ថ្ងៃអង្គារ-អាទិត្យទី០៣-រដូវអប់រំពិសេស
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - រដូវធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ក្រហម - សន្តឌីនីស និងសហការី
- ស - ឬសន្តយ៉ូហាន លេអូណាឌី - ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
- អង្គារ - បៃតង - រដូវធម្មតា
- ស - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- ព្រហ - បៃតង - រដូវធម្មតា
- ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
- អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
[ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ] - ចន្ទ - បៃតង - រដូវធម្មតា
- អង្គារ - បៃតង - រដូវធម្មតា
- ស - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ពុធ - បៃតង - រដូវធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- ព្រហ - បៃតង - រដូវធម្មតា
- ស - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ថ្ងៃអង្គារ អាទិត្យទី០៣
រដូវអប់រំពិសេស
ពណ៌ស្វាយ
ថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០២៤
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះជាម្ចាស់ប្រកបដោយព្រះហប្ញទ័យស្មោះត្រង់ជានិច្ច! សូមព្រះអង្គទ្រង់ព្រះមេត្តាសម្តែងធម៌មេត្តាករុណាចំពោះយើងខ្ញុំតទៅទៀត។ សូមជួយឧបត្ថម្ភយើងខ្ញុំឱ្យស្ម័គ្រចិត្តបម្រើព្រះអង្គជារៀងរាល់ថ្ងៃផង។
សូមថ្លែងព្រះគម្ពីរព្យាការីដានីអែល ដន ៣,២៥.៣៤-៤៣
ព្រះបាទនេប៊ូកាណេសារបញ្ជាឱ្យទម្លាក់លោកអសារីយ៉ានៅក្នុងភ្លើង។ លោកអសារីយ៉ាទូលអង្វរព្រះជាម្ចាស់នៅកណ្តាលភ្លើងថា៖ «បពិត្រព្រះអម្ចាស់ជាព្រះរបស់បុព្វបុរសយើងខ្ញុំ! សូមព្រះអង្គកុំបោះបង់ចោលយើងខ្ញុំ សូមទ្រង់កុំផ្តាច់សម្ព័ន្ធមេត្រីរបស់ព្រះអង្គឡើយ។ សូមព្រះអង្គនឹកដល់សេចក្តីស្រឡាញ់របស់លោកអប្រាហាំដែលជាមិត្តសម្លាញ់របស់ព្រះអង្គ លោកអ៊ីសាកដែលជាអ្នកបម្រើរបស់ព្រះអង្គ និងលោកអ៊ីស្រាអែលជាអ្នកដ៏វិសុទ្ធរបស់ព្រះអង្គ! ហើយអាណិតអាសូរយើងខ្ញុំផង! កាលពីដើមព្រះអង្គបានសន្យានឹងលោកទាំងបីនោះថា នឹងប្រទានឱ្យលោកមានកូនចៅដ៏ច្រើនឥតគណនាដូចចំនួនផ្កាយនៅលើមេឃ ឬដូចចំនួនគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ។ បពិត្រព្រះអម្ចាស់! ថ្ងៃនេះ យើងខ្ញុំត្រឡប់ទៅជាប្រជាជនមួយដ៏តូចជាងគេបំផុតក្នុងចំណោមប្រជាជនទាំងឡាយ យើងខ្ញុំក៏ត្រូវអាម៉ាស់មុខនៅលើផែនដីទាំងមូលព្រោះតែអំពើបាបរបស់យើងខ្ញុំ។ នៅពេលនេះ យើងខ្ញុំគ្មានស្តេច គ្មានព្យាការី គ្មានអ្នកដឹកនាំ រីឯយញ្ញដុតទាំងមូល សក្ការបូជា តង្វាយផ្សេងៗ និងគ្រឿងក្រអូបថ្វាយព្រះអង្គក៏គ្មានដែរ។ យើងខ្ញុំគ្មានកន្លែងយកផលផ្លែដំបូងមកថ្វាយព្រះអង្គ ដើម្បីឱ្យបានគាប់ព្រះហប្ញទ័យព្រះអង្គឡើយ។ សូមព្រះអង្គទទួលចិត្តសោកសង្រេង និងចិត្តសុភាពរាបសារបស់យើងខ្ញុំទុកជាតង្វាយ ហាក់ដូចជាយើងខ្ញុំយកពពែ ឬគោ ឬកូនចៀមដ៏ធាត់រាប់ពាន់ក្បាលមកដុតទាំងមូលថ្វាយព្រះអង្គផង។ សូមឱ្យសក្ការបូជាដែលយើងខ្ញុំថ្វាយនៅថ្ងៃនេះ បានគាប់ព្រះហប្ញទ័យព្រះអង្គ។ សូមព្រះអង្គលើកលែងទោសឱ្យយើងខ្ញុំ ដ្បិតអ្នកដែលជឿសង្ឃឹមលើព្រះអង្គមិនត្រូវខកចិត្តឡើយ។ ឥឡូវនេះ យើងខ្ញុំយកចិត្តទុកដាក់ដើរតាមគន្លងធម៌របស់ព្រះអង្គ គោរពកោតខ្លាចព្រះអង្គ និងស្វែងរកព្រះភក្ត្រព្រះអង្គផង។ សូមព្រះអង្គកុំចោលយើងខ្ញុំឱ្យអាម៉ាស់មុខតទៅទៀត! សូមទ្រង់ព្រះមេត្តាអាណិតអាសូរយើងខ្ញុំតាមព្រះហប្ញទ័យមេត្តាករុណាដ៏លើសលប់របស់ព្រះអង្គផង។ សូមព្រះអង្គប្រព្រឹត្តការអស្ចារ្យឱ្យបានដូចពីដើម ដើម្បីរំដោះយើងខ្ញុំ។ បពិត្រព្រះអម្ចាស់! សូមទ្រង់សម្តែងព្រះបារមីរបស់ព្រះអង្គ ដើម្បីឱ្យមនុស្សលោកទាំងអស់លើកតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ»។
ទំនុកតម្កើងលេខ ២៥ (២៤),៤-១០.១៤ បទពាក្យ ៧
៤ | ឱ! ព្រះអម្ចាស់ទូលបង្គំ | សូមជួយណែនាំនិងបង្រៀន | |
ឱ្យស្គាល់មាគ៌ាល្អថ្កើងថ្កាន | វិសុទ្ធហួសស្មាននៃព្រះអង្គ | ។ | |
៥ | សូមជួយអប់រំខ្ញុំឱ្យរស់ | តាមក្តីពិតស្មោះព្រះអង្គផង | |
ដ្បិតទ្រង់សង្គ្រោះខ្ញុំឥតហ្មង | សង្ឃឹមព្រះអង្គរៀងរាល់ថ្ងៃចន្ទ | ។ | |
៦ | ឱព្រះអម្ចាស់សូមកុំភ្លេច | ចាំជាប់ជានិច្ចពេញព្រះទ័យ | |
ដែលធ្លាប់អាណិតពន់ពេកក្រៃ | ករុណាប្រណីខ្ញុំជានិច្ច | ។ | |
៧ | សូមបំភ្លេចបាបនិងកំហុស | ដែលខ្ញុំមានទោះច្រើនឬតិច | |
នៅពីក្មេងខ្ចីសូមបំភ្លេច | ទ្រង់គ្មានកលកិច្ចធ្លាប់មេត្តា | ។ | |
៨ | ព្រះអម្ចាស់មានព្រះហប្ញទ័យ | សប្បុរសពេកក្រៃករុណា | |
សូមជួយបង្ហាញពីមាគ៌ា | មនុស្សបាបរាល់គ្នាបានស្គាល់ផង | ។ | |
៩ | ព្រះអង្គនាំមនុស្សដែលមានចិត្ត | សុភាពសុចរិតតាមគន្លង | |
មាគ៌ាត្រឹមត្រូវល្អផូរផង់ | មិនឱ្យមានហ្មងស្គាល់ផ្លូវល្អ | ។ | |
១០ | មាគ៌ារបស់ព្រះអម្ចាស់ | សម្តែងយ៉ាងច្បាស់ករុណាធម៌ | |
ដល់អ្នកគោរពទោះក្រីក្រ | ខ្ពង់ខ្ពស់បវរតាមសម្ពន្ធ | ។ | |
១៤ | ព្រះតែងសម្តែងភក្តីភាព | អ្នកតូចខ្ពស់ទាបយ៉ាងស្ម័គ្រស្មោះ | |
អ្នកដែលកោតខ្លាចទ្រង់សប្បុរស | ឱ្យគេទាំងអស់ស្គាល់មេត្រី | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ២,១២-១៣
ប | បពិត្រព្រះអម្ចាស់! ជាព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងអស់កល្បជានិច្ច យើងខ្ញុំសូមលើកតម្កើងព្រះអង្គ។ |
គ | ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ”សូមវិលមករកយើងវិញដោយស្មោះអស់ពីចិត្តមក! យើងមានហប្ញទ័យសប្បុរសមេត្តាករុណា!”។ |
ប | បពិត្រព្រះអម្ចាស់! ជាព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងអស់កល្បជានិច្ច យើងខ្ញុំសូមលើកតម្កើងព្រះអង្គ។ |
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៨,២១-៣៥
ពេលនោះលោកសិលាចូលមកជិតព្រះយេស៊ូ ហើយទូលសួរថា៖ «បពិត្រព្រះអម្ចាស់ បើបងប្អូនចេះតែប្រព្រឹត្តអំពើបាបមកលើទូលបង្គំ តើទូលបង្គំត្រូវអត់ទោសឱ្យគេប៉ុន្មានដង? រហូតដល់ប្រាំពីរដងឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសុំប្រាប់អ្នកថា អ្នកត្រូវអត់ទោសឱ្យគេ មិនត្រឹមតែប្រាំពីរដងប៉ុណ្ណោះទេ គឺត្រូវអត់ទោសឱ្យគេចិតសិបដងគុណនឹងប្រាំពីរ។ ហេតុនេះ ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបាននឹងស្តេចមួយអង្គដែងចង់គិតបញ្ជីជាមួយអ្នកបម្រើ។ ពេលព្រះរាជាចាប់ផ្តើមគិតបញ្ជី មានគេនាំកូនបំណុលម្នាក់ដែលជំពាក់ប្រាក់រាប់លានណែនមក។ ដោយអ្នកនោះគ្មានប្រាក់សង ស្តេចក៏ចេញបញ្ជាឱ្យលក់ទាំងគាត់ ទាំងប្រពន្ធ ទាំងកូន ទាំងរបស់របរដែលគាត់មាន ដើម្បីយកប្រាក់មកសងបំណុល។ អ្នកបម្រើនោះលុតជង្គង់ ក្រាបទៀបព្រះបាទាស្តេចទូលអង្វរថា៖ «សូមទ្រង់មេត្តាអត់ឱនពន្យារពេលឱ្យទូលបង្គំផង ទូលបង្គំនឹងសងព្រះអង្គវិញគ្រប់ចំនួន»។ ព្រះរាជាមានព្រះហប្ញទ័យអាណិតអាសូរអ្នកបម្រើនោះពន់ពេកណាស់ ព្រះអង្គក៏ឱ្យគាត់ទៅវិញ ទាំងលុបបំណុលចោលថែមទៀតផង។ ពេលអ្នកបម្រើនោះចេញទៅ គាត់បានជួបនឹងគូកនម្នាក់ដែលជំពាក់ប្រាក់គាត់មួយរយដួង គាត់ចាប់អ្នកនោះច្របាច់កទាំងពោលថា៖ «សងប្រាក់អញទាំងអស់មក!»។ គូកនរបស់អ្នកនោះក៏លុតជង្គង់ចុះអង្វរថា៖ «សុំអត់ឱនពន្យាពេលឱ្យគ្នាផង គ្នានឹងសងឯងវិញគ្រប់ចំនួន។ ប៉ុន្តែ អ្នកបម្រើនោះពុំព្រមទេ មិនតែប៉ុណ្ណោះសោត គាត់ចាប់អ្នកជំពាក់ប្រាក់យកទៅឃុំឃាំង រហូតទាល់តែបានសងបំណុលគ្រប់ចំនួន។ អ្នកបម្រើឯទៀតឃើញដូច្នោះ ទាស់ចិត្តជាខ្លាំង ហើយនាំគ្នាយករឿងនេះទៅទូលស្តេច។ ស្តេចក៏ហៅអ្នកបម្រើនោះមកសួរថា៖ «នែ៎! អ្នកបម្រើអាក្រក់! យើងបានលុបបំណុលឯងទាំងប៉ុន្មានចោលអស់ ព្រោះឯងបានទទូចអង្វរយើង យើងបានអាណិតមេត្តាឯង។ ហេតុដូចម្តេចបានជាឯងពុំព្រមអាណិតមេត្តាដល់គូកនរបស់ឯងផងដូច្នេះ?»។ ស្តេចទ្រង់ខ្ញាល់ក្រៃលែង ក៏បញ្ជាឱ្យគេយកអ្នកនោះទៅធ្វើទារុណកម្ម រហូតទាល់តែសងបំណុលគ្រប់ចំនួន។ ចំពោះអ្នករាល់គ្នា បើម្នាក់ៗមិនព្រមលើកលែងទោសឱ្យបងប្អូនដោយស្មោះអស់ពីចិត្តទេ ព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខក៏នឹងដាក់ទោសដល់អ្នករាល់គ្នាដូច្នោះដែរ»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះជាម្ចាស់ដ៏មានតេជានុភាពសព្វប្រការ! យើងខ្ញុំសូមថ្វាយសក្ការបូជាដែលសង្គ្រោះយើងខ្ញុំ។ សូមឱ្យព្រះយេស៊ូដែលបានបូជាព្រះជន្ម ប្រោសយើងខ្ញុំឱ្យបានជាសះស្បើយ! សូមព្រះអង្គទ្រង់ព្រះមេត្តាទាក់ទាញចិត្តយើងខ្ញុំឱ្យស្វែងរកព្រះអង្គជានិច្ចផង!។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ក្នុងអភិបូជានេះព្រះអង្គបានប្រោសយើងខ្ញុំឱ្យរួបរួមជាមួយព្រះគ្រីស្តដែលបានបូជាព្រះជន្ម។ សូមព្រះអង្គទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យរួមរស់ជាមួយព្រះគ្រីស្តកាន់តែជិតស្និទ្ធឡើងៗ សូមថែរក្សាការពារយើងខ្ញុំគ្រប់ពេលវេលាផង។