមព្រះយេស៊ូទៅ។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះជាអម្ចាស់! ព្រះអង្គបានបង្កើតអ្វីៗទាំងអស់ដែលមាននៅក្នុងពិភពលោក។ យើងខ្ញុំសូមលើកនំប័ុង និងស្រានេះមកថ្វាយព្រះអង្គ ដើម្បីតបស្នងព្រះគុណព្រះអង្គ។ សូមទ្រង់ព្រះមេត្ដាទទួលដោយអនុគ្រោះ។ សូមប្រោសប្រទានឱ្យនំប័ុង និងស្រានេះ បាន ទៅជាព្រះកាយ និងព្រះលោហិតរបស់ព្រះយេស៊ូគ្រីស្ដដែលបានសង្គ្រោះមនុស្សលោក។ ព្រះអង្គមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ពាក្យអរព្រះគុណ
បពិត្រព្រះបិតាប្រកបដោយធម៌មេត្ដាករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ដែលបានប្រោសយើងខ្ញុំឱ្យទទួលព្រះកាយព្រះគ្រីស្ដជាប្រភពជីវិតរបស់យើងខ្ញុំ។ សូមទ្រង់ព្រះមេត្ដាប្រោសពង្រឹងជំនឿយើងខ្ញុំ ឱ្យជាប់ចិត្ដនឹងព្រះគ្រីស្ដជានិច្ច ក្នុងគ្រប់កិច្ចការដែលយើងខ្ញុំប្រព្រឹត្ដ សូមឱ្យយើងខ្ញុំជួយស្រោចស្រង់មនុស្ស ដោយមិនប្រកាន់វណ្ណៈ ឬឋានៈអ្វីឡើយ។