ថ្ងៃចន្ទ-អាទិត្យ០១-រដូវធម្មតា«ឆ្នាំសេស»

អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃចន្ទ អាទិត្យទី០១
រដូវធម្មតា«ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២៥

សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ១,១-៦

នៅជំនាន់ដើម ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់បុព្វបុរសយើងជាច្រើ​​​ន​លើក​ច្រើសាដោយប្រើរបៀបផ្សេងៗជាច្រើន តាមរយៈពួកព្យាការី។ នៅគ្រានេះជាគ្រា​ចុងក្រោយបំផុត ព្រះអង្គមានព្រះបន្ទូលមកយើង​ តាមរយៈព្រះបុត្រា។ ព្រះអង្គ​បាន​​ប្រគល់អ្វីៗទាំងអស់ឱ្យព្រះបុត្រាគ្រប់គ្រងជាមត៌ក ព្រះអង្គក៏បានបង្កើតពិភពទាំងមូល​​ដោយសារព្រះបុត្រាដែរ។ ព្រះបុត្រានេះជារស្មីនៃសិរីរុងរឿងរបស់ព្រះជាម្ចាស់ និង​​មានលក្ខណៈដូចព្រះអង្គបេះបិទ។ ព្រះបុត្រាទ្រទ្រង់អ្វីៗទាំងអស់ ដោយសារព្រះបន្ទូល​​​ប្រកបដោយឫទ្ធានុភាព។ លុះព្រះអង្គប្រោសមនុស្សឱ្យបានបរិសុទ្ធ ផុតពីបាប រួចហើយ​​ទ្រង់ក៏គង់នៅខាងស្តាំព្រះដ៏ឧត្តុងឧត្តមឯស្ថានដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះបុត្រាបានទទួលព្រះនាមប្រសើរលើសពួកទេវទូតយ៉ាងណា ទ្រង់ក៏បានទទួលឋានៈប្រសើរជាងពួក​ទេវទូតយ៉ាងនេះដែរ ។
ព្រះជាម្ចាស់ពុំដែលមានព្រះបន្ទូលទៅកាន់ទេវទូតណាថា “ព្រះអង្គជាបុត្ររបស់យើង​ គឺយើងហ្នឹងហើយដែលបានទទួលព្រះអង្គធ្វើជាបុត្រនៅថ្ងៃនេះ” ឬមានព្រះបន្ទូលថា “យើងនឹងធ្វើជាបិតារបស់ព្រះអង្គ ហើយព្រះអង្គនឹងទៅជាបុត្រារបស់យើង” សោះ​ឡើយ។ មួយវិញទៀត នៅពេលព្រះជាម្ចាស់ចាត់បុត្រច្បងឱ្យមកផែនដីនេះ ទ្រង់​មានព្រះបន្ទូលថា “ទេវទូតទាំងអស់របស់ព្រះជាម្ចាស់ត្រូវក្រាបថ្វាយបង្គំព្រះបុត្រា”។

ទំនុកតម្កើងលេខ ៩៧ (៩៦),១-២.៦-៩ បទពាក្យ ៧

១.ព្រះជាអម្ចាស់ទ្រង់គ្រងរាជ្យពេញដោយអំណាចដ៏យូរលង់
ចូរឱ្យផែនដីរីករាយឡើងកោះទាំងឡាយផងអរសប្បាយ
២.មានពពកខ្មួលខ្មៅងងឹតព័ទ្ធជុំជិតព្រះម្ចាស់ថ្លៃ
ព្រះអង្គគ្រងរាជ្យដោយប្រពៃសុចរិតថ្លាថ្លៃល្អត្រចង់
៦.ផ្ទៃមេឃក៏បានស្រែកប្រកាសពីក្តីសប្បុរសល្អថ្កើងថ្កាន
ឱ្យប្រជារាស្រ្តទាំងប៉ុន្មាននៅគ្រប់ទីស្ថានបានដឹងយល់
៧.អស់អ្នកដែលថ្វាយបង្គំព្រះក្លែងក្លាយទាំងអស់នឹងកង្វល់
អួតអាងពីការគោរពដល់ព្រះឥតបានផលត្រូវអាម៉ាស់
ឱព្រះទាំងឡាយមានគរគោគច្រើននៅលើលោកចូររូតរះ
ក្រាបថ្វាយបង្គំព្រះអម្ចាស់គឺទ្រង់ជាព្រះលើលោកា
៨.បពិត្រព្រះម្ចាស់ពេលដែលក្រុងស៊ីយ៉ូនបានដឹងដំណឹងថា
ព្រះអង្គវិនិច្ឆ័យដូច្នេះណាអ្នកក្រុងយូដាសប្បាយក្រៃ
៩.បពិត្រព្រះជាអម្ចាស់ខ្ញុំព្រះអង្គឧត្តមផុតផែនដី
ប្រសើរលើសអស់ព្រះដទៃទោះព្រះផ្សេងក្តីមិនស្មើផង

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មក ១,១៥

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះរាជ្យរបស់ព្រះជាម្ចាស់​មក​ជិតបង្កើយហើយ!​ ចូរនាំគ្នាជឿដំណឹងល្អចុះ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១,១៤-២០

ក្រោយពេលគេចាប់លោកយ៉ូហានបាទីស្តយកទៅឃុំឃាំង ព្រះយេស៊ូយាងទៅស្រុក​​កាលីឡេ ហើយប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់។ ព្រះអង្គមានព្រះបន្ទូលថា ៖ «ពេលកំណត់មកដល់ហើយ រីឯព្រះរាជ្យរបស់ព្រះជាម្ចាស់ ក៏មកជិតបង្កើយដែរ។ ចូរ​​នាំគ្នាប្រែចិត្តគំនិត ហើយជឿដំណឹងល្អចុះ!»។ កាលព្រះយេស៊ូយាងតាមឆ្នេរសមុទ្រ​​កាលីឡេ ព្រះអង្គទតឃើញលោកស៊ីម៉ូន និងលោកអន់ដ្រេជាប្អូនរបស់គាត់កំពុងតែបង់​សំណាញ់ ព្រោះអ្នកទាំងពីរជាអ្នកនេសាទត្រី។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «សុំអញ្ជើញមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឱ្យនេសាទមនុស្សវិញ»។ កាលព្រះយេស៊ូ​​យាងទៅ​មុខបន្តិច ព្រះអង្គទតឃើញលោកយ៉ាកុប និងលោកយ៉ូហានជាប្អូនកំពុងតែ​រៀបចំ​អួននៅ​ក្នុងទូកមួយ។ អ្នកទាំងពីរជាកូនលោកសេបេដេ។ ព្រះអង្គត្រាស់ហៅ​អ្នកទាំងពីរភ្លាម គេក៏ដើរតាមព្រះយេស៊ូទៅ ទុកឪពុកឱ្យនៅក្នុងទូកជាមួយពួកកូនឈ្នួល។

145 Views