ថ្ងៃអាទិត្យ-អាទិត្យទី០៨-រដូវធម្មតា«ឆ្នាំគ»

អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ អាទិត្យទី០៨
រដូវធម្មតា«ឆ្នាំគ»

ពណ៌បៃតង

ថ្ងៃអាទិត្យ ទី០២ ខែមីនា ឆ្នាំ២០២៥

បពិត្រព្រះអម្ចាស់ជាព្រះបិតាដ៏មានតេជានុភាពសព្វប្រការ! សូមទ្រង់ព្រះ​មេត្ដាប្រោសអាណិតអាសូរមនុស្សលោក។ សូមប្រោសឱ្យមនុស្សលោកប្រកប​ដោយសេចក្ដីសុខសាន្ដជានិច្ច តាមគម្រោងការរបស់ព្រះអង្គ។ សូមឱ្យយើងខ្ញុំជា​បុត្រធីតារបស់ព្រះអង្គ អាចបម្រើព្រះអង្គដោយគ្មានចង្អៀតចង្អល់ចិត្ដឡើយ។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកបេនស៊ីរ៉ាក់ បសរ ២៧,៤-៧

កាលណាគេរែងអង្ករ សំរាមលេចចេញមក ពេលមនុស្សនិយាយស្ដី គុណវិបត្ដិ​​របស់គេក៏លេចចេញមកដែរ។ ជាងស្មូនដឹងថា ភាជន៍ល្អឬមិនល្អក្នុងពេល​ដុតចម្អិនវានៅក្នុងឡយ៉ាងណា យើងក៏ដឹងចិត្ដគំនិតរបស់មនុស្សក្នុងពេលគេ​និ​យាយស្ដីយ៉ាងនោះដែរ។ ផ្លែឈើបង្ហាញពីរបៀបដែលគេថែទាំដើមវាយ៉ាងណា ពាក្យសម្ដីក៏បង្ហាញពីចិត្ដថ្លើមរបស់មនុស្សយ៉ាងនោះដែរ។ កុំសរសើរនរណាម្នាក់មុនពេលបានឮសម្ដីរបស់គេ ដ្បិតពាក្យសម្ដីនេះហើយ ដែលបង្ហាញពីចិត្ដគំនិតរបស់មនុស្ស។

ទំនុកតម្កើងលេខ ៩២ (៩១),២-៣.១៣-១៦ បទពាក្យ ៧

បពិត្រព្រះអម្ចាស់ខ្ញុំអើយទូលបង្គំនេះហើយស្មូត្រតម្កើង
ពិតជាការគួរប្រពៃផងប្រសើរកន្លងថ្កើងព្រះនាម
ទូលបង្គំប្រកាសពីព្រះទ័យករុណាប្រណីពីព្រហាម
ពេលយប់ក៏ថ្លែងមិននៅស្ងៀមឥតរេទីមទាមមិនឈប់ឈរ
១៣មនុស្សសុចរិតនឹងដុះដាលលូតលាស់ត្រកាលដូចត្នោតធំ
បែកមែកសាខាម្លប់ត្រសុំដូចគគីរផ្ដុំនៅជិតគ្នា
១៤ពួកគេប្រៀបបាននឹងដើមឈើលូតលាស់ដុះលើព្រះពន្លា
គេរីកដុះដាលក្នុងវិហាររបស់ព្រះជាម្ចាស់ថ្លាថ្លៃ
១៥ទោះបីគេមានវ័យចំណាស់ទោះខ្លួនគេចាស់ដូចម្ដេចក្ដី
គេបង្កើតផ្លែពន្លកថ្មីស្លឹកលាស់ខៀវខ្ចីជាប់ជានិច្ច
១៦ការនេះសម្ដែងឱ្យឃើញថាព្រះអម្ចាស់ជាថ្មមាំពិត
ទ្រង់មានព្រះទ័យត្រង់សុចរិតឥតប្រែប្រួលចិត្ដសោះឡើយណា

អត្ថបទទី​២៖ សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ១៥,៥៤-៥៨

បងប្អូនជាទីស្រឡាញ់
នៅថ្ងៃចុងក្រោយបំផុត រូបកាយដែលតែងតែរលួយរបស់ យើងនេះនឹងទទួលភាពមិនចេះរលួយ។ នៅពេលរូបកាយដែលរមែងតែង​​​តែស្លាប់នេះ ទទួលភាពអមតៈហើយនោះ ព្រះបន្ទូលដែលមានចែងទុកក្នុង​គម្ពីរ​នឹងបានសម្រេចជា រូបរាង គឺថា ជ័យជម្នះបានបំបាត់មច្ចុរាជចោលហើយ! មច្ចុ​រាជអើយ! តើជ័យជម្នះ របស់ឯងនៅឯណា? មច្ចុរាជអើយ! តើអំណាច​ប្រហារ​ជីវិតរបស់ឯងនៅឯណា?។ អំណាចនៃមច្ចុរាជនោះ មកពីអំពើបាប រីឯអំ​ណា​ច​នៃអំពើបាបមកពីធម្មវិន័យ។ សូមអរព្រះគុណព្រះជាម្ចាស់ ព្រោះព្រះអង្គប្រទានឱ្យយើងមានជ័យជម្នះ ដោយសារព្រះអម្ចាស់យេស៊ូគ្រីស្ដ។ បងប្អូនជាទីស្រ​ឡាញ់អើយ! ហេតុនេះ ចូរមានចិត្ដរឹងប៉ឹងមាំមួនឡើង។ ចូរខំប្រឹងធ្វើកិច្ច​ការរបស់ព្រះអម្ចាស់ឱ្យបានចម្រើនឡើងជានិច្ច ដោយដឹងថា កិច្ចការដែលបងប្អូនធ្វើរួមជាមួយព្រះអម្ចាស់ទាំងនឿយហត់នោះ មិនមែនឥត​ប្រយោជន៍ឡើយ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ភល ២,១៥-១៨

អាលេលូយ៉ា! អាលេលូយ៉ា!
ចូរកាន់តាមព្រះបន្ទូលដែលផ្ដល់ជីវិត!។ បងប្អូននឹងភ្លឺ ដូចពន្លឺដែលបំភ្លឺមនុស្សលោក។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៦,៣៩-៤៥

ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាទៅគេទៀតថា៖ «មនុស្សខ្វាក់ពុំអាចនាំមនុស្សខ្វាក់ម្នាក់ទៀតបានឡើយ។ បើធ្វើដូច្នោះ មុខជាធ្លាក់រណ្ដៅទាំងពីរនាក់មិនខាន។ ពុំដែលមានសិស្សណាធំជាងគ្រូឡើយ ប៉ុន្ដែ សិស្សដែលបានទទួលចំណេះសព្វគ្រប់អាច ស្មើនឹងគ្រូបាន។ ហេតុអ្វីបានជាអ្នកមើលឃើញ​​​ល្អងធូលីនៅក្នុងភ្នែករបស់បងប្អូន តែមើលមិនឃើញធ្នឹមនៅក្នុងភ្នែករបស់​អ្នក​ផ្ទាល់ដូច្នេះ?។ បើអ្នកមើលធ្នឹមនៅក្នុងភ្នែក របស់អ្នកមិនទាំងឃើញផង ម្ដេច​​ក៏​ហ៊ាននិយាយទៅបងប្អូនថា “ទុកឱ្យខ្ញុំផ្ដិតយកល្អងធូលីនេះចេញពីភ្នែកអ្នក?”។ មនុស្សមានពុតអើយ! ចូរយកធ្នឹមចេញពីភ្នែកអ្នកជា មុនសិន ទើបអ្នកមើល​ឃើញច្បាស់ ល្មមនឹងផ្ដិតយកល្អងធូលីចេញពីភ្នែករបស់បងប្អូនអ្នកបាន។ ដើម​​​​ឈើល្អ មិនដែលឱ្យផ្លែអាក្រក់ឡើយ ឯដើមឈើអាក្រក់វិញ ក៏មិនដែលឱ្យ​ផ្លែ​ល្អដែរ ដ្បិតគេស្គាល់ដើមឈើបាន ដោយសារផ្លែវា។ ពុំដែលមាននរណា​បេះ​ផ្លែស្វាយ ឬផ្លែទំពាំងបាជូរពីគុម្ពបន្លាឡើយ។ មនុស្សល្អតែងប្រព្រឹត្ដអំពើល្អ ព្រោះ​​ចិត្ដ របស់គេល្អ រីឯមនុស្សអាក្រក់តែងប្រព្រឹត្ដអំពើអាក្រក់ ព្រោះចិត្ដ​របស់​គេអាក្រក់ ដ្បិតមាត់របស់មនុស្សតែងស្រដីចេញមកនូវសេចក្ដីណាដែលមានពេញហូរហៀរនៅក្នុងដួងចិត្ដរបស់ខ្លួន»។

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! យើងខ្ញុំគ្មានអ្វីថ្វាយព្រះអង្គ ក្រៅពីវត្ថុដែលទ្រង់បានប្រោសប្រទានមកយើងខ្ញុំនោះទេ។ យើងខ្ញុំសូមថ្វាយតង្វាយទាំងនេះ ព្រមទាំងកាយ វាចា ចិត្ដ ដើម្បីតបស្នងព្រះគុណព្រះអង្គ។ សូមទ្រង់ព្រះមេត្ដាប្រោសប្រែដួងចិត្ដរបស់យើងខ្ញុំ ឱ្យចេះស្រឡាញ់ព្រះអង្គលើសអ្វីៗទាំងអស់​ក្នុង​​លោកនេះផង។

បពិត្រព្រះអម្ចាស់ជាព្រះបិតាដ៏មានតេជានុភាពសព្វប្រការ! ក្នុងអភិបូជានេះ ព្រះអង្គបានប្រោសឱ្យយើងខ្ញុំចូលរួមយ៉ាងជិតស្និទ្ធជាមួយព្រះយេស៊ូគ្រីស្ដ ជា​ព្រះ​​​សង្គ្រោះរបស់យើងខ្ញុំ។ សូមទ្រង់ព្រះមេត្ដាប្រោសប្រទានព្រះវិញ្ញាណព្រះអង្គឱ្យ​យាងមកតម្រង់ចិត្ដគំនិតយើងខ្ញុំ។ សូមប្រោសឱ្យយើងខ្ញុំផ្ចង់ចិត្ដគោរពព្រះអង្គ លើសអ្វីៗទាំងអស់ក្នុងលោកនេះផង។

151 Views