ថ្ងៃព្រហស្បតិ៍ពិសិដ្ឋ-ប្រសិទ្ធពរប្រេង-អាទិត្យព្រះយេស៊ូរងទុក្ខលំបាក

អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃព្រហស្បតិ៍ពិសិដ្ឋ
អាទិត្យព្រះយេស៊ូរងទុក្ខលំបាក​
ប្រសិទ្ធពរលើប្រេង

ពណ៌ស

ថ្ងៃព្រហស្បតិ៍ពិសិដ្ឋ ទី២៨ ខែមីនា ឆ្នាំ២០២៤

ឱ ព្រះបិតាជាអម្ចាស់អើយ! ព្រះអង្គបានអភិសេកព្រះបុត្រាដោយព្រះវិញ្ញាណរបស់ព្រះអង្គ ហើយតែងតាំងជាព្រះគ្រីស្ដ និងជាព្រះអម្ចាស់។ ព្រះអង្គក៏បានអភិសេកយើងខ្ញុំក្នុងអង្គព្រះគ្រីស្ដដែរ សូមព្រះអង្គមេត្ដាប្រោសឱ្យយើងខ្ញុំចេះផ្ដល់សក្ខីភាពនៃការសង្គ្រោះក្នុងពិភពលោកសព្វថ្ងៃនេះផង។

អត្ថបទទី ១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៦១,១-៣ក.៦ក.៨ខ-៩

ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជា‌អម្ចាស់សណ្ឋិត​លើ​ខ្ញុំ ដ្បិត​ព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង​អភិសេក​ខ្ញុំឱ្យ​នាំ​ដំណឹង‌ល្អ​ទៅ​ប្រាប់​អ្នក​ដែល​ត្រូវ​គេ​ជិះ‌ជាន់ ជួយ​ថែ​ទាំ​អ្នក​ដែល​បាក់​ទឹក​ចិត្ត ប្រកាស​ប្រាប់​ជន​ជាប់​ជា​ឈ្លើយ​ថា ពួក​គេ​នឹង​រួច​ខ្លួន ហើយ​ប្រាប់​អ្នក​ជាប់​ឃុំ‌ឃាំង​ថា ពួក​គេ​នឹង​មាន​សេរី‌ភាព ព្រម​ទាំង​ប្រកាស​ពី​ឆ្នាំ​ដែល​ព្រះ‌អម្ចាស់​សម្ដែងព្រះ‌ហឫ‌ទ័យ​មេត្តា​ករុណា និង​ពី​ថ្ងៃ​កំណត់​ដែល​ព្រះ​របស់​យើងដាក់​ទោស​មនុស្ស​អាក្រក់ ហើយ​សម្រាល​ទុក្ខ​អស់​អ្នក​ដែល​កាន់​ទុក្ខ គឺឱ្យ​អ្នក​ក្រុង​ស៊ីយ៉ូន​ដែល​កាន់​ទុក្ខ​នោះទទួល​មកុដ​នៅ​លើ​ក្បាល​ជំនួស​ផេះ ឱ្យគេ​លាប​ប្រេង​សម្ដែង​អំណរ​សប្បាយជំនួស​ភាព​ក្រៀម‌ក្រំ​នៃ​ការ​កាន់​ទុក្ខ ឱ្យ​គេ​ស្លៀក​ពាក់​យ៉ាង​ថ្លៃ‌ថ្នូរជំនួស​ខោ‌អាវ​ដាច់‌ដាច។ ពេល​នោះ គេ​នឹង​ប្រដូច​អ្នក​ក្រុង​យេរូ‌សាឡឹមទៅ​នឹង​ដើម​ឈើ​សក្ការៈ​នៃ​ព្រះ​ដ៏​សុចរិត ជា​សួន​ឧទ្យាន​របស់​ព្រះ‌អម្ចាស់ ដើម្បី​បង្ហាញ​ភាព​ថ្កុំ‌ថ្កើង​របស់​ព្រះ‌អង្គ។ ចំណែក​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​មាន​ឈ្មោះ​ថា បូជា‌ចារ្យរបស់​ព្រះ‌អម្ចាស់ គេ​នឹង​ហៅ​អ្នក​រាល់​គ្នា​ថា អ្នក​បម្រើ​របស់​ព្រះ​នៃ​យើង។ អ្នក​រាល់​គ្នា​នឹង​ចិញ្ចឹម​ជីវិត​ដោយ​ភោគ‌ទ្រព្យរបស់​ប្រជា‌ជាតិ​ទាំង‌ឡាយ ហើយ​តែង​ខ្លួន​ដោយ​គ្រឿង​អលង្ការ​ដ៏​មានតម្លៃ​របស់​ពួក​គេ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា យើង​ចូល​ចិត្ត​យុត្តិ‌ធម៌ ហើយ​ស្អប់​ការ​ជំរិត​ជិះ‌ជាន់​ណាស់។ យើង​នឹង​សង​អ្នក​រាល់​គ្នា​វិញ​យ៉ាង​ត្រឹម‌ត្រូវ យើង​នឹង​ចង​សម្ព័ន្ធ‌មេត្រី​ដែល​នៅ​ស្ថិត‌ស្ថេរអស់​កល្ប‌ជានិច្ច​ជា​មួយ​អ្នក​រាល់​គ្នា។ ប្រជា‌ជាតិ​ទាំង‌ឡាយ​នឹង​ស្គាល់​កូន​ចៅរបស់​អ្នក​រាល់​គ្នា ហើយ​ពូជ‌ពង្ស​អ្នក​រាល់​គ្នា​ក៏​នឹង​មាន​ឈ្មោះ​ល្បីនៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា​ដែរ។អស់​អ្នក​ដែល​ជួប​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា ពួក​គេ​ជា​ជាតិ​មួយ​ដែល​ព្រះ‌អម្ចាស់បាន​ប្រទាន​ពរ។

ទំនុកតម្កើងលេខ ៨៩(៨៨) បទកាកគតិ

ឱ! ព្រះជាម្ចាស់ខ្ញុំមិនគេចប្រាសនឹងច្រៀងតម្កើង
បង្គំព្រះអង្គព្រះទ័យខ្ពស់ថ្កើងអស់កល្បយូរលង់
អង្វែងតទៅ
ខ្ញុំប្រកាសថាព្រះទ័យមេត្តាករុណាត្រឹមត្រូវ
របស់ព្រះអង្គស្ថិតស្ថេរគង់នៅមាំមិនអាស្រូវ
ដូចផ្ទៃមេឃា
យើងចងសម្ពន្ធមេត្រីបន្ទាន់ចុះខសន្យា
ជ្រើសលោកដាវីឌហើយតែងតាំងជាបម្រើការពារ
ឥតមានប្រែប្រួល
យើងនឹងតាំងពង្សពូជអ្នកឱ្យគង់នៅជុំត្រកូល
តាំងរាជ្យឱ្យអ្នកនៅបានសុខស្រួលគ្មានអ្វីប្រែប្រួល
អង្វែងដរាប
ឱព្រះម្ចាស់អើយទេវតានេះហើយសរសើររៀងរាប់
ពីស្នាព្រះហស្តអស្ចារ្យគួរគាប់ច្រៀងកោតមិនឈប់
ពីព្រះទ័យស្ម័គ្រ
នៅស្ថានសួគ៌ាឥតមាននរណាស្មើរព្រះអង្គជាក់
ពពួកទេវាក៏មិនមានអ្នកឱ្យបានដូចព្រះ
អម្ចាស់នោះទេ

អត្ថបទទី ២៖ សូមថ្លែងព្រះគម្ពីរវីវរណៈ វវ ១,៥-៨

ព្រះ‌យេស៊ូ​គ្រីស្ដប្រណី‌សន្ដោស ព្រម​ទាំង​ប្រទាន​សេចក្ដី​សុខ‌សាន្ត​ដល់​បង‌ប្អូន​ដែរ! ព្រះ‌យេស៊ូ​ជា​បន្ទាល់​ដ៏​ស្មោះ‌ត្រង់ ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មុន​គេ​បង្អស់ ហើយ​ព្រះ‌អង្គ​ជា​អធិបតី​លើ​ស្ដេច​ទាំង​អស់​នៅ​ផែន‌ដី។ ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​យើង និង​បាន​រំដោះ​យើង​ឱ្យរួច​ពី​បាប ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ​ផ្ទាល់ ព្រះ‌អង្គ​បាន​ធ្វើ​ឱ្យ​យើង​ទៅ​ជា​រាជា‌ណាចក្រ និង​ជា​ក្រុម​បូជា‌ចារ្យ​បម្រើ​ព្រះ‌ជាម្ចាស់ជា​ព្រះ‌បិតា​របស់​ព្រះ‌អង្គ។ សូម​លើក​តម្កើង​សិរី‌រុង​រឿង និង​ព្រះ‌ចេស្ដា​របស់​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!។ មើល៍! ព្រះ‌អង្គ​យាង​មកនៅ​កណ្ដាល​ពពក។ មនុស្ស​ទាំង​អស់​នឹង​ឃើញ​ព្រះ‌អង្គ សូម្បី​តែ​អស់​អ្នក​ដែល​បាន​ចាក់​ទម្លុះ​ព្រះ‌អង្គ ក៏​នឹង​ឃើញ​ព្រះ‌អង្គ​ដែរ។ កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែន‌ដី​នឹង​ត្រូវ​សោក​សៅព្រោះ​តែ​ព្រះ‌អង្គ។ មែន! ពិត​ជា​កើត​មាន​ដូច្នេះ​មែន! អាម៉ែន!។ ព្រះ‌ជា‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​សព្វ​ថ្ងៃ គង់​នៅ​ពី​ដើម ហើយ​កំពុង​តែ​យាង​មក គឺ​ព្រះ​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ជា​អាល់ផា និង​ជា​អូមេ‌កា»​។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៣,៣៤

បពិត្រព្រះអម្ចាស់យេស៊ូ! យើងខ្ញុំលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។
ព្រះអង្គប្រទានវិន័យថ្មីឱ្យយើងខ្ញុំ “គឺត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ”។
បពិត្រព្រះអម្ចាស់យេស៊ូ! យើងខ្ញុំលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តៈលូកា លក ៤,១៦-២១

ព្រះ‌យេស៊ូ​យាង​ទៅ​ភូមិ​ណាសា‌រ៉ែត ជា​ភូមិ​ដែល​ព្រះ‌អង្គ​គង់​នៅ​កាល​ពី​កុមារ។ នៅ​ថ្ងៃ​សប្ប័ទ ព្រះ‌អង្គ​យាង​ទៅ​សាលា​ប្រជុំតាម​ទម្លាប់​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​ក្រោក​ឈរ​ឡើងដើម្បី​អាន​គម្ពីរ។ គេ​បាន​យក​គម្ពីរ​របស់​ព្យាការីអេសាយ​មក​ថ្វាយ​ព្រះ‌អង្គ ព្រះ‌អង្គ​បើក​គម្ពីរ​ត្រង់​អត្ថ‌បទ​មួយដែល​មាន​ចែង​ថា៖ «ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​សណ្ឋិត​លើ​ខ្ញុំ។ ព្រះ‌អង្គ​បាន​ចាក់​ប្រេង​អភិសេក​ខ្ញុំឱ្យ​នាំ​ដំណឹង‌ល្អទៅ​ប្រាប់​ជន​ក្រីក្រ។ ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំឱ្យមក​ប្រកាស​ប្រាប់ជន​ជាប់​ជា​ឈ្លើយ​ថា គេ​នឹង​មាន​សេរី‌ភាព ហើយ​ប្រាប់​មនុស្ស​ខ្វាក់​ថា គេ​នឹង​មើល​ឃើញ​វិញ។ ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឱ្យមក​រំដោះអស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ព្រម​ទាំង​ប្រកាស​អំពី​ឆ្នាំ​ដែល​ព្រះ‌អម្ចាស់សម្ដែង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា»។ លុះ​អាន​ចប់​ហើយ ព្រះ‌យេស៊ូ​បិទ​គម្ពីរប្រគល់​ទៅ​អ្នក​ថែ‌រក្សា រួច​ព្រះ‌អង្គ​គង់​ចុះ​វិញ។ មនុស្ស​គ្រប់ៗ​រូប​នៅ​ក្នុង​សាលា​ប្រជុំសម្លឹង​មើល​ព្រះ‌អង្គ។ ព្រះ‌យេស៊ូ​​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ‌ការណ៍​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរដូច​អ្នក​រាល់​គ្នា​ទើប​នឹង​ស្ដាប់​អំបាញ់​មិញ បាន​សម្រេច​ជា​រូប​រាង​នៅ​ថ្ងៃ​នេះ​ហើយ»។

ឱ ព្រះបិតាជាអម្ចាស់យើងខ្ញុំអើយ! ដោយឫទ្ធានុភាពនៃសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ដជាព្រះបុត្រាព្រះអង្គ បានបូជាព្រះជន្មផ្ទាល់ ដើម្បីលុបបំបាត់សេចក្ដីអាក្រក់គ្រប់យ៉ាង ព្រមទាំងប្រទានជីវិតថ្មី និងផ្ដល់ការសង្គ្រោះឱ្យយើងខ្ញុំ សូមព្រះអង្គមេត្ដាប្រោសឱ្យយើងខ្ញុំចូលរួមក្នុងសក្ការបូជារបស់ព្រះយេស៊ូ ជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ។

បពិត្រព្រះបិតាជាអម្ចាស់! យើងខ្ញុំបានទទួលអគ្គសញ្ញាដែលផ្ដល់ជីវិយ៉ាងបរិបូណ៌ សូមព្រះអង្គមេត្ដាប្រោសឱ្យយើងខ្ញុំបានពោរពេញដោយក្លិនពិដោរដ៏ក្រអូបរបស់ព្រះគ្រីស្ដផង។

784 Views